Skip to main content

កម្ពុជាពុំមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនទេ

Published in: New Matilda

“វាមិនមែនជារឿងថាតើពួកគេក្រទេ វាជារឿងថាតើពួកគេអាចមានសុវត្ថិភាពឬទេ” រដ្ឋមន្ត្រីក្រសួងអន្តោប្រ​វេសន៍អូស្រ្តាលី ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយក្នុងការការពារផែនការរបស់អូស្ត្រាលីដើម្បីការតាំងលំនៅជាថ្មីរបស់ជនភៀសខ្លួនដែលសព្វថ្ងៃស្ថិតនៅកោះណូរូ (Nauru) ឲ្យទៅកាន់ប្រទេសកម្ពុជា ។ វាហាក់ដូចជាកម្ពុជានិងអូស្ត្រាលី ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយបែបនេះហើយ ។

តែ តើប្រទេសកម្ពុជាជាកន្លែងសុវត្ថិភាពសម្រាប់ជនភៀសខ្លួនឬទេ?

ថាអ្នកឯងមកពីប្រទេសចិនក៏មិនមែនទេ ។ ក្នុងឆ្នាំ ២០០៩ ក្រោមការគាបសង្កត់របស់ប្រទេសចិន កម្ពុជាបាននិរទេសដោយបង្ខំ ជាតិពន្ធអ៊ុយហ្គឺរ (Uighurs)[7] ២០ នាក់ ឲ្យត្រឡប់ទៅប្រទេសចិនវិញ ។ ឧត្តមស្នងការ អ.ស.ប. សម្រាប់ជនភៀសខ្លួន (UNHCR) បានចេញលិខិតថាជា “មនុស្សនៃការយកចិត្តទុកដាក់” ឲ្យពួកអ៊ុយហ្គឺរទាំងនេះហើយ - ដែលភាគច្រើនបានរត់ពីប្រទេសចិនមកកម្ពុជាក្រោយការតវ៉ាឆ្នាំ ២០០៩ នៅអ៊ូរុមឈី (Urumqi) ដែលអជ្ញាធរចិនបានបង្ក្រាបយ៉ាងឃោរឃៅ ។ យើងបានដឹងថា ពួកអ្នកត្រឡប់ទៅប្រទេសចិនវិញមួយចំនួន ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេលយូរ ។

ថាអ្នកឯងមកពីប្រទេសវៀតណាម ក៏មិនមែនទេ ។ ពីយូរមកហើយ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានរាយការណ៍អំពីការវិលត្រឡប់ដោយបង្ខំនៃលោកសង្ឈជាសកម្មជនខ្មែរក្រោម ដោយត្រង់ទៅក្នុងដៃនៃសេវាសន្តិសុខវៀតណាម ។ អាជ្ញាធរកម្ពុជាបានប្រើការគម្រាមអំពីការវិលត្រឡប់ដោយបង្ខំទៅកាន់ប្រទេសវៀតណាម ដើម្បីបំបាត់សកម្មភាពនៃសកម្មជនទាំងឡាយ ដើម្បីទប់ស្កាត់ព្រះសង្ឈមិនឲ្យបង្កើត ចូលរួម ឬ ជួបជាមួយក្រុមខ្មែរក្រោមនៅនឹងកន្លែង ចែកចាយព្រឹត្តិប័ត្រ ឬ ចូលរួមការតវ៉ា ។

កម្ពុជាមិនមែនមានសុវត្ថិភាពប៉ុន្មានទេ ទោះបីអ្នកជាជនកម្ពុជាក៏ដោយ ។ សេរីភាពក្នុងការសំដែង​​មតិ ការជួបជុំគ្នា និងការធ្វើសមាគម តែងតែត្រូវវាយប្រហារជាប្រចាំ រីឯអំពើពុករលួយបានរីករាលដាល។ សូមសង្ឃឹមថា ពុំមានជនភៀសខ្លួនតាំងទីលំនៅថ្មីត្រូវបានធ្លាក់ក្នុងកណ្តាប់ដៃតុលាការកម្ពុជាទេ ដែលនៅទីនោះ សំណុំរឿងត្រូវសម្រេចដោយការសូកប៉ាន់ និងឥទ្ធិពលនយោបាយ ដោយមិនតាមច្បាប់ ឬអង្គហេតុ​ទេ ។ ការត្រួតត្រាដោយអាជ្ញាធរនិយមជាច្រើនទសវត្សរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អំណាចដល់កម្លាំងសន្តិសុខកម្ពុជាឲ្យប្រព្រឹត្តការរំលោភ ដូចជា ការសម្លាប់ ការធ្វើទារុណកម្ម និងការឃុំខ្លួនដោយមិនឈរលើច្បាប់ ប្រកបដោយនិទណ្ឌភាព ។ ពួកអ្នកដែលនៅក្នុងសភាពគ្រោះថ្នាក់ ជាពិសេសរួមមានអ្នករិះគន់រដ្ឋាភិបាល សកម្មជន អ្នកកាសែត និងអ្នករស់នៅគ្មានទីពឹងក្នុងសង្គម ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចងក្រងជាឯកសារនូវការចាប់ខ្លួន ការឃុំខ្លួន និងប្រព្រឹត្តកម្មយង់ឃ្នង ដោយមិនឈរលើច្បាប់ នូវ “មនុស្សគេមិនចង់បាន” ដាក់ក្នុងមន្ទីរឃុំឃាំងដ៏ស្មោគគ្រោក គ្រប់​គ្រងដោយក្រសួងសង្គមកិច្ច ដែលការវាយដំ និងការរំលោភដោយអ្នកយាម ដោយពុំមានការដាក់ទណ្ឌ​-កម្ម ។

​ឧបទ្ទវហេតុទាំងនេះ លើកឡើងនូវសំណួរធ្ងន់ធ្ងរ អំពីថាតើជនភៀសខ្លួនបញ្ជូនមកកម្ពុជា នឹងត្រូវចាត់ចែងយ៉ាងដូចម្តេច ។ តើពួកគេនឹងត្រូវដាក់ឲ្យរស់នៅកន្លែងណា និងតើក្រសួងកម្ពុជាណានឹងទទួលខុសត្រូវចំពោះការថែទាំ និងសមាហរ័ណកម្ម ពួកគេ? តើពួកគេនឹងទទួលបានសេរីភាពក្នុងការរស់នៅនៅកន្លែងដែលពួកគេពេញចិត្ត បន្តការសិក្សា និងរកបានការងារធ្វើ ដែរឬទេ? តើយូរប៉ុន្មានទៅ មុនអាជ្ញាធរចាត់ទុកពួកគេថាជា “មនុស្សគេមិនចង់បាន” ដែរនោះ?

ទាំងនេះគឺស្ថិតក្នុងចំណោមបញ្ជីសំណួរដ៏វែងអន្លាយ ដែលអូស្ត្រាលីគួរជៀសវាង រារាំងដោយជាក់លាក់នូវអ្វីដែលកិច្ចព្រមព្រៀងនឹងតម្រូវឲ្យមាននោះ ។

សំណួរគន្លឹះមួយទៀត គឺថាតើត្រឡប់ទៅវិញ ត្រូវឲ្យកម្ពុជានូវអ្វីជាថ្នូរនឹងការព្រមព្រៀងនៃការតាំងលំនៅជាថ្មីនៃជនភៀសខ្លួន? មន្ត្រីកម្ពុជា បដិសេធថាមានការផ្តល់ឲ្យនូវប្រាក់កាស ថ្វីបើវាពិបាកនឹងជឿថាគ្មានការចំណេញខាងសេដ្ឋកិច្ចដល់កម្ពុជាទេនោះ ។

នៅពេលរដ្ឋមន្ត្រីក្រសួងការបរទេស ជូលី ប៊ីសុប (Julie Bishop) និងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ ស្កុត ម៉ូរីសុន (Scott Morrison) បានធ្វើទស្សនកិច្ចថ្មីៗនេះ នៅកម្ពុជា ពួកគេខកខានមិនបាននិយាយជាសាធារណៈ អំពីការព្រួយបារម្ភខាងសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅទីនោះទេ ។

អូស្រ្តាលីបានលក់ដូរបញ្ហាសិទិ្ធមនុស្សក្នុងប្រទេសស្រីលង្កា យកចិត្តរបប រ៉ាហ្សាប៉ាក់សា (Rajapaksa) និងការពាររបបនេះពីការទិតៀនអន្តរជាតិ ជាជាងខិតខំការពារជនស្រីលង្កាពីការរំលោភដោយរដ្ឋាភិបាលពួកគេ ។ ជារូបភាព នេះគឺដើម្បី “បញ្ឈប់កប៉ាល់” នៃជនស្រីលង្កា មិនឲ្យមកកាន់អូស្ត្រាលី និងធានាកិច្ចសហប្រតិបត្តិការក្នុងការបញ្ជូនជនស្រីលង្កាត្រឡប់ទៅស្រុកវិញ ។

យើងមិនគួរធ្វើកំហុសគួរឲ្យអាម៉ាស់ដដែលនេះជាមួយកម្ពុជាទេ ។ លោក ហ៊ុន សែន អាចរក្សាការក្តាប់អំណាចរាប់សិបឆ្នាំហើយ តែការប្រឆាំងក៏កំពុងរីកលូតលាស់ដែរ ។ ប្រទេសអូស្ត្រាលីមិនគួរមិនជឿសម្លេងរបស់ពួកប្រឆាំង ដែលបានថ្កោលទោសយ៉ាងខ្លាំងអំពីការប្រើកម្ពុជាសម្រាប់ជនភៀសខ្លួនពីអូស្ត្រា​លីទេ ។

កម្ពុជាជាប្រទេសដ៏កម្រមួយនៃប្រទេសក្នុងទ្វីបអាស៊ី ដែលជាភាគីនៃអនុសញ្ញាស្តីពីជនភៀស ខ្លួន ។ នៅឡើយប្រទេសនេះ ជាយូរមកហើយ បានចំអកចំពោះកិច្ចសន្យារបស់ខ្លួនសម្រាប់ជនភៀស ខ្លួន។

ប្រទេសអូស្ត្រាលី គួរជួយកម្ពុជាឲ្យក្លាយជាកន្លែងគោរពសិទិ្ធ សុវត្ថិភាព និងមានស្ថិរភាព មួយ-តែវិធីល្អបំផុតនោះ គឺធ្វើឲ្យរដ្ឋាភិបាលជាប់គណនេយ្យភាពចំពោះការរំលោភរបស់ខ្លួន នៅពេលផ្តល់ជំនួយខាងកសាងសមត្ថភាពផងដែរ ។

អូស្ត្រាលី ក៏ត្រូវការបញ្ឈប់បង្កើតជាគំរូអាក្រក់មួយសម្រាប់តំបន់ ដោយគេចពីកាតព្វ​កិច្ចផ្ទាល់របស់ខ្លួន។ តើជាការជម្រុញឲ្យប្រទេសអាស៊ាន និងប៉ាស៊ីហ្វិក ដទែទៀត ផ្តល់សច្ចាប័ណ្ណដល់អនុសញ្ញាស្តីពីជនភៀសខ្លួនឬទេ នៅពេលពួកគេឃើញអូស្ត្រាលី និងកម្ពុជា ផ្តល់នូវហត្ថលេខាឥតន័យ តាមរយៈសកម្មភាពរបស់ពួកគេនេះ?

គោលនយោបាយរបស់អូស្ត្រាលីស្តីពីការបញ្ជូនពួកអ្នកស្វែងរកសិទិ្ធជ្រកកោនទៅប្រទេស ប៉ាពួញូវហ្គីណេ (Papua New Guinea) និងកោះណូរូ (Nauru) វិញ ជាច្រើនខែមកហើយ ក្នុងការបញ្ចប់កុំឲ្យមាន សេចក្តីសង្ឈឹមរយៈពេលវែងនោះ គឺអាក្រក់គ្រប់គ្រាន់ហើយ ។ នៅពេលពួកអ្នកជាប់ឃុំបានពិចារណា “អំពីការវិលត្រឡប់ដោយស្ម័គ្រចិត្ត” ទៅកាន់ប្រទេសសៀរី (Syria) ដែលមានសង្គ្រាម នៅពេលនោះយើងបានដឹងអំពីថាតើជម្រើសរបស់ពួកគេមានកំហិតព្រំដែនយ៉ាងដូចម្តេច ។

ការឈឺចាប់កើតឡើងបច្ចុប្បន្ននៅម៉ានូ (Manus) និងណូរូ (Nauru) តម្រូវឲ្យមានដំណោះស្រាយអាចជ្រើសរើសបាន តែការបញ្ជូនមនុស្សមកកាន់កម្ពុជា មិនមែនជាជម្រើសនោះទេ ។ ជាការគួរ ប្រទេសអូស្រ្តាលីត្រូវប្រកាន់យកគោលការណ៍យូរអង្វែង ដែលថាជនភៀសខ្លួនគួរទទួលបានដំណោះស្រាយឋិតឋេរមួយ ។ យើងគួរទទួលខុសត្រូវពិនិត្យសេចក្តីថ្លែងរបស់ពួកអ្នកស្វែងរកសិទិ្ធជ្រកកោន មុនបញ្ជូនត្រឡប់វិញពួកអ្នកដែលរកឃើញថាគ្មានការចាំបាច់ដើម្បីការពារ និងធ្វើសមាហរ័ណកម្មជនភៀសខ្លួនដែលមិនអាចវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។ អូស្រ្តាលី មិនមែន កម្ពុជា ទេ មានសមត្ថភាពប្រគល់ឲ្យវិញសិទិ្ធរបស់ពួកគេ និងធ្វើឲ្យពួកគេក្លាយជាអ្នករួមចំណែកក្នុងការបង្កបង្កើនផល និងទ្រទ្រង់ខ្លួនដោយខ្លួនឯង ដល់ប្រទេសដែលទទួលពួកគេ ។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.