លោក ហ៊ុន សែន និងពួកឧត្ដមសេនីយ៍រំលោភសិទ្ធិមនុស្សរបស់គាត់
Read a text description of this video
មន្ត្រីទាំងនេះ គឺជាខ្នងបង្អែក ឱ្យរបបនយោបាយរំលោភបំពានមួយ
មន្ត្រីទាំងនេះ គឺជាខ្នងបង្អែកឱ្យរដ្ឋាភិបាលកម្ពុជា ដែលរំលោភសិទ្ធិមនុស្ស
ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ការរំលោភបំពានទាំងនោះរួមមាន
· ការសម្លាប់
· ការធ្វើទារុណកម្ម
· ការចាប់ចងតាមទំនើងចិត្ត
· ការឃុំខ្លួនក្នុងរយៈពេលយូរ
· ការឆក់ប្លន់យកដីធ្លី និងការរំលោភបំពានផ្សេងៗ ទៀត
តុលាការកម្ពុជាបញ្ជាឱ្យចាប់ខ្លួនលោក សម រង្សី ជាមេបក្សប្រឆាំង
អាជ្ញាធរកម្ពុជាបង្កើនការបង្ក្រាបលើបក្សប្រឆាំង នៅពេលលោក សម រង្សី ជិតវិលចូលស្រុក
តុលាការកម្ពុជាបញ្ជាឱ្យចាប់ខ្លួនលោក សម រង្សី មេបក្សប្រឆាំង
ឧត្ដមសេនីយ៍ជាច្រើនរូបមានប្រាក់ខែមិនសូវច្រើនទេ ប៉ុន្តែពួកគេម្នាក់ៗ មានទ្រព្យសម្បត្តិមហាសាល ដែលមិនអាចពន្យល់បាន
ទាំងនេះគឺជាភូមិគ្រឹះខ្លះៗ របស់ពួកគេ
ភាពក្រីក្រកើតមានពាសពេញប្រទេស ជាពិសេស នៅទីជនបទ
សន្ទស្សន៍យល់ដឹងអំពីអំពើពុករលួយឆ្នាំ ២០១៩
គ្រោះថ្នាក់នៃការសូកប៉ាន់
ឧត្ដមសេនីយ៍ នេត សាវឿន ក៏រស់នៅក្នុងវិមានស្កឹមស្កៃដែរ
ប្រពន្ធរបស់គាត់ គឺលោកស្រី គឹម ឡេង បានចំណាយលុយ ២ លាន ៧ សែនដុល្លារ ទិញវីឡាមួយនៅប្រទេសស៊ីប
ឧត្ដមសេនីយ៍ទាំង ១២ រូប និងសមាជិកគ្រួសាររបស់ពួកគេជាប់ឈ្មោះថា មានទ្រព្យលាក់ទុកនៅក្រៅប្រទេសតម្លៃរាប់សិបលានដុល្លារ
គ្រួសាររបស់ពួកគេអួតសម្ញែងទ្រព្យ និងជីវិតហ៊ឺហាចាយវាយខ្ជះខ្ជាយ នៅក្នុងបណ្ដាញសង្គម
លោក ហ៊ុន សែន និងពួកឧត្ដមសេនីយ៍របស់គាត់ គួរតែត្រូវគេស៊ើបអង្កេតអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ ដែលពួកគេបានប្រព្រឹត្ត
បណ្ដារដ្ឋាភិបាលនានា គួរដាក់ទណ្ឌកម្មផ្សេងៗ លើអ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជា ហាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិពួកគេ ជាដើម
ម្ចាស់ជំនួយគួរដាក់លក្ខខណ្ឌទៅលើប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និងទៅលើជំនួយរបស់ពួកគេ ទៅរដ្ឋាភិបាលកម្ពុជាឱ្យបញ្ចប់អំពើរំលោភសិទ្ធិមនុស្ស និងឱ្យធ្វើកំណែទម្រង់កងកម្លាំងសន្តិសុខកម្ពុជា ដែលរំលោភបំពានសិទ្ធិមនុស្ស
ទីក្រុងញូយ៉ក (New York) ថ្ងៃទី២២ តុលា ២០២០– កម្ពុជាកាន់តែក្លាយទៅជារបបផ្ដាច់ការ និងការដឹកនាំដោយឯកបក្ស ដោយសារតែពួកឧត្ដមសេនីយ៍ក្នុងជួរកងកម្លាំងសន្តិសុខ ដែលជាអ្នកទទួលខុសត្រូវ ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ។ នេះជាសេចក្តីថ្លែងការណ៍ចេញថ្ងៃនេះរបស់អង្គការសិទិ្ធមនុស្ស យូមែន រ៉ៃស៍ វច្ឆ៍ (Human Rights Watch) ស្របពេលអង្គការនេះទើបបញ្ចេញរបាយការណ៍ថ្មីមួយមានកម្រាស់ ២៧១ទំព័រ ជាភាសាខ្មែរ ដែលមានចំណងជើងថា៖ ឧត្តមសេនីយ៍បាតដៃកខ្វក់ទាំង ១២នាក់ នៅកម្ពុជា៖ ប្រវត្តិដ៏យូរអង្វែងនៃការរំលោភសិទ្ធិមនុស្សដោយឧត្តមសេនីយ៍របស់លោក ហ៊ុន សែន។
អង្គការសិទិ្ធមនុស្ស យូមែន រ៉ៃស៍ វច្ឆ៍ ក៏បានបញ្ចេញវីដេអូឃ្លិបមួយ ដែលបង្ហាញពីទ្រព្យសម្បត្តិខ្លះៗ ដែលមិនអាចពន្យល់បានរបស់ឧត្តមសេនីយ៍បាតដៃកខ្វក់ ១២ រូបនេះ និងក្រុមគ្រូសាររបស់ពួកគេ។ ចាប់តាំងពីការបញ្ចេញរបាយការណ៍ជាភាសាអង់គ្លេស នៅឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បន្តទទួលបានផលប្រយោជន៍ពីការគាំទ្រដោយឥតងាករេ ពីក្រុមមន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ព កងរាជអាវុធហត្ថ និងនគរបាល ដើម្បីកម្ចាត់ចោលក្រុមអ្នកនយោបាយប្រឆាំង និងរម្លាយគណបក្សប្រឆាំងធំមួយយ៉ាងមានប្រសិទ្ធភាព ហើយបន្ទាប់មករៀបចំការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៨ ដែលជាការបោះឆ្នោតមួយគ្មានន័យ។
Related Content
October 22, 2020