គិតត្រឹម​ថ្ងៃ​នេះសកម្មជន​ដីធ្លី​ និងជា​អ្នកការពារ​សិទ្ធិមនុស្ស​អ្នកស្រី ​ទេព វន្នី​ ត្រូវបានឃុំខ្លួន​ដោយអយុត្តិធម៌​ អស់រយៈពេល​ពីរឆ្នាំហើយ ​ដោយសារតែ​ការការពារ​សិទ្ធិរបស់​ សហគមន៍បឹងកក់​ និងប្រជាពលរដ្ឋ​កម្ពុជាផ្សេងទៀត។​ យើងខ្ញុំ​ ជាអង្គការ​សង្គមស៊ីវិល​ និង​សហគមន៍​ ដែល​មាន​​រាយ​នាម​ដូចខាង​ក្រោម​ សូមសម្ដែង​ការខកចិត្ត​ចំពោះ​ការបន្តឃុំខ្លួន​លើរូប​អ្នកស្រី និង​ស្នើសុំ​ឱ្យអាជ្ញាធរ​ដោះលែង​អ្នកស្រី​ ទេព វន្នី ឱ្យបានឆាប់រហ័សដោយគ្មានលក្ខខណ្ឌ និងទម្លាក់​ចោល​នូវបទ​ចោទ​ព្រហ្មទណ្ឌទាំងអស់ ព្រមទាំងច្រាន​ចោល​​រាល់​ការ​ផ្ដន្ទា​ទោស​​លើអ្នកស្រី ដើម្បីឱ្យអ្នកស្រី​អាចត្រឡប់ទៅ​ជួបជុំក្រុមគ្រួសារ​ និងសហគមន៍វិញ។​

អ្នកស្រី​ ទេព វន្នី ​បានប្រឹងប្រែង​ដោយគ្មានការ​នឿយហត់ ​ដើម្បីការពារ​សិទ្ធិ​របស់​សមាជិក​សហគមន៍បឹងកក់​ បន្ទាប់ពី​អ្នកទាំងនោះ​ត្រូវបាន​បណ្តេញចេញ​ពីផ្ទះសម្បែង​ដោយបង្ខំ​ នៅ​​តំបន់​បឹង​កក់​​ក្នុងរាជធានី​ភ្នំពេញ ​ប៉ុន្តែអ្នកស្រីក៏​ជួយអ្នកការពារ​សិទ្ធិមនុស្ស​ ដែលធ្វើ​យុទ្ធនាការ​ដើម្បី​បុព្វហេតុ​ដាច់ដោយឡែក​ផ្សេងទៀត​ផងដែរ។​ ដរាប​ណាអ្នកស្រី​នៅតែជាប់​ក្នុងពន្ធនាគារ​ អ្នកស្រី​ ទេព វន្នី ​នៅតែត្រូវបាន​រារាំង​ពីការបន្តការងារ​ដ៏មានតម្លៃ​ និងដោយអហិង្សា​ របស់អ្នកស្រី។​

អ្នកស្រី ​ទេព វន្នី​ បានមាន​ប្រសាសន៍ថាយើងត្រូវតែចែករំលែករាល់អត្ថ​​ប្រយោជន៍នៃបទពិសោធន៍របស់​​​យើង។ ប្រសិនបើយើងក្រោកឈរទាំងអស់គ្នា នោះយើងនឹងទទួលបាននូវយុត្តិធម៌។ “ប្រសិនបើសហគមន៍រួមគ្នាជាធ្លុងមួយ នោះយើងនឹងមានអំណាច

អ្នកស្រី​ ទេព វន្នី ​ត្រូវ​បាន​ចាប់​ខ្លួននៅថ្ងៃទី១៥​ ខែសីហា ​ឆ្នាំ២០១៦ ​នៅ​ក្នុង​ការតវ៉ា​ដោយ​អហិង្សា​មួយ​ ដើម្បី​ប្រឆាំង​នឹង​ការឃុំខ្លួន​តាមអំពើចិត្ត​ទៅលើអ្នក​ការពារ​សិទ្ធិមនុស្ស​បួនរូប​ និងមន្ត្រីរៀបចំ​ការបោះឆ្នោត​មួយរូប។ ​នៅថ្ងៃទី២២ ​ខែសីហា ​ឆ្នាំ២០១៦​ អ្នកស្រី ​ត្រូវបាន​កាត់​​ទោសពីបទ “ប្រមាថ​អ្នករាជការ​សារធារណៈ”​ និង​ផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ រយៈពេល​ប្រាំមួយថ្ងៃ។​ ប៉ុន្តែ​ជាជាងការ​ដោះលែង​អ្នកស្រី​បន្ទាប់ពី​បានអនុវត្តទោស​របស់​ខ្លួន​រួច ​អាជ្ញាធរ​បានសើរើ ​និង​ដំណើរ​ការនីតិវិធី​​ឡើងវិញ​លើបទចោទ​ ដែល​ពុំមាន​ចំណាត់ការ​យូរមកហើយ​ ពោល​គឺ​តាំងពីការ​តវ៉ាអហិង្សា​មួយក្នុង​ឆ្នាំ២០១៣​ ដែល​ក្រោយមក​អ្នកស្រី​ត្រូវបាន​ផ្តន្ទាទោស​ ដាក់​ពន្ធនាគារ​ពីរឆ្នាំកន្លះ​ ព្រមទាំង​ពិន័យ​ជាប្រាក់​និងសំណង​ចំនួន​ ១៤លាន​រៀល ​(ប្រហែល​៣៥០០ដុល្លារ​សហរដ្ឋ​អាមេរិក)។​ រហូតមក​ដល់​ពេលនេះ សំណើ​ស្នើសុំ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​ជា​ច្រើន​របស់អ្នកស្រី ទេព វន្នី​ ត្រូវបាន​ច្រានចោល​។ សវនាការ ​និង ​បណ្តឹងសារទុក្ខ​របស់អ្នកស្រី​ជាច្រើន​ បានប្រព្រឹត្ត​ទៅដោយ​ប្រាស​ចាក​ពីបទដ្ឋាន​នៃសិទ្ធិទទួល​បានការ​ជំនុំជម្រះ​ដោយយុត្តិធម៌​ ដោយសារ​ភស្តុតាងដែលត្រូវបាន​ដាក់​បង្ហាញ​​មិន​​ត្រឹម​ត្រូវ​ ទៅ​តាម​តម្រូវការ​ដែល​ឈាន​ដល់​ការ​ផ្តន្ទាទោស​​។

សកម្មជន​បឹងកក់​អ្នកស្រី​ បូ ឆវី​ បានមាន​ប្រសាសន៍ថា​ ក្នុងនាមជាជនរងគ្រោះ​ពី​ការបណ្តេញចេញម្នាក់​ ខ្ញុំអាចធានាបានថាអ្នកស្រី ទេព វន្នី មិនបានប្រើប្រាស់អំពើហិង្សាឬធ្វើអ្វីខុសនោះទេ។ អាជ្ញាធរគួរតែដោះលែងអ្នកស្រី ដើម្បីឱ្យអ្នកស្រីអាចទៅជួបជុំក្រុមគ្រួសាររបស់អ្នកស្រីវិញ។ កូនៗនិងម្តាយរបស់អ្នកស្រីត្រូវការគាត់។

ការឃុំខ្លួនដ៏យូរបែប​នេះ ក្រៅពី​​​បង្ក​បញ្ហា​ដល់​អ្នក​ស្រីតែ​ឯង​ ថែមទាំង​បង្កផល​វិបាក​យ៉ាង​ច្រើន ​ដល់​​កូន​ទាំងពីរនាក់​របស់​អ្នក​ស្រី​​​ ដោយ​​សារតែ​ពួក​​គេអាចជួប​ម្តាយ​បានតែ​មួយដង​ប៉ុណ្ណោះ​ក្នុងមួយខែ។​ សុខភាព​របស់​ម្ដាយ​អ្នកស្រី​​កាន់តែយ៉ាប់យឺន​ បណ្តាល​មកពីការ​​បន្ត​ប្រព្រឹត្តិ​ដោយអយុត្តិធម៌​ទៅលើ​កូនស្រី​របស់គាត់។​ អសមត្ថភាព​ក្នុងការ​មើលថែ​គ្រួសារ​​​បានដាក់​សម្ពាធ​ផ្លូវចិត្តយ៉ាងខ្លាំង​លើអ្នកស្រី​ ទេព វន្នី​ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ទៀតនោះគឺ​ការឃុំឃាំង​​អ្នកស្រី​ក្នុងពន្ធនាគារ​ដែលមាន​ស្ថានភាព​អាក្រក់។​ តំណាង​អង្គការ​សង្គម​ស៊ីវិល​និង​​​សមា​ជិក​សហគមន៍​បឹង​កក់​ ត្រូវ​បាន​រារាំង​ជា​ញឹក​ញាប់ ​នៅពេល​អ្នកទាំងនោះព្យាយាម​ចូល​សួរ​សុខទុក្ខ​​​​អ្នកស្រី ទេព វន្នី នៅ​ក្នុង​ពន្ធនាគារ​ ជា​ហេតុ​​ធ្វើ​ឱ្យ​អ្នកស្រី​​កាន់​តែ​​មាន​ភាព​ឯកា​ពី​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​​ ហើយនេះ​ជា​ការ​រំលោភដល់​​វិធាន​​​អង្គការ​សហប្រជាជាតិ​ស្ដីពី​បទដ្ឋាន​អប្បរមា​សម្រាប់​ការ​ប្រព្រឹត្ត​ទៅ​លើ​​ជនជាប់​ឃុំ​។

យើងខ្ញុំ​សូមស្នើសុំ​ដោយទទូ​ច​ឱ្យ​​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នក​ស្រី ​ទេព វន្នី​​ ឱ្យបានឆាប់រហ័យដោយគ្មាន​លក្ខខណ្ឌ និងទម្លាក់​ចោល​បទ​ចោទនិងបញ្ចប់​រាល់​ទម្រង់​នៃ​ការ​ស៊ើប​អង្កេត​ករណីព្រហ្មទណ្ឌប្រឆាំង​រូប​គាត់។ ការណ៍​នេះ​​នឹង​ធានា​ថា​អ្នក​ស្រី​អាច​បន្ត​ការងារ​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស ហើយ​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​គឺ​ការវិលមក​​ជួប​ជុំ​ក្រុម​គ្រួសារ និង​សហគមន៍​របស់​អ្នក​ស្រី។ ចុង​បញ្ចប់ យើងខ្ញុំសូម​ឱ្យ​អាជ្ញាធរ មេត្តា​បញ្ឈប់​ការ​បំភិត​បំភ័យ​និង​ការ​​យាយីមក​​លើ​អ្នក​ស្រី ​ទេព វន្នី និង​សកម្ម​ជន​ផ្សេង​ទៀត​​ដូចជា​​ការ​ចាប់​ខ្លួន ការ​ដាក់​ទោស និង​ការ​ដាក់​ពន្ធនាគារជាដើម​​៕

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

១. សហគមន៍២៤គ្រួសារ (ព្រះសីហនុ)
២. សហគមន៍កៅពីរ (ភ្នំពេញ)
៣. សហគមន៍១០៥ (ភ្នំពេញ)
៤. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៥. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
៦. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
៧. សហគមន៍អណ្តូង (ព្រះសីហនុ)
៨. សហគមន៍អណ្តូងកន្តួត (បាត់ដំបង)
៩. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
១០. សហគមន៍អន្លង់រុន (បាត់ដំបង)
១១. សហគមន៍អន្សងសក (បាត់ដំបង)
១២. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
១៣. ASEAN Parliamentarians for Human Rights (APHR)
១៤.​ Asian Democracy Network (ADN)
១៥. Asian Forum for Human Rights & Development (Forum Asia)
១៦. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
១៧. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១៨. សហគមន៍បឹងឈូក (ភ្នំពេញ)
១៩. សហគមន៍បឹងប្រាំ (បាត់ដំបង)
២០. សហគមន៍បុរីកីឡា (ភ្នំពេញ)
២១. សហគមន៍បុរីមិត្តភាព (បន្ទាយមានជ័យ)
២២. សហគមន៍បុរីសន្តិភាព (ភ្នំពេញ)
២៣. សហគមន៍បុស្សស្អំ (បាត់ដំបង)
២៤​. សហគមន៍ដីធ្លីប៊ូជប៉ុន (កោះកុង)
២៥. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
២៦. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
២៧. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
២៩. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣០. បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
៣១.​ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
៣២. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៣៣. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
៣៤. សហភាព​ការងារ​កម្ពុជា​ (CLC)
៣៥. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៣៦. បណ្តាញយុវជនកម្ពុជា (CYN)
៣៧. អង្គការបង្កើនសមត្ថភាពសហគមន៍ដើម្បីអភិវឌ្ឍន៍ (CCD)
៣៨. សហគមន៍ដីធ្លីចេកមាស (ស្វាយរៀង)
៣៩. សហគមន៍ឆេកូ (ភ្នំពេញ)
៤០. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ  និងសិទ្ធិមនុស្ស (CENTRAL)
៤១. សហគមន៍ដីធ្លីភូមិជើងវត្ត (បន្ទាយមានជ័យ)
៤២. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៤៣. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៤៤. សហគមន៍ជីរោទ៍ទី២ (ត្បូងឃ្មុំ)
៤៥. សហគមន៍ជប់ (ត្បូងឃ្មុំ)
៤៦. សហគមន៍ជាំក្រវៀន (កំពង់ឆ្នាំង)
៤៧. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
៤៨. CIVICUS: World Alliance for Citizen Participation
៤៩. Civil Rights Defenders (CRD)
៥០. ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា(C.CAWDU)
៥១. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៥២. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៥៣. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៥៤. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
៥៥. សហភាពចលនាកម្មករកម្ពុជា (CCW)
៥៦. សហគមន៍ដកពរ (កំពង់ស្ពឺ)
៥៧. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៥៨. អង្គការសមធម៌កម្ពុជា (EC) 
៥៩. សហគមន៍នេសាទ (បន្ទាយមានជ័យ)
៦០. Front Line Defenders (FLD)
៦១. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៦២. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៦៣. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
៦៤. សហគមន៍ហោងសំណំ​(កំពង់ស្ពឺ)
៦៥. Human Rights Watch (HRW)
៦៦. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៦៧. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៦៨. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ​ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៦៩. International Federation for Human Rights (FIDH), within the Framework of the Observatory for the Protection of Human Rights Defenders
៧០. International Freedom of Expression Exchange (IFEX)
៧១. សហគមន៍ខ្វា (ភ្នំពេញ)
៧២. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៧៣. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)
៧៤. អង្គការម្លប់ព្រហ្មវិហារធម៌ (កោះកុង)
៧៥. សហគមន៍ដីធ្លីម៉ឺនជ័យ (ស្វាយរៀង)
៧៦. អង្គការការពារសិទ្ធិជនជាតិដើមភាគតិច (MIRO)
៧៧. អង្គការមាតាធម្មជាតិកម្ពុជា (MNC)
៧៨. បណ្តាញអ្នកការពារព្រៃឡង់ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
៧៩. សហគមន៍អមលាំង (កំពង់ឆ្នាំង)
៨០. សហគមន៍អូរអំពិល (បន្ទាយមានជ័យ)
៨១. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៨២. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
៨៣. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៨៤. សហគមន៍អូរត្រេះ (ព្រះសីហនុ)
៨៥. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៨៦. សហគមន៍ភ្នំបាត (ភ្នំពេញ)
៨៧. សហគមន៍ភ្នំក្រោម (សៀមរាប)
៨៨. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៨៩. សហគមន៍ភ្នំទទឹង (កំពត)
៩០. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៩១. សហគមន៍ភូមិ២២ (ភ្នំពេញ)
៩២. សហគមន៍ភូមិបរឡយ (រតនៈគីរី)
៩៣. សហគមន៍ដីឆ្នាំង (កំពង់ស្ពឺ)
៩៤. សហគមន៍ភូមិសមុទ្រលើ (រតនៈគីរី)
៩៥. សហគមន៍ភូមិអូរស្វាយ (បន្ទាយមានជ័យ)
៩៦. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៩៧. សហគមន៍ភូមិថ្មី តាំងសំរោង (កំពង់ស្ពឺ)
៩៨. អង្គការពន្លកខ្មែរ​ (PKH)
៩៩. សហគមន៍ដីធ្លីពយជប៉ុន (កោះកុង)
១០០. សហគមន៍ប្រាសាក់ (បាត់ដំបង)
១០១. សហគមន៍ជនជាតិភាគតិចគួយ ខេត្តព្រះវិហារ
១០២. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
១០៣. សហគមន៍ព្រែកតានូ (ភ្នំពេញ)
១០៤. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)
១០៥. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
១០៦. សហគមន៍ព្រៃឡង់ (កំពង់ធំ)
១០៧. សហគមន៍នេសាទព្រៃពាយ (កំពត)
១០៨. Progressive Voice (PV)
១០៩. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
១១០. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
១១១. សហគមន៍រលួសជើងឯក (ភ្នំពេញ)
១១២. សហគមន៍ដីធ្លីរំចេក (សៀមរាប)
១១៣. សហគមន៍ឬស្សីស្រស់ (ភ្នំពេញ)
១១៤. បណ្តាញសាមគ្គីភាពសហគមន៍ដីធ្លី និងលំនៅឋាន
១១៥. សហគមន៍សាមគ្គីភ្នំជាំម្លូរ (កំពត)
១១៦. សហគមន៍ដីធ្លីសាមគ្គីរមាសហែក (ស្វាយរៀង)
១១៧. សមាគមធាងត្នោត (STT) 
១១៨. សហគមន៍សាមគ្គីរុងរឿង (ភ្នំពេញ)
១១៩. សហគមន៍ដីធ្លីសង្គមថ្មី (ពោធិ៍សាត់)
១២០. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១២១. អង្គការសាមគ្គី
១២២. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
១២៣. អង្គការសីលការ
១២៤. សហគមន៍ដីធ្លីស្គន់ (បន្ទាយមានជ័យ)
១២៥. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
១២៦. សហគមន៍ដីធ្លីស្មាច់មានជ័យ (កោះកុង)
១២៧. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
១២៨. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
១២៩. Southeast Asian Press Alliance (SEAPA)
១៣០. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១៣១. សហគមន៍ដីធ្លីស្រែចង់ (កំពង់ធំ)
១៣២. សហគមន៍ស្រែប្រាំង (កំពង់ចាម)
១៣៣. សហគមន៍ដីធ្លីស្រែវាល (កំពង់ធំ)
១៣៤. សហគមន៍ដីធ្លីស្ទឹងបត់ (បន្ទាយមានជ័យ)
១៣៥. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១៣៦. សហគមន៍ស្ទឹងមានជ័យ (ភ្នំពេញ)
១៣៧. សហគមន៍ស្រ្តីឃ្លាំងសាំង (ភ្នំពេញ)
១៣៨. សហគមន៍ដីធ្លីតានី (សៀមរាប)
១៣៩. សហគមន៍ដីធ្លីតានូន (ស្វាយរៀង)
១៤០. សហគមន៍ដីធ្លីភូមិតាត្រៃ (បន្ទាយមានជ័យ)
១៤១. សហគមន៍ដីធ្លីតែងតៅ (ស្វាយរៀង)
១៤២. សហគមន៍ថ្មគោល (ភ្នំពេញ)
១៤៣. សហគមន៍ថ្មដា (ពោធិ៍សាត់)
១៤៤. សហគមន៍ថ្មធំ (ព្រះសីហនុ)
១៤៥. សហគមន៍ដីធ្លីភូមិថ្នល់បត់ (បន្ទាយមានជ័យ)
១៤៦. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
១៤៧. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
១៤៨. សហគមន៍ទួលសំរោង (កំពង់ឆ្នាំង)
១៤៩. សហគមន៍ទួលសង្កែ A (ភ្នំពេញ)
១៥០. សហជីពនិយោជិតវិស័យទេសចរណ៍ នៃក្រុមហ៊ុនហ្រ្គេនដាយអឹម៉នស៊ីធី (បន្ទាយមានជ័យ)
១៥១. សហជីពនិយោជិតវិស័យទេសចរណ៍ (បន្ទាយមានជ័យ)
១៥២. សហគមន៍ត្រពាំងចាន់ (កំពង់ឆ្នាំង)
១៥៣. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១៥៤. សហគមន៍ដីធ្លីត្រពាំងក្រសាំង (សៀមរាប)
១៥៥. សហគមន៍ត្រពាំងរាំង (ភ្នំពេញ)
១៥៦. សហគមន៍ត្រពាំងសង្កែ (កំពត)
១៥៧. សហគមន៍ទំនប់ពីរ (ពោធិ៍សាត់)
១៥៨. សហគមន៍ទន្លូង (កំពង់ចាម)
១៥៩. Vital Voice Global Partnership
១៦០. World Organization Against Torture (OMCT), within the Framework of the Observatory for the Protection of Human Rights Defenders
១៦១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
១៦២. អង្គការលើកលែងទោសអន្តរជាតិ (AI)