Skip to main content

ក្រុមប្រឹក្សាសិទិ្ធមនុស្ស អសប ៖ ការអនុម័តលទ្ធផលនៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ របស់ប្រទេសកម្ពុជា

សេចក្តីថ្លែងការណ៍ផ្ទាល់មាត់ ស្របតាមរបៀបវារៈទី ៦

ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៤

ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់របស់ប្រទេសកម្ពុជា បានធ្វើឡើងក្នុងពេលនៃសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះដុនដាបនៃស្ថានភាពសិទិ្ធមនុស្សក្នុងប្រទេសនេះ ចាប់តាំងពីមានការគៃបន្លំរបស់រដ្ឋាភិបាលក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៣ មក ។ ការខិតខំរបស់គណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា (គបក) ដើម្បីបង្ខំឲ្យទទួលយកលទ្ធផលទាំងនោះ ដែលបានប្រកាសផ្តល់អំ​ណាចដល់គណបក្សនេះវិញ ទោះជាមានការកាត់បន្ថយនូវភាគច្រើននៃសភាក៏ដោយ បានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសិទិ្ធមនុស្ស ។  

អនុសាសន៍ជាច្រើនរបស់រដ្ឋនានា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយវិបត្តិនេះដោយកែទម្រង់ប្រព័ន្ធបោះឆ្នោត ដើម្បីធានាថាការបោះឆ្នោតនាពេលអនាគត មានភាពសេរីនិងត្រឹមត្រូវ ។ ការពិ-​​ភាក្សាដេញដោលលើការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ ក៏បានបន្លឺសម្លេងផងដែរលើសេចក្តីអំពាវនាវជាច្រើន ឲ្យលុបចោលការដាក់កំហិតទាំងអស់លើសិទិ្ធនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធីនិងធ្វើសមា​គម, ចាប់ឲ្យទទួលគណនេយ្យភាពពួកអ្នកទទួលខុសត្រូវចំពោះការប្រើកម្លាំងហួសហេតុដើម្បីបង្ក្រាបបាតុកម្ម កូដកម្ម និងភាពមិនស្ងប់ក្នុងសង្គម និងបើកឲ្យប្រព័ន្ធផ្សព្វផ្សាយនូវសេរីភាពពេញលេញក្នុងការសំដែងមតិ ។ ពួកគេតំណាងនូវសារមួយច្បាស់លាស់របស់រដ្ឋជាច្រើន ដែលរដ្ឋាភិបាលកម្ពុជាគួរតែបញ្ចប់ការបង្ក្រាបដោយឃោរឃៅ និងសន្យាធ្វើការកែទម្រង់ដ៏ហ្មត់ចត់មួយ ។

យើងកត់សំគាល់អំពីការទទួលយកដោយរដ្ឋភិបាលកម្ពុជា នូវអនុសាសន៍ទាំងនេះមួយចំនួន តែរំលឹកឡើងវិញនូវប្រវត្តិរាប់ទសវត្ស៍មកហើយ ដែលអាជ្ញាធរចូលចិត្តនិយាយតែមាត់អំពីគោលការណ៍សិទិ្ធ​មនុស្ស ក្នុងពេលដែលខ្លួនកំពុងតែពង្រឹងស្ថាប័ណ្ណរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យការប្រព្រឹត្តការរំលោភសិទិ្ធមនុស្សក្លាយជារឿងធម្មតា ។ ក្នុងន័យនេះ យើងនៅតែមានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងថាសេចក្តីព្រាងច្បាប់របស់ គបក នាពេលបច្ចុប្បន្នធ្វើនិយតកម្មលំហភ្ជាប់អិនថឺរណែត សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល និងសហជីពកម្មករ គំរាមកំហែងដោយការដាក់កំហិតជាជាងធានាការប្រើសិទិ្ធមនុស្សជាមូលដ្ឋាន ។

ដូចគ្នានេះដែរ រដ្ឋាភិបាលកម្ពុជាក៏បានទទួលយកអនុសាសន៍មួយចំនួនផងដែរ ដើម្បីបញ្ចប់ការកែទម្រង់ច្បាប់ និងតុលាការ ដើម្បីធានាការអនុវត្តច្បាប់រដ្ឋ និងការវិនិច្ឆ័យសេចក្តី ស្របទៅនឹងបទដ្ឋានអន្តរជាតិ ។ ក៏ប៉ុន្តែ កាលពីពេលថ្មីៗនេះ គបក បានជំរុញតាមរយៈច្បាប់ស្តីពីតុលាការដែលនឹងពង្រឹងការត្រួត​ត្រារបស់រដ្ឋាភិបាលលើតុលាការ ដកហូតពីចៅក្រមនូវឯករាជ្យភាព និងធានាថាតុលា​ការបន្តប្រើប្រាសដើម្បីផ្តន្ទាទោសដោយហេតុផលនយោបាយ លើពួកអ្នកការពារសិទិ្ធមនុស្ស សកម្មជនសង្គម និងនយោ​បាយ និងអ្នកដទៃទៀតដែលមិនបានប្រព្រឹត្តបទល្មើស ដែលអាចនឹងមានគេទទួលស្គាល់ថាមានលក្ខណៈជាបទព្រហ្មទ័ណ្ឌ នោះទេ។

រដ្ឋាភិបាលជាច្រើន បានអំពាវនាវឲ្យបញ្ចប់និទ័ណ្ឌភាពដែលមានពីយូរយារមកហើយ ដែលកម្លាំងសន្តិសុខរដ្ឋទទួលបាន ។ មិនដែលមានការផ្តន្ទាទោសសមាជិកនៃកម្លាំងសន្តិសុខរដ្ឋដែលបានប្រើកម្លាំងមិនចាំបាច់ ឬកម្លាំងហួសហេតុ ដែលបណ្តាលឲ្យស្លាប់ និងរបួស ដល់ពួកអ្នកតវ៉ា កាលពីខែនានាកន្លងទៅនេះ ។ ការឆ្លើយតបរបស់ប្រទេសកម្ពុជាចំពោះសេចក្តីព្រួយបារម្ភអំពីការព្យួរមិនឈរលើច្បាប់ របស់រដ្ឋាភិបាលនូវសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធី និងការធ្វើសមាគម វាគ្រាន់តែជាការបញ្ជាក់អំពីអវត្ត​មាននៃមូលដ្ឋានច្បាប់ក្នុងច្បាប់អន្តរជាតិ សម្រាប់ឲ្យរដ្ឋាភិបាលរំលោភលើសិទិ្ធមនុស្សជាមូលដ្ឋានទាំងនេះ ។ ការធ្វើឲ្យរាំងស្ទះ និងការបង្ក្រាបបាតុកម្ម និងការដង្ហែរក្បួន ដោយសន្តិវិធី ដោយកម្លាំងសន្តិសុខ បានកើតឡើងស្ទើររាល់ថ្ងៃ ដែលធ្វើឲ្យមានសេចក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ថាកម្លាំងសន្តិសុខ អាចនឹងប្រើហឹង្សាជាថ្មីទៀត ។

រដ្ឋាភិបាលកម្ពុជា មិនគួរសម្ញែងឲ្យការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ទេ តែចាប់ផ្តើមដើរតាមគន្លងនៃការកែទម្រង់ដោយពិតប្រាកដ ដើម្បីធានាដល់ការគោរពសិទិ្ធមនុស្ស ៕

 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed