Skip to main content

កម្ពុជា៖ ច្បាប់ការងារខកខានមិនបានការពារកម្មករកាត់ដេរ

ម៉ាកសម្លៀកបំពាក់គួរប្រកាសឲ្យដឹងអំពីអ្នកផ្គត់ផ្គង់ ជួយការពារកម្មករដែលងាយទទួលរងការឈឺចាប់

(ភ្នំពេញ) - រដ្ឋាភិបាលកម្ពុជា កំពុងតែខកខានមិនបានការពារ​កម្មករ​កាត់ដេរ ដែលបានផលិតសម្រាប់ម៉ាកសម្លៀកបំពាក់អន្តរជាតិ ពីការរំលោភសិទ្ធិការងារ​ធ្ងន់ធ្ងរ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ក្នុងរបាយការណ៍ថ្មីមួយ ចេញផ្សាយនៅ​ថ្ងៃ​នេះ ។ កម្មករស្រីដែលមានចំនួនលើសលប់ តែងតែភប់ប្រសព្វនឹងការឲ្យធ្វើការបន្ថែម​ម៉ោង​ដោយបង្ខំ ការរើសអើងលើមូលដ្ឋាននៃការមានផ្ទៃពោះ និងការអនុវត្តប្រឆាំងសហជីព ដែល​ទាំង​រដ្ឋា​ភិ​បាល ទាំងម៉ាកធំៗ មិនបានដោះស្រាយដោយត្រឹមត្រូវទេ ។

របាយការណ៍កម្រាស់ ១៤០ ទំព័រ ក្រោមចំណងជើង “'ធ្វើការលឿនជាង ឬដើរចេញ'៖ ការរំលោភសិទិ្ធការងារនៅក្នុងរោងចក្រកាត់ដែរនៃកម្ពុជា,” បានចងក្រងជាឯកសារអំពីការធូរ​លុង​នៃការអនុវត្តច្បាប់ការងាររបស់រដ្ឋាភិបាល និងការចាត់វិធានការរបស់ម៉ាកដែលធ្វើឲ្យ​មាន​ការស្ទះដល់ការ​តាមដាន និង​ការប្រព្រឹត្តតាមច្បាប់ ។

ក្នុងឆ្នាំថ្មីៗនេះ ការតវ៉ាអំពីប្រាក់ខែ ករណីកម្មករដួលសន្លប់ និងនីតិវិធីចុះបញ្ជិការសហ​ជីពស្មុគ្រស្មាញ បានឆ្លុះបញ្ចាំងពីស្ថានភាពកម្មករក្នុងរោងចក្រកាត់ដេរកម្ពុជា ។

“រដ្ឋាភិបាលកម្ពុជា គួរចាត់វិធានការជាប្រញ៉ាប់ ដើម្បីប្រែក្រឡាស់ប្រវត្តិដ៏សែន​អា​ក្រក់​អាក្រីនៃការគោរពសិទិ្ធការងាររបស់ខ្លួន និងការពារកម្មករពីការរំលោភ,” លោកស្រី អារូណា ខេសៃយ៉ាប់ (Aruna Kashyap) អ្នកស្រាវជ្រាវសិទិ្ធស្ត្រីថ្នាក់ខ្ពស់នៅអង្គឃ្លាំមើលសីទិ្ធមនុស្ស ។ “ម៉ាកសម្លៀកបំពាក់សកលទាំងនេះ គឺជាឈ្មោះដែលគេស្គាល់គ្រប់គ្នា ។ ពួកគេមានអនុភាព​យ៉ាងច្រើន និងអាច ឬគួរធ្វើឲ្យបានច្រើនថែមទៀត ដើម្បីធានាថាកិច្ចសន្យា​របស់ពួកគេ​ជាមួយ​រោងចក្រកាត់ដេរ មិនត្រូវរួមចំណែកក្នុងការរំលោភសិទិ្ធការងារ ។”

អង្គការឃ្លាំមើលសិទិ្ធបានរកឃើញថា រោងចក្រជាច្រើនបានចេញកិច្ចសន្យារយៈពេល ខ្លីខុសច្បាប់ ដើម្បីជៀសវាងការបង់តម្លៃសម្រាប់មាតុភាពរបស់កម្មការីនី និងប្រាក់អត្ថ-ប្រយោជន៍​​​ដទៃ​ទៀត និងដើម្បីបំភិតបំភ័យ និងត្រួតត្រាលើពួកគេ ។ រោងចក្រតូចៗ ដែលធ្វើ​ការ​ម៉ៅការ​ឲ្យ​រោងចក្រធំជាងមានទិសដៅនាំចេញ ហាក់ដូចជាមានលទ្ធភាព​ច្រើន​ជួល​កម្មករ​លើមូលដ្ឋាន​ម្តងម្កាល ធ្វើឲ្យមានការលំបាកដល់កម្មករដើម្បីអះអាងពី​សិទិ្ធរបស់​ពួកគេ ពីព្រោះ​ពួក​គេមានហានិភ័យនឹងការបណ្តេញចោលយ៉ាងស្រួល ។ ម៉ាកសម្លៀកបំពាក់ មិនបាន​ចាត់​យក​ជំហានសមស្របទេ ដើម្បីបញ្ចប់លែងឲ្យមានកិច្ចសន្យារយៈពេលខ្លី នៅក្នុង​រោងចក្រ​ផ្គត់​ផ្គង់​របស់ពួកគេ-សូម្បីតែក្រមសីលធ៌មនៃអ្នកផ្គត់ផ្គង់ពួកគេ មានបញ្ញត្តិកម្រិត​ព្រំ​ដែននៃការ​ប្រើ​វា​ក៏​ដោយ ។

ឧស្សាហកម្មកាត់ដេរកម្ពុជា គ្របដណ្តប់ដោយការវិនិយោគបរទេសមកពីហុងកុង, តាយ​វ៉ាន់, ចិន, សឹង្ហបូរី, ម៉ាឡេស្យា និងកូរ៉េខាងត្បូង មានសារសំខាន់ជាអាយុជីវិតចំពោះ​សេដ្ឋ​កិច្ចរបស់ប្រទេស និងជីវភាពរស់នៅរបស់ស្ត្រី ។ ស្ត្រីមានចំនួនរហូតដល់ ៩០% នៃកម្មករកាត់​ដេរជាង ៧០០,០០០ នាក់ របស់ប្រទេសនេះ ធ្វើការក្នុងមុខរបរកាត់ដេរចំនួន ១,២០០ នេះបើ​យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។

របាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានឈរលើបទសម្ភាសន៍ជាមួយ​មនុស្សជាង ៣៤០ នាក់ ក្នុងនេះរួមមាន កម្មករ ២៧០ នាក់ មកពីរោងចក្រក្នុងទីក្រុងភ្នំពេញ​និង​ខេត្តជិតៗ មេដឹកនាំសហជីព តំណាងរដ្ឋាភិបាល ពួកអ្នកតស៊ូមតិសិទ្ធិការងារ សមាគម​ឧស្សាហករកាត់ដេរនៃកម្ពុជា និងតំណាងម៉ាកសម្លៀកបំពាក់អន្តរជាតិ, អង្គការឃ្លាំមើល​សិទិ្ធ​មនុស្សមានការទាក់ទងជាមួយ អាឌីដាស (Adidas), អារម៉ានី (Armani), ហ្កេប (Gap), H&M, Joe Fresh និង Marks and Spencer ។

នៅពេលដែលច្បាប់ការងារកម្ពុជា តម្រូវឲ្យការងារបន្ថែមម៉ោងធ្វើតាមការស្មគ្រចិត្ត កម្ម​កររោងចក្រចំនួន ៤៨ ផ្គត់ផ្គង់ម៉ាកអន្តរជាតិនានា បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថាការ​​​ងារនេះត្រូវបានបង្ខំឲ្យធ្វើ ។ ការសងសឹករបស់រោងចក្រចំនួនមួយភាគបួន​នៃរោងចក្រ​ទាំង​នេះ រួមមានការបណ្តេញចោល ការកាត់បន្ថយប្រាក់ខែ និងការផ្លាស់ប្តូរដោយបង្ខំ។ ក្នុងខែ​កុម្ភៈ ឆ្នាំ ២០១៥ ក្រសួងការងារបានអំពាវនាវម្តងទៀត ឲ្យគោរពបទបញ្ញត្តិអំពីការងារបន្ថែមរបស់​រោង​ចក្រ ។

កម្មករមកពីរោងចក្រ ៣៥ បានរាយការណ៍ពីការអនុវត្តប្រឆាំងសហជីព ក្នុងនេះរួម​មាន ការបណ្តេញចចោល និងការបំភិតបំភ័យ មេដឹកនាំសហជីពទើបជាប់ឆ្នោតថ្មី និងកិច្ច​សន្យារយៈពេលខ្លីសម្រាប់បុរស ដើម្បីបំបាក់ទឹកចិត្តពួកគេកុំឲ្យបង្កើត ឬចូលរួម សហជីព ។ កម្មករជាច្រើន បាននិយាយប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា អ្នកគ្រប់គ្រងរោងចក្របាន​គាបសង្កត់ពួកគេ ឲ្យសម្រេចផលិតផលកំណត់ទុកជាមុន ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធភាព​របស់​ពួកគេសម្រាប់សម្រាកសន្លោះម៉ោងធ្វើការ ទៅបន្ទប់ទឹក ផិកទឹក ឬទទួលទានអាហារថ្ងៃ​ត្រង់ ។ ក្នុងករណីខ្លះ ការគាបសង្កត់ឲ្យសម្រេចផលិតផលកំណត់ទុកជាមុន បានបង្កើនក្រោយ​ប្រាក់​ខែ​អប្បបរមាបានបង្កើនក្នុងឆ្នាំ ២០១៣ និង ២០១៤ ។

កម្មការីនីមកពីរោងចក្រចំនួន ៣០ បានរៀបរាប់អំពីការរំលោភជាក់លាក់នានា រួមមាន ការបដិសេធការជួល បន្តកិច្ចសន្យារយៈពេលខ្លី ឬផ្តល់ទីកន្លែងរស់នៅសមរម្យសម្រាប់​កម្មកា​រី​នីមានផ្ទៃពោះ ធ្វើឲ្យពួកគេមានការលំបាកធ្វើការងារក្នុងរោងចក្រ ។ កម្មករមកពីរោងចក្រខ្លះ បានរកឃើញថា មានការលំបាកទទួលបានការឈប់សម្រាកពេលមានជម្ងឺដែលបានបញ្ជាក់​ដោយ​គ្រូពេទ្យ ។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស ក៏បានស្រាវជ្រាវចងក្រងជាឯកសារ​អំពីការងារ​កុមារដោយខុសច្បាប់ នៅក្នុងរោងចក្រចំនួន ១១ ដែលខ្លួនបានទៅពិនិត្យ ។ ការរំលោភអា​ក្រក់​​ជាងគេ ត្រូវបានរាយការណ៍ថាកើតមាននៅក្នុងរោងចក្រម៉ៅការតូចៗ ដែលផលិតសម្រាប់​រោងចក្រធំជាងដែលមានអាជ្ញាប័ណ្ណនាំចេញ ។

យោងតាមក្រសួងការងារ ពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០១៣ ការផាកពិន័យផ្លូវការ​មាន​តែនៅក្នុងរោងចក្រចំនួន ១០ ប៉ុណ្ណោះ និងផ្តើមគំនិតចាត់វិធានការផ្លូវច្បាប់ចំពោះរោង​ចក្រ​​ចំនួន ៧-ទាំងអស់នេះនៅក្នុងឆ្នាំ ២០១១ ។ នៅពេលដែលចំនួននៃការផាកពិន័យ​បានស្ទុះ​ឡើងដល់ ២៥ ក្នុង ១១ ខែដំបូងនៃឆ្នាំ ២០១៤ វានៅតែបន្តនៅទាបហួសប្រមាណ បើសិនជា​ប្រៀបទៅនឹងចំនួនរោងចក្រទាំងអស់ និងលំនាំនៃការរំលោភសិទិ្ធការងារនៅតែមិនចុះថយ ។ ក្នុងឆ្នាំ ២០១៤ ក្រសួងការងារបានចាប់ផ្តើមយន្តការអធិការកិច្ចការងារបញ្ចូលជាមួយ និងកែ​លំអ​ការហ្វឹកហ្វឺន ។ តែក្នុងសភាពការណ៍មួយដែលមានការចោទប្រកាន់អំពីអំពើពុករលួយ និង​​កែលំអការកត់ត្រានៃអធិការកិច្ច កែទម្រង់ដុំកំភួន មានតម្រូវការជាចាំបាច់ ដើម្បីស្ថាបនា​ការ​ជឿ​ទុក​ចិត្ត អង្គការឃ្លាំ​មើលសិទិ្ធមនុស្សបាននិយាយ ។

ចាប់តាំងពីមានការតវ៉ាដោយកម្មករកាលពីខែធ្នូ ឆ្នាំ ២០១៣ ដើម្បីទាមទារឲ្យតម្លើង​ប្រាក់​ខែអប្បបរមាមក ក្រសួងការងារបានដាក់បញ្ចូលនីតិវិធីស្មុគ្រស្មាញដើម្បីចុះ​បញ្ជិការ​សហ​ជីព ធ្វើឲ្យកាន់តែលំបាកដើម្បីឲ្យសហជីពទទួលបានអាជ្ញាប័ណ្ណ ។

គម្រោងធ្វើឲ្យប្រសើរឡើងរោងចក្រកាត់ដេរកម្ពុជា (BFC) គឺជាភាគីតាមដានទី ៣ ប្រគល់អាណត្តិឲ្យ ដើម្បីធ្វើអធិការកិច្ចរោងចក្រទាំងអស់ដែលមានអាណត្តិនាំចេញ និងធ្វើ​របាយការណ៍អំពីរោងចក្រជាក់លាក់ណាមួយ ។ ក៏ប៉ុន្តែ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានរក​ឃើញថា រោងចក្រម៉ៅការតូចៗពុំមានអាជ្ញាប័ណ្ណនាំចេញ បានរួចផុតពីការធ្វើអធិការកិច្ច តែ​ផ្គត់ផ្គង់ដោយប្រយោលឲ្យម៉ាកធំៗ តាមរយៈរោងចក្រធំជាង។ រោងចក្រតូចៗទាំងនេះ គឺជា​កន្លែងដែលលក្ខខ័ណ្ឌធ្វើការងារអាក្រក់អាក្រីបំផុតនៅតែមានជាបន្ត ។ BFC ដែលបានចាប់​ផ្តើម​​ដំណើរ​​ការ​ធ្វើមូលដ្ឋានទិន្នន័យតម្លាភាពក្នុងឆ្នាំ ២០១៤ បានចង្អុលឈ្មោះរោងចក្រ​ប្រមាណ ១០ ថាជារោងចក្រមានការអនុវត្តទាប ។ ប៉ុន្តែមូលដ្ឋានទិន្នន័យតម្លាភាព មិនបាន​រាប់​បញ្ចូល​អំពីកិច្ចសន្យារបស់ម៉ាក ជាមួយ BFC និងជំហានដែលម៉ាកចាត់ឲ្យមានឡើង ដើម្បី​សម្រួល​ច្បាប់​ការងារសម្រាប់ការធ្វើតាមច្បាប់ក្នុងរោងចក្រផ្គត់ផ្គង់ ។

បន្ទាប់ពីការតម្លើងប្រាក់ខែថ្មីៗនេះ ដែលសមាគមឧស្សាហករកាត់ដេរកម្ពុជា ខ្លាចថាវា​នឹងនាំទៅឲ្យម៉ាកសម្លៀកបំពាក់ “រត់ទៅរកទីផ្សារប្រាក់ឈ្នួលថោកជាង” នោះ អង្គការពលកម្ម​អន្តរជាតិបានអំពាវ​នាវ​ដល់ម៉ាកសម្លៀកបំពាក់ឲ្យ “រួមចំណែករបស់ខ្លួន” ស្រូបយកការតម្លើង​ថ្លៃ​នេះ ដែលនឹង​បង្កើត​ដល់រោងចក្រ ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរកឃើញថារោងចក្រ​កាត់ដេរជាច្រើន បាន​ប្រើការអនុវត្តផ្សេងៗ ដើម្បីបញ្ចុះតម្លៃ ដោយមិនគិតដល់សិទិ្ធការពារ​ដោយ​ច្បាប់កម្ពុជា របស់​កម្ម​ករ ។

“ម៉ាកសម្លៀកបំពាក់អន្តរជាតិទាំងនេះ ចាំបាច់ត្រូវជួយដល់ការប្រព្រឹត្តតាមច្បាប់ការងារ ដោយប្រកាស និងធ្វើបច្ចុប្បន្នភាព ដោយទៀងទាត់ នូវឈ្មោះនិងអាស័យដ្ឋាន នៃរោងចក្រ​ពួក​គេ,” លោកស្រី ខេសៃយ៉ាប់ (Kashyap) បាននិយាយ ។ “ក្រុមហ៊ុនកាត់ដេរសកល អាចនិងគួរ​តាម​ដាន និងដោះស្រាយលក្ខខ័ណ្ឌធ្វើការងារមិនល្អ ក្នុងរោងចក្រផ្គត់ផ្គង់ នឹង​រោងចក្រ​ម៉ៅ​ការ។”

ក្នុងចំណោមម៉ាកទាំងប្រាំមួយ ដែលអង្គការឃ្លាំមើលសិទិ្ធមនុស្សបានទាក់ទងមានបួន ពោលគឺ អាឌីដាស (Adidas), ហ្កេប (Gap), និង H&M ដែលបានពិភាក្សាគ្នាយ៉ាងហ្មត់ចត់អំពី​កិច្ច​ខិត​ខំ​​របស់ពួក​គេ ដើម្បីដោះស្រាយបញ្ហាដែលរកឃើញ ។ អាឌីដាស់ និង H&M ក៏បាន​ប្រកាសជាចំហនូវ​ឈ្មោះ និងអ្នកផ្គត់ផ្គង់ពួកគេ និងធ្វើបច្ចុប្បន្នភាពទៀងទាត់ នូវបញ្ជីរបស់​ពួក​គេ ។ ម៉ាក និង ស្ប៉េនស័រ (Marks and Spencer) បានសន្យាថានឹងធ្វើការប្រកាសអ្នកផ្គត់ផ្គង់​របស់​ខ្លួននៅឆ្នាំ ២០១៦ ។ មានតែ អាឌីដាស ទេ ដែលបានបង្កើតឲ្យកម្មករអាច​រកអ្នកផ្លុំ​កញ្ចែ​ការពារ ។

មេដឹកនាំសហជីពឯករាជ្យមកពី សហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់​ដេរ​កម្ពុជា (CCAWDU), សហព័ន្ធសហជីពកម្ពុជា (CATU), សហព័ន្ធសហជីពជាតិនៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌកាត់ដេរកម្ពុជា (NIFTUC), សហព័ន្ធសហជីពចលនាកម្មករ (CUMW), និងសកម្ម​ជនសិទិ្ធការងារដទៃទៀតមកពី មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ (CLEC), និងមជ្ឈមណ្ឌល​ព័ត៌មានសម្រាប់កម្មករ (WIC) គឺជាសមរភូមិមុខនៃការធ្វើឲ្យលេចឡើងនូវបញ្ហាសិទិ្ធការងារ​ក្នុង​រោងចក្រ និងជួយកម្មករពោលអះអាងនូវសិទិ្ធរបស់ពួកគេ ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបានអំពាវនាវដល់រដ្ឋាភិបាល សូមឲ្យផ្លាស់ទម្រង់នៃការ​ធ្វើ​អធិការកិច្ច និងចាប់ឲ្យរោងចក្រទទួលនូវគណនេយ្យភាពជាប្រព័ន្ធចំពោះការរំលោភនានា ។ ម៉ាកសម្លៀកបំពាក់ គួរចាត់វិធានការប្រកបដោយប្រសិទ្ធភាពថែមទៀត ដើម្បីទប់ស្កាត់ និងកែ​តម្រូវការរំលោភសិទិ្ធការងារ នៅក្នុងរោងចក្រដែលផលិតឲ្យពួកគេ ។

“ម៉ាកសម្លៀកបំពាក់ដែលបានយកចិត្តទុកដាក់យ៉ាងពិតប្រាកដជា ចំពោះការសន្យា​របស់​កម្មករ​របស់ខ្លួន គួរត្រូវលើកទឹកចិត្តឲ្យ​មាន​​ការ​តាម​ដាន និងការការពារ ប្រសើរជាង ដោយប្រកាសជាចំហ នូវឈ្មោះនៃពួកអ្នកផ្គត់​ផ្គង់​របស់ពួកគេ” លោក ខេសៃយ៉ាប់ (Kashyap) បាននិយាយ បាននិយាយ ។ “ម៉ាកទាំងអស់​គួរ​ដាក់​បញ្ចូល​​នូវ​តម្លៃការងារ, សុខភាព, និងសុវត្ថិ​ភាព ក្នុងកិច្ចសន្យាដើម្បីធានាបានល្អប្រសើរ​នូវ​​សិទិ្ធ​ទាំង​នេះ ត្រូវបានគោរពនៅក្នុងរោងចក្រ​។”

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed