Skip to main content

ប្រទេសថៃ៖ ការភ័យខ្លាចការបង្រ្កាបធ្វើឲ្យផ្ទុះការរត់ចេញពពាក់ពពូន

ជ្រើសយកការកែទម្រង់ដើម្បីការពារសិទិ្ធកម្មករចំណាកស្រុក ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៤

(ញូវយក) - អជ្ញាធរយោធាថៃគួរកែលំអជាបន្ទាន់ការការពារសិទិ្ធមនុស្ស របស់កម្មករចំណាកស្រុក ដើម្បីបញ្ចប់ការត់ចេញទាំងហ្វូងៗពីប្រទេសនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះ ។

បន្ទាប់ពីរដ្ឋប្រហារយោធាថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ កម្មករចំណាកស្រុកទាំងបានចុះឈ្មោះក្នុវបញ្ជី និងមិនបានចុះឈ្មោះក្នុងបញ្ជី រាប់រយពាន់នាក់ មកពីប្រទេសកម្ពជា[2] ភូមា[3] និងឡាវ[4] បានរត់ចេញពីប្រទេសនេះ ដោយការភ័យខ្លាចការបង្ក្រាបរបស់រដ្ឋាភិបាល និងបទបញ្ជាប្រកាសនាពេលថ្មីៗនេះ ។ កម្មករខ្មែរជាង ២០០,០០០ នាក់ ត្រូវបានត្រឡប់មកកម្ពុជាវិញ យោងតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ និងនគរ​បាលកម្ពុជាឲ្យដឹង ។ មួយចំនួនតិចជាងនេះ បានឆ្លងទៅប្រទេសភូមា ។ យ៉ាងហោចជនចំណាកស្រុក ៨ នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវប្រទេសថៃ ហើយពួកគេជាច្រើននាក់ដែលបានឆ្លងព្រំដែនចូលក្នុងប្រទេសកម្ពុជា មានស្ថានភាពក្រខ្វក់ និងសុខភាពមិនល្អ មុនពួកគេអាចធ្វើដំណើរទៅកាន់ផ្នែកដទៃទៀតនៃប្រទេស ។

“បទបញ្ជាថ្មីរបស់ក្រុមយោធាកាន់អំណាចថៃ បណ្តាលឲ្យមានការរត់ចេញនៃកម្មករចំណាកស្រុកច្រើនមហិមា ដែលជាយូរមកហើយ បានរងការរំលោភរបស់មន្ត្រី និងថៅកែដោយអសីលធ៌ម” លោក ប្រាដ អាដាំ[5] នាយកផ្នែកអាស៊ី បាននិយាយ ។ “ក្រុមយោធាចាំបាច់ប្រែក្រឡាស់មហន្តរាយនេះ ដោយដាក់ចេញជាបន្ទាន់នូវការកែទម្រង់ពិតប្រាកដ ដែលនឹងការពារសិទិ្ធកម្មករចំណាក​ស្រុក មិនមែនគំរាមកហែងពួកគេទេ” ។  

បន្ទាប់ពីរដ្ឋប្រហារ ក្រុមប្រឹក្សាជាតិយោធា សម្រាប់ប្រជាជន និងសណ្តាប់ធ្នាប់ (NCPO-កយបស) និងបញ្ជា​ការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរួម យោធា-ស៊ិវិល (ISOC-បសកយស) ក្នុងខេត្តជាច្រើន បានបើកធ្វើយុទ្ធនាការដើម្បី “ធ្វើនិយតកម្ម” កម្មករចំណាកស្រុក ។ មុខសញ្ញាគឺទេសន្តរប្រវេសន៍ចូលប្រទេសថៃ[6]ដោយគ្មានឯកសារ និងបានធ្វើការដោយពុំមានការអនុញ្ញាតផ្លូវការ ពួកអ្នកធ្វើការក្រៅខេត្តកំណត់ក្នុងប័ណ្ណអនុញ្ញាតការងាររបស់ពួកគេ និងពួកអ្នកដែលឯកសារធ្វើដំណើរនិងប័ណ្ណការងារ ហួសកំណត់ ។

ថៅកែខ្លះ ក៏បានបង្ហើរពាក្យចចាមអារ៉ាមដដែលៗផងដែរ ថាអាជ្ញាធរថៃនឹងធ្វើឲ្យឈឺចាប់លើរូបរាងកាយទេសន្តរប្រវេសន៍ណាដែលត្រូវបានចាប់ខ្លួន ធ្វើជាល្បិចដើម្បីដឹកកម្មករចំណាកស្រុកចេញដោយពុំបើកប្រាក់ខែដែលជំពាក់ពួកគេឲ្យ ។

កយបស បានចេញ បទបញ្ជាលេខ ៦៧ និង ៦៨ នៅថ្ងៃទី ១៦ និង ១៧ ជាបន្តបន្ទាប់ ប្រកាសថាអាជ្ញាធរថៃពុំមានគោលនយោបាយណាមួយសម្រាប់បង្ក្រាបកម្មករចំណាកស្រុកទេ ។ ជាជំនួស ពួកគេតម្រូវឲ្យក្រុមហ៊ុនទាំងអស់ “ដាក់ជូនបញ្ជីឈ្មោះដោយសព្វមុខរបស់និយោជិករបស់ពួកគេ” ដើម្បីទប់ស្កាត់ “សកម្មភាពខុសច្បាប់ គ្រឿងញៀន ឧក្រិដ្ឋកម្ម ការប្រើដោយមិនត្រឹមត្រូវ និងធ្វើឲ្យឈឺចាប់លើរូបរាងកាយ” ។ ក្នុងពេលកំពុងចងក្រងបញ្ជីធ្វើឡើងមុនអធិការកិច្ច អ្នកនាំពាក្យរង កយបស វរសេនីយឯក វីនថៃ ស៊ូវ៉ារី បាននិយាយថា ថៅកែរបស់កម្មករចំណាកស្រុកត្រូវបានអនុញ្ញាតឲ្យ “ធ្វើការរកស៊ីធម្មតា ដោយយកចិត្តទុកដាក់លើកម្មករពួកគេឲ្យបានល្អជាទីបំផុត” ។

វរសេនីយឯក វីនថៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា តម្រូវឲ្យមានបទបញ្ជាល្អប្រសើរ ដើម្បីធានាការកែលំអប្រព្រឹត្តកម្មលើកម្មករចំណាកស្រុក ស្របតាមបទដ្ឋានសិទ្ធិមនុស្ស និងអន្តរជាតិ ។ តាមបទបញ្ញាលេខ ៦៧ កយបស បានអភិវឌ្ឈន៍បញ្ជីឈ្មោះមួយ “ដើម្បីឲ្យកម្មករចំណាកស្រុកទាំងអស់អាចទទួលបានការយកចិត្តទុកដាក់ត្រឹមត្រូវ ស្របតាមគោលការណ៍សិទិ្ធមនុស្ស និងមនុស្សធ៌ម និងដើម្បីឲ្យប្រទេសថៃអាចពន្យល់ស្ថានការណ៍ដល់សហគមន៍អន្តរជាតិ ដោយពុំឲ្យខូចខាតដល់ការជឿទុកចិត្តលើ ស្ថានការណ៍នោះ” ។ ការធានារបស់រដ្ឋាភិបាលហាក់ដូចជាមានផលតិចតួចណាស់ លើការចាកចេញរបស់កម្មករចំណាកស្រុក ។

ក្នុងបទបញ្ជា ៦៧ កយបស អះអាងថា អង្គការសិទិ្ធមនុស្ស បានលើកឡើងពីសេចក្តីព្រួយបារម្ភ អំពី “ការរំលោភសិទិ្ធមនុស្ស ការជួញដូរមនុស្ស ការប្រើឲ្យធ្វើការងារខុសច្បាប់និងដោយបង្ខំ ការរំលោភលើរូបរាងកាយនៃកម្មករចំណាកស្រុក ។ល។” នៅប្រទេសថៃ ដែលទាំងនេះ “ជាការមិនពិតក្នុងទិដ្ឋភាពណាក៏ដោយ” ដូចនេះ​ “ធ្វើឲ្យប៉ះពាល់ដល់ជំនឿទុកចិត្តលើប្រទេសថៃ” ។

តែការរំលោភកម្មករចំណាកស្រុកក្នុងប្រទេសថៃ ត្រូវបានស្រាវជ្រាវចងក្រងជាឯកសារម្តងហើយម្តងទៀត ដោយអង្គការឃ្លាំមើលសិទិ្ធមនុស្ស និងអ្នកដទៃទៀត រួមទាំងរបាយការណ៍មានចំណងជើងថា “ពីខ្លាទៅក្រពើ៖ ការរំលោភកម្មករចំណាកស្រុកក្នុងប្រទេសថៃ”[7] ។ ការរំលោភទាំងនោះមាន ការវាយដំ និងការសម្លាប់ ដោយកម្លាំងសន្តិសុខរដ្ឋាភិបាល និងបុគ្គលឯកជន ការប្រើយ៉ាងទូលំទូលាយនូវទារុណ​កម្ម និងប្រព្រឹត្តិកម្មយង់ឃ្នងក្នុងពេលឃុំខ្លួន ការរំលោភផ្លូវភេទ ការរំលោភលើសិទិ្ធការងារយ៉ាងរាលដាល និងការជម្រិតយកប្រាក់ដ៏រាលដាល ។

នៅទូទាំងប្រទេស ការរំលោភលើទេសន្តរប្រវេសន៍ត្រូវបានធ្វើជាខ្សែសង្វាក់ ហើយពួកអ្នកប្តឹងអំពីការឈឺចាប់ ត្រូវបានប្រឈមមុខភ្លាមទៅនឹងការសងសឹកដោយហឹង្សាពីនគរបាលមូលដ្ឋាន ពួកមន្ត្រី និងពួកថៅកែ ។ ការដាក់កំហិតយ៉ាងធ្ងន់ធ្ងរលើសិទិ្ធជនទេសន្តរប្រវេសន៍ដើម្បីបង្កើតសហជីពកម្មករ ដើម្បីរៀបចំសមាគមស្របច្បាប់ និងដើម្បីការជួបជុំគ្នានិងសំដែងទស្សនៈ បានបង្កើនការងាយធ្វើឲ្យមានការឈឺចាប់ ដោយការរំលោភលើពួកជនទេសន្តរប្រវេសន៍ ។

ដើម្បីបញ្ចប់ការរត់ចេញដ៏សន្ធឹកសន្ធាប់នៃកម្មករចំណាកស្រុកពីប្រទេសថៃ កយបស គួរប្រកាន់យកវិធានការជាបន្ទាន់ការពារសិទិ្ធពួកគេ។ ក្នុងវិធានការទាំងនេះ គឺបញ្ចប់ការដាក់កំហិតលើកម្មករចំ ណាកស្រុកដែលមានឯកសារត្រឹមត្រវ​ មិនឲ្យផ្លាស់ប្តូរថៅកែ ដោយកម្មករចំណាកស្រុកទុកជាមោឃៈបទបញ្ជាដែលរំលោភលើសិទិ្ធកម្មករចំណាកស្រុកស្តីពីសេរីភាពក្នុងការដើរហើរ និងធ្វើវិសោធនកម្មច្បាប់អំពីការទាក់ទងការងារឆ្នាំ ១៩៧៥ ដើម្បីអនុញ្ញាតឲ្យកម្មករចំណាកស្រុកបង្កើតសហជីពកម្មករ និងធ្វើការចរ​ចាគ្នាជាសមូហភាពដើម្បីដោះដូរគ្នា ។ រដ្ឋាភិបាលគួរបង្កើតផងដែរនូវអង្គភាពទទួលពាក្យបណ្តឹងរបស់ រដ្ឋាភិបាលថ្នាក់ជាតិ ដែលនឹងធ្វើការស៊ើបអង្កេតលើការរំលោភសិទិ្ធកម្មករចំណាកស្រុកដោយមិនលំអៀងនិងជាបន្ទាន់, ស៊ើបអង្កេតជាជម្រៅ និងផ្តន្ទាទោសមន្ត្រីរដ្ឋាភិបាល ជាពិសេសកងនគរបាល ដែលជម្រិត និងរំលោភកម្មករចំណាក​ស្រុក និងគ្រួសារពួកគេ និងផ្លាស់ទម្រង់នីតិវិធីនៃការចុះបញ្ជីទេសន្តរប្រវេសន៍ដែលមានការិយាធិបតេយ្យ ស្មុគ្រស្មាញ និងថ្លៃខ្ពស់ មិនចាំបាច់ ។

 “កម្មករចំណាកស្រុក បានរួមចំណែកយ៉ាងធំមហិមា ដល់សេដ្ឋកិច្ចប្រទេសថៃ តែជីវិតប្រចាំថ្ងៃពួកគេ ពុំមានសុវត្ថិភាព និងមានភាពមិនទៀងទាត់ ហើយពួកគេតែងប្រឈមមុខនឹងការរំលោភពីមជ្ឈដ្ឋានជាច្រើន” លោក អាដាំ បាននិយាយ ។ “បើអាជ្ញាធរយោធាហ្មត់ចត់ជាមួយការកែទម្រង់ការគោរពសិទិ្ធ ក្នុងផ្លូវដែលប្រទេសថៃចាត់ចែងកម្មករចំណាកស្រុក ពួកគេគួរផ្តន្ទាទោសពួកអ្នករំលោភពួកទេសន្តរប្រវេសន៍ និងលប់ចោលបទបញ្ជារើសអើងដែលជាការរំលោភសិទិ្ធកម្មករចំណាកស្រុក” ៕

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed