Skip to main content

កម្ពុជា៖ ឈប់ធ្វើយុទ្ធនាការដើម្បីកាត់បន្ថយការតាមដានសិទិ្ធមនុស្ស

ការចោទប្រកាន់ដោយហេតុផលនយោបាយ បានគម្រាមកំហែងដល់ការងារសិទិ្ធមនុស្សទាំងអស់

 

(ញូវយក ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៦)-ការចោទប្រកាន់ដោយហេតុផលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាលើអ្នកការពារសិទិ្ធមនុស្ស ៦នាក់ គឺជាផ្នែកមួយនៃយុទ្ធនាការ ដើម្បីកាត់បន្ថយការតាមដានសិទិ្ធ​​មនុស្សក្នុងស្រុក និងអន្តរជាតិ ក្នុងប្រទេសកម្ពុជា អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះ​។ សំណុំរឿងទាំងនេះ ដែលបង្ហាញយ៉ាងច្បាស់នូវការចូលពាក់ព័ន្ធរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណ​បក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា(គបជ) ក្នុងទិសដៅឆ្ពោះទៅលើមុខសញ្ញាជាអាជីវករជើងចាស់ របស់សមាគមសិទិ្ធមនុស្ស និងអភិវឌ្ឍន៍ កម្ពុជា (អាដហុក) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្សប្រចាំកម្ពុជា (UNCOHCHR) ។

“មិនគួរមានអ្នកណា មានគំនិតភ័ន្តច្រឡំថាការចោទប្រកាន់ទាំងនេះ អាអ្វីក្រៅពីការខិតខំរបស់នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ដើម្បីធ្វើឲ្យអន្តរាយដល់ការងាររាប់ទសវត្ស៍មកហើយ របស់ក្រុមកម្ពុជា និង អង្គការសហប្រជាជាតិ ដើម្បីលើកតម្កើងសិទិ្ធមនុស្សសម្រាប់ជនកម្ពុជាទាំងអស់នោះទេ” ប្រាដ អាដាំ នាយកផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។ “ដើម្បីធានាដល់អនាគតនៃសិទិ្ធមនុស្សក្នុងប្រទេសកម្ពុជា ប្រទេសផ្តល់ជំនួយ និង អ.ស.ប. ទាំងមូល គួររួមគ្នាប្រឆាំងវិធានការផ្លូវច្បាប់របស់រដ្ឋាភិបាលកម្ពុជា និងល្បិចកលដទៃទៀត ដើម្បីបំភិតបំភ័យ និងធ្វើការបង្ក្រាបពួកអ្នកតស៊ូមតិដើម្បី​សិទិ្ធមនុស្សដ៏អង់អាចក្លាហាននៃកម្ពុជា” ។

នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៦ ចៅក្រមស៊ើបអង្កេតម្នាក់របស់តុលាការក្រុងភ្នំពេញ បានដាក់ជូនដំណឹងអំពីការដាក់ឲ្យស្ថិតក្រោមការពិនិត្យអំពីបទ “សូកប៉ាន់សាក្សី” ប្រឆាំងបុគ្គលិក អាដហុក មាន​ ណៃ វង់ដា, នី សុខា, យី សុខសាន្ត និង លឹម មុន្នី(ស្រី) ។ ចៅក្រមដដែលនោះ ក៏បានជូនដំណឹងដូចគ្នា ដល់អតីតបុគ្គលិកអង្គការ អាដហុក នី ចរិយា ដែលបច្ចុប្បន្នជាអគ្គលេខាធិការរងម្នាក់នៃគណ កម្មាធិការជាតិរៀបចំការបោះឆ្នោត និង សឺន​ សាលី នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្សប្រចាំកម្ពុជា ពីបទសមគំនិត ។

អ្នកទាំងអស់នេះ លើកលែងតែ សឺន​​ សាលី បានស្ថិតនៅក្នុងការឃាត់ខ្លួន ចាប់តាំងពីថ្ងៃទី ២៨ ខែមេសា មក ហើយចៅក្រមបានចេញបញ្ជាឲ្យឃុំខ្លួនពួកគេ រង់ចាំការស៊ើបអង្កេតថែមទៀត និងបន្ទាប់មកអាចមានដីកាដំណោះស្រាយជូនឲ្យជុំនំជម្រះ ។ ដីកានាំខ្លួនមួយត្រូវបានធ្វើឡើង សម្រាប់ សឺន សាលី ទោះបីគេជានិយោជិក អ.ស.ប. ទទួលបាននូវអភ័យឯកសិទិ្ធពីវិធានការផ្លូវច្បាប់ចំពោះការបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ។

ក្នុងសុន្ទរកថាមួយ នៅថ្ងៃទី ១ ខែឧសភា នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សឺន សា​លី និងអ្នកដទៃទៀត ជាប់ពាក់ព័ន្ធក្នុងរឿងសូកប៉ាន់សាក្សី នឹងដាក់គុក និងថា អភ័យឯកិទិ្ធរបស់ សឺន សាលី ដែលជានិយោជិក អ.ស.ប. គ្មានន័យ​ ហើយបានប្រកាសថា“ទោះមានអភ័យ​ឯកសិទិ្ធក៏ត្រូវជាប់គុកដែរ” ។

“ការសូកប៉ាន់សាក្សី” មានចែងក្នុងមាត្រា ៥៤៨ នៃក្រមព្រហ្មទ័ណ្ឌកម្ពុជា ថាជា”ការប្រគល់ឲ្យសាក្សីដោយផ្ទាល់ឬប្រយោល នូវអំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍អ្វីមួយ ដើម្បី(១) មិនធ្វើជាសាក្សី, (២) ផ្តល់សាក្ខីកម្មភូតកុហក់” ។ ការបំពានមាត្រានេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ ។ ពួកអ្នកដែលគេចោទថាជាអ្នកសមគំនិត ប្រឈមមុខនឹងការផ្តន្ទាទោសដូចគ្នា ។

សំណុំរឿងកើតឡើងពីការផ្តល់យោបល់ផ្នែកសិទិ្ធមនុស្ស និងជំនួយ របស់ អាដហុក ដល់ ខុម ចាន់ដារ៉ាទី ដែលត្រូវបានស្គាល់ជាទូទៅថា ស្រីម៉ុំ ។ រូបគេ និងក្រុមគ្រួសាររបស់គេ បានទៅទាក់ទងសុំជំនួយ អាដហុក នៅថ្ងៃទី ៩ ខែមីនា បន្ទាប់ពីរូបគេត្រូវបាន“កោះអញ្ជើញ” ទៅសាកសួរ ដោយនាយកដ្ឋានប្រឆាំងភេរវកម្មនៃនាយកដ្ឋានកណ្តាលសន្តិសុខ របស់រដ្ឋាភិបាល ដឹកនាំដោយ ឧត្តមសេនីយទោ ឌី វិជ្ជា សមា​ជិកគណកណ្តាល គបក និងជាកូនប្រសារបស់ ហ៊ុន សែន ។ ដីកានេះមិនពាក់ព័ន្ធនឹងការចោទអំពីសកម្មភាពភេរវកម្មណាមួយឡើយ តែបានសុំ ស្រីម៉ុំ ឲ្យផ្តល់នូវសេចក្តីបំភ្លឺអំពីអ្វីដែលគេអះ​អាងថាជាខ្សែអាត់ថតសម្លេងធ្វើឡើងដោយលួចលាក់ អំពីការសន្ធនាគ្នារវាងរូបនាង និង កឹម សុខា ប្រ​ធានស្តីទីគណ​បក្សប្រឆាំង គណបក្សសង្គ្រោះជាតិ ។ អ្វីដែលអះអាងថាជាខ្សែអាត់នោះ ត្រូវបានប្រើជាភស្តុតាងដើម្បីបញ្ជាក់ថា នាង និង កឹម សុខា មានជាប់ពាក់ព័ន្ធក្នុងរឿងស្នេហាក្រៅផ្លូវការ ។ នៅថ្ងៃទី ១១ ខែមីនា នៅពេលត្រូវសួរដោយមន្ត្រីប្រឆាំងភេរវកម្ម រូបនាងបានបដិសេធការចោទប្រកាន់ទាំង អស់ ។ នៅថ្ងៃទី ១៨ ខែមីនា នាងបានទទួលដីកាកោះហៅលើកទី ២ ម្តងនេះមកពីអយ្យការតុលាការក្រុងភ្នំពេញ ដើម្បីឆ្លើយនឹងការចោទថានាងភុតភរអង្គ​ភាពប្រឆាំងទារុណកម្ម ហើយនឹងពាក្យចោទថាទំនាក់ទំនងរវាង នាង និង កឹម សុខា គឺជារឿងពេស្យកម្មមួយ ។

ស្រីម៉ុំ បានបន្តសុំជុំនួយពី អាដហុក ទៀត ។ គាត់បាននិយាយថា កាសែ្សតនោះគឺក្លែងក្លាយទេ រូបគាត់មិនដែលមានទាក់ទងស្នេហា ជាមួយ កឹម សុខា ទេ រូបគាត់ត្រូវបានបំភិតបំភ័យដោយអាជ្ញាធរ និង​មានការលំបាកក្នុងជីវភាព នេះបើយោងតាមការកត់ត្រាផ្សព្វផ្សាយដោយអង្គការនេះ ។ ដូចដែលខ្លួនធ្លាប់បានធ្វើជាទម្លាប់ទៅហើយ ចំពោះអ្នកដែលមកទាក់ទងថាខ្លួនជាអ្នករងគ្រោះ ដោយការរំលោភរបស់រដ្ឋាភិបាល ក្នុងករណីនេះ អាដហុក បាលផ្តល់ដល់ ស្រីម៉ុំ នូវលុយកាក់បន្តិចបន្តួច សម្រាប់ចាយ ក្នុងនេះរួមមានជួយដល់រូបគេទៅកាន់តុលាការ និងចាត់តាំងមេធាវីឲ្យនាង ។ នៅថ្ងៃទី ១៩ ខែមេសា នៅពេលនាងបង្ហាញខ្លួនជាមួយមេធាវីរបស់នាងចំពោះមុខអយ្យការ រូបនាងបានប្រែក្រឡាស់ការបដិ​សេធរបស់នាងអំពីការទាក់ទងស្នេហា ជាមួយ កឹម សុខា ។ នៅថ្ងៃទី ២២ ខែមេសា នាងបានចេញផ្សាយលិខិតចំហ ៤ ទំព័រ មួយច្បាប់ ចោទបុគ្គលិក អាដហុក ៤ នាក់ និងនិយោជិក អ.ស.ប. សឺន សាលី ថាបានលួងលោមនាងឲ្យភូតភរអាជ្ញាធរ ដោយឲ្យនាងឈរដាច់ខាតលើអ្វីដែលនាងនិយាយពីដំបូងទី ហើយផ្តល់យោបល់ថានាងគួររត់ចេញពីកម្ពុជា ។

នៅថ្ងៃទី ២៣ ខែមេសា ក្រសួងយុត្តិធ៌ម ដែលមានឥទិ្ធពលត្រួតត្រាលើប្រព័ន្ធយុត្តធ៌មកម្ពុជា ដោយឈរលើលិខិតចំហរបស់ ស្រី ម៉ុំ និងបាន “ថ្កោលទោសដោយដាច់អហំការ ចារិករំលោភច្បាប់” របស់ អាដហុក និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្សប្រចាំកម្ពុជា និងអំពាវនាវឲ្យ “អាជ្ញាធរមានសមត្ថកិច្ច” “ចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់បំផុត” ប្រឆាំងពួកគេ ។ អាដហុក បានបដិសេធជាសាធារណៈចំពោះការធ្វើខុសណាមួយ និងបានចែកផ្សាយកំណត់ត្រាផ្ទៃក្នុង គាំទ្រសេចក្តីអះអាងរបស់ខ្លួន ថាខ្លួនបានធ្វើនូវអ្វីៗដោយស្របពេញទីទៅនឹងបទដ្ឋានច្បាប់ និងវិជ្ជាជីវៈ សម្រាប់ការងារសិទិ្ធមនុស្ស ។

នៅថ្ងៃទី ២៥ ខែមេសា បុគ្គលិក និងអតីតបុគ្គលិក អាដហុក ចំនួន ៥ នាក់ ត្រូវបានកោះហៅឲ្យចូលខ្លួនដើម្បីធ្វើការសាកសួរ នៅថ្ងៃទី ២៧ និង ២៨ ខែមេសា ដោយអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល (ACU) ដែលមានយុត្តាធិការជានគរបាលយុត្តិធ៌ម ដើម្បីស៊ើបអង្កេតលើការចោទអំពីការ​សូកប៉ាន់ ជាសាក្សី ។ អង្គភាពនេះ ដឹកនាំដោយសមាជិកគណកម្មាធិការកណ្តាល គបក និងជាមនុស្សជំនិតរបស់ ហុន សែន តាំងពីយូរយារមកហើយ ឱម យេនទៀង។ នៅថ្ងៃទី ២៨ ខែមេសា អបព បានឃាត់ខ្លួនអ្នក ៥ នាក់នេះ ហើយនៅថ្ងៃទី ១ ខែឧសភា អង្គភាពបាននាំពួកគេទៅបង្ហាញខ្លួននៅចំពោះមុខអយ្យការអមតុលាការក្រុងភ្នំពេញ ។ ពេលនៅក្នុងការឃាត់ខ្លួនរបស់ អបព ពួកគេមិនបានទទួលនូវការទាក់ទងជាមួយទីប្រឹក្សាច្បាប់ទេ ។  

មាត្រា ១២ នៃសេចក្តីប្រកាសរបស់ អ.ស.ប. ស្តីពីអ្នកការពារសិទិ្ធមនុស្ស ចែងថារដ្ឋាភិបាលត្រូវចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាការការពារអ្នកការពារសិទិ្ធមនុស្ស អំពី “ហឹង្សា ការ គម្រាមកំហែង ការសងសឹក ការរើសអើងអវិជ្ជមានក្នុងការជាក់ស្តែង ឬតាមផ្លូវច្បាប់ ការគាបសង្កត់ ឬ​វិធានការមិនឈរលើច្បាប់ដទៃទៀត” ទាក់ទិនទៅនឹងការព្យាយាមរបស់ពួកគេ ដើម្បីកាពារ និងលើកតម្កើងសិទិ្ធមនុស្ស និងសេរីភាពជាមូលដ្ឋាន ។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស បានថ្លែងថាការធ្វើតែស្តជាគន្លឹះសម្រាប់ការងារសិទិ្ធមនុស្សទូទាំងពិភពលោក គឺថាតើវាមានទិសដៅ “ដើម្បីចាត់វិធានការគាំទ្រជនរងគ្រោះនៃការរំលោភសិទិ្ធមនុស្ស” ក្នុងនេះរួមមាន ការផ្តល់ដល់ពួកអ្នកដែលអាចជាជនរងគ្រោះនៃការរំលោភសិទិ្ធមនុស្ស ដោយផ្តល់នូវការផ្តល់យោបល់ និងជំនួយដទៃទៀត ។

“អ្នកការពារសិទិ្ធមនុស្ស មិនកំពុងតែជួបជាមួយតុលាការ​មួយដែលឯករាជ្យ មិនលំអៀងទេ តែជាមួយនឹងប្រព័ន្ធយុត្តិធ៌មមួយ​ត្រួតត្រាដោយគណបក្សកាន់អំណាច ដែលតាមរយៈនេះនាយករដ្ឋមន្ត្រីផ្តេជ្ញាថានឹងបញ្ជូនសារថា ពុំមានអ្នកណាដែលជាអ្នកតស៊ូមតិសម្រាប់សិទិ្ធមនុស្ស មានសុវត្ថិភាពពីការចោទប្រកាន់ដោយហេតុផលនយោបាយទេ” អាដាំ បាននិយាយ។ “នេះជាស្ថានភាពមួយដែលប្រទេស​ផ្តល់ជំនួយ និងអង្គការសហប្រជាជាតិ គួរធ្វើការជំទាស់ជាសាធារណៈ និងបដិសេធដោយដាច់អហំ​ការ” ។  

 

 

 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed