Skip to main content

ប្រទេសកម្ពុជា៖ នាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែ មិនមានការកែលំអថ្មី

បង្កើនការវាយប្រហារលើបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មជន

នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន ម៉ាណែត រូបខាងឆ្វេង ឈរក្បែរឪពុករបស់គាត់លោកហ៊ុន សែន អតីតនាយករដ្ឋ មន្រ្តី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភាជាតិ អំឡុងពេលប្រារព្ធទិវាបុណ្យឯករាជ្យជាតិ លើកទី៧០ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣។ រូបថត២០២៣ © AP ហ៊េង ស៊ីនឹត

(បាងកក) នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកម្ពុជា មិនបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានណាមួយ ផ្នែកសិទ្ធិមនុស្សនៅក្នុងប្រទេសទេ នេះជាការលើកឡើងនៅថ្ងៃនេះ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងរបាយការណ៍ពិភពលោកប្រចាំឆ្នាំ២០២៤ របស់ខ្លួន។ កំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជាកាន់តែអាក្រក់ទៅៗនៅឆ្នាំ២០២៣ ដោយសារគណបក្សប្រជាជនកម្ពុជាដែលកំពុងតែកាន់អំណាចបានរឹតបន្តឹងការគ្រប់គ្រងលើប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋដទៃទៀត បានធ្វើវិទ្ធង្សនាការបោះឆ្នោតជាតិនា ខែកក្កដា ដោយរារាំងការចូលរួមរបស់គណបក្សប្រឆាំងធំជាងគេ បិទឬលុបបំបាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងកំណត់គោលដៅធ្វើ ទុក្ខបុកម្នេញ ឃុំខ្លួន និង ប្រើហិង្សាលើរាងកាយចំពោះអ្នកហ៊ានរិះគន់។ នៅថ្ងៃទី២២ ខែសីហា លោកនាករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចតាំងពីឆ្នាំ១៩៨៥ មក បានផ្ទេរតំណែងអោយកូនប្រុសគាត់ លោក ហ៊ុន ម៉ាណែត។ ហើយបច្ចុប្បន្នលោកហ៊ុន សែន នៅរក្សាមុខតំណែងជាប្រមុខគណបក្សកាន់អំណាច និងកាន់តួនាទីជាប្រធានព្រឹទ្ធសភាជាតិ។

“ដំណើរការអន្តរកាលនយោបាយ នៃការផ្ទេរអំណាចទៅលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺគ្រាន់តែជាការ ‘ចាក់ស្រាចាស់ ចូលទៅក្នុងដបស្រាថ្មី’ ប៉ុណ្ណោះ សម្រាប់សិទ្ធិមនុស្ស និងសេរីភាពប្រជាធិបតេយ្យនៅកម្ពុជា” នេះជាការលើកឡើង របស់លោក ភីល រ៉ូប៊ើស័ន Phil Robertson, នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ លោកបានបន្តទៀតថា “ដៃគូពាណិជ្ជកម្ម និងអ្នកផ្តល់ជំនួយគួរតែបញ្ជូនសារឱ្យបានច្បាស់ថា ការចូលរួមផ្នែកពាណិជ្ជកម្ម និងផ្តល់ជំនួយណាមួយ នាពេលអនាគតជាមួយ និងដល់រដ្ឋាភិបាលកម្ពុជា ត្រូវតែឆ្លុះបញ្ចាំង អំពីការខិតខំប្រឹងប្រែងដោយសុទ្ធចិត្តក្នុងការធ្វើឱ្យមានការកែលំអស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ”។

នៅក្នុងការបោះពុម្ពរបាយការណ៍ពិភពលោកលើកទី៣៤ ឆ្នាំ២០២៤ ដែលមាន៧៣៤ ទំព័រ របស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានពិនិត្យមើលការអនុវត្តសិទ្ធិមនុស្សនៅក្នុងប្រទេសជាង១០០ ។ នៅក្នុងអត្ថបទណែនាំរបស់អ្នកស្រី នាយកប្រតិបត្តិ ទីរ៉ាណា ហាសសាន (Tirana Hassan) បានលើកឡើងថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏សំខាន់ វាមិនត្រឹមតែសម្រាប់ការគាបសង្កត់ខាងផ្នែកសិទ្ធិមនុស្ស និងអំពើឃោរឃៅក្នុងសម័យសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការរើសអើងជាតិសាសន៍របស់រដ្ឋាភិបាល និងប្រតិបត្តិការ​ការទូត​ដែល​បង្ក​ផលវិបាក​យ៉ាង​ខ្លាំងចំពោះសិទ្ធិរបស់អ្នកដែលត្រូវបានដកចេញពីកិច្ចព្រមព្រៀង។ ប៉ុន្តែគាត់ក៏បានលើកឡើងដែរថា ក៏មានសញ្ញានៃក្តីសង្ឃឹមផងដែរ ដែលបង្ហាញថាអាចមានផ្លូវផ្សេងទៀត និងអំពាវនាវឱ្យរដ្ឋាភិបាលរក្សាកាតព្វកិច្ចសិទ្ធិមនុស្សរបស់ពួកគេឱ្យបានជាប់លាប់។

នៅថ្ងៃទី១៥ ខែឧសភា គណៈកម្មាធិជាតិរៀបចំការបោះឆ្នោត ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរារាំងគណបក្សប្រឆាំងធំជាងគេ គឺគណបក្សភ្លើងទៀន មិនអោយចូលរួមនៅក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ក្រោមហេតុផលមិនច្បាស់លាស់ មានលក្ខណៈនយោបាយ ដោយហេតុនេះ នាំអោយការបោះឆ្នោតមួយនេះ ត្រូវបានចាត់ទុកថាធ្វើឡើងដោយមិនមានន័យ និងមិនសមស្របតាមដំណើរការប្រជាធិបតេយ្យ ។

អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងថា  “ត្រូវមានការកែទម្រង់ឱ្យបានទូលំទូលាយមួយ” និងកំណត់ឧបសគ្គសំខាន់ៗដែលរារាំងដល់ការបោះឆ្នោតនៅឆ្នាំ២០២៣ ក្នុងនោះរួមមាន ការប៉ុនប៉ងជៈឥទ្ធិពលអវិជ្ជមានដល់អ្នកបោះឆ្នោត ការដកសិទ្ធិបេក្ខភាពឈរឈ្មោះអោយគេបោះឆ្នោត​ ការធ្វើទុក្ខបុកម្នេញសមាជិកបក្សប្រឆាំង និងក្តីបារម្ភអំពីឯករាជ្យភាព​របស់         គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ការវាយប្រហារប្រឆាំងបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល បន្តកើតមានក្រោយការបោះឆ្នោត និងមានស្ថានភាពស្រដៀងគ្នាទៅនឹងការវាយប្រហារ ដែលត្រូវបានរាយការណ៍កាលពីដើមឆ្នាំ២០២៣ ប្រឆាំងសមាជិកគណបក្សភ្លើងទៀន ហើយករណីនៃការវាយប្រហាយទាំងនេះមិនត្រូវបានគេធ្វើការស៊ើបអង្កេតអោយបានហ្មត់​ចត់ទេ។

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ តុលាការបានរកឃើញបទល្មើសរបស់មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ពីបទក្បត់ជាតិ និងបានកាត់ទោសលោកដាក់ពន្ធនាគាររហូត ២៧ឆ្នាំ និងព្យួរសិទ្ធិនយោបាយ រួមមានសិទ្ធិបោះឆ្នោត និងសិទ្ធឈរឈ្មោះបោះឆ្នោត របស់លោកដោយមិនមានពេលកំណត់។ តាមអ្នកជំនាញអង្គការសហប្រជាជាតិ បានលើកឡើងថា ការកាត់ទោសមាន “លក្ខណៈនយោបាយ” នឹងនាំអោយមានលេចឡើងនូវ “ភស្តុតាងជាបន្តទៀតអំពីការបន្តនូវ ទំរង់នៃការអនុវត្តច្បាប់មិនត្រឹមត្រូវ សំដៅបក្សប្រឆាំង និងដល់រាល់អ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល”​ ។

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country

Most Viewed