Skip to main content

ក្រុមប្រឹក្សាសិទ្ទិមនុស្សអង្គការសហប្រជាជាតិ៖ ការនិយាយឆ្លើយឆ្លងគ្នាអន្តរសកម្ម ជាមួយអ្នករាយការណ៍ពិសេសស្តីពីកម្ពុជា

កបសម ២៧ - សេចក្តីថ្លែងការណ៍ ធ្វើឡើងស្របតាម របៀបវារៈលេខ ១០ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៤

តាំងពីការបោះឆ្នោតរដ្ឋសភាខែកក្កដា ឆ្នាំ ២០១៣​ ដែលមិនសេរីនិងមិនត្រឹមត្រូវ ប្រទេសកម្ពុជា បានរងការឈឺចាប់ដោយការរំលោភសិទិ្ធមនុស្សដ៏ធ្ងន់ធ្ងរជាពិសេសជាបន្តបន្ទាប់ ។ ការរំលោភទាំងនេះ គឺជាលទ្ធផលនៃការខិតខំដាច់ខាតរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា (គបក)​ របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ក្រាបបាតុកម្មទ្រង់ទ្រាយធំប្រឆាំងការឆរបោកក្នុងការបោះឆ្នោត កូដកម្មនៃយុទ្ធនាការរបស់សហជីពកម្មករទាមទារបង្កើនប្រាក់ខែ និងការតវ៉ានៅទូទាំងប្រទេសប្រឆាំងការរឹបអូសយកដីធ្លី ។

ទោះបីជាមានកិច្ចព្រមព្រៀងនយោបាយមួយបានបញ្ចប់ពហិកាមិនចូលប្រជុំសភារបស់គណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ (គសជ) ក្នុងខែកក្កដា ឆ្នាំ ២០១៤ ក៏ដោយ ក៏វាមិនបាននាំទៅឲ្យមានការកែទម្រង់ជាដុំកំភួនទេ ។ ការកែទម្រង់ទាំងនេះនៅតែជាសេចក្តីត្រូវការជាបន្ទាន់ដើម្បីធានាអំពី៖ ការបោះឆ្នោតនាពេលអនាគតនឹងសេរី និងត្រឹមត្រូវ, សិទិ្ធនៃសេរីភាពក្នុងការសំដែងមតិ ការផ្តល់យោបល់ ការជួបជុំគ្នាដោយសន្តិវិធី និងការធ្វើសមាគម, ការទទួលបានការវិនិច្ឆ័យសេចក្តីដោយត្រឹមត្រូវ, ការបញ្ចប់និទណ្ឌភាពចំពោះការរំលោភធ្ងន់ធ្ងរ, និង ការបញ្ចប់ការប្រកាន់បក្សពួកនយោបាយយ៉ាងខ្លាំងសំបើមរបស់កងកម្លាំងសន្តិសុខដែកាន់ជើង​ គបក និងលោក ហ៊ុន សែន ។

នៅខែមករា ឆ្នាំ ២០១៤ អាជ្ញាធរបានហាមឃាត់ ដោយមិនឈរលើច្បាប់ ការជួបជុំគ្នាជាសាធា-   រណៈទាំងអស់ ។ កងកម្លាំងសន្តិសុខដឹកនាំដោយមន្ត្រីជាន់ខ្ពស់ គបក បានបង្ខំដាក់កំហិតលើការហាមឃាត់នេះដោយការប្រើកម្លាំងហួសហេតុ និងមិនចាំបាច់ បណ្តាលឲ្យស្លាប់ ប្រឆាំងពួកអ្នកតវ៉ា។ យ៉ាងហោចណាស់ មនុស្ស ៧ នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស មុនការហាមឃាត់ត្រូវបានដកចេញមួយចំនួនក្នុងខែកក្កដា ។ ពុំមានបុគ្គលិកកងសន្តិសុខណាម្នាក់ ត្រូវបានទទួលគណ​នេយ្យ​ភាព ដែលវាគួរតែជាអាទិភាពរបស់រដ្ឋាភិបាល ទេ ។

ជាជំនួស កងនគរបាល និងព្រះរាជអាជ្ញានិងចៅក្រម ត្រួតត្រាដោយ គបក បានបន្តធ្វើសំណុំរឿងដោយវាយឃ្មោះទូងស្គរ ប្រឆាំងមនុស្សយ៉ាងហោច ៧០ នាក់ មាន៖ មេដឹកនាំ និងសមាជិក គសជ, ក្រុមអ្នកនយោបាយដទៃទៀត, សហជីពកម្មករ និងអង្គការសង្គមស៊ីវិលដទៃទៀត បូកនឹងពួកកម្មករធម្មតា     ផង ។

មនុស្សយ៉ាងហោចណាស់ ៤៤ នាក់ ត្រូវបានកាត់ទោសឲ្យជាប់គុក បន្ទាប់ពីការវិនិច្ឆ័យសេចក្តីមិនត្រឹមត្រូវ ដែលក្នុងនោះពុំមានភស្តុតាងអំពីទោសកម្មគួរឲ្យជឿទុកចិត្តបាន ត្រូវបានដាក់បង្ហាញទេ ។ ទោះ​បីជាពួកគេ ៣០ នាក់ ទទួលបានការព្យួរទោសក៏ដោយ ក៏សារពីការងាយទទួលរងការឈឺចាប់ដោយការជាប់គុក ដោយការនឹកឃើញភ្លាមៗរបស់រដ្ឋាភិបាល ត្រូវបានបញ្ជូនឲ្យដឹងយ៉ាងច្បាស់ ។ ការកាត់ទោសទាំងអស់នេះគួរតែបដិសេធចោល ។ ការចោទប្រកាន់ដូចគ្នានេះ ស្ថិតនៅក្នុងការរង់ចាំក្នុងសំណុំរឿងក្នុងតុលាការ ប្រឆាំងមនុស្សយ៉ាងហោចចំនួន ២៦ នាក់ ក៏ហាក់បីដូចជាធ្វើឡើងដោយហេតុផលនយោ​បាយ និងខ្វះមូលដ្ឋានអង្គហេតុដែរ ។ ក្នុងករណីណាអាជ្ញាធរគ្មានភស្តុតាងគួរឲ្យជឿទុកចិត្តបានអំពីបទល្មើសទេនោះ ការចោទប្រកាន់គួរតែទម្លាក់ចោល ហើយជនជាប់ចោទត្រូវដោះលែងភ្លាមនិងដោយគ្មានលក្ខ​ខណ្ឌពីការឃុំឃាំង ។

ក្រុមប្រឹក្សាសិទិ្ធមនុស្ស អសប គួរបន្តពិនិត្យពិច្ច័យយ៉ាងដិតដល់នូវស្ថានភាពសិទិ្ធមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈការងាររបស់អ្នករាយការណ៍ពិសេស និងគួរអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យអនុវត្តការកែទម្រង់ជាដុំកំភួនជាចាំបាច់ ដើម្បីការពារសិទិ្ធមនុស្ស និងធ្វើឲ្យអភិបាលកិច្ចប្រជាធិបតេយ្យក្នុងប្រទេស​ឈានទៅមុខ ៕      

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country

Most Viewed