Skip to main content

តើក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) អាចជួយជនភៀសខ្លួន មៀនម៉ា យ៉ាងដូចម្តេច

Published in: Bangkok Post

នៅពេលឧត្តមសេនីយ ប្រយុទ្ធ ចាន់អូចា ប្រកាសកាលពីថ្ងៃទី ១១ ខែកក្កដា ថាជំរុំជនភៀសខ្លួនថៃនានានៅព្រំដែនថៃ-មៀនម៉ា នឹងនៅទំនេរនោះ មនុស្សជាច្រើនឆ្ងល់ថាតើនេះជាការតាំងចិត្តថ្មីរបស់ក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) ដើម្បីធ្វើមាតុភូមិនិវត្តន៍ន៍ជនភៀសខ្លួនមៀនម៉ាចំនួន ១៣០,០០០ នាក់ ដែលបានរស់នៅប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះឬ ។

ឧត្តមសេនីយ ប្រយុទ្ធ បានលើកឡើងអំពីបញ្ហាសន្តិសុខជាតិ ថាជាហេតុផលនៃការបិទជំរុំទាំងនោះ ហេតុផលដែលមន្ត្រីថៃធ្លាប់បានលើកតាំងពីច្រើនឆ្នាំមកហើយ​ ។ វាហាក់ដូចជាសេចក្តីថ្លែងរបស់គាត់នេះអាច មិនត្រឹមតែជាវោហាសាស្ត្រប៉ុណ្ណោះទេ ដោយគាត់បានលើកឡើងអំពីកិច្ចព្រមព្រៀងជាគោល​ការណ៍ជាមួយអគ្គមេបញ្ជាការកងទ័ពមៀនម៉ា ឧត្តមសេនីយ មីន អោងឡាំង ។

នៅថ្ងៃទី ១៧ ខែកក្កដា បន្ទាប់ពីអ្នកទាំងពីរនាក់បានជួបគ្នា ក្រសួងការបរទេសថៃបានផ្សព្វផ្សាយនូវការធានាជាថ្មីខ្លះ ដោយនិយាយថាប្រទេសទាំងពីរបានយល់ស្របអំពី “ការវិលត្រឡប់ដោយសុវត្ថិភាពនាពេលអនាគត ស្របតាមគោលការណ៍មនុស្សធ៌ម និងសិទិ្ធមនុស្ស” ។   

ទោះបីមានការធានាទាំងនេះក៏ដោយ ក៏ជនភៀសខ្លួនក្នុងជំរុំតាមព្រំដែន តាមដាននូវសេចក្តីថ្លែងការណ៍របស់អាជ្ញាធរថៃ សម្រាប់ជាសញ្ញាស្តីពីអនាគត ដែលមិនស្ថិតនៅក្នុងដៃរបស់ពួកគេ ។ ក្តីអន្ទះសាកើតមានជាធម្មតា ពាក្យចចាមអារ៉ាមរីកចម្រើនគ្រប់កន្លែង វិញ្ញាណនៃភាពមិនទៀងទាត់់មានវត្តមានជានិច្ច ហើយការភ័យខ្លាចមិនដែលនៅឆ្ងាយទាល់តែសោះ។ ពុំមានអត្ថបទណាមួយត្រូវបានដាក់ជាសាធារណៈទេសម្រាប់​​ការអះអាងពីកិច្ចព្រមព្រៀងនេះ ។  ការដែលថាវាត្រូវបានធ្វើរវាងកងយោធាថៃ និងមៀនម៉ា និងមិនមែនជាមួយអាជ្ញាធរស៊ីវិលមៀនម៉ានោះ គឺជាមូលហេតុជាក់ស្តែងសម្រាប់ជាសញ្ញាអាសន្នរបស់ជនភៀសខ្លួន ដែលបានរត់ចេញពីការកាប់សម្លាប់ ការធ្វើការដោយបង្ខំ ការរឹបអូសយកដីធ្លី និងការរំលោភជាច្រើនដទៃទៀត ដោយកងទ័ពមៀនម៉ា ។

ជនភៀសខ្លួននៅតែមានសេចក្តីព្រួយបារម្ភអំពីសន្តិសុខ និងជីវភាពរស់នៅដដែល ។ តំបន់់ខាងកើតនៃមៀនម៉ា គឺជាតំបន់មីនយ៉ាងធ្ងន់ធ្ងរបំផុតក្នុងពិភពលោក បន្ទាប់ពីជម្លោះ ៦ ទសវត្ស៍មក ។ ប្រទេសមៀនម៉ា មានក្រុមប្រដាប់អាវុធយ៉ាងច្រើន ហើយទោះបីជាពួកគេជាច្រើនបានចុះហត្ថលេខាឈប់បាញ់ក៏ដោយ ក៏កងទ័ពនៅតែជាកម្លាំងរំលោភមួយដែលតែងតែរំលោភច្បាប់មនុស្សធ៌មអន្តរជាតិជាដដែលៗ ។ ក្នុងតំបន់សក្តានុពលជាច្រើននៃអ្នកមាតុភូមិនិវត្តន៍ ពុំមានការត្រៀមលក្ខណៈសម្រាប់កសិកម្ម សុខភាពជាមូលដ្ឋាន ការអប់រំ និងសេវាកម្មអនាម័យ ឬឱកាសធ្វើការងារទេ ។

ជនភៀសខ្លួនតែងតែបានតាមដានផងដែរ នូវគ្រប់សកម្មភាពរបស់មន្ត្រីផ្លូវការ ដើម្បីស្វែងរកថាតើមានអត្ថន័យអាទិ៍កំបាំងយ៉ាងដូចម្តេច ។ អាជ្ញាធរថៃបានរាប់ “ក្បាល” ឡើងវិញនូវមនុស្សដែលនៅក្នុងជំរុំ ។ របាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយ ដែលនៅមិនទាន់បានបញ្ជាក់ដោយអាជ្ញាធរនៅឡើយ និយាយថាអ្នករស់នៅក្នុងជំរុំប្រមាណ ៣,០០០ នាក់ ត្រូវបានចំរ៉ាញ់យកចេញពីជំរុំរ៉ាឆាបូរី  និងកាញ់ណាបូរី (ដែលនៅទីនោះ ការរាប់ក្បាលនាពេលថ្មីៗកន្លងទៅនេះ មិនត្រូវបានធ្វើឡើងទេ) ថាមិនមែនជាជនភៀសខ្លួន-បាននាំឲ្យមានពាក្យចចាមអារ៉ាម និងការភ័យខ្លាច កាន់តែខ្លាំងថែមទៀត ។

ការដាក់ឲ្យអនុវត្តដោយតឹងរ៉ឹងកាលពីពេលថ្មីៗនេះ ក្នុងការដាក់កំហិតការចេញចូលជំរុំ ក៏បានធ្វើឲ្យការភិតភ័យកាន់តែខ្លាំងថែមទៀត ។ សូម្បីតែក្រសួងមហាផ្ទៃនិយាយថា ជំរុំនានាត្រូវបិទជាផ្លូវការ និងថាជនភៀសខ្លួនមិនអនុញ្ញាតឲ្យធ្វើការ ការពិតគឺជំរុំទាំងនោះដែលមាន ៣០ ឆ្នាំមកហើយ បានក្លាយជាកន្លែងចេញចូលយ៉ាងស្រួលគួរសមដែរ ។

វាមិនមែនអ្វីមិនធម្មតាទេ សម្រាប់ជនភៀសខ្លួនចេញពីជំរុំទៅធ្វើការម្តងម្យាម ដើម្បីពួកគេអាចបំពេញបន្ថែមលើជំនួយដ៏ស្តួចស្តើងដែលគ្រួសារពួកគេទទួលបានពីទីភ្នាក់ងារមនុស្សធ៌មនានានោះ ។ ការដាក់កំហិតថ្មីលើការដើរហើរ បណ្តាលឲ្យការលំបាកវេទនាដែលមានជាស្រេចទៅហើយនៅក្នុងជំរុំ ជាពិសេសចាប់តាំងពីរបបអាហារផ្តល់ឲ្យដល់ជំរុំ ត្រូវបានកាត់បន្ថយផងដែរកាលពីពេលថ្មីៗនេះ ។

រហូតដល់ពេលនេះ ចលនាចេញចូលក្នុងជំរុំដោយស្ងៀមស្ងាត់ ក៏បានបណ្តោយឲ្យជនភៀសខ្លួនខ្លះទៅមើលដោយលួចលាក់រយៈពេលខ្លី តំបន់ដែលពួកគេបានរត់ចេញនូវមៀនម៉ា ដើម្បីពិនិត្យមើលភូមិដ្ឋាន និងទ្រព្យសម្បត្តិ បោះបង់ចោល និងធ្វើការវាយតម្លៃថាតើអាចវិលត្រឡប់វិញបានដោយសុវត្ថិភាពដែរឬទេនាពេល​អនាគត ។ បើសិនជាខាងយោធាពិតជាយកចិត្តទុកដាក់លើកទឹកចិត្តដល់ការធ្វើមាតុភូមិនិវត្តន៍ដោយស្មគ្រចិត្តមែននោះ តាមពិតពួកគេគួរទទួលស្គាល់ក្រៅផ្លូវការថា ការស៊ើបការណ៍នេះជារឿងមួយសំខាន់ ។

ផ្នត់គំនិតរបស់សន្តិសុខជាតិ ដែលដៅបញ្ជាក់តែទៅលើការត្រួតត្រា និងប្រតិបត្តិការលើការសន្មត់ថាបញ្ហាជនភៀសខ្លួនអាចត្រូវបានដោះស្រាយបាន ដោយផ្លាស់ឲ្យពួកគេផ្លាស់ប្តូរពីកន្លែងចំណុច ក ទៅចំណុច ខ នោះ គង់តែបង្កឲ្យមានភាពអនាធិបតេយ្យ មិនមែនឲ្យមានសន្តិសុខទេ ។

ការធ្វើមាតុភូមិនិវត្តន៍មុនមានលក្ខណៈសម្បត្តិត្រឹមត្រូវនោះ មិនត្រឹមតែបង្កនូវហានិភ័យនៃគ្រោះថ្នាក់ដល់ពួកអ្នកវិលត្រឡប់ប៉ុណ្ណោះទេ តែវាក៏អាចធ្វើឲ្យមានចំនួនលើសលប់លើសហគមន៍នៅនឹងកន្លែងក្នុងតំបន់នៃការវិលត្រឡប់ ធ្វើឲ្យមានភាពតឹងតែងខាងនយោបាយ និងជាតិពន្ធ ហើយបណ្តាលឲ្យមានការផ្លាស់ប្តូរទីកន្លែងបន្ថែមទៀត ដែលធ្វើឲ្យមានអស្ថេរភាពនៃសភាពការណ៍ក្រោយជម្លោះ ។

ក្នុងរយៈពេលយូរអង្វែង ពួកអ្នកវិលត្រឡប់ដោយបង្ខំក៏ជាមូលហេតុនាំឲ្យមានការថ្នាំងថ្នាក់ និងភាពល្វីងជូរចត់ ចំពោះអតីតប្រទេសទទួលពួកគេ ជាជាងការដឹងគុណ និងសមានចិត្ត ដែលពួកគេសង្ឃឹមថាជនភៀសខ្លួននឹងមានមនោសញ្ចេតនាលើពួកគេ បន្ទាប់ពីពួកគេបានទទួលការការពារអស់រយៈពេលជាច្រើនខែមកហើយនោះ ។ តែជាប្រវត្តិរបស់ប្រទេសថៃ ក្នុងការអូសបន្លាយស្ថានភាពនៃជនភៀសខ្លួនទៅនឹងការបិទ ចាប់តាំងពីការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនកម្ពុជានៅដើមទសវត្ស៍ ១៩៩០ ដែលមានលក្ខណៈជាការបង្ខិតបង្ខំ ដែលបានបំពុលការទាក់ទងរវាងប្រទេសថៃនិងអតីតជនភៀសខ្លួនរបស់ខ្លួន ។

