Skip to main content

កម្ពុជា៖ បញ្ឈប់ការពន្យារពេលការចុះបញ្ជិកាសហជីព

ការពន្យារពេលការចុះបញ្ជិកា បង្កើនហានិភ័យចំពោះកម្មករ តំណាងសហជីព ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៤

(បាងកក)-រដ្ឋាភិបាលកម្ពុជាហាក់ដូចជាដាក់កំហិតយ៉ាងខ្លាំងដល់ការចុះបញ្ជិកាសហជីព ដែលអាចធ្វើឲ្យអន្តរាយដល់កម្មករ ដែលពឹងពាក់លើការការពាររបស់សហជីព អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះ ក្នុងលិខិតមួយច្បាប់[2] ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ សហជីពក្នុងប្រទេសកម្ពុជា[3] បឋមតំណាងឲ្យកម្មករក្នុងរោងចក្រកាត់ដេរនិមួយៗ ដែលជាទូទៅជាយុវនារីមកពីគ្រួសារអ្នកក្រីក្រ ។

ក្រសួងការងារគួរចាប់ផ្តើមឡើងវិញការចុះបញ្ជិកាសហជីព និងបញ្ឈប់ធ្វើការផ្លាស់ប្តូរជាឯកតោភាគីនីតិវិធីនៃការចុះបញ្ជិកាសហជីព ដោយពុំមានការចូលរួមពីអ្នកជំនាញការសហជីពឯករាជ្យ និងសិទិ្ធការងារដទៃទៀត ។ ការរកឃើញរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានឈរលើការចុះបញ្ជិកាអាជ្ញាប័ណ្ណផ្លូវការរបស់រដ្ឋាភិបាល តាំងពីឆ្នាំ ២០១១​ និងបទសម្ភាសន៍ជាមួយមេដឹកនាំ និងតំណាងសហជីព ។

“ការពន្យឺតពេលដោយមិនមានហេតុផលនៃការចុះបញ្ជិកាសហជីពដោយរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យអន្តរាយដល់កម្មករដែលពឹងពាក់លើសហជីព ដើម្បីគាំពារសិទិ្ធ និងការរស់នៅសមរម្យរបស់ពួកគេ”, លោក ហ្វីល រ៉ូបឺតសុន (Phil Robertson)[4] នាយករងផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។ “រដ្ឋាភិបាលគួរធ្វើឲ្យទិវាខែឧសភា មានន័យសម្រាប់កម្មករ ដោយឲ្យចាប់ធ្វើជាបន្តនូវការចុះបញ្ជិកាសហជីព និងបញ្ឈប់ការជ្រៀតជ្រែកមិនចាំបាច់ទៅលើសកម្មភាពរបស់សហជីព” ។

សហព័ន្ធសហជីពឯករាជ្យ បានលើកឡើងនូវសេចក្តីព្រួយបារម្ភអំពីការព្យួរក្នុងការជាក់ស្តែងនូវការចុះបញ្ជិកាសហជីព ។ ការណ៍នេះត្រូវបានគាំទ្រដោយទិន្នន័យរបស់ក្រសួងការងារ ដែលធ្វើឲ្យនឹកឃើញថាជាការកាត់បន្ថយយ៉ាងខ្លាំងនូវការចុះបញ្ជិកាសហជីព ក្នុងខែធ្នូ ឆ្នាំ ២០១៣ ។ មន្ត្រីទាំងឡាយមិនអាចផ្តល់ព័ត៌​មានពីការចុះបញ្ជិកាថ្មីក្នុងឆ្នាំ ២០១៤ ទេ តែបាននិយាយថាមានពាក្យសុំចំនួនពី ៣០ ទៅ ៦០ ស្ថិតនៅក្នុងការរង់ចាំ ។ តាមច្បាប់កម្ពុជា លទ្ធភាពដែលសហជីពអាចធ្វើប្រតិបត្តិការ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងបើមិនបានចុះបញ្ជិកាជាផ្លូវការទេនោះ ។

ការយឺតយ៉ាវនៃការចុះបញ្ជិកាសហជីព អាចឆ្លុះបញ្ចាំងឲ្យឃើញអំពីការពិនិត្យឡើងវិញនៃនិយ័តកម្មក្នុងការចុះបញ្ជិកាសហជីព, ប្រកាស ២១, អង្គការឃ្លាំមើលសិទ្ធមនុស្សបាននិយាយ ។ តំណាងសហជីពនា​នា បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា មន្ត្រីក្រសួងមិនព្រមទទួលពាក្យសុំធ្វើការចុះបញ្ជិកាសហជីព ឬ​ការផ្លាស់ប្តូរមេដឹកនាំសហជីព ទេ ដោយសារថានីតិវិធីនៃការចុះបញ្ជិកាកំពុងតែត្រូវពិនិត្យឡើងវិញ ។ ពួកគេបាននិយាយថា រដ្ឋាភិបាលមិនបានប្រឹក្សាយោបល់ជាមួយសហព័ន្ធអំពីការផ្លាស់ប្តូរនៃនិយ័តកម្មទេ ។

ការស្នើសុំកាលពីពេលថ្មីៗ នេះ ដោយនិយ័តកររដ្ឋាភិបាល ស្តីពីមន្ត្រីសហព័ន្ធសហជីព នាំឲ្យយល់ឃើញថា ក្រសួងការងារកម្ពុជា បានដាក់នីតិវិធីធ្ងន់ធ្ងរមិនចាំបាច់ក្នុងការចុះបញ្ជិកា និងការផ្លាស់ប្តូរថ្នាក់ដឹកនាំសហជីព ។ ក្នុងចំណោមនីតិវិធីទាំងនេះមាន ការទទួលបាននូវលិខិតថ្កោលទោសពីក្រសួងយុត្តិធ៌ម ថាតំណាងម្នាក់ៗ នៃសហជីព ពុំធ្លាប់បានប្រព្រឹត្តឧក្រិដ្ឋកម្មទេ ដែលជាការអាចនាំឲ្យពន្យារពេលដល់កិច្ចដំណើរការ ។

ការរង់ចាំលិខិតនេះ របស់តំណាងសហជីពដែលត្រូវបានស្នើឡើង តែងតែជាហានិភ័យនៃការសងសឹក ពីសំណាក់រដ្ឋបាលរោងចក្រ សហជីពឯករាជ្យបាននិយាយប្រាប់អង្គការឃ្លាំមើលសិទិ្ធ​មនុស្ស ។ ការពន្យារពេលកាន់តែយូរនៃរយៈពេលរង់ចាំនេះ បង្កើននូវហានិភ័យនៃការធ្វើទុក្ខបុកម្នេញ និងលទ្ធភាពនៃការបណ្តេញចោល ។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស សូមអំពាវនាវដល់ក្រសួងការងារ សូមផ្អាកជាបន្ទាន់នូវកិច្ចដំណើរការពិនិត្យឡើងវិញ របស់ប្រកាស​ ២១ ហើយជាជំនួស ចាត់ឲ្យមានការពិនិត្យដោយតម្លាភាព និងដោយហ្មត់ចត់ អំពីបញ្ហាទាក់ទិននឹងការចុះបញ្ជិកាសហជីព ដោយមានការពិគ្រោះយោបល់ជាមួយសហជីពឯករាជ្យ អង្គការការងារអន្តរជាតិ និងអ្នកជំនាញការសិទិ្ធការងារ ។ មន្ត្រីការងារគួរធានាថា ការផ្លាស់ប្តូរនិយ័ត​កម្មជាការជួយសម្រួល ជាជាងធ្វើឲ្យរាំងស្ទះដល់ការចុះបញ្ជិកាសហជីព និងធានាដល់ការគោរពសិទិ្ធនៃសេរីភាពក្នុងការធ្វើសមាគម ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធមនុស្សអន្តជាតិ ។

“រដ្ឋាភិបាលគួរធ្វើឲ្យកិច្ចដំណើរការចុះបញ្ជិកាសហជីពមានតម្លាភាព ត្រឹមត្រូវ និងលឿន” លោក​ រ៉ូបឺតសុន បាននិយាយ ។ “ការបន្ថែមឧបសគ្គការិយាធិបតេយ្យ ដែលផ្តល់នូវពេលវេលាថែមទៀតដោយពុំមានការខ្មាសអៀនដល់រដ្ឋបាលលរោងចក្រ ដើម្បីធ្វើការសងសឹកប្រឆាំងតំណាងសហជីព ដែលជាឧបសគ្គដ៏ធ្ងន់ធ្ងរសម្រាប់សិទិ្ធកម្មករក្នុងប្រទេសកម្ពុជា”​ ៕

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed