Skip to main content

កម្ពុជា៖ ឈប់បិទបាំងហឹង្សានយោបាយ

ធ្វើការស៊ើបអង្កេតដោយពេញលេញ ការវ៉ៃសមាជិកសភាប្រឆាំងដោយអង្គរក្ស ហ៊ុន សែន

(ញូវយក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៦)-រដ្ឋាភិបាលកម្ពុជា គួរសុំអង្គការសហប្រជាជាតិ ឲ្យជួយធ្វើការស៊ើបអង្កេតដោយពេញលេញនិងដោយឯករាជ្យ ទៅលើការវាយប្រហារ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥ លើសមាជិក ប្រឆាំង នៃរដ្ឋសភា ពីរនាក់ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយថ្ងៃនេះក្នុងរបាយការណ៍ថ្មីមួយ  ។ សាលក្រមក្នុងសំណុំរឿង  អង្គរក្ស នាយករដ្ឋមន្ត្រី ហ៊ុន សែនបីនាក់ ដែលបានវាយសមាជិកគណបក្សសង្គ្រោះជាតិ (គសជ) ពីរនាក់ កំណត់ថានឹងប្រកាសនៅថ្ងៃទី ២៧ ខែឧសភា ។

របាយការណ៍មួយ 61ទំព័រ អូសហើយវ៉ៃ រៀបរាប់អំពីភស្តុតាងដែលមនុស្ស ៣ នាក់ ដែលទទួលស្គាល់ការរួមចំណែកក្នុងការវាយប្រហារដោយហ្វូងមនុស្ស នៅរដ្ឋសភា មិនមែនធ្វើដោយឯកឯងទេ ។ ពួកអ្នកតវ៉ាត្រូវបានដឹកមករដ្ឋសភា ដោយគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា (គបក) មូយថ្ងៃ បន្ទាប់ពីការ គម្រាមកំហែងរបស់ ហ៊ុន សែន ទៅលើ គសជ ថានឹងសងសឹកទៅនឹងបាតុកម្មរៀបចំឡើងនៅប៉ារីស៍ ប្រឆាំងវត្តមានរបស់គាត់នៅទីនោះ ។ នគរបាលបានឈរមើល នៅពេលដែលសមាជិកសភាត្រូវបានវ៉ៃនឹងរងរបួសពាសពេញខ្លួន ។ បន្ទាប់ពីការវ៉ៃ​ ហ្វូងមហាជនបានទៅផ្ទះ កឹម សុខា មេដឹកនាំរងនៃ គសជ ដែលនៅទីនោះពួកគេបានគប់ដុំថ្ម និងធ្វើឲ្យមនុស្សនៅខាងក្នុងភ័យខ្លាច ។

“ការផ្តន្ទាទោស អង្គរក្ស ៣ នាក់ ដែលបានរួមចំណែកក្នុងការវាយប្រហារ យ៉ាងគឃ្លើននឹងសាហាវយង់ឃ្នងគឺជាតែជំហានដំបូងសម្រាប់ការទទួលខុសត្រូវចំពោះការរួមចំណែកក្នុងការវាយប្រហារទៅលើសមាជិកសភាប្រឆាំង ប៉ុន្តែពួកគេមិនមែនជាអ្នកប្រ​-ព្រឹត្តតែឯងទេ” ប្រាដ អាដាំ នាយកផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។ “ដោយបានធ្វើការវិនិច្ឆ័យសេចក្តីចំពោះមនុស្សតែបីនាក់នេះ ចំពោះការវាយប្រហារ និងរាំងស្ទះដល់ការស៊ើបអង្កេត ទៅលើពួកអ្នកធ្វើផែនការ ឬចូលរួមដទៃទៀត រដ្ឋភិបាល​ និងតុលាការ បានចូលរួមក្នុងការបិទបាំងដោយឥតលាក់លៀម” ។

ការវាយប្រហារ លើសមាជិកសភាប្រឆាំងពីរនាក់ គង់ សភា និង ញ៉យ ចំរើន មានលក្ខណៈសំគាល់ នៃប្រតិបត្តិការប្រព្រឹត្តធ្វើដោយកម្លាំងសន្តិសុខរដ្ឋ ។ សាក្សីនៃការវាយប្រហារនេះបាននិយាយអំពីការជាប់ពាក់ព័ន្ធរបស់សមាជិក បញ្ជាការដ្ឋានអង្គរក្ស ថាជាអ្នកចូលរួមស្នូលក្នុងបាតុកម្ម ដែលត្រូវបានដឹកនាំដោយជំនួយក្នុងសម្លៀកបំពាក់ស៊ីវិលរនៃបញ្ជាការដ្ឋានអង្គរក្ស ហៅថា​​ សេនានាគ រ៉ាប់រងដោយអនុបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។ មេបញ្ជាការនិងមេដឹកនាំសេនានាគ ទាំងអស់សុទ្ធតែជាសមាជិក គបក ខ្លះនៅក្នុងគណៈកម្មធិការកណ្តាលផង ក្នុងនេះរួមមានមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សផង ដែលមានវត្តមាននៅនឹងកន្លែងបាតុកម្ម ។ មេបញ្ជាការកងទ័ព គបក ក៏ជាអ្នករៀបចំបាតុកម្មប្រឆាំង គសជ ព្រមៗគ្នា ដោយទាហានប្រដាប់អាវុធក្នុងឯកសណ្ឋាននៅតាមខេត្ត ។

ក្រោមការគាបសង្កត់ជាប្រពលកម្ម មួយអាទិត្យក្រោយកើតអំពើហឹង្សា អ្វីដែលគេហៅថា “ជនដៃដល់” បីនាក់-សុត វ៉ានី, ម៉ៅ ហឿន និង ចាយ សារិទ្ធ-ដែលជាប់ក្នុងវីដេអូនៅកន្លែងកើតហេតុ “បានសារភាព” ចំពោះការវាយប្រហារ ។ នៅថ្ងៃទី ២៨ ខែមេសា និងថ្ងៃទី ១០ ខែឧសភា ពួកគេត្រូវបានចូលសវនាការសំណុំរឿង  បទប្រព្រឹត្តហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ។ ពុំមានសញ្ញា សូម្បីតែការចាប់ផ្តើមការស៊ើបអង្កេតហ្មត់ចត់ណាមួយដើម្បីរកអ្នកដទែទៀតទេ ។

ទោះបីជាអាជ្ញាធររដ្ឋាភិបាល និងយោធា ពីដំបូងបានបដិសេធក៏ដោយ ក៏របាយការណ៍កន្លងមករបស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស នឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរកឃើញថា ពួកទាំងអស់គ្នានោះ សុទ្ធតែជាសមាជិក នៃបុគ្គលិក បញ្ជាការដ្ឋានអង្គរក្ស របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ នៅទីបញ្ចប់ នៅក្នុងសវនាការ បុរសទាំងនោះសុទ្ធតែទទួលស្គាល់ថាខ្លួនជាសមាជិកបញ្ជាការដ្ឋានអង្គរក្ស តែចៅក្រមបានទប់ស្កាត់សំណួររបស់មេធាវីជនរងគ្រោះ ស្តីពីថាអ្នកណាជាអ្នកបញ្ជាពួកគេឲ្យធ្វើការវាយប្រហារ ។

នាយទាហានថ្នាក់ខ្ពស់កម្ពុជា និយាយជាសម្ងាត់ បានអះអាងថាក្នុងមជ្ឈដ្ឋានរដ្ឋាភិបាល ត្រូវគេជឿយ៉ាងទូលំទូលាយ ថាការចោទប្រកាន់មនុស្សតែបីនាក់នេះ មានទិសដៅកាយកប់ការសង្ស័យការជាប់ពាក់ព័ន្ធរបស់ “ថ្នាក់លើរបស់រដ្ឋាភិបាល” ក្នុងការវាយប្រហារនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។

“ទំហំមានកម្រិតនៃសវនាការនេះ មានន័យថា វាធ្វើមិនដឹងមិនឮចំពោះភស្តុតាងដែលថាអាចមាន អ្នកមុខអ្នកការនយោបាយនិងយោធា ថ្នាក់ខ្ពស់ពាក់ព័ន្ធ រឿងនេះ ផ្ទាល់ និងបានខកខានមិនបានចាប់ឲ្យទទួលខុសត្រូវ នូវពួកអ្នកធ្វើផែនការ និងរៀបចំការវាយប្រហារ ដែលមានលទ្ធភាពថាពួកគេជា អ្នកមុខអ្នកការនយោបាយនិងយោធា ថ្នាក់ខ្ពស់ផង” អាដាំ បាននិយាយ ។ “ប្រទេសផ្តល់ជំនួយគួរថ្កោលទោសឆាកកំផ្លែងរបស់តុលាការ ដែលការពារពួកអ្នកធ្វើផែនការការវាយប្រហារ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥ និងអំពាវនាវឲ្យអង្គការសហប្រ​ជាជាតិជួយធ្វើការស៊ើបអង្កេតឯករាជ្យ ដែលទទួលបានដល់ទីជម្រៅនៃអ្វីដែលបានកើតមានពិតប្រាកដ ។ បើមិនដូច្នោះទេ ប្រទេសកម្ពុជានឹងធ្លាក់ចូលក្នុងអំពើហឹង្សា និងរបបផ្តាច់ការឯកបក្ស នឹងបន្តមានដោយល្បឿនកាន់តែលឿនថែមទៀត” ។

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country

Most Viewed