Skip to main content

កម្ពុជា៖ នាយករដ្ឋមន្ត្រីជប៉ុនគួរស្វែងរកឲ្យមានការស៊ើបអង្កេតលើការបោះឆ្នោត

ប្រទេសជប៉ុនតម្រូវធ្វើឲ្យពាក្យសំដីក្លាយជាសកម្មភាព ដោយទាមទារឲ្យមានការកែលំអសិទិ្ធ

(តូក្យូ) - លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ គួរអំពាវនាវជាសាធារណៈឲ្យមានការស៊ើបអង្កេតមួយឯករាជ្យ ដោយមានជំនួយពីអន្តរជាតិ ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោតនៅប្រទេសកម្ពុជា នៅពេលលោកជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយក្នុងលិខិតមួយច្បាប់នាថ្ងៃនេះ ។ លោក អាបេ មានគម្រោងបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី ១៦ និង ១៧ ខែ វិចិ្ឆកា ឆ្នាំ ២០១៣ នេះ ។

ការបោះឆ្នោតរដ្ឋសភានៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៨ ខែកក្កដា ត្រូវបានប៉ះពាល់ដោយការខុសឆ្គងរចនាសម្ព័ន្ធជាមូលដ្ឋាន និងភាពមិនប្រក្រតីធ្ងន់ធ្ងរ ដែលមានន័យថាការបោះឆ្នោតនេះមិនសេរី និងត្រឹមត្រូវទេ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ ។ លោក អាបេ គួរតែផ្តល់នូវអត្ថន័យចំពោះតម្លៃនៃអ្វីដែលលោកបានសំដែង នៅក្នុងសុន្ទរកថានយោបាយថ្ងៃទី ២៨ ខែមករា របស់លោក ដែលក្នុងនោះលោកបានប្រកាសអំពីបំណងរបស់ប្រទេសជប៉ុនដើម្បីដំណើរការ”នយោបាយទូតឈរលើតម្លៃជាមូលដ្ឋាននៃសេរីភាព ប្រជាធិបតេយ្យ សិទិ្ធមនុស្សជាមូលដ្ឋាន និង​ នីតិរដ្ឋ” ។

“មេដឹកនាំជប៉ុន ជារឿយៗណាស់ តែងតែទាក់ទងជាប់ជាមួយរដ្ឋាភិបាលនានាដែលរំលោភសិទិ្ធ ដោយមិនបានចែងអំពីសិទិ្ធមនុស្ស” លោកស្រី កាណេ ដូយ នាយកអង្គការឃ្លាំមើលសិទិ្ធមនុស្សប្រចាំប្រទេសជប៉ុន បាននិយាយ ។ “ដោយកៀបសង្កត់លើលោក ហ៊ុន សែន ស្តីអំពីបានធ្វើឲ្យខូចខាតជាមូលដ្ឋានដល់ការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី អាបេ អាចនឹងមានឱកាសបង្ហាញឲ្យឃើញថាប្រទេសជប៉ុន ចង់មានន័យពិតប្រាកដអំពីអ្វីដែលខ្លួនបាននិយាយអំពីសិទិ្ធមនុស្ស និងប្រជាធិបតេយ្យ” ។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស សូមអំពាវនាវដល់លោក អាបេ ឲ្យប្រើទស្សនកិច្ចរបស់លោកនេះ ដើម្បី៖

· កៀបសង្កត់ឲ្យមានការស៊ើបអង្កេតមួយឯករាជ្យ ដោយមានជំនួយពីអន្តរជាតិ ទៅលើការបោះឆ្នោត,

· ជួបជាមួយមេដឹកនាំនៃគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង,

· ធានាថាប្រទេសជប៉ុននឹងធ្វើការពិនិត្យដោយហ្មត់ចត់ទៅលើអ្នកដែលទទួលជំនួយខាងសន្តិសុខ របស់ខ្លួន,

· សុំឲ្យកែលំអការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម, និង

· ធានាថាជំនួយអភិវឌ្ឍន៍របស់ខ្លួន នឹងលើកតម្កើងនិងការពារសិទិ្ធមនុស្ស ។

​ “ប្រទេសជប៉ុនជាប្រទេសនាំមុខគេ ក្នុងការផ្តល់ជំនួយទ្វេភាគីដល់ប្រទេសកម្ពុជា តាំងពីការចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ឆ្នាំ ១៩៩១ ស្តីពីប្រទេសកម្ពុជាមក តែបែរជាអត់ធ្មត់មិននិយាយនៅពេលការបោះឆ្នោតដែលមានការប្រឡាក់ប្រឡូស ហើយរដ្ឋាភិបាលបានប្រព្រឹត្តការរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរ” លោកស្រី ដូយ បាននិយាយ ។ “ការខកខានមិនបាននិយាយនៅពេលនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សិទិ្ធរបស់ជនកម្ពុជារាប់លាននាក់ ក្នុងការជ្រើសរើសរដ្ឋាភិបាលរបស់ពួកគេ តាមរយៈភាពសេរីនិងត្រឹមត្រូវ” ។

 

 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country