ប្រទេសកម្ពុជា៖ របង្ក្រាបសកម្មភាពសហជីព

Read a text description of this video
Transcript

 

 

(បុរីញូយ៉ក) រាជរដ្ឋាភិបាលកម្ពុជាCambodian បានប្រើប្រាស់ស្ថាន​ភាពនៃការ​រីករាល​ដាលជា​សកលនៃជំងឺកូវីដ ១៩ ដើម្បីចាប់ឃុំឃាំងសកម្មជនសហជីព កម្រិតការចងក្រង និងចុះ​បញ្ជីសហជីព និងបានរារាំង សិទ្ធិធ្វើកូដកម្ម របស់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងវិស័យ​ទេសចរណ៍ នេះជាការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធមនុស្ស ក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយថ្ងៃនេះ។ អាជ្ញាធរក៏បានបើកដៃផងដែរអោយក្រុមនិយោជកបំពានលើបទបញ្ញាត្តិទាំងឡាយ ស្តីពីការងារ និងបានចូលរួមក្នុងការប្រព្រឹត្តភាពមិនយុត្តិធម៌ផ្នែកការងារ ដែលរំលោភដល់ច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ។

ក្នុងរបាយការណ៍កម្រាស ៩៧ ទំព័ររបស់ខ្លួនបានលើកឡើងថា “មានតែសហជីព “មីកញ្ចប់” ទេ​ដែលមិនរងការបំពាន៖ ការធ្វើទុក្ខបុកម្នេញសហជីពក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យ​ទេសចរណ៍របស់កម្ពុជា” ត្រូវបានកត់ត្រាអំពីរបៀបដែលរដ្ឋាភិបាលកម្ពុជា និងនិយោជក​ខ្លះបាន​ប្រើប្រាស់យុទ្ធវិធីផ្សេងៗផ្នែកច្បាប់ និងរដ្ឋបាល អំឡុងការរីករាលដាលជាសកលនៃជម្ងឺកូវីដ ១៩ ដើម្បីធ្វើឱ្យចុះខ្សោយនូវចលនាសហជីពឯករាជ្យ និងបានរំលោភសិទ្ធិកម្មករ។ វិធានការទាំងឡាយធ្វើឡើងសំដៅដោះស្រាយផលវិបាកផ្នែកសេដ្ឋកិច្ចពីការរីករាលដាលជាសកលនៃ ជម្ងឺកូវីដ ១៩​ ហាក់ដូចជាការដាក់ពិន័យដល់សហជីពឯករាជ្យ ផ្ទុយទៅវិញវិធានការនេះបានហុចផល ដល់បណ្តាសហជីពដែលស្និតជាមួយនិយោជក ដែលអាចចុះបញ្ជីបានរហ័សជាមួយរដ្ឋាភិបាល ដែល​មេដឹកនាំសហជីពលេចធ្លោខ្លះ ច្រើនប្រដូចទៅនឹង “ការឆុងមីមួយកញ្ចប់”។