Skip to main content

ប្រទេសកម្ពុជា៖ ការពង្រីកការវាយប្រហារលើសិទ្ធិមនុស្ស

ការចោទប្រកាន់ក្លែងក្លាយ ប្រឆាំងមេដឹកនាំសហជីព អ្នកនយោបាយបក្សប្រឆាំង និងសកម្មជន

បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្កាវើលដ៍ កាន់ផ្ទាំងប៉ាណូ និងលើកបដាអំឡុងពេលជួបជុំតវ៉ាមួយ នៅរាដ្ឋធានីភ្នំពេញ នែប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមករា​ ឆ្នាំ២០២២​។ © ២០២២ រូបថត AP ហ៊េង ស៊ីនីត

(រដ្ឋធានី ចាការតា ថ្ងៃទី) – លោក នាយករដ្ឋមន្រ្តី ហ៊ុន​ សែន ដែលកាន់អំណាចយូរជាងគេរបស់កម្ពុជា បានប្រើប្រាស់វិធានការសុខាភិបាល ជាលេសដើម្បីបន្តធ្វើការវាយប្រហារទៅលើ​សេរីភាពពលរដ្ឋ ដែលកំពុងធ្លាក់ចុះស្រាប់នៅក្នុងប្រទេសនៅឆ្នាំ ២០២២នេះ។ នេះជាការលើកឡើងក្នុងរបាយការណ៍ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលចេញផ្សាយថ្ងៃនេះក្នុងរបាយការណ៍ពិភពលោកប្រចាំឆ្នាំ ២០២៣ របស់ខ្លួន។ អាជ្ញាធរបានដាក់គោលដៅលើមេដឹកនាំសហជីព សកម្មជន និងអ្នកនយោបាយ និងសមាជិកគណបក្សប្រឆាំងរាប់សិបនាក់ សម្រាប់ការធ្វើទុក្ខបុកម្នេញ ការចាប់ខ្លួន និងកាត់ទោសតាមអំពើចិត្ត។

“លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រឹងប្រែងមិនចេះនឿយហត់ក្នុងការរឹតបន្តឹងសិទ្ធិ និងធ្វើអោយប្រាកដថា ស្ថានភាពនយោបាយនៅកម្ពុជាស្ថិតក្រោមការត្រួតត្រាទាំងស្រុងរបស់គាត់ មុនការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាពាក់កណ្តាលឆ្នាំ ២០២៣ ខាងមុខនេះ ”នេះជាការលើកឡើងរបស់លោក ភិល រ៉ូប៊ើតសុន Phil Robertson នាយករងប្រចាំតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។ លោក បានមានប្រសាសន៍បន្តទៀតថា “មេដឹកនាំសហជីព សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធដីធ្លី និងអ្នកការពារ​សិទ្ធិមនុស្ស គ្រប់គ្នាសុទ្ធតែរងនូវការបង្ក្រាបនេះ ហើយការបង្រ្កាបនេះនឹងកាន់តែអាក្រក់ឡើងនៅពេលកាលបរិច្ឆេទ នៃការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់”។

នៅទំព័រទី ៧១២ ក្នុងរបាយការណ៍ពិភពលោក ប្រចាំឆ្នាំ ២០២៣  នៃការបោះពុម្ពផ្សាយលើកទី ៣៣​ របស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សបានពិនិត្យមើលឡើងវិញនូវការអនុវត្ត ការគោរពសិទ្ធិមនុស្សលើប្រទេសជិត ១០០ លើពិភពលោក។ ក្នុងអត្ថបទសេចក្តីផ្តើមសង្ខេបរបស់គាត់ លោកស្រី ទីរ៉ាណា ហាសាន់ Tirana Hassan នាយកប្រតិបត្តិស្តីទី បានលើកឡើងថា ស្ថិតក្នុងពិភពលោកដែលអំណាចត្រូវបានផ្លាស់ ប្តូរ វាពិតជាមិនអាចអោយគេពឹងផ្អែកតែទៅលើក្រុមតូចមួយ ដែលភាគច្រើនមកពីរដ្ឋាភិបាលនៃបណ្តាប្រទេសពិភពលោកខាងជើង ក្នុងការការពារសិទ្ធិមនុស្សតែឯងនោះទេ។ ការគៀរគរធនធានរបស់ពិភពលោកជុំវិញសង្រ្គាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន វាបានរំលឹកពួកយើងអំពីសក្តានុពលវិសាមញ្ញមួយ ខណៈដែល​​ រដ្ឋាភិបាលបានទទួល​ស្គាល់អំពីកាតព្វកិច្ចសិទ្ធិមនុស្សរបស់ពួកគេក្នុងវិសាលភាពពិភពលោក។ ការទទួលខុសត្រូវស្ថិតលើប្រទេសនិមួយៗ ទាំងប្រទេសតូច និងប្រទេសធំ ក្នុងការអនុវត្តក្របខណ្ឌសិទ្ធិមនុស្សក្នុងគោលនយោ​បាយរបស់ខ្លួន និងបន្ទាប់មកត្រូវធ្វើការរួមគ្នាដើម្បីការពារ និងលើកស្ទួយសិទ្ធិមនុស្ស។

អាជ្ញាធរកម្ពុជាបានប្រើប្រាស់ច្បាប់ឆ្នាំ ២០២១ ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដើម្បីរំខាន និងបំបិតសិទ្ធិធ្វើកូដកម្មដោយសន្តិ​វិធីរបស់កម្មករ កម្មការិនី។ នៅខែកុម្ភៈ អំឡុងការធ្វើកូដកម្មរៀបចំដោយ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្កាវើលដ៍ (LRSU)​ កម្លាំងប៉ូលីសមានឯកសណ្ឋាន និងភ្នាក់ងារសន្តិសុខគ្មានឯកសណ្ឋានបានចាប់បង្ខំកូដករញាត់ចូលក្នុងរថយន្ត​ក្រុង រួចដឹកពួកគាត់ទៅកាន់មណ្ឌលចត្តាឡីស័ក្កសម្រាប់អ្នកជំងឺ កូវីដ ១៩ ដែលមិនមានស្តង់ដារ នាតំបន់ជាយរាជធានីភ្នំពេញដើម្បីធ្វើតេស្តរកមេរោគកូវីដ ១៩។

មេដឹកនាំ សហជីព សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្កាវើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួន ហើយឃុំខ្លួនរង់ចាំកាត់ក្តីរយៈពេល ៧៤ ថ្ងៃក្រោមបទចោទប្រកាន់ដែលត្រូវគេរៀបចំ នៅចន្លោះពីខែ មករា ដល់ខែមិនា។ នៅខែវិច្ឆិកា អជ្ញា​ធរបានចាប់ខ្លួន កញ្ញា ស៊ីថរ សាជាថ្មី នៅពេលកញ្ញាវិលត្រឡប់ពីការចូលរួមសមាជសហជីពពិភពលោក នៅប្រទេសអូស្ត្រាលី។ មន្ត្រីនៅព្រលានយន្តហោះ បានប្រាប់កញ្ញាថា​ គាត់បានបំពានលក្ខខណ្ឌបម្រាមអំពីការនៅក្រៅឃុំរបស់តុលាការ ដែលបម្រាមនេះមិនត្រូវបានប្រាប់អោយដឹងទាំងរូបកញ្ញាផ្ទាល់ និងដល់មេធាវី​របស់គាត់ទេ។

អាជ្ញាធរកម្ពុជាបានធ្វើអោយកាន់តែខ្សត់ខ្សោយទៅ នូវសេរីភាពប្រជាធឹបតេយ្យដែលនៅសេសសល់តិចតួចក្នុងប្រទេស តាមរយៈការធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងការកាត់ទោសអ្នកនយោបាយ និងសកម្មជនបក្សប្រឆាំង រួមមានមេដឹកនាំ និងសមាជិកគណបក្សប្រឆាំង គឺគណបក្សភ្លើងទៀន ក្រោមបទចោទផ្នែកព្រហ្មទណ្ឌ។

រាជអាជ្ញា បន្តកសាងសំណុំរឿងក្តីក្តាំពាក់ព័ន្ធមនុស្សជាចង្កោម ជាង ១០០ នាក់ជាប់ទាក់ទងជាមួយគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោល ក្នុងនោះរួមទាំងមនុស្សចំនួន ២៧ នាក់កំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសផង អោយជាប់ទោសដាក់ពន្ធនាគារ និងកាត់ទោសកំបាំងមុខ។

រាជរដ្ឋាភិបាលបន្តររារាំងសេរីភាពផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេស ដោយប្រើប្រាស់យុទ្ធវិធីផ្សេងៗ រួមមានទាំងការដកហូតអាជ្ញា​ប័ណ្ណផ្សាយព័ត៌មានជាដើមផង។ នៅដើមឆ្នាំ ២០២២ អាជ្ញាធរ ស្ទើរតែបានចាប់ផ្តើមអនុវត្ត បទបញ្ជារបស់ខ្លួនស្តីពីការបង្កើតនូវ “ច្រកទ្វារ អ៊ីនធើណិត ជាតិ” ដែលវានឹងរឹតបន្តឹងលំហូរដោយសេរី នៃព័ត៌មានរវាងកម្ពុជា និងពិភពលោក និងបង្កនូវក្តីកង្វល់យ៉ាងខ្លាំងពីការឈ្លបយកការក្នុង បណ្តាញអ្នកប្រើប្រាសអ៊ិនធើណិត។ ទោះជាយ៉ាងណា រដ្ឋាភិបាលបានផ្អាកការចាប់ផ្តើមអនុវត្តបទបញ្ជាស្តីពី ច្រកទ្វារអ៊ិនធើណិតជាតិនេះ ដោយមិនទាន់បានកំណត់កាលបរិច្ឆេទថ្មីនៅឡើយ។

ពេញមួយឆ្នាំ ២០២២ អាជ្ញាធរ បានធ្វើបច្ចុប្បន្នភាពជាច្រើនដងដល់សាធារណៈជន អំពីការខិតខំប្រឹង ប្រែងរបស់ខ្លួន ក្នុងការតាក់តែងសេចក្តីព្រៀងច្បាប់ស្តីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ប៉ុន្តែ ខាកខាន​មិនបានបញ្ចេញ សេចក្តីព្រៀងច្បាប់នេះ និងមិនបានបង្ហាញនូវការ ប្តេជ្ញាចិត្តណាមួយក្នុងការអនុលោមទៅតាមគោលការណ៍ ក្រុងប៉ារីស ដែលអភិបាលលើស្ថាប័នសិទ្ធិមនុស្សជាតិនៃបណ្តាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed