Skip to main content

កម្ពុជា៖ ពួកអ្នកជាប់ឃុំក្នុងការបង្ក្រាបត្រូវបានបដិសេធសិទិ្ធ

ដោះលែងសកម្មជនដោយសន្តិវិធី, ធានាការទទួលបានមេធាវី, ការព្យាបាលវេជ្ជសាស្រ្ត

(ញីវ យក)- អាជ្ញាធរកម្ពុជាគួរការពារសិទិ្ធរបស់មនុស្ស ២៣​ នាក់ដែលត្រូវបានចាប់ ក្រោយការបង្ក្រាបដោយហឹង្សា ដោយកម្លាំងសន្តិសុខ លើកម្មករកូដករនៃរោងចក្រកាត់ដេរក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី ២-៣ ខែមករា ឆ្នាំ ២០១៤ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះ ។ អាជ្ញាធរបានដាក់ឃុំដោយមិនឲ្យទាក់ទងបាន និងដោយពុំមានការព្យាបាលវេជ្ជសាស្ត្រនៅពន្ធនាគារ ស៊ីស៊ី៣ ស្ថិតនៅត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម ក្បែរព្រំដែនជាមួយវៀតណាម ។

“សកម្មជនជាប់ឃុំ ដោយបដិសេធព័ត៌មានអំពីទីកន្លែងរបស់ពួកគេ គឺស្ទើរតែមិនធ្លាប់មានពីមុនមកទេ ក្នុងរយៈពេល ២០ ឆ្នាំ កន្លងមក នៅក្នុងប្រទេសកម្ពុជា ។ លោក ប្រាដ អាដាំ នាយកផ្នែកអាស៊ី បាននិយាយ ។ នេះគឺជាការអាប់កិត្តិយស ដែលអ្នកជាប់ជាប់ឃុំរបួសត្រូវបានបដិសេធនូវការព្យបាលផ្នែកវេជ្ជសាស្ត្រត្រឹមត្រូវ និងដែលគ្រួសាររបស់ពួកគេបានចំណាយពេលច្រើនថ្ងៃដើម្បីស្វែងរកឃើញថាតើមានអ្វីកើតឡើងចំពោះអ្នកដែលគេស្រឡាញ់ ។”

ពួកអ្នកជាប់ឃុំទាំងអស់ គួរទទួលបានភ្លាមនូវស្មាក្តី ការព្យាបាលផ្នែកវេជ្ជសាស្ត្រចាំបាច់ និងការចូលសួរសុខទុក្ខរបស់សមាជិកក្រុមគ្រួសារ ។ ពួកអ្នកដាក់ឃុំដោយសារសកម្មនិយមនយោបាយអហឹង្សា ឬសង្គម គួរត្រូវដោះលែងភ្លាម និងដោយគ្មានលក្ខខណ្ឌ ។ រដ្ឋាភិបាលត្រួតត្រាតុលាការ លើកឡើងជាការព្រួយបារម្ភធ្ងន់ធ្ងរស្តីពីពួកអ្នកជាប់ចោទ ទទួលបានការវិនិច្ឆ័យសេចក្តីដោយត្រឹមត្រូវ ។

បាតុកម្មថ្ងៃទី ២-៣ ខែមករា នៅតំបន់ឧស្សហកម្មជាយក្រុងភ្នំពេញ គឺជាផ្នែកមួយនែកូដកម្មដោយសន្តិវិធីដំបូងរបស់កម្មករ​រោងចក្រកាត់ដេរ ដើម្បីសុំដំឡើងប្រាក់ខែ ។ កម្លាំងសន្តិសុខ រួមមានអង្គភាពកងទ័ព និងកងរាជអាវុធហត្ថបញ្ចេញដោយរដ្ឋាភិបាល បានបំបែកបាតុកម្ម ដោយប្រើកម្លាំងមិនចាំ​បាច់ ឬហួសហេតុ បន្សល់ទុកអ្នកស្លាប់ ៤ នាក់ និងរបួសរាប់សិបនាក់ ។ ពួកអ្នកតវ៉ាមួយចំនួនបានប្រើដុំថ្ម និងកុកតៃម៉ូឡូតូហ្វ ប្រឆាំងកម្លាំងសន្តិសុខ ធ្វើឲ្យរបួសមួយចំនួន ។

អាជ្ញាធរបានចាប់ខ្លួនសកម្មជនសង្គម នយាបាយ និងការងារ និងកម្មកររោងចក្រ ២៣ នាក់ តែបានបដិសេធមិនផ្តល់ព័ត៌មានអំពីកន្លែងរបស់ពួកគេ បន្ទាប់ពីពួកគេត្រូវបានបង្ហាញខ្លួននៅតុលាការមួយភ្លែតមក ។

អ្នកតាមដានសិទិ្ធ(មនុស្ស) រកឃើញទីកន្លែងសកម្មជនជាប់ឃុំ

នៅថ្ងៃទី ៨ ខែមករា អ្នកតាមដានសិទិ្ធមនុស្សក្នុងស្រុក បានរកឃើញទីកន្លែងរបស់សកម្មជន ២៣ នាក់ នៅពន្ធនាគារ ស៊ីស៊ី៣ - ដែលធម្មតាត្រូវប្រើសម្រាប់តែដាក់ឃុំឧក្រិដ្ឋករជាទណ្ឌិត ក្នុងលក្ខណៈឃោរឃៅ ។ ទីតាំងរបស់ ស៊ីស៊ី៣ ស្ថិតក្នុងតំបន់ពិបាកទៅដល់ ចម្ងាយ ១៥៨ គីឡូម៉ែត្រពីភ្នំពេញ ហាក់បីដូចជាហេតុផលដែលពួកគេត្រូវនាំខ្លួនទៅឲ្យឆ្ងាយពីរាជធានី ។

នាថ្ងៃនោះ បន្ទាប់ពីការស្នើសុំយ៉ាងទទូចនូវព័ត៌មានបន្ថែម ពីសំណាក់អ្នកតាមដានសិទិ្ធមនុស្ស សមាជិកគ្រួសារនិងមេធាវី នៅទីបញ្ចប់មានលទ្ធភាពអាចជួបសកម្មជនប្រមាណម្ភៃនាក់នៅក្នុង ស៊ីស៊ី៣។ គ្រូពេទ្យអាជីពបានផ្តល់ការព្យាបាលបឋមដល់អ្នកដែលមានរបួសដោយសារកម្លាំងសន្តិសុខ និងជម្ងឺកើតឡើងក្នុងគុក ។ អាជ្ញាធរគុកបានយល់ព្រមឲ្យមានការសួរសុខទុក្ខរបស់អ្នកតាមដានសិទិ្ធមនុស្ស គ្រួសារ វេជ្ជបណ្ឌិត និងមេធាវី បន្ថែមទៀត នៅថ្ងៃទី ៩ ខែមករា តែលក្ខណៈសម្បត្តិនៃការចូលសួរសុខទុក្ខទាំងនេះស្ថិតក្នុងភាពមិនច្បាស់លាស់ ។

១០ នាក់ក្នុងចំណោម ២៣ នាក់ ត្រូវបានចាប់នៅថ្ងៃទី ២ ខែមករា ដោយកម្លាំងពិសេសឆ័ត្រយោងនៃកងទ័ពកម្ពុជា កងពលតូច ៩១១ អង្គភាពមួយស្ថិតក្រោមបញ្ជាការកងទ័ពជាតិផ្ទាល់ ។ កងទ័ព កងពលតូច ៩១១ បានធ្វើប្រតិបត្តិការ “វាយបំបែក” ដែលក្នុងពេលនោះពួកគេបានចាប់​ និងនៅពេលខ្លះបានវាយសម្រុក និងចាប់មនុស្សមួយចំនួន ក្នុងចំណោមនោះមាន​ ១០នាក់ ដែលត្រូវដាក់ឃុំនៅទីបំផុត ។ អ្នកទាំងនេះ រួមមាន៣នាក់ដែលជាសកម្មជនលេចធ្លោ៖ មេដឹកនាំការងារ វន ពៅ, មេដឹកនាំកសិករ ថេង សាវឿន, និងអ្នកធ្វើយុទ្ធនាការដីធ្លី ចាន់ ពុទ្ធីសក្តិ ដែលពួកគេហាក់ដូចជាទិសដៅដោយសារតែប្រវត្តិសកម្មនិយមរបស់ពួកគេ ។ អ្នកទាំង ១០ នាក់ ត្រូវបានផ្ទេរទៅកាន់មន្ទីរឃុំឃាំងកងរាជអាវុធហត្ថដែលជាសាខាមួយនៃកម្លាំងប្រដាប់អាវុធ ដែលឡើងផ្ទាល់ទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ នៅថ្ងៃទី ៣ ខែមករា ពួកគេត្រូវបាននាំខ្លួនទៅឲ្យចៅក្រមស៊ើបអង្កេតម្នាក់ នៃសាលាដំបូងទីក្រុងភ្នំពេញ និងត្រូវបានចោទប្រ​កាន់ពីបទប្រព្រឹត្តអំពើហឹង្សាអចេតនាមានស្ថានភាពទម្ងន់ និងធ្វើឲ្យរបួសដល់អ្នកដទៃ ។ ចំណាត់ការរបស់តុលា​ការ ត្រូវបានប្រកាសដោយប្រធានតុលាការ ជីវ កេង ជាមនុស្សដែលចៅក្រមខ្មែរដទៃទៀតបានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សថាជាមន្ត្រីគន្លឹះ ក្នុងការអនុវត្តការត្រួតត្រាលើតុលាការទូទាំងប្រទេសរបស់គណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា ។ ពួកអ្នកជាប់ឃុំត្រូវបានផ្ទេរជាសម្ងាត់ទៅកាន់ ស៊ីស៊ី៣ ។

ឧត្តមសេនីយ ចាប ភក្តី មេបញ្ជាការកងពលតូច ៩១១ និងអនុប្រធានអគ្គសេនាធិការរួមកងកម្លាំងប្រដាប់អាវុធ ជាសមាជិកគណកម្មាធិការមជ្ឈឹម គបក ។ កងពលតូច ៩១១ មានប្រវត្តិរំលោភសិទិ្ធ​មនុស្ស, ហើយប្រភពក្នុងកងទ័ព បានរៀបរាប់ប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្ស ថាជាអ្នកស្មោះត្រង់បំផុតខាងនយោបាយរបស់ ហ៊ុន សែន។ទាហានអង្គភាពនេះមួយក្រុម ត្រូវបានដាក់ឲ្យយាមរោងចក្រកាត់ដេរ យ៉ាក់ជីន ដែល ចាប ភក្តី បានឃើញថាទីតាំងរបស់វាស្ថិតនៅក្បែរទីបញ្ជាការកងពលតូច ៩១១ ស្ថិតនៅជាយក្រុងភ្នំពេញ​ ។

សកម្មភាពកម្លាំងសន្តិសុខទៅលើពួកអ្នកតវ៉ា

សកម្មភាពរបស់កម្លាំងសន្តិសុខនៅថ្ងៃទី ២ ខែមករា បានជម្រុញសន្ទុះពេញមួយយប់ ពួកអ្នកតវ៉ា និងកុប្បកម្ម ដោយកម្មករ និងអ្នកដទៃទៀត ដែលបណ្តាលឲ្យមានការប្រើកម្លាំងហួសហេតុកាន់តែខ្លាំងថែមទៀតដោយកម្លាំងសន្តិសុខ ដែលឡើងដល់កំពូលនៅពេលកងរាជអាវុធហត្ថបាញ់ដោយកាំភ្លើងវាយសម្រុកយោធាទៅលើហ្វូងមនុស្សនៅលើផ្លូវ និងប្រមូលផ្តុំគ្នានៅលើរានហាលនៃនិវេសដ្ឋានរបស់កម្មករ។ នៅថ្ងៃទី ៣ ខែមករា កងរាជអាវុធហត្ថ និងនគរបាល បានធ្វើសកម្មភាពតាមបញ្ជាមកពីទីក្រុងភ្នំពេញឲ្យ ធ្វើប្រតិបត្តិការបំបែក ដែលនាំទៅការចាប់ខ្លួនជនជាប់ឃុំ ១៣ នាក់បន្ថែមទៀត បើយោងតាមប្រព័ន្ធផ្សព្វ​ផ្សាយ គបក ។ ពួកគេត្រូវនាំខ្លួនទៅកាន់សាលាដំបូងទីក្រុងភ្នំពេញ ហើយត្រូវបានចោទប្រកាន់ដោយព្រះរាជអាជ្ញាពីបទ ប្រព្រឹត្តអំពើហឹង្សាមានស្ថានភាពទម្ងន់ និងទោសកម្មដទៃទៀត មុននឹងផ្ទេរទៅ ស៊ីស៊ី៣ ក្រោមការស៊ើបអង្កតតុលាការ ។

តាំងពីពេលនោះមក រដ្ឋាភិបាលបានហាមមិនឲ្យធ្វើបាតុកម្មជាទូទៅ ដោយរំលោភសិទិ្ធធ្វើការជួបជុំគ្នាដោយសន្តិវិធី ការធ្វើសមាគម និងការសំដែងមតិ ស្របតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋ និងនយោបាយ ដែលប្រទេសកម្ពុជាជាភាគី ។ កម្លាំងសន្តិសុខបានចាប់ឃុំមួយរយៈពេលខ្លីការប៉ុនប៉ងធ្វើរបស់ពួកអ្នកតវ៉ា ដោយធ្វើល្បាតនៅទីកន្លែងដែលមនុស្សអាចធ្វើការប្រមូលផ្តុំ ។

ការឃុំខ្លួនសកម្មជន ២៣ នាក់ គឺជាផ្នែកមួយនៃការបង្ក្រាបទូទៅលើគណបក្សសង្គ្រោះជាតិ (គសជ) និងពួកអ្នកប្រឆាំងដទៃទៀត ។ ការណ៍នេះរួមបញ្ចូលទាំងការប្តឹងពីបទព្រហ្មទ័ណ្ឌដោយហេតុផលនយោបាយប្រឆាំង លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា អនុប្រធាន គណបក្ស ព្រមទាំងលោក រ៉ុង ឈុន មេដឹកនាំសហជីពកម្មករ ពីបទញុះញង់ឲ្យមានការរំជើបរំជួល ។ ព្រះរាជអាជ្ញាភ្នំពេញ បានចេញដីកាតម្រូវឲ្យអ្នកទាំង ៣ នាក់ចូលខ្លួនទៅកាន់សាលាដំបូងដើម្បីឆ្លើយសំណួរ នៅថ្ងៃទី ១៤ ខែមករា ។

ពួកអ្នកតវ៉ាជាច្រើននាក់ជាអ្នកគាំទ្រ គសជ ដែលបានធ្វើបាតុកម្មដោយសន្តិវិធីដោយទ្រង់ទ្រាយធំប្រឆាំងការបន្លំ និងភាពមិនប្រក្រតី ក្នុងការបោះឆ្នោតជាតិខែកក្កដា ដែលគណបក្សប្រជាជនកម្ពុជា គណបក្សកាន់អំណាចតាំងពីយូរយាររបស់ ហ៊ុន សែន ប្រកាសថាខ្លួនជាអ្នកឈ្នះ ។ គសជ បានអំពាវនាវឲ្យ​លោក ហ៊ុន សែន ចុះចេញ និងឲ្យមានការបោះឆ្នោតជាថ្មី ។ គសជ ក៏គាំទ្រការទាមទាររបស់កម្មករឲ្យដំឡើងប្រាក់ខែរបស់ពួកគេផងដែរ ។

“ការបង្ក្រាបដោយហឹង្សារបស់ គបក, ការរំលោភលើពួកអ្នកជាប់ឃុំ, និងការហាមមិនឲ្យមានការតវ៉ាទាំងអស់ ហាក់បីដូចជាមានទិសដៅទប់ស្កាត់កុំឲ្យមានការប្រើប្រាសដោយទូលំទូលាយថែមទៀត នូវសិទិ្ធប្រជាធិបតេយ្យនិងការងារនៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋាភិបាលមានការភ័យខ្លាចយ៉ាងច្បាស់” លោក អាដាំ បាននិយាយ ។ “អ្នកការទូត និងប្រទេសផ្តល់ជំនួយ គួរតវ៉ាយ៉ាងខ្លាំងក្លាការរំលោភសិទិ្ធទាំងនេះ បើសិនជាពួកគេចង់ទប់ស្កាត់កុំឲ្យប្រទេសកម្ពុជារអិលចូលក្នុងការបង្ក្រាបបន្ថែមទៀតនោះ” ៕  

 

 

 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country