ចំពោះបញ្ហាសន្តិសុខវិញ វាមានប្រសិទ្ធភាពយ៉ាងច្រើនថែមទៀតសម្រាប់ ក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាពនិងសណ្តាប់ធ្នាប់ ដើម្បីចាត់វិធានការបន្តិចម្តងៗ ដែលធានាឲ្យការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាពនិងចិរភាព ។ ប្រទេសថៃគួរធ្វើឲ្យមានការចូលរួមរបស់ជនភៀសខ្លួន និងសហគមន៍ ដែលពួកគេនឹងត្រូវត្រឡប់វិញ ។ ប្រទេសនេះ គួរនិងអនុញ្ញាតឲ្យជនភៀសខ្លួនស្ថាបនាការទុកចិត្តតាមពេលវេលា ដោយលើកទឹកចិត្តឲ្យមានចលនាស្មគ្រចិត្តរំលងព្រំដែន ទី១តាមរយៈទស្សនកិច្ចមើលនិងឃើញ និងបន្ទាប់មក ឲ្យស្ថិតនៅយូរជាងដើម្បីសង់ផ្ទះ ដាំដំណាំ និងអភិវឌ្ឍន៍រចនាសម្ព័ន្ធ ។

ជំនួសឲ្យការធ្វើមាតុភូមិនិវត្តន៍ដោយទ្រង់ទ្រាយធំតែម្តង ប្រទេសថៃគួរពិចារណាអនុញ្ញាតផ្តល់ឲ្យ​មាន​ចលនាទៅវិញទៅមក ដែលធ្វើឲ្យគ្រួសារនិងសហគមន៍មានលទ្ធភាពវិលត្រឡប់វិញ ក្នុងដំណាក់កាលនៃសមត្ថភាពរបស់ពួកគេ សម្រាប់កែលំអការធ្វើសមាហរណកម្មមានចិរភាព និងការទុកចិត្តរបស់ពួកគេ ក្នុងការសុខចិត្តរបស់ពួកគេវិលត្រឡប់មកផ្ទះវិញត្រូវបានរៀបចំឡើងវិញ ។

ឧបម៉ាថាក្នុងការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន មងឡាវ ក្នុងឆ្នាំ ២០០៩ និងជនភៀសខ្លួនខ្មែរនាដើមទសវត្ស៍១៩៩០ នោះ ដោយវិធីលំដាប់និយម ប្រឹក្សាយោបល់ទៅវិញទៅមក និងថ្នាក់ថ្នមជាង ការវិលត្រឡប់របស់ពួកគេ អាចមានការតក់ស្លុតតិចជាងយ៉ាងច្រើន និងប៉ះពាល់ដល់គោលការណ៍ទិ្ធ​មនុស្សតិចជាងយ៉ាងច្រើនដែរ ។ ជនភៀសខ្លួនដែលបានវិលត្រឡប់វិញ អាចមានភាពល្វីងជូរចត់ និងការថ្នាំងថ្នាក់ តិចជាង ចំពោះប្រទេសថៃ ហើយប្រទេសថៃអាចមានសុវត្ថិភាពជាងនៅពេលសព្វថ្ងៃ ក្នុងការទាក់ទងទៅនឹងប្រទេសជិតខាងរបស់ខ្លួន គឺឡាវ និងកម្ពុជា ។ ជាការច្បាស់ណាស់ដែលថាការនេះ គឺជាបញ្ហានៃការបកស្រាយនោះ, តែវាក៏គឺជាអ្វីមួយមានតម្លៃលើការត្រិះរិះពិចារណា នៅពេលក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាពនិងសណ្តាប់ធ្នាប់ ពិចារណាលើការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន មៀនម៉ា ៕

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed