យើង​ខ្ញុំជាក្រុម​​សង្គម​ស៊ីវិល​​ដែល​មាន​រាយ​នាម​ខាង​ក្រោម ​សូម​សម្តែង​ក្តីបារម្ភ​ជាខ្លាំង​​ចំពោះ​ការ​​យាយី​ផ្នែក​តុលាការ​នាពេល​ថ្មីៗនេះ​ទៅលើ​អតីតមន្ត្រី​ជាប់​ឆ្នោត​ និង​​​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិតាម​រយៈការ​ចាប់​ខ្លួន​ កោះ​ហៅ​ និង​ឃុំ​ខ្លួន​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​។ យើង​ខ្ញុំ​ ធ្វើការសំណូមដល់​រាជ​រដ្ឋាភិបាលកម្ពុជា សូមបញ្ឈប់ការ​យាយីនេះ ហើយសូមចាត់វិធាន​ការ​ជាក់លាក់​​ដើម្បីស្តារ​​លំហលទ្ធិ​​ប្រជាធិបតេយ្យឡើងវិញ​ ហើយ​និង​សូមបង្ក​បរិយាកាស​​ងាយ​ស្រួលដល់ពលរដ្ឋ​គ្រប់រូប​​ក្នុងការ​អនុវត្ត​​សិទ្ធិសេរីភាពខាង​ការ​បញ្ចេញ​មតិ​​ សមាគម​ ការ​ជួប​ប្រជុំ​ និង​ការ​ចូលរួម​ផ្នែក​នយោបាយ​របស់ខ្លួន​។

នៅ​ប៉ុន្មាន​សប្តាហ៍នេះ​ មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ជា​ច្រើនទៅលើ​អតីត​សមា​ជិក​គណបក្ស​សង្គ្រោះ​ជាតិក្នុង​ខេត្ត​បាត់​ដំបង​ កំពង់​ធំ​ កណ្តាល​ កំពង់​ស្ពឺ កំពង់​ឆ្នាំង​​ និងខេត្ត​ត្បូង​ឃ្មុំ។ យ៉ាង​ហោច​ណាស់មាន​អតី​ត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិនិង​សកម្ម​ជន​ចំនួន​ ១៤០ ​រូប​ បាន​ទទួល​ដីកាកោះ​ពីសាលាដំបូង​នៅ​តាម​បណ្តា​ខេត្ត​នានា​ឱ្យ​ចូល​បង្ហាញ​ខ្លួន​​ដើម្បី​សាក​សួរ​ ឬ ត្រូវបាន​នគរ​បាល​មូលដ្ឋាន​សាក​សួរ​​។ ភាគ​ច្រើននៃ​ដីកា​កោះ​ទាំង​នេះ​​ពុំផ្តល់​មូលដ្ឋាន​ផ្លូវ​ច្បាប់ជាក់លាក់​ដែល​​​​ផ្អែក​តាម​​ការ​ចោទប្រកាន់មិន​ច្បាស់លាស់​​ថា អ្នក​ទាំង​នេះ​​បាន​រំលោភ​ទៅលើសេចក្តីសម្រេចមួយ​​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧  របស់​តុលាការ​កំពូល​ដែល​រងការ​រិះ​គន់​យ៉ាង​ច្រើន​​ ដែល​បាន​រំលាយ​គណបក្ស​    សង្គ្រោះ​ជាតិ​ និង​បាន​ហាម​ប្រាម​មន្ត្រី​ជាន់​ខ្ពស់​គណបក្សនេះ​ចំនួន​១១៨ រូប ​ពីការ​ចូល​ប្រឡូក​ក្នុងសកម្មភាព​​នយោបាយសម្រាប់​រយៈពេល ​៥ ឆ្នាំ។ អតីតសមាជិកគណបក្សសង្គ្រោះជាតិទាំង​១៤០ រូប ដែល​ទើប​តែត្រូវបាន​តុលាការ​កោះ​ហៅ​ទាំង​​នោះ​​មិនជាប់ឈ្មោះ​​ក្នុង​បំរាមធ្វើ​នយោបាយ​​នេះ​ឡើយ។​​

លើស​ពីនេះ លោក​ គង់​ ម៉ាស់ អតីត​សមាជិកម្នាក់នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​ស្វាយ​រៀង​ ត្រូវបាន​ចាប់​​និង​​បញ្ជូន​ខ្លួន​ទៅ​​ឃុំ​ឃាំងជា​បណ្តោះ​អាសន្ន​ក្នុង​​​ខែ​មករាឆ្នាំ​២០១៩ ពីបទ “ប្រមាថ” និង​ “ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​” (មាត្រា​៥០២ និង​មាត្រា​៤៩៥ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា) ​ទាក់ទង​នឹង​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក​​។ សំណើសុំនៅ​ក្រៅ​ឃុំ​របស់​លោក​ត្រូវបានតុលាការ​កំពូល​​បដិសេធ​ក្នុង​ខែឧសភា ឆ្នាំ២០១៩។ ក្នុង​ខែមីនា ឆ្នាំ២០១៩ អតីត​សមាជិក​​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ដែលកំពុង​ស្ថិត​នៅ​ក្នុង​ការ​និរទេស​​ខ្លួន​ចំនួន ​៨ រូប​ ត្រូវបាន​តុលាការ​ចេញ​ដីកាបង្គាប់​ឱ្យ​នាំខ្លួន​ពីបទ “រួម​​គំនិតក្បត់​​” និង​បទ​ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​” (មាត្រា​ ៤៥៣ មាត្រា ៤៩៤ និង​មាត្រា​ ៤៩៥ នៃក្រម​ព្រហ្ម​ទណ្ឌ) ​ទាក់ទង​ទៅនឹងការ​រៀប​ចំ​កិច្ច​ប្រជុំ​​នៅ​ក្រៅប្រទេសរបស់​ពួក​គាត់​​ក្នុង​ខែមករា ឆ្នាំ២០១៩។ ក្នុង​ខែមេសា លោក​ ទិត​ រ៉ន​ ជាកូន​ប្រុស​របស់​អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំគណបក្សសង្គ្រោះជាតិ ​ត្រូវបាន​ចាប់​ខ្លួនដាក់​ពន្ធនាគារ​​​ក្នុង​ខេត្ត​កំពង់​ចាមតាម​ដីកា​បង្គាប់របស់តុលាការទាក់ទង​នឹង​បទ​បង្ករបួស​ស្នាម​ដោយ​ចេតនា​។ ទោះបីជា​លក្ខន្តិកៈកំណត់​លើ​ការ​ផ្តន្ទាទោស​បាន​កន្លង​ផុត​ទៅហើយក្តី ​​ក៏លោក​ រ៉ន​ ត្រូវបាន​ដាក់​ពន្ធនាគារ​និង​បាន​ស្លាប់​ក្នុង​រយៈពេល​ ៧២ ម៉ោង ​បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោក​ ដោយផ្នែកលើរូបថតរបស់សាកសពដែលត្រូវបានគេឃើញ​​មាន​ស្នាម​ជាំខ្មៅ​នៅលើ​រាង​កាយ​របស់​លោក​ផង​ដែរ។

ចំណាត់​ការ​ផ្លូវ​ច្បាប់​ទៅលើអតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​បង្ហាញ​យ៉ាង​ច្បាស់ពីការអនុវត្ត​ច្បាប់​ដោយ​​​ពុំទាន់ត្រឹម​ត្រូវពេញលេញ ​ដើម្បី​កំណត់​បុគ្គលជាក់លាក់ ធ្វើ​ទុក្ខបុក​ម្នេញ​ និងយា​យី​ទៅលើបុគ្គលទាំងនោះ​ដែល​គ្រាន់​តែអនុវត្ត​សេរីភាព​មូលដ្ឋាន​របស់​ខ្លួន​។ ពលរដ្ឋ​ដទៃទៀតដែល​លើក​ឡើង​មតិ​ជំទាស់​​ក៏​ប្រឈម​នឹង​ការ​រឹត​ត្បិត​​ និងបាន​​ដក​ហូត​សិទ្ធិខាង​ការ​បញ្ចេញ​មតិ ជាពិសេសនៅលើ​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​សង្គម​ និង​វេទិកា​នៅ​លើ​អ៊ីន​ធឺណិត​។ ពួកគាត់​រង​ការ​គំរាម​កំហែង​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពីបទព្រហ្ម​ទណ្ឌ​ចំពោះ​ការ​បញ្ចេញ​មតិជំទាស់​ ក្នុង​នោះ​រួម​ទាំង​ការ​ប្រើ​ប្រាស់​បទប្បញ្ញត្តិ​​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ដែលប្រកាស​ឱ្យ​អនុវត្ត​​រយៈពេល​ជាង​មួយ​ឆ្នាំមក​ហើយនោះ​ផង​ដែរ។

ការ​រំលោភ​បំពាន​ទៅលើ​សិទ្ធិ​​មនុស្ស​ និង​សេរីភាព​មូលដ្ឋានទាំង​នេះ​​បាន​កើត​ឡើង​ដំណាល​គ្នាជាមួយនឹង​ការ​បង្ក្រាបធ្ងន់​ធ្ងរ​ទៅលើ​អង្គការ​សង្គម​ស៊ីវិល​ និង​ស្ថាប័នសារ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​។ ការ​ធ្លាក់ដុន​ដាប​នៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នេះ​បាន​នាំឱ្យ​សហភាព​អ៊ឺរ៉ុប​​ បានចាប់​ដំណើ​រ​ការ​នីតិវិធី​ផ្លូវ​ការក្នុង​ខែកុម្ភៈ ឆ្នាំ២០១៩ ​ដែល​អាច​នាំ​ទៅរក​ការ​ព្យួរ​ជាបណ្តោះ​អាសន្ន​នូវការ​ទទួល​បាន​ការ​​​​អនុគ្រោះ​ពន្ធផ្នែក​ពាណិជ្ជកម្ម​របស់​កម្ពុជាក្រោមកម្ម​វិធី​ទំនិញសព្វ​សារពើ ​លើក​​លែង​តែសព្វាវុធ (EBA)។ សហភាព​អ៊ឺរ៉ុប​បាន​គូស​បញ្ជាក់អំពី​សិទ្ធិ​នយោបាយ ការ​គាប​សង្កត់​ផ្នែកប្រព័ន្ធ​យុត្តិធម៌​ទៅលើ​គណបក្ស​ជំទាស់​ ការ​រួមតូច​នៃ​លំហសេរីភាព​សង្គម​ស៊ីវិល​ បញ្ហាចម្បងៗ​ទាក់​ទង​នឹង​​សិទ្ធិ​ការ​ងារ ​ព្រម​ទាំង​ក្តី​បារម្ភនានា​អំពីសម្បទាន​ដីសេដ្ឋកិច្ច។​

យើង​ខ្ញុំ​សូម​សំណូមពរដល់រាជ​រដ្ឋាភិបាល​​កម្ពុជា សូម​​បញ្ឈប់​ការ​យាយី​ផ្នែក​ច្បាប់​ទៅលើ​អតីត​សមាជិក​គណបក្សជំទាស់​ និង​បុគ្គល​ផ្សេង​ៗទៀត​ដែល​កំពុង​អនុវត្ត​សិទ្ធិ​ជាមូលដ្ឋាន​របស់​ខ្លួន​​ ព្រម​ទាំង​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ហ្មត់​ចត់ និង​ឯក​រាជ្យ​ទៅ​ក្នុង​ករណីដែល​មាន​ហិង្សា​លើ​រាង​កាយ​។ ​ករណីទាំង​នេះចាំបាច់គួរ​តែមាន​វិធាន​ការ​ជាក់លាក់​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​បរិយាកាស​នយោបាយ​ លំហ​ប្រជាធិបតេយ្យ​ ដើម្បី​​​ធានា​ដល់​ការ​គោរព​សិទ្ធិ​​របស់​ប្រជាពល​រដ្ឋ​គ្រប់រូប​​​និងបង្កបរិយាកាសងាយ​ស្រួល​និង​ដោយ​សេរីសម្រាប់​សង្គម​ស៊ីវិល។

អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​សេចក្តីថ្លែង​ការ​ណ៍នេះ ​រួមមាន​ ៖

សហគមន៍អណ្តូងកន្តួត (បាត់ដំបង)

សហគមន៍អារ៉ែង (កោះកុង)

សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)

អង្គការបណ្ដាញប្រជាធិបតេយ្យអាស៊ី (ADN)

វេទិកាអាស៊ានដើម្បីសិទ្ធិមនុស្សនិងការអភិវឌ្ឍ (Forum  Asia)

សហគមន៍បឹងឈូក (ភ្នំពេញ)

សហគមន៍បឹងប្រាំ (បាត់ដំបង)

សហគមន៍បុស្សស្អំ (បាត់ដំបង)

អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)

១០

សហគមន៍សេអ៊ីប្រាំ (ព្រះសីហនុ)

១១

សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)

១២

សម្ព័ន្ធសហជីពកម្ពុជា (CATU)

១៣

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

១៤

មជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិកុមារ (CCPCR)

១៥

បណ្តាយកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)

១៦

សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

១៧

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)

១៨

សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)

១៩

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

២០

បណ្តាយព្រះសង្ឃយុវជនកម្ពុជា (CMYN)

២១

បណ្តាញយុវជនកម្ពុជា (CYN)

២២

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

២៣

សហគមន៍ឆេកូ (ភ្នំពេញ)

២៤

សហគមន៍ដីធ្លីជីខក្រោម (កោះកុង)

២៥

សហគមន៍ដីធ្លីជីខលើ (កោះកុង)

២៦

សហគមន៍ជាំក្រវៀន (កំពង់ចាម)

២៧

សម្ព័ន្ធពិភពលោកដើម្បីការចូលរួមពលរដ្ឋ​​ (CIVICUS)

២៨

សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)

២៩

បណ្តាយកសាងសន្តិភាពសហគមន៍ (CPN)

៣០

សហភាពចលនាកម្មករកម្ពុជា (CCW)

៣១

អង្គការសមធម៌កម្ពុជា (EC)

៣២

សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

៣៣

អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា (GADC)

៣៤

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)

៣៥

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៣៦

សមាគមឥន្ទ្រទេវី (IDA)

៣៧

សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឌន៍  (KKKHRDA)

៣៨

សហគមន៍កោះស្រឡៅ (កោះកុង)

៣៩

អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)

៤០

គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)

៤១

សហគមន៍អមលំាង (កំពង់ឆ្នាំង)

៤២

សហគមន៍ភ្នំស្លឹក (បាត់ដំបង)

៤៣

សហគមន៍ភ្នំត្នោត (កំពត)

៤៤

សហគមន៍ភ្នំទទឹង (កំពត)

៤៥

សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)

៤៦

សហគមន៍ភូមិ២២ (ភ្នំពេញ)

៤៧

សហគមន៍ភូមិ២៣ (ភ្នំពេញ)

៤៨

សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)

៤៩

សហគមន៍ដីធ្លីភូមិក្តិបថ្ម (បន្ទាយមានជ័យ)

៥០

សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)

៥១

សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)

៥២

សហគមន៍ភូមិត្នោត (កំពត)

៥៣

អង្គការពន្លកខ្មែរ (PKH)

៥៤

សហគមន៍ដីធ្លីពយជប៉ុន (កោះកុង)

៥៥

សហគមន៍ប្រាសាក់ (បាត់ដំបង)

៥៦

សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)

៥៧

សហគមន៍ព្រែកតាគង់ (ភ្នំពេញ)

៥៨

សហគមន៍ព្រែកតានូ (ភ្នំពេញ)

៥៩

សហគមន៍ព្រៃឈើអូរក្តី (កំពង់ធំ)

៦០

សហគមន៍នេសាទព្រៃពាយ (កំពត)

៦១

សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)

៦២

សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)

៦៣

សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ភ្នំពេញ)

៦៤

សម្ព័ន្ធអ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA)

៦៥

សហគមន៍ស្រែប្រាំង (កំពង់ចាម)

៦៦

សហគមន៍ដីធ្លីភូមិស្វាយ (បន្ទាយមានជ័យ)

៦៧

សហគមន៍ដីធ្លីតានួន (កោះកុង)

៦៨

សហគមន៍ដីធ្លីភូមិតាត្រៃ (បន្ទាយមានជ័យ)

៦៩

ក្រុមការងារដើម្បីដោះស្រាយទំនាស់

៧០

សហគមន៍ទួលរ៉ាដា (ភ្នំពេញ)

៧១

សហគមន៍ទួលសង្កែ B (ភ្នំពេញ)

៧២

សហគមន៍ទំនប់ពីរ (ភ្នំពេញ)

៧៣

អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT)