Skip to main content

សេចក្តីប្រកាសរួមស្តីពីកម្ពុជា

ការគោរពសិទិ្ធនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធី

ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៣

          នៅពេលគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ(គសជ) កំពុងរៀបចំធ្វើការជួបជុំគ្នាធ្វើ“សមាធិ” ដោយសន្តិវិធី នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៣ ដើម្បីសុំឲ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយទៅលើអ្វីដែលពួកគេចោទថា ភាពមិនប្រក្រតី រួមមានការឆរបោក ជុំវិញការបោះឆ្នោតជាតិថ្ងៃទី ២៨ ខែកក្កដា អង្គការមិនមែនរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិល ដែលបានចុះហត្ថលេខាខាងក្រោម សូមធ្វើសេចក្តីប្រ-កាស ដូចតទៅនេះ៖

          រដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងកងនគរបាល គួរកុំមិនលើកទឹកចិត្ត ឬកុំទប់ស្កាត់ មិនឲ្យ​ប្រជាពលរដ្ឋពីការទទួលបានសិទិ្ធនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តវិធី ដោយការគម្រាមកំហែង ការបំភិតបំភ័យ ឬការប្រើកម្លាំងដោយខុសច្បាប់ ។ ជាជំនួស វាជាកាតព្វកិច្ចរបស់អាជ្ញាធរដើម្បីធ្វើឲ្យកើតឡើងនូវការប្រើប្រាសដោយពេញលេញនូវសិទ្ធនេះ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងនៅក្នុង​កតិ​កាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយ ដែលកម្ពុជាជារដ្ឋភាគី ។ កាតព្វកិច្ចវិជ្ជមាននេះរួមមាន ធានានូវសុវត្ថិភាព និងសន្តិភាព ដល់អ្នករៀបចំ និងអ្នកចូលរួមក្នុងការជួបជុំគ្នា ។ ក្នុងពេលជាមួយគ្នា សិទិ្ធនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តវិធី មិនត្រូវកំណត់ថាជាសិទិ្ធដើម្បីប្រព្រឹត្តការរំលោភសិទិ្ធមនុស្សរបស់អ្នកដទៃឡើយ ។

          ក្នុងន័យនេះ យើងសូមស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះ របស់រដ្ឋាភិបាលចាំផ្ទះ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា (គបក) រួមមានផ្នែកខ្លះនៃសេចក្តីប្រកាសរបស់ខ្លួន ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៣ អំពាវនាវឲ្យអាជ្ញាធរទាំងអស់ឲ្យប្រកាន់ខ្ជាប់នូវគុណធ៌ម និងបទដ្ឋានសីលធ៌ម ហើយនិងប្រកាន់យកការអត់ឱនខ្ពស់បំផុត ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ។ យើងក៏សូមស្វាគមន៍ផងដែរនូវសេចក្តីណែនាំដែលមានចែងនៅក្នុងក្រមសីលធ៌មរបស់ គសជ ដែលបានចេញនាថ្ងៃបន្ទាប់នៃសេចក្តីអំពាវនាវដល់បាតុករឲ្យរក្សានូវសន្តិវិធី ក្នុងនេះរួមមានការមិនញុះញង់ឲ្យមានហឹង្សាខាងពូជសាសន៍ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពីអតីតកាល ។

          ដើម្បីធានាអំពីវិសាលភាព និងការដាក់កំហិតដែលអនុញ្ញាតឲ្យនូវសិទិ្ធនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធី ត្រូវបានយល់ និងប្រកាន់ខ្ជាប់ ទាំងដោយអាជ្ញាធរ និងបាតុករ យើងសូមអំពាវនាវដល់រដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ កងនគរបាល និងគណបក្សនយោបាយនានា សូមប្តេជ្ញាជាសាធារណៈ ថាដើរតាមបទដ្ឋានអន្តរជាតិមានពាក់ព័ន្ធ គោលការណ៍និងការអនុវត្តល្អប្រសើរបំផុត ដែលយើងទាំងអស់គ្នាបានយល់ស្របយ៉ាងពេញលេញ និងសូមឲ្យផ្សព្វផ្សាយជាបន្ទាន់នៅក្នុងជួរពួកគេ និងក្នុងចំណោមប្រជាពលរដ្ឋជាទូទៅ ។

អត្ថបទទាំងនេះ មានដូចខាងក្រោមនេះ ដែលអាចរកបានក្នុង online សិទិ្ធមនុស្ស Portal, ដែលការបកប្រែសម្រង់ខ្លះមានដាក់នៅក្នុង៖

·         “របាយការណ៍ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស” (ឆ្នាំ ២០១៣),

·         “របាយការណ៍របស់អ្នករាយការណ៍ពិសេស អសប ស្តីពីសិទិ្ធនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធី និងក្នុងការធ្វើសមាគម” (ឆ្នាំ ២០១២),

·         “សេចក្តីណៃនាំស្តីពីសេរីភាពក្នុងការជួបជុំគ្នាដោយសន្តវិធី” (ឆ្នាំ ២០០៧) បោះពុម្ពផ្សាយដោយអង្គការសម្រាប់សន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប (ប្រថាប់ត្រាឲ្យ​ដោយអ្នករាយការណ៍ពិសេសថាជា “ការអនុវត្តល្អជឿនលឿនជាងគេមួយឈុត” ស្តីពីការជួបជុំគ្នាដោយសន្តិវិធី) ,

·         “បទដ្ឋានសិទិ្ធមនុស្ស និងការអនុវត្តសម្រាប់កងនគរបាល” (ឆ្នាំ ២០០២) បោះពុម្ពផ្សាយដោយការិយាល័យនៃឧត្តមស្នងការ អសប ទទួលបន្ទុកសិទិ្ធមនុស្ស,

·         “គោលការណ៍មូលដ្ឋានស្តីពីការប្រើកម្លាំង និងកាំភ្លើង នៃមន្ត្រីអនុវត្តច្បាប់” របស់ អសប (ឆ្នាំ ១៩៩០), និង

·         “ក្រមសីលធ៌មសម្រាប់មន្រ្តីអនុវត្តច្បាប់” របស់ អសប (ឆ្នាំ ១៩៧៩) ។

យើងក៏សូមអំពាវនាវផងដែរដល់រដ្ឋាភិបាលបរទេសនានា អសប និងអង្គការអន្តររដ្ឋាភិបាលដទៃទៀត ឲ្យចូលរួមជាមួយយើង ក្នុងការជម្រុញការជាប់ពាក់ព័ន្ធជាសាធារណៈ របស់អ្នកមានពាក់ព័ន្ធទាំងអស់ ទៅនឹងកាតព្វកិច្ចផ្លូវច្បាប់ និងអនុសាសន៍ដែលមានចែងនៅក្នុងអត្ថបទទាំងនេះ ក្នុងការផ្សព្វផ្សាយឯកសារទាំងនេះឲ្យបានទូលំទូលាយដែលអាចធ្វើទៅបាន និងក្នុងការជួយសម្រួលដល់ការផ្សព្វផ្សាយទាំងនេះ ។ យើងក៏សូមស្វាគមន៍ផងដែរ ការយកចិត្តទុកដាក់របស់អ្នករាយការណ៍ពិសេសស្តីពីសិទិ្ធនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តវិធី និងការធ្វើសមាគម ដល់ស្ថានភាពនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ។

បានចុះហត្ថលេខាដោយ៖

អង្គការលើកលែងទោសអន្តរជាតិ(AI)

មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា(CCHR)

គណកម្មាធិការស្ត្រីកម្ពុជា(CAMBOW)

បណ្តាញកម្មករក្នុងស្រុកកម្ពុជា(CDWN)

សហព័ន្ធកម្មករស្បៀងអាហារនិងសេវាកម្មកម្ពុជា(CFSWF)

សមាគមសិទិ្ធមនុស្សនិងអភិវឌ្ឍន៍កម្ពុជា(ADHOC)

សមាគមមន្ត្រីស៊ីវិលឯករាជនៃកម្ពុជា(CICA)

សម្ព័ន្ធសម្រាប់ការលើកដម្កើង និងការការពារសិទ្ធមនុស្សកម្ពុជា (LICADHO)

គណកម្មាធិការអង្គការមិនមែនរដ្ឋាភិបានលកម្ពុជាស្តីពីស៊ីដូវ(NGO-CEDAW)

មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍កម្មករកម្ពុជា(CWCD)

បណ្តាញយុវជនកម្ពុជា(CYN)

អង្គការអ្នកការពារសិទិ្ធពលរដ្ឋ

សហគមន៍កសិកររួបរួមគ្នានៃកម្ពុជា(CCFC)

មជ្ឈមណ្ឌលអប់រំច្បាប់កម្ពុជា (CLEC)

បណ្តាញកសាងសន្តិភាពសហគមន៍(CPN)

អង្គការសមធ៌មកម្ពុជា(EC)

សមាគមអភិវឌ្ឍន៍កសិករ(FDA)

កម្លាំងពិសេសសិទិ្ធមនុស្ស(HRTF)

អង្គការឃ្លាំមើលសិទិ្ធមនុស្ស(HRW)

សមាគមប្រជាធិតរយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)

ជីវិតនៃសេចក្តីថ្លៃថ្នូរ(LWD)

គណកម្មាធិការអព្យាក្រិតនិងមិនលំអៀង សម្រាប់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ នៃកម្ពុជា(NICFEC)

សកម្មភាពប្រជាពលរដ្ឋដើម្បីការផ្លាស់ប្តូរ (PAC)

សមាគមធាងត្នោត​(STT)

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country

Most Viewed