Skip to main content

កម្ពុជា៖ គម្រោងទូទាត់ឥណទានកាបូនរំលោភសិទ្ធិនៃក្រុមជនជាតិដើមភាគតិច

ចំពោះជនជាតិដើមភាគតិច កង្វះខាតកិច្ចពិគ្រោះយោបល់ ការបណ្តេញចេញដោយបង្ខំ ការបាត់បង់មុខរបរ

សមាជិកសហគមន៍បង្កបង្កើនផលស្រូវនៅក្នុងភូមិមួយ​ ក្នុងចំណោមភូមិទាំងឡាយ ស្ថិតក្នុងគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង​ ខេត្តកោះកុង ប្រទេសកម្ពុជា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។​ ©រក្សាសិទ្ធិដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស។  © 2022 Human Rights Watch

(បាងកក ថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០២៤) គម្រោងទូទាត់ឥណទានកាបូនដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាCambodia បង្ហាញថាការគំនិតផ្តួចផ្តើមបែបនេះ អាចបង្កគ្រោះថ្នាក់ដល់ជនជាតិដើមភាគតិច នៅពេលការចូលរួមប្រកបដោយប្រសិទ្ធភាព និងការយល់ព្រមដោយស្ម័គ្រចិត្ត មិនត្រូវបានធានា។​​ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានថ្លែងដូច្នេះនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃនេះ។

របាយការណ៍១១៩ទំព័រ មានចំណងជើងថា“គ្រោះថ្នាក់នៃគម្រោងទូទាត់ឥណទានកាបូន ៖ ការរំលោភសិទ្ធិនៃជនជាតិដើមភាគតិចជង នៅក្នុងគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងរបស់កម្ពុជា” “Carbon Offsetting’s Casualties: Violations of Chong Indigenous People’s Rights in Cambodia’s Southern Cardamom REDD+ Project,” ព្រួយបារម្ភអំពីគម្រោងដែលបានអនុវត្តដោយក្រសួងបរិស្ថាននៃប្រទេសកម្ពុជាMinistry of Environment និងអង្គការអភិរក្ស សម្ព័ន្ធមិត្តសត្វព្រៃWildlife Alliance នៅលើផ្ទៃដីកន្លះលានហិកតាក្នុងតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ព្រៃទាក់ទាញទឹកភ្លៀង មានជនជាតិដើមភាគតិចជង រស់នៅជាច្រើនសតវត្សមកហើយ។ គម្រោងនេះ​បានអនុវត្តជាងពីរឆ្នាំ ដោយគ្មានពិគ្រោះយោបល់ជាមួយជនជាតិដើមជង ស្តីពីគម្រោង ដែលពួកគេប្រឈរមុខនឹងការបណ្តេញចេញដោយបង្ខំ និងបទចោតប្រកាន់ព្រហ្មទណ្ឌ ដោយសារធ្វើស្រែចំការនិងអាស្រ័យផលតាមប្រពៃណីនៅក្នុងទឹកដីរបស់ពួកគេ។

លោកស្រីលូស្យាណា តេឡេស សាវ៉េ(Luciana Téllez Chávez)ដែលជាអ្នកស្រាវជ្រាវបញ្ហាបរិស្ថានជាន់ខ្ពស់នៅអង្គការឃ្លាំមើលសិទ្ធិមនុស្សបានមានប្រសាសន៍ថា៖“យុទ្ធសាស្ត្រអភិរក្ស ដែលទប់ស្កាត់ការចូលរួម និងដាក់ទណ្ឌកម្មមកលើជនជាតិដើមភាគតិច ដើម្បីដោះស្រាយវិបត្តិបរិស្ថានជាសាកល គឺមិនអាចទទួលយកបានទេ ហើយផ្ទុយនឹងបំណងដែលចង់បាន។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គួរត្រូវបានត្រួតពិនិត្យឡើងវិញ ដើម្បីធានាការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ជនជាតិដើមជង ក្នុងសេចក្តីសម្រេចចិត្តជាគន្លឹះ ក្នុងការចុះបញ្ជីដីសមូហភាពជនជាតិដើម និងកិច្ចព្រមព្រៀងបែងចែកផលប្រយោជន៍ ជាមួយជនជាតិដើមជង ដែលដឹងថាពួកគាត់ជាម្ចាស់ឥណទានកាបូន មាននៅក្នុងទឹកដីរបស់ខ្លួន”

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានសម្ភាសន៍ប្រជាពលរដ្ឋជាង៩០នាក់ដែលរស់នៅក្នុងភូមិចំនួន២៣ភូមិ ក្នុងចំណោមភូមិសរុប២៩ ស្ថិតក្នុងគម្រោង ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាលបានបីរូប ក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានវិភាគផងដែរ ទៅលើរូបភាពពីផ្កាយរណប ផែនទីតូប៉ូ របាយការណ៍សារព័ត៌មាន និងបណ្តាញសង្គម។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២មក អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានជួបប្រជុំ និងទំនាក់ទំនងជាមួយក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងតួអង្គឯកជនសំខាន់ៗផ្សេងទៀត ដែលពាក់ព័ន្ធក្នុងគម្រោងនេះ។

គម្រោងរេដបូកបានធ្វើសកម្មភាពអស់រយៈពេល៣១ខែ មុនចាប់ផ្តើមពិគ្រោះយោបល់ជាមួយសហគមន៍ជនជាតិដើមជង ក្នុងខែសីហា ឆ្នាំ២០១៧។ អំឡុងពេលនោះ ក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ ស្តីពីការគ្រប់គ្រងរៀបចំដីធ្លីដោយគ្មានការយល់ព្រមដោយសេរី ជាមុន និងជូនជាដំណឹងគ្រប់គ្រាន់ ពីជនជាតិជងទេ។ ពួកគាត់បានបញ្ចូលភូមិចំនួនប្រាំបីនៃជនជាតិដើមជងនៅក្នុងដែនឧទ្យានជាតិ ដោយមើលស្រាលលើសិទ្ធិប្រើប្រាស់ដីធ្លីនិងព្រៃឈើជាប្រពៃណីរបស់ពួកគាត់

សមាជិកជនជាតិដើមភាគតិចជង បានមានប្រសាសន៍ថា ពួកគាត់បានចូលរួមក្នុងគោលដៅការពារព្រៃទាក់ទាញទឹកភ្លៀង ក៏ប៉ុន្តែពួកគាត់ ចង់បានគម្រោងរេដបូកចាត់ទុកពួកគាត់ជាដៃគូរ ហើយថាពួកគាត់ចង់ដឹកនាំសកម្មភាពអភិរក្សផ្ទាល់ខ្លួន ដែលឯករាជ្យពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ

ជនជាតិជងម្នាក់រស់នៅឃុំជំនាប់បានមានប្រសាសន៍ថា៖“ពួកគាត់ [អង្គការសម្ព័ន្ធមិត្តសត្វព្រៃ] មិនព្រួយបារម្ភនឹងអត្តសញ្ញាណជនជាតិដើមរបស់ពួកយើងទេ។ គាត់មិនដែលសុំការអនុញ្ញាតពីយើងទេ ព្រោះគាត់យល់ឃើញថាគាត់មានកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលហើយ”។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានមានប្រាសាសន៍ថា សេចក្តីសម្រេចចិត្តនៃគម្រោង ដែលបានធ្វើដោយគ្មានពិគ្រោះយោបល់ជាមួយសហគមន៍ដែលរងផលប៉ះពាល់ ធ្វើឲ្យជនជាតិដើមជងរងផលប៉ះពាល់ជាបន្តទៀត។ បុរសជនជាតិជងពីរនាក់បាននិយាយថា ក្នុងឆ្នាំ២០១៨ និង២០២១ ក្រុមល្បាតដែលមានឧទ្យានុរក្សក្រសួង បរិស្ថាន កងរាជអាវុធហត្ថ និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ បានចាប់ខ្លួនពួកគាត់ ហើយបានប្រព្រឹត្តិមិនល្អមកលើពួកគាត់ នៅពេលពួកគាត់បានជៀ“ជ័ររង់” ដែលជាសកម្មភាពប្រកបដោយចីរភាព នៅក្នុងតំបន់អភិរក្ស

បុរសម្នាក់ដែលរស់នៅឃុំអូរសោម បាននិយាយថា៖“នៅពេលពួកគេចូលដល់កន្លែងជៀជ័ររង់ ដំបូងពួកគេវៃខ្ញុំនឹងស្វៃកាំភ្លើង។ ពួកគាត់បំផ្លាញរបស់របរខ្ញុំទាំងអស់ សូម្បីខោអាវជាប់ខ្លួនខ្ញុំ”

ក្រុមគ្រួសារសារជនជាតិជងចំនួនប្រាំមួយ បានពិព័ណនាថាឧទ្យានុរក្សបរិស្ថាន កងរាជអាវុធហត្ថនិងបុគ្គលិកអង្គការ សម្ព័ន្ធមិត្តសត្វព្រៃបានបណ្តេញពួកគាត់ដោយបង្ខំចេញពីដីចំការដែលពួកគាត់អាស្រ័យផលតាមប្រពៃណី។ អាជ្ញាធរបានចាប់ខ្លួននិងឃុំឃាំងសមាជិកសហគមន៍បីនាក់ អស់ជាច្រើនខែដោយគ្មាននាំទៅកាត់ទោសឡើយ ក្រោយពីការបណ្តេញចេញ យោងតាមកំណត់ហេតុផ្លូវការមួយ។​ បុរសម្នាក់នៅឃុំប្រឡាយបានមានប្រសាសន៍ថា៖“យើងមិនហ៊ានសុំឲ្យជួយ ឬចង់ប្តឹងទេ ក្រោយពេលកើតហេតុ។ យើងជាប្រជាពលរដ្ឋធម្មតា”។

អង្គការវេរ៉ា (Verra) ដែលបានចេញវិញ្ញាបនបត្របញ្ជាក់ស្ទើរជិតពាក់កណ្តាល ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តអន្តរជាតិ ចេញវិញ្ញាបនបត្របញ្ជាក់ ជូនគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង នៅក្នុងឆ្នាំ២០១៨។​ ក្រុមហ៊ុនចម្រុះជាតិសាសន៍​ទិញឥណទានកាបូន(buy carbon credits) ​ ដើម្បីទូទាត់​ការបំពុលរបស់ខ្លួន ដែលគេស្គាល់ថា​ “ការទូទាត់កាបូន”។ នៅខែមិថុនា ឆ្នាំ២០២៣ ក្រោយពេលបានទទួលលិខិតពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលបានចែករំលែកលទ្ធផលរបកគំហើញ អង្គការវេរ៉ា បានបញ្ឈប់ការចេញវិញ្ញាបនបត្របញ្ជាក់ឥណទានកាបូនចំពោះគម្រោងនេះ​ ហើយបាននិយាយថាខ្លួននឹងធ្វើការពិនិត្យឡើងវិញ។ អង្គការវេរ៉ា បានបដិសេធការធ្វើអត្ថាធិប្បាយបន្ថែម ទៅលើការរកឃើញ ខណៈដែលកំពុងបន្តការត្រួតពិនិត្យ។

បញ្ហាជាច្រើនដែលប្រជាពលរដ្ឋជនជាតិជងបានលើកឡើង ត្រូវបានបញ្ជូនទៅកាន់ក្រុមហ៊ុនសវនកម្ម ដែលបានដាក់ជូនការវាយតម្លៃរបស់ខ្លួនទៅកាន់អង្គការវេរ៉ា ក្នុងចន្លោះឆ្នាំ២០១៨ ​​និង ​២០២៣។ សវនកម្មលើកទីមួយ ដែលបានដាក់ជូននៅក្នុងឆ្នាំ២០១៨​ បានធ្វើការកត់សម្គាល់ថា កាលបរិច្ចេទគម្រោងចាប់ផ្តើម គឺនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥។ ប៉ុន្តែការពិគ្រោះយោបល់លើកទីមួយfirst auditជាមួយសហគមន៍ បានចាប់ផ្តើមនៅខែសីហា ឆ្នាំ២០១៧ ប៉ុណ្ណោះ។

សវនកម្មមួយផ្សេងទៀតAnother audit នៅឆ្នាំ២០២១​ បានកត់សម្គាល់ថា ៖“សហគមន៍ជាច្រើនបានរាយការណ៍អំពីប្រជាពលរដ្ឋចំនួនយ៉ាងច្រើន គ្មានចំណេះដឹងអំពីគម្រោងរេដបូក” ហើយ “ចំនួនប្រជាពលរដ្ឋយ៉ាងច្រើនរាយការណ៍ថា ពួកគាត់មិនដឹងអំពីអត្ថន័យនៃរេដបូក ការអនុវត្តគម្រោងរេដបូក អំពីផលប្រយោជន៍របស់រេដបូក អំពីថវិកាដែលបែងចែកឲ្យសហគមន៍ និងអំពីការកំណត់ព្រំប្រទល់រវាងរេដបូកនិងដីស្រែចំការរបស់ពួកគាត់ទេ”។

អ្នកនាំពាក្យក្រសួងបរិស្ថានបានសរសេរតបមកកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា៖ “ការលក់ឥណទានការបូន បានផ្តល់ផលប្រយោជន៍ដល់សហគមន៍ ដែលពាក់ព័ន្ធនៅក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ”។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសរសេរថា ពួកគាត់បានពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋច្រើនក្រាស់ក្រែល ដែលសកម្មភាពរបស់ពួកគាត់ គឺដើម្បីអនុវត្តការការពារបរិស្ថានដោយស្របច្បាប់ ហើយថាគម្រោងបានផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។ អង្គការបាននិយាយថាគម្រោងបានសាងសង់អណ្តូងទឹក បង្គន់ ផ្លូវដីក្រួសក្រហម សាលារៀនពីរខ្នង និងមណ្ឌលសុខភាពមួយ បានផ្តល់អាហារូបករណ៍ ដល់យុវជនប្រាំនាក់ទៅសិក្សានៅមហាវិទ្យាល័យ បានផ្តល់ការបណ្តុះបណ្តាលជំនាញកសិកម្មដល់ម្ចាស់ដីតូចៗ និងបានបើកសហគមន៍អេកូទេសចណ៍ចំនួនពីរកន្លែង ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន

ទោះជាយ៉ាងណាក៏ដោយ គម្រោងរេដបូក គ្មានកិច្ចព្រមព្រៀងបែងចែកប្រយោជន៍ជាមួយសហគមន៍ណាមួយដែលស្ថិតក្នុងគម្រោងទេ។ កិច្ចព្រមព្រៀងទាំងនេះ គឺជាកិច្ចសន្យាត្រូវអនុវត្តទៅតាមផ្លូច្បាប់ ដែលបង្កើតភាគរយនៃប្រាក់ចំណូលបានពីគម្រោងដែលត្រូវបង់ឲ្យសហគមន៍។ កិច្ចព្រមព្រៀងដែលមានស្រាប់ ធ្វើនិយតកម្មលើការបែងចែកប្រាក់ចំណូលរវាង អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង យោងតាមគេហទំព័ររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

ដោយនៅតែបន្តបដិសេធ ចំពោះការរកឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស​ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ អង្គការសម្ព័ន្ធមិត្ត សត្វព្រៃ បានប្តេជ្ញាថានឹង៖“ផ្តល់ការគាំទ្របច្ចេកទេសនិងហិរញ្ញវត្ថុ” “ចំពោះការចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិច” “បង្កើត បណ្តុះបណ្តាល និងគាំទ្រដល់ក្រុមល្បាតព្រៃសហគមន៍ជនជាតិដើមភាគតិច” “ផ្តល់ការបណ្តុះបណ្តាលជាផ្លូវការអំពីសិទ្ធិមនុស្ស ដល់ឧទ្យានុរក្សរបស់រាជរដ្ឋាភិបាល និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃទាំងអស់”

ប្រសិនអនុវត្តបាន ការប្តេជ្ញាទាំងនេះ អាចមានផលប៉ះពាល់ជាវិជ្ជមាន។ ក៏ប៉ុន្តែការឆ្លើយតបរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ពោលគឺមានកង្វះខាតការយល់ដឹងនិងដំណោះស្រាយអំពីការគ្រោះថ្នាក់នៃសិទ្ធិមនុស្ស ដែលបង្កឡើងដោយ គម្រោង។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គួរបង្កើតផែនការដោះស្រាយគ្រប់ជ្រុងជ្រោយមួយ ដោយពិគ្រោះយោបល់ជាមួយសហគមន៍ដែលរងផលប៉ះពាល់ ដើម្បីសងសំណងដល់ជនរងគ្រោះនៃការបណ្តេញចេញដោយបង្ខំ ការឃុំខ្លួនតាមអំពើចិត្ត និងការដាក់ពន្ធនាគារដោយអយុត្តិធម៌។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គួរចាប់បង្ខំអ្នកអនុវត្តគម្រោងដែលប្រព្រឹត្តការរំលោភបំពាន ឲ្យទទួលខុសត្រូវ។

អង្គការវេរ៉ា គួរធ្វើការបញ្ជាក់ឡើងវិញនូវល័ក្ខខណ្ឌគម្រោង ស្តីពីវិធីដោះស្រាយគ្រប់ជ្រុងជ្រោយ ចំពោះបុគ្គលនិងសហគមន៍ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ​ រួមមានសំណងហិរញ្ញវត្ថុ ដំណើរការពិគ្រោះយោបល់ថ្មីមួយ ដើម្បីជនជាតិដើមភាគតិចជង មានលទ្ធភាព ចូលពិនិត្យមើលឡើងវិញនូវផែនការមានស្រាប់ ព្រំប្រទល់ សកម្មភាព និងអ្នកអនុវត្តគម្រោងរេដបូក ព្រមទាំងការរៀបចំបែងចែកផលប្រយោជន៍។​ រាជរដ្ឋាភិបាលកម្ពុជា គួរផ្តល់ប្លង់កម្មសិទ្ធដីធ្លីប្រពៃណីរបស់ជនជាតិដើមភាគតិចជង​ ហើយទទួលស្គាល់ថាជនជាតិដើមភាគតិច គឺជាម្ចាស់កាបូននៅក្នុងទឹកដីរបស់ខ្លួន

លោកស្រីតេឡេស សាវ៉េ បានមានប្រសាសន៍ថា៖“ភាពអសកម្មរបស់អង្គការវេរ៉ាជាច្រើនឆ្នាំ​ ចំពោះទង់ក្រហមដែលជាសញ្ញាព្រមានគ្រោះថ្នាក់ច្រើនចម្រុះ បង្កើតនូវភាពមន្ទិលសង្ស័យយ៉ាងខ្លាំង អំពីយន្តការត្រួតពិនិត្យ និង ការទទួលខុសត្រូវរបស់អង្គការនេះ។ ការរកឃើញទាំងនេះ លើកឡើងអំពីការព្រួយបារម្ភ ថាតើគម្រោងទូទាត់កាបូនដទៃផ្សេងៗនៅពាសពេញពិភពលោក ដែលទទួលបានការយល់ព្រមឯកភាព ពីអង្គការវេរ៉ា គឺកំពុងបង្កគ្រោះថ្នាក់ដល់គ្រប់សហគមន៍នីមួយៗ ដែលមា​នជីវភាពរស់នៅ ពឹងអាស្រ័យផលលើធនធានព្រៃឈើ”។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country