Skip to main content

កម្ពុជា៖ ការកាត់សេចក្តីបញ្ហាស្ទឹងមានជ័យពោរពេញទៅដោយគុណវិបត្តិយ៉ាងជ្រាលជ្រៅ

ចុងចោទម្នាក់កំណត់អត្តសញ្ញាណខុស, កុមារត្រូវបានចាត់ទុកដូចមនុស្សធំ

(បាងកក)- ការកាត់សេចក្តីបុរសវ័យក្មេងម្នាក់ និងក្មេងជំទង់ម្នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងពេលរដ្ឋាភិ បាលកម្ពុជាបង្រ្កាបបាតុកម្មមួយក្នុងទីក្រុងភ្នំពេញ គឺពោរពេញទៅដោយគុណវិបត្តិដ៏ជ្រាលជ្រៅ និងមិនគួរនាំទៅឲ្យជាប់គុកទេ, អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះ ។

មនុស្សពីរនាក់នេះត្រូវបានកាត់សេចក្តីចំពោះអំពើហឹង្សា ការបំផ្លិចបំផ្លាញ និងការជេរប្រមាថមន្ត្រីរាជការដោយចេតនាដោយមានស្ថានទម្ងន់ទោស និងត្រូវប្រឈមមុខនឹងការជាប់គុក ១១ ឆ្នាំ ។ សវនា-ការក្នុងករណីនេះ ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ២៥ ខែមេសា និងថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៤ ហើយសាលក្រមកំណត់នឹងប្រកាសនៅថ្ងៃទី ៣០ ខែឧសភា ។

ការចាប់ខ្លួនត្រូវបានធ្វើឡើងដោយជាប់ពាក់ព័ន្ធនឹងការបង្ក្រាបដោយហឹង្សា ដោយកងនគរបាល និងកងអាវុធហត្ថ លើការតវ៉ាដោយកម្មករកាត់ដេរ នៅថ្ងៃទី ១២ ខែវិចិ្ឆកា ឆ្នាំ ២០១៣ ។ ឈ្មោះ វ៉ាន់នី វ៉ានណាន អាយុ ១៨ ឬ ១៩ ឆ្នាំ ជាអ្នកជញ្ជូនសម្ភារៈដល់អាគារ ដែលហាក់ដូចជាត្រូវចាប់ខ្លួនដោយច្រឡំអត្តសញ្ញាណ ។ ឈ្មោះ មាស នន់ អាយុ ១៤ ឬ​ ១៥ ឆ្នាំ ជាអ្នករើសសម្រាម ជាក្មេងពិការខាងសតិបញ្ញា ដែលមិនត្រូវបានការពារដោយត្រឹមត្រូវចំពោះកុមារតាមច្បាប់អន្តរជាតិទេ ។ ពុំមានបទចោទប្រកាន់ត្រូវបានដឹងថាបានធ្វើឡើងប្រឆាំងនឹងសមា​ជិកកម្លាំងសន្តិសុខណាម្នាក់ ទាក់ទិនទៅនឹងការប្រើកាំភ្លើងដោយបាញ់នឹងគ្រាប់ពិតមិនត្រឹមត្រូវរបស់ពួកគេ នៅក្នុងពេលបាតុកម្មដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ទេ ។

“អាជ្ញាធរកម្ពុជាគួរកាត់ទោសការប្រើកម្លាំងអាវុធបណ្តាលឲ្យស្លាប់ដោយកម្លាំងសន្តិសុខ ជាជាងកាត់ទោសដាក់ទ័ណ្ឌកម្មបុរសវ័យក្មេងមានអត្តសញ្ញាណមិនពិត និងក្មេងជំទង់ពិការ”, លោក ប្រាដ អាដាំ នាយកផ្នែកអាស៊ី បាននិយាយ ។ “ជាថ្មីម្តងទៀតនៅភ្នំពេញ បានដាក់ក្នុងក្រចកសេះនូវមនុស្សខុស រីឯកម្លាំងសន្តិសុខដែលបានបង្កអំពើហឹង្សាទទួលបាននិទ័ណ្ឌភាពចំពោះការសម្លាប់ និងធ្វើឲ្យរបួស ដល់មនុស្សដោយការបាញ់នឹងកាំភ្លើងដោយមិនរើសមុខ ។

សាវតានៃការកាត់សេចក្តី វ៉ាន់នី វ៉ាន់ណាន និង មាស នន់

នៅថ្ងៃទី ១២ ខែវិចិ្ឆកា ឆ្នាំ ២០១៣ កម្មកររាប់រយនាក់មកពីរោងចក្រកាត់ដេរ អេសអិល (SL) ស្ថិតនៅជាយក្រុងភ្នំពេញ បានប៉ុនប៉ងដើរទៅភូមិគ្រឹះនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងទីក្រុង ដើម្បីទាមទារ តម្លើងប្រាក់ខែ និងលក្ខខ័ណ្ឌការងារប្រសើរជាងមុន ។

គណបញ្ជាការកងឯកភាពទីក្រុងភ្នំពេញ ដឹកនាំដោយលោក ប៉ា សុជាតិវង្ស បានបញ្ជាឲ្យនគរបាលក្រុង និងឡានពន្លត់អគ្គីភ័យមួយកង ដើម្បីស្កាត់ផ្លូវពួកកម្មករ ។ គណកម្មាធិការ ដែលត្រួតត្រាកម្លាំងសន្តិសុខទាំងអស់ក្នុងទីក្រុងទាំងអស់ បានដាក់ខ្សែត្រៀមដើម្បីស្កាត់ផ្លូវនេះ នៅមុខវត្តស្ទឹងមានជ័យ តាមបណ្តោយមហាវិថីមុនីរេត ។

ពួកអ្នកកាសែត និងអ្នកសង្កេតការណ៍សិទិ្ធមនុស្សក្នុងស្រុក និងអន្តរជាតិជាច្រើននាក់ ក៏ដូចជានាយស៊ើបការណ៍រដ្ឋាភិបាល បានតាមដានឧបទ្វហេតុនេះ ។ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានពិនិត្យឡើងវិញនូវខ្សែវីដេអូថតដោយប្រភពទាំងនេះ និងបាននិយាយជាមួយសាក្សី ដើម្បីរៀបចំឡើងវិញនូវអ្វីដែលបានកើតឡើង ។

នៅពេលកម្មកររុញច្រានជួរនគរបាលឆ្លងទៅចិញ្ចើមមហាវិថីមុនីរេតម្ខាងទៀត ឡានពន្លត់អគ្គីភ័យដែលនៅពីក្រោយពួកនគរបាល បានបង្វែរកាណុងបាញ់ទឹករបស់ខ្លួន បង្ខំឲ្យកម្មករដកថយទៅបណ្តោយផ្លូវ ។ នៅពេលទឹកបានបាញ់ចេញទៅ ពួកកម្មករបានចាប់ផ្តើមធ្វើចលនាឡើងទៅលើផ្លូវ ដោយពួកគេជាច្រើននាក់បានគប់ដុំថ្ម និងបង្ខំឲ្យពួកនគរបាល និងកងឡានពន្លត់អគ្គីភ័យដកថយ ។ ទីបំផុត កម្លាំងសន្តិសុខបានប្រមូលផ្តុំគ្នាឡើងវិញ និងដកថយទៅតាមមហាវិធីមុនីរេត ។ នាយនគរបាលបានបាញ់កាំភ្លើងខ្លីទៅលើ តែក៏មានបាញ់សំដៅទៅបំបែកហ្វូងមហាជនដែរ ។ មកដល់ត្រង់នេះ អ្នកស្រុកមួយចំនួន ជាពិសេសបុរសក្មេងបានចេញប្រសេកប្រសាចពីក្នុងវត្តស្ទឹងមានជ័យ បានចូលរួមគប់ដុំថ្ម ហើយទីបំផុតបានដុតរថយន្តនគរបាលបួនគ្រឿងនៅមុខវត្ត ។ នគរបាលមួយកងបានដេញចាប់យុវជននៅក្នុង​វត្ត ដោយវាយ និងទាត់ធាក់ពួកគេ ជាច្រើននាក់ ។ ក្រោយមក កងអាវុធហត្ថរាជធានីបានមកដល់ដើម្បីជួយនគរបាលធ្វើឲ្យតំបន់នេះស្ងាត់ទៅវិញ ។ ដោយធ្វើយ៉ាងដូច្នេះ នគរបាល និងកងអាវុធហត្ថ បានវាយដោយស្មានៗទៅលើក្មេងៗជាច្រើននាក់នៅក្នុងតំបន់នេះ ដោយព្រាវៗ ។

កម្លាំងសន្តិសុខបានបាញ់សម្លាប់មនុស្សម្នាក់ និងធ្វើឲ្យរបួសប្រាំបួននាក់ផ្សេងទៀត ។ ការវាយដំបានបណ្តាលឲ្យមានរបួសមនុស្សចំនួនយ៉ាងតិច ២៦ នាក់ផ្សេងទៀត ។ ការប្រើកម្លាំង ជាពិសេសកម្លាំងដែលបណ្តាលឲ្យស្លាប់ដោយកម្លាំងសន្តិសុខ គឺមានភាពហួសហេតុ និងរំលោភច្បាប់អន្តរជាតិ ។ នៅពេលនាយនគរបាល និងកងពន្លត់អគ្គីភ័យ បានរបួសដោយដុំថ្ម ពុំមានភស្តុតាងដែលថាពួកគេបាញ់ដោយសារពួកគេ ឬអ្នកណាផ្សេងទៀត មានហានិភ័យដល់ស្លាប់ ឬរងរបួសធ្ងន់ធ្ងរ ជាបន្ទាន់ទេ ។

នៅពេលនគរបាលជាទូទៅបានបាញ់គ្រាប់ធ្វើឲ្យហៀរទឹកភ្នែក និងគ្រាប់បែកផ្សែង ទៅលើមហាវិថីមុនីរេត ឬទៅក្នុងវត្តស្ទឹងមានជ័យ ភស្តុតាងវីដេអូ និងសាក្សី ដែលបានសម្ភាសន៍ដោយអង្គការឃ្លាំមើលសិទិ្ធមនុស្ស បានបង្ហាញថាការបាញ់ដោយកាំភ្លើងខ្លីដោយនាយនគរបាលមួយចំនួននៅតាមផ្លូវ បានត្រូវមនុស្ស ៦ នាក់ ឬមានខ្លះស្ថិតនៅតែចម្ងាយត្រឹម ១០០ ម៉ែត្រ ក្នុងនេះរួមទាំងអ្នកលក់បាយនៅតាមជញ្ចើមផ្លូវម្នាក់ ឈ្មោះ អេង សុខុម ម្នាក់ផង ដែលត្រូវស្លាប់ដោយមុខរបួស ។

មនុស្ស​ ៣ នាក់ផ្សេងទៀត បានរងរបួសដោយគ្រាប់កាំភ្លើងបាញ់ដោយនាយនគរបាលដែលបានដេញតាមពួកយុវជនទៅក្នុងវត្តស្ទឹងមានជ័យ ។ រូបគេ និងនគរបាល ៤ នាក់ ព្រមទាំងនាយស៊ើបការណ៍ ពីរនាក់ ត្រូវបានឡោមព័ទ្ធជាបណ្តោះអាសន្ននៅក្នុងអាគារ ដោយពួកយុវជនមួយចំនួន ដែលពួកគេបានដេញចាប់ និងវាយដំ នៅពេលនោះ ពួកអ្នកធ្វើការសិទិ្ធមនុស្សបានសាកល្បងចរចាជាមួយមេបញ្ជាការនគរបាលថ្នាក់ខ្ពស់ម្នាក់ នៅខាងក្រៅបរិវេណវត្ត និងពួកយុវជននៅខាងក្នុងដើម្បីធានាសុវត្ថិភាពឲ្យពួកគេ៧ នាក់ចេញពីអាគារ ។ ក៏ប៉ុន្តែ នៅពេលពួកយុវជនចាប់ផ្តើមបើកផ្លូវឲ្យពួកគេ មេបញ្ជាការនគរបាលថ្នាក់ខ្ពស់នោះ បានបញ្ជាឲ្យនគរបាលនៅខាងក្រៅសម្រុកចូលក្នុងវត្ត ហើយម្នាក់ក្នុងចំណោមពួក ៧ នាក់នោះ បានបាញ់នៅពេលចេញពីក្នុងបរិវេណវត្ត ។ មនុស្សម្នាក់ក្នុងចំណោមអ្នករងគ្រោះដោយការបាញ់នោះ ហឿន ចាន់ សព្វថ្ងៃបានពិការផ្នែកខាងក្រោមចង្កេះជាអចិន្ត្រៃយ៍ ។

នីតិវិធីតុលាការប្រឆាំង វ៉ាន់នី វ៉ាន់ណាន និង មាស នន់

ការកាត់សេចក្តីប្រឆាំង វ៉ាន់នី វ៉ាន់ណាត និង មាស នន់ ត្រូវបានបំផ្លាញដោយបញ្ហានីតិវិធី បណ្តាលឲ្យចោទជាបញ្ហាអំពីភាពត្រឹមត្រូវរបស់វា ។ ចៅក្រមប្រកាន់អរិភាពជាចំហចំពោះជនជាប់ទាំងពីរនាក់ មេធាវីការពារក្តីរបស់ពួកគេ និងសាក្សីដោះបន្ទុកពីរនាក់ ។ គាត់បានបដិសេធមិនអនុញ្ញាតឲ្យមេធាវីការពារដាក់បញ្ចូលភស្តុតាងជាខ្សែវីដេអូដោះបន្ទុកជាសក្តានុពលក្នុងពេលសវនាការផ្តាច់ព្រាត់ ដោយប្រកាសថាធ្វើយ៉ាងដូច្នេះអាចគំរាមកំហែងដល់ “សណ្តាប់ធ្នាប់សាធារណៈក្នុងបន្ទប់សវនាការ” ។

បន្ថែមលើបទចោទប្រកាន់ព្រហ្មទ័ណ្ឌ នគរបាល និងនាយក្រុមពន្លត់អគ្គីភ័យ ១៤ នាក់ បានប្តឹងឈ្មោះ វ៉ាន់នី វ៉ាន់ណាន និង មាស នន់ ឲ្យសងជម្ងឺចិត្តរហូតដល់ ៥០,០០០ ដុល្លារសហរដ្ឋអាមេរិកម្នាក់ចំពោះការចោទប្រកាន់ថាបានធ្វើឲ្យរបួសក្នុងពេលនៃការរំជើបរំជួល ។ ក្នុងការផ្តល់សក្ខីកម្មរបស់ពួកគេជាភាគីរដ្ឋប្បវេណីក្នុងរឿងក្តី ការរៀបរាប់របស់នាយនគរបាលនិងនាយក្រុមពន្លត់អគ្គីភ័យ អំពីព្រឹត្តិការណ៍មានភាពមិនស៊ីសង្វាក់គ្នាយ៉ាងខ្លាំងជាមួយរូបភាពក្នុងវីដេអូដែលបានថតក្នុងពេលប្រឈមមុខគ្នា និងភស្តុតាងដទៃទៀត ។

មន្ត្រីទាំងនេះ បានផ្តល់ភស្តុតាងថា ពុំមានការប្រឈមមុខគ្នាជាមួយកម្មកររោងចក្រកាត់ដេរ អេសអិល ទេ និងបានទាត់ចោលការនិយាយអំពីការប្រើកម្លាំងដោយកម្លាំងសន្តិសុខ ។ ជាជំនួស ពួកគេបានថ្លែងថា នៅពេលពួកគេដោះស្រាយជាមួយកម្មករដោយសន្តិវិធីនោះ ពួកគេត្រូវបានវាយប្រហារដោយ “ក្រុមអនាធិបតេយ្យ” មួយក្រុមដែលមានការរៀបចំយ៉ាងល្អ នឹងធ្វើការវាយសំរុកដោយគិតទុកជាមុន ដែលបានចាប់ផ្តើមគប់ដុំថ្មដោយមិនឲ្យដឹងខ្លួនជាមុនពី “ចំហៀងខ្លួនពួកគេ” ដែលបានគប់ចេញមកពីជ្រុងនៃមហាវិថីមុនីរេត ។

នាយនគរបាល និងក្រុមពន្លត់អគ្គីភ័យ បានផ្តល់ភស្តុតាងថា បានឃើញ វ៉ាន់នី វ៉ាន់ណាន គប់ដុំថ្មមកលើពួកគេជាការចាប់ផ្តើមនៃការវាយប្រហារមកលើក្រុមគេ ។ ពួកគេក៏បានផ្តល់ភស្តុតាងដែរថា ម្នាក់នេះបានគប់ដុំថ្មមកលើពួកគេពីក្រៅរបងវត្តស្ទឹងមានជ័យមុនពួកគេរត់ចូលក្នុងវត្ត និងថារូបគេបានជាប់ពាក់ព័ន្ធក្នុងការដុតឡានរបស់នគរបាល ។

នៅពេល វ៉ាន់ណាន និយាយថា រូបគេបានស្ថិតនៅក្នុងតំបន់ស្ទឹងមានជ័យក្នុងពេលកើតហេតុនោះ ភស្តុតាងរបស់វីដេអូផ្ទុយគ្នានឹងសេចក្តីថ្លែងដែលថា រូបគេមានជាប់ពាក់ព័ន្ធក្នុងអំពើឧក្រិដ្ឋដែលចោទប្រកាន់ទេ ។ បទចោទប្រកាន់ទីមួយរបស់កម្លាំងសន្តិសុខប្រឆាំងរូបគេ គឺផ្ទុយគ្នាទៅនឹងភស្តុតាងក្នុងវីដេអូ ដែលបានថតនៅកន្លែងជាក់លាក់ និងក្នុងពេលជាក់លាក់ នៃការវាយប្រហារពីចំហៀងដែលបានអះអាង ដែលថាវាមិនបានកើតឡើងទេ ។ ការថ្លែងទី ២ របស់នគរបាលពីរនាក់ ផ្ទុយទៅនឹងភស្តុតាងក្នុងវីដេអូដែលបង្ហាញមនុស្សពីរនាក់ផ្សេងគ្នា ស្លៀកពាក់ខោអាវដូចគ្នានឹង វ៉ាន់ណាន កំពុងគប់ដុំថ្ម និងដុតឡានមួយគ្រឿង ។ ការប្រៀបធៀបរូបភាពទាំងនេះទៅនឹងហ្វីលរូបថត វ៉ាន់ណាន ដែលបានថតនៅពេលរូបគេត្រូវនាំខ្លួនទៅដាក់ឃុំក្នុងមន្ទីរឃុំឃាំង ដោយស្នងការនគរបាលទីក្រុងភ្នំពេញ ជួន សុវណ្ណ បង្ហាញថារូបគេមិនដូចគ្នាទៅនឹងមនុស្សទាំងពីរនាក់ផ្សេងនោះទេ ។ នាយនគរបាលពីរនាក់ ដែលមិនមែនជាផ្នែកនៃករណីនេះ និងបានមើលភស្តុតាងក្នុងវីដេអូ បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថាពួកគេយល់ស្របនឹងការសន្និដ្ឋាននេះ ។ ម្យ៉ាងទៀត វាហាក់ដូចជាថា រូបគេត្រូវបានសំគាល់អត្តសញ្ញាណដោយខុស ថាជាអ្នកប្រព្រឹត្តបទល្មើសនៃអំពើដែលបានប្រព្រឹត្តឡើងដោយបុគ្គលផ្សេងទៅវិញ​ ។

ករណីប្រឆាំងឈ្មោះ មាស នន់ លើកឡើងនូវសេចក្តីបារម្ភអំពីកិច្ចដំណើរការ ដោយសារថារូបគេជាកុមារ តែមិនត្រូវបានចាត់ទុកថាជាកុមារទេតាមច្បាប់កម្ពុជា ។ របាយការណ៍ជំនាញខាងវេជ្ជសាស្ត្រ ដោយវេជ្ជបណ្ឌិតមិនមែនជារបស់រដ្ឋាភិបាល បានដាក់បង្ហាញតុលាការដោយមេធាវីការពាររូបគេ បានរៀបរាប់ថារូបគេថាមានជម្ងឺឆ្កួតជ្រូក និង “ពិការខាងសតិបញ្ញាបន្តិច” ។ រូបគេត្រូវបានឃើញក្នុងវីដេអូកំពុងរើសដែកសេសសល់ពីម៉ូតូឆេះមួយ ដោយពុំមានការងឿងឆ្ងល់អ្វីទេដោយរូបគេរស់នៅជាអ្នករើសកំទេចកំទីតាមផ្លូវ តែពុំមានភស្តុតាងក្នុងវីដេអូ ឬភស្តុតាងដទែទៀតណាផ្សេងថា រូបគេបានដុតឡានណាមួយទេ។រូបគេបានទទួលស្គាល់ថាបានគប់ដុំថ្មមួយចំនួនក្នុងពេលនៃឧបទ្វហេតុ តែអះអាងថារូបគេមិនបានប៉ះពាល់ទៅលើអ្វីដោយសារការគប់ដុំថ្មនោះទេ ហើយបាននិយាយថារូបគេបានដឹងថាការគប់ដុំថ្មមិនចំទិសដៅទេ ។

សិទិ្ធរបស់កុមារ និងមនុស្សអសមត្ថភាព

ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នដល់អនុសញ្ញាស្តីពីសិទិ្ធកុមារ (អសក) និង អនុសញ្ញាស្តីពីសិទិ្ធមនុស្សអសមត្ថភាព ។ អសក សុំឲ្យប្រទេសនានាបង្កើតច្បាប់ នីតិវិធី អាជ្ញាធរ និងស្ថាប័នជំនាញអនុវត្តិចំពោះកុមារដែលត្រូវចោទថាបានរំលោភច្បាប់ព្រហ្មទ័ណ្ឌ ។ ការដាក់គុកកុមារ ត្រូវប្រើតែក្នុងករណីចុងក្រោយប៉ុណ្ណោះ និងសម្រាប់រយៈពេលសមរម្យខ្លីបំផុត ដើម្បីសម្រេចបាននូវទិសដៅនៃការស្តារនីតិសម្ប​ទារបស់កុមារ ។

គណកម្មាធិការសិទិ្ធកុមារអង្គការសហប្រជាជាតិ ស្តីពីសិទិ្ធកុមារដែលតាមដានការអនុវត្តតាម អសក បានសំដែងនូវសេចក្តីបារម្ភក្នុងឆ្នាំ ២០១០ ថាពុំមានតុលាការសម្រាប់កុមារ ឬចៅក្រម ឬព្រះរាជអាជ្ញាជំនាញ សម្រាប់សិទិ្ធកុមារក្នុងប្រទេសកម្ពុជា ។ គណកម្មាធិការក៏បានកត់សំគាល់ផងដែរថា កុមារកម្ពុជាតែងតែត្រូវបានផ្តន្ទាទោសដូចមនុស្សធំដែរនៅក្នុងតុលាការ រួមទាំងក្នុងករណីដែលពួកគេត្រូវបានចោទប្រកាន់ដូចគ្នានឹងមនុស្សធំដែរពីបទឧក្រិដ្ឋមានស្ថានទម្ងន់ និងថាជម្រើសផ្សេងក្នុងច្បាប់កម្ពុជា ដើម្បីដាក់គុកកុមារត្រូវបានប្រើយ៉ាងតិចតួចបំផុត ។

គណកម្មាធិការបានអំពាវនាវដល់ប្រទេសកម្ពុជាឲ្យ “ចាត់វិធានការជំនួសការដាក់គុក ដូចជាការបង្វែរផ្លូវ ការព្យួរទោសដោយមានលក្ខខ័ណ្ឌ ការផ្តល់ទីប្រឹក្សា សេវាកម្មសហគមន៍ ឬការព្យួរទោស” ដោយលើកអំពីវិធានបទដ្ឋានអប្បបរិមានៃ អសប សម្រាប់ការគ្រប់គ្រងយុត្តធ៌មសម្រាប់យុវជន អនុម័តដោយមហាសន្និបាត អសប ។

តាមអនុសញ្ញាស្តីពីសិទិ្ធមនុស្សអសមត្ថភាព តុលាការគួរកំណត់យកនីតិវិធី និងដំណោះស្រាយសមស្របតាមអាយុ ក្នុងនីតិវិធីច្បាប់ទាំងអស់ ដើម្បីឲ្យមនុស្សអសមត្ថភាពមានលទ្ធភាពចូលរួមដោយពេញលេញ មិនថាជាសាក្សី ឬជាចុងចោទទេ ។ ក្នុងករណីមនុស្សអសមត្ថភាពខាងសតិបញ្ញា ជាពិសេសកូនក្មេង តុលាការគួរប្រើវិធីពិសេស ដើម្បីជួយឲ្យធ្វើទៅបាន និងកែលំអ នូវការចូលរួមរបស់ពួកគេ ក្នុងនីតិវិធីតុលាការ ។ ការណ៍នេះក៏ត្រូវឲ្យមានចូលពាក់ព័ន្ធផងដែរនូវការហ្វឹកហ្វឺនការអនុវត្តច្បាប់ និងវិជ្ជាជីវៈច្បាប់ដោយទំនាក់ទំនងគ្នាដោយគោរព និងសហប្រតិបត្តិការជាមួយមនុស្សអសមត្ថភាព ។

បើមានភស្តុតាងផ្តន្ទាទោស មាស នន់ ការកាត់ទោសគួរពិចារណាលើអាយុ នឹងភាពពិការរបស់រូបគេ ក្នុងចំណោមកត្តាដទៃទៀត និងជាលទ្ធផលនៃការអនុវត្តនូវអនុសាសន៍បន្លាស់ស្នើឡើងដោយ អសប ចំពោះការផ្តន្ទាទោសដាក់គុក ។

“ករណីស្ទឹងមានជ័យ គឺជាការសាកល្បងមួយទៀត ថាតើតុលាការកម្ពុជា ជាកន្លែងសម្រាប់យុត្តិ-ធ៌មឬទេ” លោក អាដាំ បាននិយាយ ។ “ប្រទេសផ្តល់ជំនួយដល់កម្ពុជា គួរប្រើអនុភាពដ៏ធំសម្បើមរបស់ពួកគេដោយប្រសិទ្ធភាព ដើម្បីគាបសង្កត់រដ្ឋាភិបាលកុំឲ្យប្រើតុលាការដើម្បីប្រព្រឹត្តអយុត្តិធ៌ម និងពង្រឹង និទណ្ឌភាពនៃការរំលោភរបស់កម្លាំងសន្តិសុខ” ។  

 

 

 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed