គិតត្រឹមថ្ងៃនេះសកម្មជនដីធ្លី និងជាអ្នកការពារសិទ្ធិមនុស្សអ្នកស្រី ទេព វន្នី ត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ អស់រយៈពេលពីរឆ្នាំហើយ ដោយសារតែការការពារសិទ្ធិរបស់ សហគមន៍បឹងកក់ និងប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត។ យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល និងសហគមន៍ ដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការខកចិត្តចំពោះការបន្តឃុំខ្លួនលើរូបអ្នកស្រី និងស្នើសុំឱ្យអាជ្ញាធរដោះលែងអ្នកស្រី ទេព វន្នី ឱ្យបានឆាប់រហ័សដោយគ្មានលក្ខខណ្ឌ និងទម្លាក់ចោលនូវបទចោទព្រហ្មទណ្ឌទាំងអស់ ព្រមទាំងច្រានចោលរាល់ការផ្ដន្ទាទោសលើអ្នកស្រី ដើម្បីឱ្យអ្នកស្រីអាចត្រឡប់ទៅជួបជុំក្រុមគ្រួសារ និងសហគមន៍វិញ។
អ្នកស្រី ទេព វន្នី បានប្រឹងប្រែងដោយគ្មានការនឿយហត់ ដើម្បីការពារសិទ្ធិរបស់សមាជិកសហគមន៍បឹងកក់ បន្ទាប់ពីអ្នកទាំងនោះត្រូវបានបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំ នៅតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ ប៉ុន្តែអ្នកស្រីក៏ជួយអ្នកការពារសិទ្ធិមនុស្ស ដែលធ្វើយុទ្ធនាការដើម្បីបុព្វហេតុដាច់ដោយឡែកផ្សេងទៀតផងដែរ។ ដរាបណាអ្នកស្រីនៅតែជាប់ក្នុងពន្ធនាគារ អ្នកស្រី ទេព វន្នី នៅតែត្រូវបានរារាំងពីការបន្តការងារដ៏មានតម្លៃ និងដោយអហិង្សា របស់អ្នកស្រី។
អ្នកស្រី ទេព វន្នី បានមានប្រសាសន៍ថា“យើងត្រូវតែចែករំលែករាល់អត្ថប្រយោជន៍នៃបទពិសោធន៍របស់យើង។ ប្រសិនបើយើងក្រោកឈរទាំងអស់គ្នា នោះយើងនឹងទទួលបាននូវយុត្តិធម៌។” “ប្រសិនបើសហគមន៍រួមគ្នាជាធ្លុងមួយ នោះយើងនឹងមានអំណាច។”
អ្នកស្រី ទេព វន្នី ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅក្នុងការតវ៉ាដោយអហិង្សាមួយ ដើម្បីប្រឆាំងនឹងការឃុំខ្លួនតាមអំពើចិត្តទៅលើអ្នកការពារសិទ្ធិមនុស្សបួនរូប និងមន្ត្រីរៀបចំការបោះឆ្នោតមួយរូប។ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ អ្នកស្រី ត្រូវបានកាត់ទោសពីបទ “ប្រមាថអ្នករាជការសារធារណៈ” និងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេលប្រាំមួយថ្ងៃ។ ប៉ុន្តែជាជាងការដោះលែងអ្នកស្រីបន្ទាប់ពីបានអនុវត្តទោសរបស់ខ្លួនរួច អាជ្ញាធរបានសើរើ និងដំណើរការនីតិវិធីឡើងវិញលើបទចោទ ដែលពុំមានចំណាត់ការយូរមកហើយ ពោលគឺតាំងពីការតវ៉ាអហិង្សាមួយក្នុងឆ្នាំ២០១៣ ដែលក្រោយមកអ្នកស្រីត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារពីរឆ្នាំកន្លះ ព្រមទាំងពិន័យជាប្រាក់និងសំណងចំនួន ១៤លានរៀល (ប្រហែល៣៥០០ដុល្លារសហរដ្ឋអាមេរិក)។ រហូតមកដល់ពេលនេះ សំណើស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសជាច្រើនរបស់អ្នកស្រី ទេព វន្នី ត្រូវបានច្រានចោល។ សវនាការ និង បណ្តឹងសារទុក្ខរបស់អ្នកស្រីជាច្រើន បានប្រព្រឹត្តទៅដោយប្រាសចាកពីបទដ្ឋាននៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដោយសារភស្តុតាងដែលត្រូវបានដាក់បង្ហាញមិនត្រឹមត្រូវ ទៅតាមតម្រូវការដែលឈានដល់ការផ្តន្ទាទោស។
សកម្មជនបឹងកក់អ្នកស្រី បូ ឆវី បានមានប្រសាសន៍ថា “ក្នុងនាមជាជនរងគ្រោះពីការបណ្តេញចេញម្នាក់ ខ្ញុំអាចធានាបានថាអ្នកស្រី ទេព វន្នី មិនបានប្រើប្រាស់អំពើហិង្សាឬធ្វើអ្វីខុសនោះទេ។ អាជ្ញាធរគួរតែដោះលែងអ្នកស្រី ដើម្បីឱ្យអ្នកស្រីអាចទៅជួបជុំក្រុមគ្រួសាររបស់អ្នកស្រីវិញ។ កូនៗនិងម្តាយរបស់អ្នកស្រីត្រូវការគាត់។”
ការឃុំខ្លួនដ៏យូរបែបនេះ ក្រៅពីបង្កបញ្ហាដល់អ្នកស្រីតែឯង ថែមទាំងបង្កផលវិបាកយ៉ាងច្រើន ដល់កូនទាំងពីរនាក់របស់អ្នកស្រី ដោយសារតែពួកគេអាចជួបម្តាយបានតែមួយដងប៉ុណ្ណោះក្នុងមួយខែ។ សុខភាពរបស់ម្ដាយអ្នកស្រីកាន់តែយ៉ាប់យឺន បណ្តាលមកពីការបន្តប្រព្រឹត្តិដោយអយុត្តិធម៌ទៅលើកូនស្រីរបស់គាត់។ អសមត្ថភាពក្នុងការមើលថែគ្រួសារបានដាក់សម្ពាធផ្លូវចិត្តយ៉ាងខ្លាំងលើអ្នកស្រី ទេព វន្នី ហើយកាន់តែធ្ងន់ធ្ងរទៀតនោះគឺការឃុំឃាំងអ្នកស្រីក្នុងពន្ធនាគារដែលមានស្ថានភាពអាក្រក់។ តំណាងអង្គការសង្គមស៊ីវិលនិងសមាជិកសហគមន៍បឹងកក់ ត្រូវបានរារាំងជាញឹកញាប់ នៅពេលអ្នកទាំងនោះព្យាយាមចូលសួរសុខទុក្ខអ្នកស្រី ទេព វន្នី នៅក្នុងពន្ធនាគារ ជាហេតុធ្វើឱ្យអ្នកស្រីកាន់តែមានភាពឯកាពីមិត្តភក្តិនិងក្រុមគ្រួសារ ហើយនេះជាការរំលោភដល់វិធានអង្គការសហប្រជាជាតិស្ដីពីបទដ្ឋានអប្បរមាសម្រាប់ការប្រព្រឹត្តទៅលើជនជាប់ឃុំ។
យើងខ្ញុំសូមស្នើសុំដោយទទូចឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកស្រី ទេព វន្នី ឱ្យបានឆាប់រហ័យដោយគ្មានលក្ខខណ្ឌ និងទម្លាក់ចោលបទចោទនិងបញ្ចប់រាល់ទម្រង់នៃការស៊ើបអង្កេតករណីព្រហ្មទណ្ឌប្រឆាំងរូបគាត់។ ការណ៍នេះនឹងធានាថាអ្នកស្រីអាចបន្តការងារជាអ្នកការពារសិទ្ធិមនុស្ស ហើយសំខាន់ជាងនេះទៅទៀតនោះគឺការវិលមកជួបជុំក្រុមគ្រួសារ និងសហគមន៍របស់អ្នកស្រី។ ចុងបញ្ចប់ យើងខ្ញុំសូមឱ្យអាជ្ញាធរ មេត្តាបញ្ឈប់ការបំភិតបំភ័យនិងការយាយីមកលើអ្នកស្រី ទេព វន្នី និងសកម្មជនផ្សេងទៀតដូចជាការចាប់ខ្លួន ការដាក់ទោស និងការដាក់ពន្ធនាគារជាដើម៕
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
១. សហគមន៍២៤គ្រួសារ (ព្រះសីហនុ)
២. សហគមន៍កៅពីរ (ភ្នំពេញ)
៣. សហគមន៍១០៥ (ភ្នំពេញ)
៤. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៥. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
៦. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៧. សហគមន៍អណ្តូង (ព្រះសីហនុ)
៨. សហគមន៍អណ្តូងកន្តួត (បាត់ដំបង)
៩. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
១០. សហគមន៍អន្លង់រុន (បាត់ដំបង)
១១. សហគមន៍អន្សងសក (បាត់ដំបង)
១២. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
១៣. ASEAN Parliamentarians for Human Rights (APHR)
១៤. Asian Democracy Network (ADN)
១៥. Asian Forum for Human Rights & Development (Forum Asia)
១៦. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
១៧. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១៨. សហគមន៍បឹងឈូក (ភ្នំពេញ)
១៩. សហគមន៍បឹងប្រាំ (បាត់ដំបង)
២០. សហគមន៍បុរីកីឡា (ភ្នំពេញ)
២១. សហគមន៍បុរីមិត្តភាព (បន្ទាយមានជ័យ)
២២. សហគមន៍បុរីសន្តិភាព (ភ្នំពេញ)
២៣. សហគមន៍បុស្សស្អំ (បាត់ដំបង)
២៤. សហគមន៍ដីធ្លីប៊ូជប៉ុន (កោះកុង)
២៥. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
២៦. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
២៧. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
២៩. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣០. បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
៣១. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
៣២. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៣៣. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
៣៤. សហភាពការងារកម្ពុជា (CLC)
៣៥. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៣៦. បណ្តាញយុវជនកម្ពុជា (CYN)
៣៧. អង្គការបង្កើនសមត្ថភាពសហគមន៍ដើម្បីអភិវឌ្ឍន៍ (CCD)
៣៨. សហគមន៍ដីធ្លីចេកមាស (ស្វាយរៀង)
៣៩. សហគមន៍ឆេកូ (ភ្នំពេញ)
៤០. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៤១. សហគមន៍ដីធ្លីភូមិជើងវត្ត (បន្ទាយមានជ័យ)
៤២. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៤៣. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៤៤. សហគមន៍ជីរោទ៍ទី២ (ត្បូងឃ្មុំ)
៤៥. សហគមន៍ជប់ (ត្បូងឃ្មុំ)
៤៦. សហគមន៍ជាំក្រវៀន (កំពង់ឆ្នាំង)
៤៧. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
៤៨. CIVICUS: World Alliance for Citizen Participation
៤៩. Civil Rights Defenders (CRD)
៥០. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C.CAWDU)
៥១. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៥២. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៥៣. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៥៤. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
៥៥. សហភាពចលនាកម្មករកម្ពុជា (CCW)
៥៦. សហគមន៍ដកពរ (កំពង់ស្ពឺ)
៥៧. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៥៨. អង្គការសមធម៌កម្ពុជា (EC)
៥៩. សហគមន៍នេសាទ (បន្ទាយមានជ័យ)
៦០. Front Line Defenders (FLD)
៦១. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៦២. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៦៣. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
៦៤. សហគមន៍ហោងសំណំ(កំពង់ស្ពឺ)
៦៥. Human Rights Watch (HRW)
៦៦. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៦៧. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៦៨. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៦៩. International Federation for Human Rights (FIDH), within the Framework of the Observatory for the Protection of Human Rights Defenders
៧០. International Freedom of Expression Exchange (IFEX)
៧១. សហគមន៍ខ្វា (ភ្នំពេញ)
៧២. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៧៣. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)
៧៤. អង្គការម្លប់ព្រហ្មវិហារធម៌ (កោះកុង)
៧៥. សហគមន៍ដីធ្លីម៉ឺនជ័យ (ស្វាយរៀង)
៧៦. អង្គការការពារសិទ្ធិជនជាតិដើមភាគតិច (MIRO)
៧៧. អង្គការមាតាធម្មជាតិកម្ពុជា (MNC)
៧៨. បណ្តាញអ្នកការពារព្រៃឡង់ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
៧៩. សហគមន៍អមលាំង (កំពង់ឆ្នាំង)
៨០. សហគមន៍អូរអំពិល (បន្ទាយមានជ័យ)
៨១. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៨២. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
៨៣. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៨៤. សហគមន៍អូរត្រេះ (ព្រះសីហនុ)
៨៥. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៨៦. សហគមន៍ភ្នំបាត (ភ្នំពេញ)
៨៧. សហគមន៍ភ្នំក្រោម (សៀមរាប)
៨៨. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៨៩. សហគមន៍ភ្នំទទឹង (កំពត)
៩០. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៩១. សហគមន៍ភូមិ២២ (ភ្នំពេញ)
៩២. សហគមន៍ភូមិបរឡយ (រតនៈគីរី)
៩៣. សហគមន៍ដីឆ្នាំង (កំពង់ស្ពឺ)
៩៤. សហគមន៍ភូមិសមុទ្រលើ (រតនៈគីរី)
៩៥. សហគមន៍ភូមិអូរស្វាយ (បន្ទាយមានជ័យ)
៩៦. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៩៧. សហគមន៍ភូមិថ្មី តាំងសំរោង (កំពង់ស្ពឺ)
៩៨. អង្គការពន្លកខ្មែរ (PKH)
៩៩. សហគមន៍ដីធ្លីពយជប៉ុន (កោះកុង)
១០០. សហគមន៍ប្រាសាក់ (បាត់ដំបង)
១០១. សហគមន៍ជនជាតិភាគតិចគួយ ខេត្តព្រះវិហារ
១០២. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
១០៣. សហគមន៍ព្រែកតានូ (ភ្នំពេញ)
១០៤. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)
១០៥. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
១០៦. សហគមន៍ព្រៃឡង់ (កំពង់ធំ)
១០៧. សហគមន៍នេសាទព្រៃពាយ (កំពត)
១០៨. Progressive Voice (PV)
១០៩. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
១១០. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
១១១. សហគមន៍រលួសជើងឯក (ភ្នំពេញ)
១១២. សហគមន៍ដីធ្លីរំចេក (សៀមរាប)
១១៣. សហគមន៍ឬស្សីស្រស់ (ភ្នំពេញ)
១១៤. បណ្តាញសាមគ្គីភាពសហគមន៍ដីធ្លី និងលំនៅឋាន
១១៥. សហគមន៍សាមគ្គីភ្នំជាំម្លូរ (កំពត)
១១៦. សហគមន៍ដីធ្លីសាមគ្គីរមាសហែក (ស្វាយរៀង)
១១៧. សមាគមធាងត្នោត (STT)
១១៨. សហគមន៍សាមគ្គីរុងរឿង (ភ្នំពេញ)
១១៩. សហគមន៍ដីធ្លីសង្គមថ្មី (ពោធិ៍សាត់)
១២០. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១២១. អង្គការសាមគ្គី
១២២. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
១២៣. អង្គការសីលការ
១២៤. សហគមន៍ដីធ្លីស្គន់ (បន្ទាយមានជ័យ)
១២៥. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
១២៦. សហគមន៍ដីធ្លីស្មាច់មានជ័យ (កោះកុង)
១២៧. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
១២៨. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
១២៩. Southeast Asian Press Alliance (SEAPA)
១៣០. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១៣១. សហគមន៍ដីធ្លីស្រែចង់ (កំពង់ធំ)
១៣២. សហគមន៍ស្រែប្រាំង (កំពង់ចាម)
១៣៣. សហគមន៍ដីធ្លីស្រែវាល (កំពង់ធំ)
១៣៤. សហគមន៍ដីធ្លីស្ទឹងបត់ (បន្ទាយមានជ័យ)
១៣៥. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១៣៦. សហគមន៍ស្ទឹងមានជ័យ (ភ្នំពេញ)
១៣៧. សហគមន៍ស្រ្តីឃ្លាំងសាំង (ភ្នំពេញ)
១៣៨. សហគមន៍ដីធ្លីតានី (សៀមរាប)
១៣៩. សហគមន៍ដីធ្លីតានូន (ស្វាយរៀង)
១៤០. សហគមន៍ដីធ្លីភូមិតាត្រៃ (បន្ទាយមានជ័យ)
១៤១. សហគមន៍ដីធ្លីតែងតៅ (ស្វាយរៀង)
១៤២. សហគមន៍ថ្មគោល (ភ្នំពេញ)
១៤៣. សហគមន៍ថ្មដា (ពោធិ៍សាត់)
១៤៤. សហគមន៍ថ្មធំ (ព្រះសីហនុ)
១៤៥. សហគមន៍ដីធ្លីភូមិថ្នល់បត់ (បន្ទាយមានជ័យ)
១៤៦. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
១៤៧. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
១៤៨. សហគមន៍ទួលសំរោង (កំពង់ឆ្នាំង)
១៤៩. សហគមន៍ទួលសង្កែ A (ភ្នំពេញ)
១៥០. សហជីពនិយោជិតវិស័យទេសចរណ៍ នៃក្រុមហ៊ុនហ្រ្គេនដាយអឹម៉នស៊ីធី (បន្ទាយមានជ័យ)
១៥១. សហជីពនិយោជិតវិស័យទេសចរណ៍ (បន្ទាយមានជ័យ)
១៥២. សហគមន៍ត្រពាំងចាន់ (កំពង់ឆ្នាំង)
១៥៣. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១៥៤. សហគមន៍ដីធ្លីត្រពាំងក្រសាំង (សៀមរាប)
១៥៥. សហគមន៍ត្រពាំងរាំង (ភ្នំពេញ)
១៥៦. សហគមន៍ត្រពាំងសង្កែ (កំពត)
១៥៧. សហគមន៍ទំនប់ពីរ (ពោធិ៍សាត់)
១៥៨. សហគមន៍ទន្លូង (កំពង់ចាម)
១៥៩. Vital Voice Global Partnership
១៦០. World Organization Against Torture (OMCT), within the Framework of the Observatory for the Protection of Human Rights Defenders
១៦១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
១៦២. អង្គការលើកលែងទោសអន្តរជាតិ (AI)