Skip to main content

ក្រុមប្រឹក្សាសិទ្ទិមនុស្សអង្គការសហប្រជាជាតិ៖ ការនិយាយឆ្លើយឆ្លងគ្នាអន្តរសកម្ម ជាមួយអ្នករាយការណ៍ពិសេសស្តីពីកម្ពុជា

កបសម ២៧ - សេចក្តីថ្លែងការណ៍ ធ្វើឡើងស្របតាម របៀបវារៈលេខ ១០ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៤

តាំងពីការបោះឆ្នោតរដ្ឋសភាខែកក្កដា ឆ្នាំ ២០១៣​ ដែលមិនសេរីនិងមិនត្រឹមត្រូវ ប្រទេសកម្ពុជា បានរងការឈឺចាប់ដោយការរំលោភសិទិ្ធមនុស្សដ៏ធ្ងន់ធ្ងរជាពិសេសជាបន្តបន្ទាប់ ។ ការរំលោភទាំងនេះ គឺជាលទ្ធផលនៃការខិតខំដាច់ខាតរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា (គបក)​ របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ក្រាបបាតុកម្មទ្រង់ទ្រាយធំប្រឆាំងការឆរបោកក្នុងការបោះឆ្នោត កូដកម្មនៃយុទ្ធនាការរបស់សហជីពកម្មករទាមទារបង្កើនប្រាក់ខែ និងការតវ៉ានៅទូទាំងប្រទេសប្រឆាំងការរឹបអូសយកដីធ្លី ។

ទោះបីជាមានកិច្ចព្រមព្រៀងនយោបាយមួយបានបញ្ចប់ពហិកាមិនចូលប្រជុំសភារបស់គណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ (គសជ) ក្នុងខែកក្កដា ឆ្នាំ ២០១៤ ក៏ដោយ ក៏វាមិនបាននាំទៅឲ្យមានការកែទម្រង់ជាដុំកំភួនទេ ។ ការកែទម្រង់ទាំងនេះនៅតែជាសេចក្តីត្រូវការជាបន្ទាន់ដើម្បីធានាអំពី៖ ការបោះឆ្នោតនាពេលអនាគតនឹងសេរី និងត្រឹមត្រូវ, សិទិ្ធនៃសេរីភាពក្នុងការសំដែងមតិ ការផ្តល់យោបល់ ការជួបជុំគ្នាដោយសន្តិវិធី និងការធ្វើសមាគម, ការទទួលបានការវិនិច្ឆ័យសេចក្តីដោយត្រឹមត្រូវ, ការបញ្ចប់និទណ្ឌភាពចំពោះការរំលោភធ្ងន់ធ្ងរ, និង ការបញ្ចប់ការប្រកាន់បក្សពួកនយោបាយយ៉ាងខ្លាំងសំបើមរបស់កងកម្លាំងសន្តិសុខដែកាន់ជើង​ គបក និងលោក ហ៊ុន សែន ។

នៅខែមករា ឆ្នាំ ២០១៤ អាជ្ញាធរបានហាមឃាត់ ដោយមិនឈរលើច្បាប់ ការជួបជុំគ្នាជាសាធា- រណៈទាំងអស់ ។ កងកម្លាំងសន្តិសុខដឹកនាំដោយមន្ត្រីជាន់ខ្ពស់ គបក បានបង្ខំដាក់កំហិតលើការហាមឃាត់នេះដោយការប្រើកម្លាំងហួសហេតុ និងមិនចាំបាច់ បណ្តាលឲ្យស្លាប់ ប្រឆាំងពួកអ្នកតវ៉ា។ យ៉ាងហោចណាស់ មនុស្ស ៧ នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស មុនការហាមឃាត់ត្រូវបានដកចេញមួយចំនួនក្នុងខែកក្កដា ។ ពុំមានបុគ្គលិកកងសន្តិសុខណាម្នាក់ ត្រូវបានទទួលគណ​នេយ្យ​ភាព ដែលវាគួរតែជាអាទិភាពរបស់រដ្ឋាភិបាល ទេ ។

ជាជំនួស កងនគរបាល និងព្រះរាជអាជ្ញានិងចៅក្រម ត្រួតត្រាដោយ គបក បានបន្តធ្វើសំណុំរឿងដោយវាយឃ្មោះទូងស្គរ ប្រឆាំងមនុស្សយ៉ាងហោច ៧០ នាក់ មាន៖ មេដឹកនាំ និងសមាជិក គសជ, ក្រុមអ្នកនយោបាយដទៃទៀត, សហជីពកម្មករ និងអង្គការសង្គមស៊ីវិលដទៃទៀត បូកនឹងពួកកម្មករធម្មតា ផង ។

មនុស្សយ៉ាងហោចណាស់ ៤៤ នាក់ ត្រូវបានកាត់ទោសឲ្យជាប់គុក បន្ទាប់ពីការវិនិច្ឆ័យសេចក្តីមិនត្រឹមត្រូវ ដែលក្នុងនោះពុំមានភស្តុតាងអំពីទោសកម្មគួរឲ្យជឿទុកចិត្តបាន ត្រូវបានដាក់បង្ហាញទេ ។ ទោះ​បីជាពួកគេ ៣០ នាក់ ទទួលបានការព្យួរទោសក៏ដោយ ក៏សារពីការងាយទទួលរងការឈឺចាប់ដោយការជាប់គុក ដោយការនឹកឃើញភ្លាមៗរបស់រដ្ឋាភិបាល ត្រូវបានបញ្ជូនឲ្យដឹងយ៉ាងច្បាស់ ។ ការកាត់ទោសទាំងអស់នេះគួរតែបដិសេធចោល ។ ការចោទប្រកាន់ដូចគ្នានេះ ស្ថិតនៅក្នុងការរង់ចាំក្នុងសំណុំរឿងក្នុងតុលាការ ប្រឆាំងមនុស្សយ៉ាងហោចចំនួន ២៦ នាក់ ក៏ហាក់បីដូចជាធ្វើឡើងដោយហេតុផលនយោ​បាយ និងខ្វះមូលដ្ឋានអង្គហេតុដែរ ។ ក្នុងករណីណាអាជ្ញាធរគ្មានភស្តុតាងគួរឲ្យជឿទុកចិត្តបានអំពីបទល្មើសទេនោះ ការចោទប្រកាន់គួរតែទម្លាក់ចោល ហើយជនជាប់ចោទត្រូវដោះលែងភ្លាមនិងដោយគ្មានលក្ខ​ខណ្ឌពីការឃុំឃាំង ។

ក្រុមប្រឹក្សាសិទិ្ធមនុស្ស អសប គួរបន្តពិនិត្យពិច្ច័យយ៉ាងដិតដល់នូវស្ថានភាពសិទិ្ធមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈការងាររបស់អ្នករាយការណ៍ពិសេស និងគួរអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យអនុវត្តការកែទម្រង់ជាដុំកំភួនជាចាំបាច់ ដើម្បីការពារសិទិ្ធមនុស្ស និងធ្វើឲ្យអភិបាលកិច្ចប្រជាធិបតេយ្យក្នុងប្រទេស​ឈានទៅមុខ ៕  

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed