Skip to main content

កម្ពុជា៖ ដោះលែងសកម្មជន, លុបចោលបំរាមនៃការជួបជុំគ្នា

ទិវាសកលនៃសកម្មភាពសម្រាប់កម្មករកម្ពុជា

(បាងកក, ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៤) - អាជ្ញាធរកម្ពុជាគួរដោះលែងសកម្មជន និងកម្មករ ២១ នាក់ ដែលបានដាក់ឃុំខ្លួនចាប់តាំងពីដើមខែមករា ឆ្នាំ ២០១៤, អង្គការសិទ្ធមនុស្សអន្តរជាតិ និងសិទិ្ធការងារ ចំនួន ១២ អង្គការ បាននិយាយថ្ងៃនេះ ក្នុងលិខិតចំហមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ មនុស្ស ២១ នាក់នេះ គឺស្ថិតក្នុងចំណោមមនុស្ស ២៣ នាក់ ដាក់ឃុំក្នុងពេល និងបន្ទាប់ ពីការបង្ក្រាបកូដកម្ម និង ការមិនស្ងប់សង្គម ក្នុងរាជធានីភ្នំពេញ ។ រដ្ឋាភិបាលគួរលើកបម្រាមទាំងអស់របស់ខ្លួនលើការធ្វើការប្រ​មូលផ្តុំគ្នាជាសាធារណៈ ។

អង្គការទាំងឡាយ បានចូលរួមជាមួយសហជីពសកលនៃសហព័ន្ធសហជីពកម្មករអន្តរជាតិ (ITUC), សហជីពសកល UNI, IndustriALL, និងអង្គការដទៃទៀតលើសកលលោក ក្នុងទិវាសកម្មភាពសកល ដើម្បីអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ការបង្ក្រាបរបស់ខ្លួន លើសិទិ្ធនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធី ការសំដែងមតិ និងការធ្វើសមាគម ។

ពួកអ្នកជាប់ឃុំ ២១ នាក់នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២ និង ៣ ខែមករា រួមជាមួយមនុស្សពីរនាក់ផ្សេងទៀត ដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌនៅថ្ងៃទី ៨ ខែកុម្ភៈ ស្របតាមការវិនិច្ឆ័យ​មួយរបស់សាលាដំបូងភ្នំពេញ។ សាលាឧទ្ធរណ៍កម្ពុជានឹងសម្រេចនៅថ្ងៃទី ១១ ខែកុម្ភៈនេះ ថាតើត្រូវផ្តល់នូវការដោះលែងបណ្តោះអាសន្នដល់អ្នក ២១ នាក់ ដែលជាប់ឃុំនៅឡើយឬយ៉ាងណា ។ ពួកគេត្រូវបានដាក់ឃុំនៅក្នុងគុកនៅតំបន់ដាច់ស្រយាលមួយដែលមានការការពារសន្តិសុខខ្ពស់ ក្នុងខេត្តកំពង់ចាម ស្ថិតនៅឆ្ងាយពីគ្រួសារ និងមេធាវី របស់ពួកគេ ។ អ្នកទាំង ២៣ នាក់នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការចោទប្រកាន់អំពីហឹង្សា និងការបំផ្លិចបំផ្លាញ ដោយចេតនា តែក្នុងការជាក់ស្តែង ពួកគេអាចមិនបានប្រព្រឹត្តទោសកម្មដែលត្រូវបានដឹងឮណាមួយទេ ។

លិខិតចំហបានអំពាវនាវដល់អាជ្ញាធរទាំងឡាយ ឲ្យទម្លាក់ចោលភ្លាម និងដោយគ្មានលក្ខខណ្ឌ បទចោទប្រកាន់ទាំងអស់ ប្រឆាំងមនុស្សដែលកំពុងត្រូវស៊ើបអង្កេត ទាក់ទិនទៅនឹងការតវ៉ាត្រឹមតែដោយការអនុវត្តសិទិ្ធមនុស្សរបស់ពួកគេប៉ុណ្ណោះ ។

“ការឃុំឃាំងរបស់រដ្ឋាភិបាលកម្ពុជា នូវសកម្មជន និងបម្រាមមិនឲ្យធ្វើការតវ៉ា បានបង្កើតឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្លាជាសាធារណៈ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែនៅជុំវិញសកលលោកទាំងមូល” លោក ហ្វីល រ៉ូបឺតសិន (Phil Robertson) នាយករងផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។ “ការព្រួយបារម្ភរបស់រដ្ឋាភិបាលទាំងឡាយ អំពីសិទិ្ធជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា ក៏គួរធ្វើឲ្យសម្លេងរបស់ពួកគេត្រូវបានឮផងដែរ” ។

នៅដើមខែមករា កម្លាំងសន្តិសុខរដ្ឋ រួមមានអង្គភាពរៀបរយនៃកងទ័ព និងកងរាជអាវុធហត្ថ បានបំបែកបាតុកម្មនៅក្នុងទីក្រុងភ្នំពេញ ដែលទាមទារប្រាក់ខែគោលអប្បបរិមាខ្ពស់ជាង សម្រាប់កម្មកររោងចក្រកាត់ដេរ ។ កម្លាំងសន្តិសុខបានឆ្លើយតបដោយការប្រើកម្លាំងហួសហេតុទៅលើការមិនស្ងប់ក្នុងសង្គម ការវាយដំលើកម្មករ យ៉ាងហោចណាស់ពួកគេ ៤០ នាក់ ត្រូវបានដេកពេទ្យ ។ ពួកអ្នកតវ៉ាខ្លះ បានគប់ដុំថ្ម និងកុកតែលម៉ូឡូតុហ្វ ទៅលើកម្លាំងសន្តិសុខ ធ្វើឲ្យរបួសមួយចំនួន ។

ដើម្បីទប់ស្កាត់ការតវ៉ាកាន់តែរីកធំថែមទៀត របស់គណបក្សប្រឆាំងកម្ពុជា តាំងពីពេលនោះមក លោក ហ៊ុន សែន បានព្យួរការជួបជុំគ្នាជាសាធារណៈ ដោយរំលោភច្បាប់អន្តរជាតិ ។ អាជ្ញាធរបានអនុវត្តការហាមឃាត់នេះ ដោយចាប់ឃុំជាបណ្តោះអាសន្នពួកអ្នកធ្វើការប្រមូលផ្តុំគ្នានៅកន្លែងសាធារណៈ និង ដោយបញ្ចេញកម្លាំងសន្តិសុខ, កម្លាំង”សណ្តាប់ធ្នាប់សាធារណៈ” ជំនួយជាស៊ីវិល ព្រមទាំងកម្លាំងបង្ក្រាបក្រៅផ្លូវការគាំទ្រដោយរដ្ឋាភិបាល ដើម្បីគម្រាមនិងបំបែកដោយមិនឈរលើច្បាប់ នូវការតវ៉ា និងការប្រ​មូលផ្តុំគ្នារបស់គណបក្សប្រឆាំង នៅភ្នំពេញ និងផ្នែកដទៃទៀតនៃប្រទេស ។ 

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country