Skip to main content

កម្ពុជា៖ ការហ្វឹកហ្វឺនកងទ័ពដែលរំលោភបំពានដោយ ស.រ.អ.ត្រូវបានលាតត្រដាង[1]

លំហាត់នេះអាចរំលោភការដាក់កំហិតរបស់សភា, គោលនយោបាយរបស់ ស.រ.អ.

(ញូវយក)- ការហ្វឹកហ្វឺនរបស់ ស.រ.អ.ឲ្យដល់កម្លាំងប្រដាប់អាវុធដែលរំលោភបំពាននៃប្រទេសកម្ពុជា[2] អាចត្រូវបានយកទៅប្រើប្រាសមិនត្រឹមត្រូវយ៉ាងងាយ ប្រឆាំងអ្នកយោបាយប្រឆាំង និងសហជីពកម្មករ និងអាចរំលោភច្បាប់ ស.រ.អ. ។ ការគាំទ្រខាងកងទ័ពរបស់ ស.រ.អ. គឺជាក់ស្តែងក្នុងឯកសារសាធារណៈ​ផ្លូវការ និងបានដាក់[3]ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនហ្វេសប៊ុកក្នុងលំហាត់ប្រចាំឆ្នាំ “ឆ្មាំអង្គរ” ដឹកនាំធ្វើពីថ្ងៃទី ២១ ដល់ ៣០ ខែមេសា ឆ្នាំ ២០១៤ ។

“ជាការគួរឲ្យរន្ធត់ដែលកងទ័ព ស.រ.អ. បានផ្តល់ការហ្វឹកហ្វឺនដល់ទាហានប្រដាប់អាវុធឲ្យធាក់ទម្លាយទ្វារក្នុងពេលដ៏ខ្លី បន្ទាប់ពីកម្លាំងប្រដាប់អាវុធកម្ពុជាសម្លាប់កម្មករតវ៉ាក្នុងទីក្រុងភ្នំពេញ” លោក ប្រាដ អាដាំ[4] នាយកផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។ “នៅពេល ‛សត្រូវ′ ស.រ.អ. កំពុងហ្វឹកហ្វឺនប្រទេសកម្ពុជាដើម្បីការពារប្រឆាំងដោយមិនប្រកាស កម្លាំងទាំងនេះក្នុងពេលថ្មីៗនេះគ្រាន់ តែត្រូវបានប្រើប្រឆាំងពួកអ្នកតវ៉ាប្រឆាំង និងកូដកម្មកម្មកររោងចក្រ ប៉ុណ្ណោះ” ។

កម្លាំងកងទ័ព ស.រ.អ. បានផ្តល់ការហ្វឹកហ្វឺន ដែលនឹងជួយដល់កងទ័ពកម្ពុជាក្នុងការបង្ក្រាបរបស់ រដ្ឋាភិបាល ទៅលើក្រុមនយោបាយប្រឆាំង និងសកម្មជនសង្គមស៊ីវិល អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ ។ ទាំងនេះរួមមាន ការពង្រីកការសំរុះសំរួលខាងកងទ័ព និងនគរបាល ជាមួយអាជ្ញាធរកម្ពុជាថ្នាក់មូលដ្ឋាន និងការហ្វឹនហ្វឺនស្ថានភាពប្រមូលផ្តុំលើ “បច្ចេកទេសសន្តិសុខក្នុងបរិស្ថានទីក្រុង” ។ ខ្សែវីដេអូកងទ័ពកម្ពុជាថតអំពីការរឹបអូសយកអាគារមួយ បង្ហាញពីកងទ័ពសម្រុកទៅមុខបំពាក់ដោយកាំភ្លើងវាយសម្រុក និងធាក់ទ្វារក្នុងការស្រម័យដើម្បីចូលទៅក្នុងអាគារ នៅពេលដែលនាយកងទ័ព ស.រ.អ. ត្រួតមើលលំហាត់នេះ ។ រូបថតមួយសន្លឹកស្តីពីឆ្មាំអង្គរផ្លូវការក្នុងទំព័រហ្វសប៊ុក ក្រោមចំណងជើង “បច្ចេក ទេសស្វែងរករថយន្តក្នុងបរិស្ថានទីក្រុង” បង្ហាញឲ្យឃើញ[5]ទាហានខ្មែរម្នាក់បញ្ឈប់រថយន្តមួយគ្រឿងដោយឈរនៅចំពីមុខរថយន្តនោះ ដោយកាន់កាំភ្លើងប្រយុទ្ធក្នុងបំណងបាញ់ផ្លិតកញ្ចក់រថយន្តនោះ ។

ទាំងនេះ និងការហាត់ហ្វឹកហ្វឺនដទែទៀត[6]អាចរំលោភដល់ការទាមទារសម្រាប់ការផ្តល់ហិរញ្ញប្ប ​ទានរបស់សភា ស.រ.អ. សម្រាប់ការហ្វឹកហ្វឺនកងទ័ព និងរូបភាពដទែទៀតនៃជំនួយការខាងសន្តិសុខ ដែលហាមឃាត់ជាក់លាក់ការផ្តល់ជាជំនួយការដល់ប្រទេសកម្ពុជា លើកលែងតែក្នុងវិស័យមានកំហិតព្រំដែននៃ “សុខភាពទូទៅ សន្តិសុខស្បៀងអាហារ កម្មវិធីដោះមីនមនុស្សធ៌ម ការហ្វឹកហ្វឺនសិទិ្ធ​មនុស្សដល់កងយោធពលខេមរភូនិន្ទកម្ពុជា ឬដើម្បីធ្វើឲ្យប្រសើរឡើងសមត្ថភាពសន្តិសុខផ្លវសមុទ្រ” ។ រូបភាពវីដេអូ បង្ហាញអំពីការអនុវត្តផែនការសម្រាប់អ្វីដែលហាក់ដូចជាប្រយុទ្ធជាមួយភ្នំ នៅពេលដែលវាកំពុងស្ថិតក្នុងទំព័រហ្វេសប៊ុកនៅឡើយ ព៌ណនានូវអ្វីដែលហាក់ដូចជាសេណារីយ៉ូបដិកុប្បនាប្រឆាំងរបស់អ្នកដីរាប ។ សភា ស.រ.អ. បានបង្ខំដាក់កំហិត ពីព្រោះការកត់ត្រាសិទិ្ធដ៏ល្បីល្បាញរបស់រដ្ឋាភិបាលកម្ពុជា ។ របាយការណ៍របស់សភាមួយ ភ្ជាប់ជាមួយច្បាប់ បាននិយាយថាជំនួយនោះត្រូវបានដាក់កំហិត ពីព្រោះ “សេចក្តីព្រួយបារម្ភនឹងសភាពការណ៍នយោបាយក្នុងប្រទេសកម្ពុជា និងការខ្វះសុច្ឆន្ទៈនយោ​បាយរបស់រដ្ឋាភិ- បាលកម្ពុជាដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ សិទិ្ធមនុស្ស និងនីតិរដ្ឋ ។

ការហ្វឹកហ្វឺនក្នុងពេល ឆ្មាំអង្គរ ឆ្នាំ ២០១៤ ក៏ហាក់ដូចជាផ្ទុយនឹងនយោបាយជំនួយខាងសន្តិសុខរបស់រដ្ឋបាលអូបាម៉ា អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។ សេចក្តីណែនាំដល់នគរបាលរបស់ប្រធានា​ធិបតីនៅសេតវិមាន[7] ថ្ងៃទី​១៣ ខែមេសា ឆ្នាំ ២០១៣ បានចែងថាគោលបំណងមួយក្នុងចំណោម “គោលបណងបួន” នៃជំនួយផ្នែកសន្តិសុខរបស់ ស.រ.អ. គឺដើម្បី “លើកតម្កើងតម្លៃសកល ដូចជាអភិបាលកិច្ចល្អ ធ្វេសប្រហែសនូវតម្លាភាពនិងគណនេយ្យភាពរបស់កម្លាំងសន្តិសុខ នីតិរដ្ឋ តម្លាភាព ការផ្តល់យុត្តិធ៌មដោយត្រឹមត្រូវនិងមានប្រសិទ្ធភាព និងការគោរពសិទិ្ធមនុស្ស” ។

កងកម្លាំងរបស់ ស.រ.អ. ផ្តល់ការហ្វឹកហ្វឺនកងទ័ពផ្ទាល់ដល់កម្លាំងសន្តិសុខ ដែលបានបញ្ចេញកម្លាំងស្រំដែលៗ ដើម្បីបង្ក្រាបការសំដែងមតិដោយសន្តិវិធី និងបានចូលរួមក្នុងការរំលោភសិទិ្ធមនុស្ស គឺស្របទៅនឹងគោលនយោបាយនោះ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ ។

“សភាបានចែងយ៉ាងច្បាស់ក្នុងច្បាប់ថវិការចុងក្រោរបស់ខ្លួន ថាគេមិនចង់ឲ្យមានការហ្វឹកហ្វឺនដូចនេះសម្រាប់ប្រទេសកម្ពុជាទេ” លោក អាដាំ បាននិយាយ ។ “វិមានបញ្ចកោណត្រូវការឲ្យពន្យល់ថាហេតុអ្វីបានវាត្រូវសភារារាំង និងធានាថាវាមិនត្រូវកើតឡើងជាថ្មីទៀតទេ” ។

ការហ្វឹកហ្វឺន ឆ្មាំអង្គរ

ការថ្វឹកហ្វឺនប្រចាំឆ្នាំ “ឆ្មាំអង្គរ” ដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០១០ បានក្លាយទៅជា “ព្រឹត្តិការណ៍សហប្រតិបត្តិការសន្តិសុខនៃក្បាលថ្មប៉ាស៊ីហ្វិក នៃកងទ័ព ស.រ.អ.ជាមួយប្រទេសកម្ពុជា[8]” ។ ការហ្វឹកហ្វឺននេះជាការបន្ថែមទៅលើជំនួយជាប្រចាំរបស់ ស.រ.អ. ដោយការបង្ហាត់បង្រៀនជាភាសាអង់គ្លេស ដល់ការដោះមីន ការស្ថាបនាស្ពាន និងសាលារៀន និងជំនួយផ្នែកពេទ្យ ។

កងខេមរភូមិន្ទកលម្ពុជា (ខ.ម.) រួមមាន កងទ័ពជើងគោក កងទ័ពអាកាស កងទ័ពជើងទឹក និងកងអាវុធហត្ថ ។ កងអាវុធហត្ថបំពេញមុខងារជានគរបាល ទាំងចំពោះប្រជាពលរដ្ឋស៊ីវិលកម្ពុជា និងទាំងចំពោះបុគ្គលិកកងទ័ព និងបំពាក់ដោយអាវុធសព្វាវុធកងទ័ព ។

ខ.ម. និងកងទ័ព ស.រ.អ. ធ្វើផែនការណ៍សម្រាប់ ឆ្មាំអង្គរ ឆ្នាំ ២០១៤ ក្នុងពេលប្រជុំមួយក្បែរទីក្រុងភ្នំពេញនៅថ្ងៃទី ១១-១៣ ខែធ្នូ ឆ្នាំ ២០១៣ បើកធ្វើដោយមេបញ្ជការកងទ័ពជើងគោកកម្ពុជា និងនាយទាហាន ស.រ.អ. សំគាល់អត្តសញ្ញាណដោយទូរទស្សន៍ផ្លូវការកម្ពុជាថាជា “ប្រធានការិយាល័យកងទ័ព ស.រ.អ. នៃកិច្ចសហប្រតិបត្តិការបំពេញភារកិច្ចក្នុងប្រទេសកម្ពុជា” ។ យោងតាមការផ្សាយរបស់ទូរ​ទស្សន៍រដ្ឋកម្ពុជា មេបញ្ជាការកម្ពុជាម្នាក់បាននិយាយថា “លំហាត់ប្រយុទ្ធ” នឹង “ពង្រឹង និងលើកកំពស់” សមត្ថភាពរបស់បុគ្គលិកកងទ័ពកម្ពុជា ។  

ឧត្តមសេនីយត្រី ស.រ.អ. ចន ហ្គុតដេល (John Goodale) និងឧត្តមសេនីយទោ ហ៊ុន ម៉ាណែត កូននាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានហ្វឹកហ្វឺន នៅវ៉េសពួង (West Point) បានធ្វើអធិបតីនៃពិធីបើក ឆ្មាំអង្គរ ឆ្នាំ ២០១៤ ។ ម៉ាណែត ជាអនុប្រធានអគ្គសេនាធិការរួម ខ.ម. អនុមេបញ្ជការកងទ័ពជើងគោក និងមេបញ្ជាការអង្គភាពប្រឆាំងភេរវកម្មកម្ពុជា ។ រូបគេត្រូវតម្លើងសក្តិម្តងហើយម្តងទៀត ទោះបីជាការខ្វះសមត្ថភាពដោយប្រៀបធៀបរបស់គេ និងហាក់ដូចជាត្រូវបានសំអិតសំអាងដោយលោក ហ៊ុន សែន ដែលបានធ្វើជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ ១៩៨៥​ មក ឲ្យទៅជាអ្នកបន្តដំណែងពីគាត់ ។

នៅក្នុង ប្លុកផ្លូវការមួយ[9]ក្នុងព្រឹត្តិការណ៍ ឆ្នាំ ២០១៤ ឯកអគ្គរដ្ឋទូត ស.រ.អ. ប្រចាំកម្ពុជា វិលីយ៉ាំ ទត (William Todd) ដែលតែងតែទិតៀនរដ្ឋាភិបាលកម្ពុជា រួមទាំងអំពីការដឹកនាំការបោះឆ្នោតជាតិរបស់គេក្នុងខែកក្កដា ឆ្នាំ ២០១៣ ផង បាននិយាយថាមានបំណង “ដាក់ជំនួយមនុស្សធ៌ម [របស់ ខ.ម.] និង សម្បទាខាងជួយសង្គ្រោះមហន្តរាយ សម្រាប់ប្រើក្នុងស្ថានភាពនៃមហន្តរាយធម្មជាតិ ឬប្រភេទដទែទៀតនៃវិបត្តិមនុស្សធ៌ម” ហើយអាស្រ័យហេតុនេះ “រួមចំណែកដល់ការឆ្លើយតបដោយសម្របសម្រួល ទៅនឹងភាពបន្ទាន់ក្នុងតំបន់” ក្នុងអាស៊ីអគ្នេយ៍ ។ សេចក្តីប្រកាសព័ត៌មានមួយនៃស្ថានទូត ស.រ.អ.[10] បានបន្ថែមថា បុគ្គ​លិក ស.រ.អ. និងខ្មែរ ចំនួន ៤៧០ នាក់ ត្រូវចូលរួមក្នុងលំហាត់នេះ ដោយបញ្ជាក់ថា ពួកគេត្រូវ “នៅក្នុងសកម្មភាពជំនួយមនុស្សធ៌ម និងជួយសង្គ្រោះមហន្តរាយ” និងត្រូវរៀបចំកងទ័ពកម្ពុជាសម្រាប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ។ អង្គភាពគន្លឹះរបស់ ស.រ.អ. មានពាក់ព័ន្ធ គឺ ក្រុមប្រយុទ្ធកងពលតូចនៃកងទ័ពសេះការពារលេខ ១១៦ នៃកងទ័ពជាតិ អាយដាហូ[11](Idaho Army national Guard’s 11th Cavalry Brigade Combat Team) ដែលបានជាប់ពាក់ព័ន្ធក្នុងការហ្វឹកហ្វឺនប្រចាំឆ្នាំរាល់លើក ។  

ឆ្មាំអង្គរ ឆ្នាំ ២០១៤ មានមុខវិជ្ជាចំនួន ៤៖ ការហ្វឹកហ្វឺនផ្នែកពេទ្យ, លំហាត់អំពីប៉ុស្តិបញ្ជា, លំហាត់អំពីការហ្វឹកហ្វឺនពីស្ថានភាព និងការបង្រៀនអំពីតើតបតដោយឧប​ករណ៍គ្រឿងផ្ទុះដោយមិនបានគិតទុក​ជាមុនយ៉ាងដូចម្តេច ។ ខ្សែវីដេអូកងទ័ពរបស់ ស.រ.អ. នៃលំហាត់អំពីប៉ុស្តិបញ្ជាការ ពន្យល់ថា ការនេះមានបំណងធ្វើឲ្យកងទ័ពកម្ពុជាស៊ាំជាមួយ “កិច្ចដំណើរការធើ្វសេចក្តីសម្រេចរបស់កងទ័ព” ស.រ.អ. ដើម្បីឲ្យពួកគេដោះស្រាយ មិនត្រឹមតែជាមួយមហន្តរាយធម្មជាតិប៉ុណ្ណោះទេ តែជាមួយ “សកម្មភាពដទែទៀតដែលពួកគេមានក្នុងមូលដ្ឋាន” ក៏ដូចជាការចាត់តាំងផ្តល់ឲ្យពួកគេ ជាផ្នែកមួយនៃបេសកកម្មនាយសមុទ្ររបស់ អ.ស.ប. ។

ក្នុងពេលព្រឹត្តិការណ៍ទី ១ នៃ ឆ្មាំអង្គរ ក្នុងឆ្នាំ ២០១០ ស.រ.អ. បាននិយាយថា ការហ្វឹកហ្វឺន[12] សង្កត់ធ្ងន់លើ “ការចូលរួមក្នុងប្រតិបត្តិការណ៍រក្សាសន្តិភាព ដូចជាកុបកម្ម ភេរវកម្ម ឧក្រិដ្ឋកម្ម និងជម្លោះក្រុមជនជាតិ” អន្តរជាតិ តែវាក៏រចនាឡើងដើម្បីឆ្ពោះទៅឲ្យមាន “ការកែទម្រង់ស្ថាប័ន” នៃ ខ.ម ផងដែរ ។

និយាយក្នុងខែកុម្ភៈ ឆ្នាំ ២០១១ ជំនួយការអនុរដ្ឋលេខាធិការសំខាន់នៃក្រសួងការពារប្រទេស ស.រ.អ. នាពេលនោះ លោក ដេរិក មិតឆែល (Derek Mitchell) បានថ្លែងថា ការផ្តល់ការហ្វឹកហ្វឺនរបស់ ស.រ.អ. គឺមានបំណងដើម្បីអភិវឌ្ឍន៍ ខ.ម. ឲ្យទៅជា “កម្លាំងវិជ្ជាជីវៈមួយ ដោយលើកទឹកចិត្តឲ្យប្រទេសកម្ពុជាបន្តក្នុងគន្លងនៃការធ្វើឲ្យប្រសើរឡើងនូវតម្លាភាព អភិបាលកិច្ច ការភ្ជាប់ខ្លួនទៅនឹងនីតិរដ្ឋ ការអភវឌ្ឍន៍ប្រកប​ដោយចីរភាពនៃលទិ្ធប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្ស” ។ លោកបានសំដែងនូវសេចក្តីសង្ឃឹមថា កងទ័ពកម្ពុជាកំពុងចាប់ផ្តើមប្រតិបត្តិការលើ “ការកែទម្រង់ស្ថាប័នគួរឲ្យកត់សំគាល់” ដែលនឹងមានសក្តានុពលដើម្បីបង្កើតកម្លាំងមួយដែលគោរពសិទិ្ធមនុស្ស[13] ។

មន្ត្រីវិមានបញ្ចកោណបានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សនាពេលកន្លងមកថា ការហ្វឹកហ្វឺនទាំងអស់ជាមួយអង្គភាពកងទ័ពកម្ពុជា តែងបញ្ជាក់អំពីបទដ្ឋានសិទិ្ធមនុស្ស និងថាទិសដៅមួយនៃការហ្វឹកហ្វឺនគឺដើម្បីណែនាំខ្លួននាយទាហានជំនាន់ថ្មីឲ្យទទួលបានបច្ចេកទេសកងទ័ព និងមានការយល់ដឹងអំពីវិជ្ជាជីវៈនិយម ដែលមន្ត្រី ស.រ.អ.និយាយថា ពួកនាយទាហានទាំងនោះនឹងខិតខំធ្វើតាម ។

ដោយសារកងទ័ពកម្ពុជា បានចាក់ប្ញសខាងនយោបាយ និងអំពើពុករលួយ មានសេចក្តីសង្ឃឹមតិចតួចដែលការខិតខំហ្វឹកហ្វឺនទាំងនេះ អាចមានជោគជ័យក្នុងការជំរុញឲ្យមានកម្លាំងប្រដាប់អាវុធអាជីព និងដែលគោរពសិទិ្ធមនុស្ស ជាងបានទេ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ ។ ពួកនាយទាហានជាន់ខ្ពស់បំផុតៗនៃ ខ.ម. សុទ្ធជាសមាជិកគណកម្មាធិការមជ្ឈឹមគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា ។ អគ្គមេបញ្ជាការ ជាសមាជិកគណកម្មាធិការអចិន្ត្រៃយ៍ ដែលមានទំហំតូចជាង តែខ្លាំងជាង ។

“បើកងទ័ព ស.រ.អ. ចង់ចូលពាក់ព័ន្ធជាមួយកងទ័ពកម្ពុជាដែលល្បីឈ្មោះខាងរំលោភ ពុករលួយ និងជាប់ពាក់ព័ន្ធនឹងនយោបាយនោះ គេគួរកំណត់ព្រំដែនជំនួយត្រឹមតែសម្រាប់ប្រតិបត្តិការមនុស្សធ៌មចាំបាច់បំផុតប៉ុណ្ណោះ” លោក អាដាំ បាននិយាយ ។ “ពុំមានជម្រើសល្អច្រើនទេ តែកម្មវិធីជ្រើសយកសម្រាប់ ឆ្មាំអង្គរ មិនស្ថិតនៅក្នុងជម្រើសទាំងនេះទេ” ។

នៅទីក្រុងភ្នំពេញ និងទីក្រុង ខេត្ត និងស្រុកដទៃទៀត ទូទាំងកម្ពុជា អភិបាល ឬអភិបាលរងតែង​តាំង ជាជនស៊ីវិល ដឹកនាំ “គណបញ្ជាការកងឯកភាព” ដែល ចាប់ពីទសវត្ស៍ ១៩៨០ មក មានអំណាចស្របច្បាប់ អនុវត្តអាជ្ញាធរបញ្ជាការលើ “កម្លាំងចម្រុះ” នៃអង្គភាពសន្តិសុខ ដែលសព្វថ្ងៃអាចរួមបញ្ចូលកងទ័ព កងអាវុធហត្ថ នគរបាល និងប៉ារ៉ានគរបាលសណ្តាប់ធ្នាប់សាធារណៈ ។ នេះជាផ្នែកមួយនៃប្រព័ន្ធដែលមាន តាំងពីច្រើនទសវត្ស៍មកហើយ ដើម្បីធានាថា កម្លាំងសន្តិសុខកម្ពុជាដែលមានខ្សែនយោបាយយ៉ាងខ្លាំង[14]លំអៀងទៅខាង គបក ។ អភិបាល ឬអភិបាលរង ធ្វើប្រធានគណកម្មាធិការទាំងនេះ គឺជាសមាជិកដឹកមុខទាំងអស់នៃ គបក ក្នុងតំបន់ពួកគេគ្រប់គ្រង ។

ចាប់តាំងពីការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០១៣ ពោរពេញទៅដោយគុណវិបត្តិ ដែលសហរដ្ឋអាមេរិកបានទិតៀនយ៉ាងខ្លាំងនោះ គណបញ្ជាការកងឯកភាព តែងតែត្រួតមើល ឬសម្របសម្រួល ជាប្រចាំ នូវការប៉ុនប៉ងរបស់កងទ័ព កងអាវុធហត្ថ និងនគរបាល ដើម្បីទប់ស្កាត់ ឬបង្ក្រាប ការប៉ុនប៉ងរបស់គណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ[15] (គសជ) និងសហជីពកម្មករ[16] ដើម្បីអនុវត្តសិទិ្ធជួបជុំគ្នា និងសំដែងមតិ ដោយសន្តិវិធីរបស់ពួកគេ ។ ប្រតិបត្តិការរបស់កម្លាំងសន្តិសុខទាំងនេះ បានដឹកនាំធ្វើសឹងតែទាំងស្រុង នៅក្នុងទីក្រុងភ្នំពេញ និងតំបន់ក្រុងដទែទៀត បានចូលពាក់ព័ន្ធជាប្រចាំក្នុងការប្រើកម្លាំងហួសហេតុ ដោយរួមទាំងកម្លាំងធ្វើឲ្យស្លាប់មិនចាំបាច់ បណ្តាលឲ្យមានស្លាប់យ៉ាងហោចណាស់ ៧ នាក់ និងរបួសរាប់សិបនាក់ ។ កម្លាំងសន្តិសុខ បានប្រព្រឹត្តធ្វើដោយការវាយដំយ៉ាងឃោរឃៅលើពួកអ្នកតវ៉ា រួមមានករណីមួយដែលកម្មករម្នាក់បានស្លាប់នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៤[17] កន្លងទៅនេះ ។

កម្លាំងកម្ពុជាចាប់ខ្លួនពួកអ្នកទិតៀន រាំងខ្ទប់កូដកម្ម កំទេចការតវ៉ា

កម្លាំងយោធា និងកងអាវុធហត្ថ ក៏បានចាប់ខ្លួនបាតុករ ពួកអ្នកតវ៉ា និងប្រជាពលរដ្ឋដែលត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងការរំជើបរំជួលសង្គម រួមមានពួកអ្នកការពារសិទិ្ធមនុស្ស និងអ្នកដទៃទៀត ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មដែលគ្មាននរណាដឹង រាប់សិននាក់ ផងដែរ តែត្រូវបានត្រូវឃុំខ្លួនក្នុងការ​វិនិច្ឆ័យសេចក្តីមិនត្រឹមត្រូវ ។ មនុស្ស ២៥ ​នាក់ត្រូវបានចាប់ខ្លួនតាំងពីខែវិចិ្ឆកា ឆ្នាំ ២០១៣ រួមទាំងមួយចំនួនត្រូវបានជាប់ឃុំ និងវាយដំដោយកងអាវុធហត្ថដែលបានវាយសង្គ្រប់ចូលអាគារនានានៅជាយក្រុងភ្នំពេញ នៅថ្ងៃទី ២-៣ ខែមករា ឆ្នាំ ២០១៤ កំពុងត្រូវវិនិច្ឆ័យសេចក្តីដោយតុលាការត្រួតត្រាដោយនយោ-​បាយ ។

កម្លាំងសន្តិសុខចម្រុះក្នុងទីក្រុងភ្នំពេញ រួមមាន កងអាវុធហត្ថ កំពុងព្យាយាមអនុវត្តការហាមឃាត់របស់រដ្ឋាភិបាលដោយរំលោភច្បាប់អន្តរជាតិ លើការប្រមូលផ្តុំគ្នាដោយសន្តិវិធីរបស់ គសជ និងក្រុមសង្គមស៊ីវិល ។ កម្លាំងទាំងនេះ បានកាន់កាប់តំបន់ដែលកន្លងមករដ្ឋាភិបាលបានរៀបចំឡើង ហៅ “លានប្រជាធិបតេយ្យ” ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ។ ថ្មីៗបង្អស់នេះ នៅថ្ងៃទី ១៦ ខែឧសភា ពួកគេបានស្ថាបនា “បរិវេណការពារជួរមុខ” នៅជុំវិញទីលាននោះ ដើម្បីទប់ស្កាត់ការជ្រៀតចូលណាមួយនៃពួកអ្នកចូលរួមក្នុងយុទ្ធនាការបោះឆ្នោតរបស់ គសជ ។

ចាប់ពីខែកញ្ញា ឆ្នាំ ២០១៣ មក គណបញ្ជាការកងឯកភាពផ្សេងៗ ក្នុង និងជុំវិញទីក្រុងភ្នំពេញ ក៏បានត្រួតត្រាដដែលៗការបង្កើតរបាំងឃាំងផ្លូវ ដោយសំញែងដើម្បីត្រួតពិនិត្យរថយន្តធ្វើដំណើរតាមផ្លូវចូលទីក្រុងនានា គ្រឿងផ្ទុះលាក់បំបាំង ការអនុវត្តដែលបានបន្តធ្វើរហូតដល់ខែឧសភា ឆ្នាំ ២០១៤ ។ ការសង្កេតរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស នូវការអនុវត្តបែបនេះ និងរបាយការណ៍ស្របគ្នារបស់អ្នកសង្កេតការណ៍សិទិ្ធមនុស្សដទែទៀត គសជ និងសកម្មជនសហជីពកម្មករ គឺច្បាស់ណាស់ថាការអនុវត្តបែបនេះ ត្រូវបានប្រើដើម្បីធ្វើទុក្ខបុកម្នេញ និងធ្វើឲ្យរាំងស្ទះដល់ចលនារបស់ប្រជាពលរដ្ឋ ដែលកម្លាំងសន្តិសុខបានកំណត់អត្តសញ្ញាណថាអាចមកចូលរួមក្នុងបាតុកម្ម ឬកូដកម្ម ។

បន្ថែមលើនេះ នៅថ្ងៃទី ២០ ខែកុម្ភៈ លោក ហ៊ុន សែន បានពង្រីកគណកម្មាធិការស៊ីវិល-យោធា-នគរបាល “ដើម្បីដោះស្រាយកញ្ហាកូដកម្ម និងបាតុកម្ម ដែលមានស្រាប់ ទៅលើមុខព្រួញទាំងអស់[18]”, ទិសដៅរបស់វា គឺទាក់ទងទៅនឹង ដូចជា ការជួបជុំគ្នារបស់កម្មករជាដើម បូកមន្ត្រីថ្នាក់ខ្ពស់ជាច្រើនរូបជា​សមា​ជិកគណកម្មាធិការ ។ អ្នកទាំងនេះ រួមមាន អភិបាលក្រុងភ្នំពេញ អគ្គមេបញ្ជាការ ខ.ម. មេបញ្ជាការកងអាវុធហត្ថជាតិ និងមេបញ្ជាការរងកងទ័ពផ្សេងៗ រួមមាន ហ៊ុន ម៉ាណែត ផង ។ សមាជិកគណកម្មាធិការម្នាក់បានពន្យល់ថា “រដ្ឋាភិបាលបានរៀបចំឡើងវិញ និងបង្កើត គណកម្មាធិការថ្មី ពីព្រោះពួកគេចង់ពង្រឹងការងាររបស់ពួកគេ និងចាត់វិធានការប្រឆាំងពួកអ្នកតវ៉ា[19]” ។ ប្រភពកម្លាំងសន្តិសុខមួយ បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា អង្គការនេះទាក់ទងជាមួយគណបញ្ជាការឯកភាពភ្នំពេញ និងបំរុងចាំជួយអង្គការនេះ នៅពេលគិតថាជាការចាំបាច់ ក្នុងការធ្វើផែនការប្រតិបត្តិការដើម្បីបំបែកកូដកម្មទាំង​ឡាយណាដែលរដ្ឋាភិបាលគិតថាខុសច្បាប់ ។

នៅពេលដែលរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាល ស.រ.អ. បានឲ្យដឹងជាសាធារណៈអង្គភាពទាំងនេះ មកពីពួកសិក្ខាកាម ខ.ម. ត្រូវបានបញ្ចេញ ខ្សែវីដេអូ ហ្វេសប៊ុក និងនៅជារូបភាពនៅឡើយ បានផ្តល់ជាសញ្ញា ។ ដូចបានកត់សំគាល់ខាងលើ មនុស្សស្លៀកពាក់ឯកសណ្ឋានមានសញ្ញាកងអាវុធហត្ថ ហាក់ដូចជាស្ថិតនៅក្នុងរូបភាពទាំងនេះ ។ ខ្សែវីដេអូកម្ពុជាមួយនៃពិធីបិទ មានបញ្ចូលរូបថតនាយទាហានកម្ពុជាម្នាក់ពាក់បេរ៉េព៌ណក្រហម ដែលតាមធម្មតាមានតែពួកទាហានឆ័ត្រយោងនៃកងពលតូចពិសេសលេខ ៩១១ ទេដែលពាក់ ដែលពួកនេះរាយការណ៍ផ្ទាល់ទៅមេបញ្ជាការកងទ័ព ពួកនេះបានវាយបំបែកយ៉ាងឃោរឃៅក្នុងខែមករា ឆ្នាំ ២០១៤ ទៅលើការប្រមូលផ្តុំគ្នាមួយរបស់កម្មករនៅរោងចក្រមួយស្ថិតនៅក្បែរបន្ទាយនៃអង្គភាពនេះ និងបានចាប់ខ្លួនពួកអ្នកការពារសិទិ្ធមនុស្សដែលបានខិតខំដើម្បីសម្រួលសភាពការណ៍នេះ ។ បុគ្គលិកមកពីអង្គភាពរថពាសដែកកងទ័ព ក៏បានចូលរួមក្នុងប្រតិបតិ្តការនេះដែរ បើយោងតាមទំព័រហ្វេសប៊ុក ដោយឃើញមានរថក្រោះរបស់មេបញ្ជាការម្នាក់ ។

“កងទ័ពកម្ពុជា និងកងអាវុធហត្ថ បន្តបង្ក្រាបពួកនយោបាយប្រឆាំង និងពួកអ្នកតវ៉ា ក្នុងពេលថ្មីបំផុតជាងគេ នៃការសម្លាប់ និងការវាយដំ សកម្មជនការងារ និងការវាយបំបែកយ៉ាងឃោរឃៅការប្រជុំនយោបាយរបស់ពួកប្រឆាំង” លោក អាដាំ បាននិយាយ ។ “នៅពេលហ្វឹកហ្វឺនកម្លាំងសន្តិសុខកម្ពុជា ក្នុងការជួយសង្គ្រោះមហន្តរាយហាក់ដូចជាគួរឲ្យសរសើរនោះ ចំណាត់ការរបស់អាគារបញ្ចកោណចំពោះការហ្វឹកហ្វឺននេះ មិនមានទិសដៅអ្វីទាល់តែសោះ ។ ការហ្វឹកហ្វឺន ឆ្មាំអង្គរ គួរត្រូវបោះបង់ចោលល្គឹកណាតែ រដ្ឋាភិបាលកម្ពុជានៅតែប្រើកម្លាំងប្រដាប់អាវុធរបស់ខ្លួន តម្រង់ទិសដៅទៅលើពួកប្រឆាំង និងខកខានមិនបានចាប់បុគ្គលិកដែលរំលោភឲ្យទទួលគណនេយ្យភាព” ។  

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed