February 19, 2014

លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេស,

យើងខ្ញុំសេរសេរមកលោកស្រីមួយថ្ងៃមុនទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានេះ ក្នុងបំណងសុំឲ្យលោកស្រីដាក់បញ្ហាសិទិ្ធមនុស្សក្នុងរបៀបវារៈសំខាន់ជាងគេរបស់លោកស្រី ។ ប្រទេស    ​  អូស្ត្រាលីបានប្រកាសនូវជំនឿជឿជាក់ចំពោះការងារទូតរបស់ខ្លួន ក្នុងទសវត្ស៍ឆ្នាំ ១៩៩០ ដែលបានសន្មតថា ដើម្បីនាំមុខគេឆ្ពោះទៅកាន់ប្រជាធិបតេយ្យភាវូបនិយកម្មនៃកម្ពុជា ដោយឈរលើមូលដ្ឋាននៃការគោ​-  រពសិទិ្ធមនុស្ស ។ ជាការគួរឲ្យសៅហ្មង ការណ៍នេះមិនត្រូវបានប្រត្យក្សឡើងទេ ។ គណបក្សប្រជាជនកម្ពុជា (គបក) បានកាន់អំណាច ៣៥ ឆ្នាំមកហើយ រីឯនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថិតក្នុងដំណែងតាំងពីឆ្នាំ ១៩៨៥ មក ។ សិទិ្ធជាមូលដ្ឋាន ដូចជាសេរីភាពក្នុងការសំដែងមតិ ការជួបជុំគ្នា និងការធ្វើសមា​គម ត្រូវស្ថិតក្រោមការវាយប្រហារជាប្រចាំ រីឯអំពើពុករលួយបានរីករាលដាល ប៉ះពាល់ដល់ការទទួលបាននូវ  សិទិ្ធខាងសេដ្ឋកិច្ច និងសង្គមកិច្ច ជាមូលដ្ឋាន ដោយប្រជាពលរដ្ឋស្ថិតក្នុងសភាពក្រីក្រយ៉ាងខ្លាំង ។

ក្រោយពីការត្រួតត្រាដោយអំណាចផ្តាច់ការរាប់ទសវត្ស៍មក ជនកម្ពុជាជាច្រើន ការទាមទារសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ​ កាន់តែកើនឡើងជាលំដាប់ ។ ការតវ៉ាបានកើតមានជាបន្តបន្ទាប់ចាប់តាំងពីការបោះឆ្នោតខែកក្កដាដែលពោរពេញទៅដោយគុណវិបត្តិជាមូលដ្ឋានមក។ ការបន្តនូវវិបត្តិក្រោយការបោះឆ្នោតបានផ្តល់ដល់ប្រទេសអូស្ត្រាលីនូវឱកាសដើរតួនាទីគន្លឹះ ក្នុងការដាក់ប្រទេសនេះទៅក្នុងគន្លងនៃការលើកតម្កើង និងការការពារសិទិ្ធមនុស្ស ។ ប្រទេសអូស្ត្រាលីគួរប្រើសម្លេង និងឥទិ្ធពល របស់ខ្លួន ដើម្បីធ្វើឲ្យមានភាពខុសគ្នាមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយគាបសង្កត់រដ្ឋាភិបាល ហ៊ុន សែន ឲ្យសុខចិត្តរៀបចំការបោះឆ្នោតមុនពេលកំណត់ បន្ទាប់ពីការកែទម្រង់ជាជម្រៅនៅគ្រប់ថ្នាក់នៃរចនាសម្ព័ន្ធ និងច្បាប់ របស់ប្រទេស ។ យើងខ្ញុំក៏សូមអំពាវនាវផងដែរដល់លោកស្រី សូមស្នើសុំឲ្យបញ្ឈប់ការហាមឃាត់ទូទៅនៃការធ្វើបាតុកម្ម នៅពេលលើកឡើងអំពីសេចក្តីបារម្ភលើការដាក់កំហិតដទៃទៀតលើសេរីភាពក្នុងការសំដែងមតិ និងការធ្វើសមាគម ក៏ដូចជាការរឹបអូសដីធ្លី អំពើពុករលួយ និងការជ្រៀតជ្រែកមិនត្រឹមត្រូវរបស់គណបក្សកាន់អំណាចលើប្រព័ន្ធតុលាការ នគរបាល គណកម្មាធិការរៀបចំការបោះឆ្នោត និងស្ថាប័នរដ្ឋជាគន្លឺះដទែទៀត  ។ ទាំងនេះគឺស្របទៅនឹងញត្តិរបស់ព្រឹទ្ធសភាអូស្រ្តាលី អនុម័តកាលពីអាទិត្យកន្លងទៅ ដែលបានអំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ដើម្បី “បញ្ជាក់អំពីការជាប់ពាក់ព័ន្ធរបស់ខ្លួន ក្នុងការការពារសិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា” ។

ដូចបានទទួលស្គាល់យ៉ាងទូលំទូលាយ​ក្នុងសេចក្តីថ្លែងការណ៍របស់ប្រទេសអូស្ត្រាលី នៅចំពោះមុខក្រុមការងារនៃក្រុមប្រឹក្សាសិទិ្ធមនុស្ស អសប ស្តីពីការពិនិត្យឡើងវិញតាមកាលកំណត់ជាសកលអំពីការកត់ត្រាសិទិ្ធមនុស្សនៅប្រទេសកម្ពុជា នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៤ ក្នុងចំណោមបញ្ហាបន្ទាន់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ មាន៖

  • ការបោះឆ្នោតជាតិមានកល្ខណៈមិនសេរី និងមិនត្រឹមត្រូវ ធ្វើឡើងក្នុងខែកក្កដា ឆ្នាំ ២០១៣ ដែលគណបក្សប្រជាជនកម្ពុជាជាគណបក្សកាន់អំណាចបានប្រកាសថាខ្លួនបានឈ្នះដោយប្រកិតប្រកើយ តែភាពគួរឲ្យជឿបាននៃលទ្ធផលនេះត្រូវបានគណបក្សសង្គ្រោះជាតិជាគណបក្សប្រ​ឆាំង និងអង្គការសង្គមស៊ីវិលកម្ពុជាឯករាជ្យ ជំទាស់ ។ ដូចលោកស្រីជ្រាបស្រាប់ហើយថា ញត្តិរបស់ព្រឹទ្ធសភា បានអំពាវនាវឲ្យប្រទេសកម្ពុជាយល់ព្រមឲ្យមានការស៊ើបអង្កេតជាអន្តរជាតិ ទៅលើការដឹកនាំធ្វើ និងលទ្ធផលនៃការបោះឆ្នោត,
  • ការព្យួរសិទិ្ធស្របច្បាប់នៃសេរីភាពក្នុងការជួបជុំគ្នា និងការធ្វើសមាសគម ទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ត្រូវបានដាក់កំហិតដោយខុសច្បាប់ ដោយរដ្ឋាភិបាល ហ៊ុន សែន ។ កម្លាំងសន្តិសុខត្រួតត្រាដោយ គបក បានប៉ុនប៉ង​ដោយមិនឈរលើច្បាប់ និងដោយហឹង្សា ដើម្បីបង្ខំឲ្យសុខចិត្តទទួលយកលទ្ធផលនៃការបោះឆ្នោត និងបង្ក្រាបសកម្មជនសហជីពកម្មករ តាម     រយៈកាប្រើកម្លាំងហួសហេតុ ដែលបានបណ្តាលឲ្យមានស្លាប់ និងរបួសជាច្រើន,
  • ការខ្វះនូវឯករាជភាព និងភាពមិនលំអៀង នែស្ថាប័នជាតិជាគន្លឹះដទែទៀត ដូចជាតុលាការ និ​ង​នគរបាល ដែលត្រូវបានត្រួតត្រាដោយ ហើយអាស្រ័យហេតុនេះ បានបំរើផលប្រយោជន៍របស់ គបក,

បញ្ហា​សិទិ្ធមនុស្សបន្ទាន់ដទែទៀត រួមមាន៖

  • ការឹបអូសដីពីអតីតកាល និងបច្ចុប្បន្នកាល​ ដោយមន្ត្រីរាជការ និងស្ថាប័នរដ្ឋាភិបាល ឬដោយបក្សពួករបស់លោក ហ៊ុន សែន ។ ការវិនិច្ឆ័យសេចក្តីរបស់តុលាការ និងប្រតិបត្តិការរបស់កម្លាំងសន្តិសុខ តែងតែត្រូវបានដឹងជាមុនថានឹងផ្តល់ឲ្យដល់ផលប្រយោជន៍របស់ពួកអ្នកជំនួញក្នុងស្រុក ឬអន្តរជាតិ ដោយបណ្តេញចេញជនកម្ពុជាជាអ្នកក្រពីដីដែលពួកគេបានកាន់កាប់ និងពីផ្ទះរបស់ពួកគេ ដែលត្រូវបានការពារដោយបទបញ្ញតិ្តអំពីសិទិ្ធលើដីធ្លីដោយរដ្ឋធម្មនុញ្ញកម្ពុជា និងផ្ទុយទៅនឹងគោលការណ៍​​ និងការណែនាំជាមូលដ្ឋាន របស់អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍន៍លើមូលដ្ឋាននៃការបណ្តេញចេញ និងការផ្លាស់ប្តូរទីកន្លែង ។
  • ការចាប់ខ្លួនដោយមិនឈរលើច្បាប់ និងការវិនិច្ឆ័យសេចក្តីដោយមិនត្រឹមត្រូវជាប្រចាំ​ លើពួកអ្នកការពារសិទិ្ធមនុស្ស និងសកម្មជន លើការចោទប្រកាន់ផ្លូវច្បាប់គួរឲ្យសង្ស័យ ។
  • ការវាយបំបែកដោយហឹង្សា ការប្រជុំគ្នាដោយសន្តិវិធីនៃសង្គមស៊ីវិល ទាក់ទិនទៅនឹងបញ្ហានៃការបោះឆ្នោត និងបញ្ហាដទែទៀត ។

គបក នៅពេលទប់ទល់នឹងការតវ៉ាទាំងអស់ ទៅនឹងការលួចបន្លំយ៉ាងជ្រាលជ្រៅនៃការបោះឆ្នោត បានសន្យាថានឹងដឹកនាំធ្វើ “ការកែទម្រង់ស៊ីជម្រៅ” ដើម្បីដោះស្រាយ យ៉ាងហោចណាស់ បញ្ហាសិទិ្ធមនុស្សមួយចំនួនខាងលើ និងបានអំពាវនាវដល់ គសជ ឲ្យបញ្ចប់ពហិការមិនចូលរួមប្រជុំរដ្ឋសភាទាក់​ទិនទៅនឹងការបោះឆ្នោត ។ ក្នុងន័យនេះ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៤ កិច្ចព្រមព្រៀងរវាងក្រុមការងារបច្ចេកទេស គបក និង គសជ ស្តីពីការបង្កើតអង្គការកែទម្រង់ការបោះឆ្នោត ដោយមានតំណាងស្មើគ្នាពីគណបក្សទាំងពីរ និងការចូលរួមរបស់សង្គមស៊ីវិល ត្រូវបានស្វាគមន៍ថាជាជំហានទី ១ ឆ្ពោះទៅលទ្ធភាពនៃការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ នៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែ ដើម្បីដើរដល់កន្លែងនេះ តម្រូវឲ្យធ្វើការកែទម្រង់ស្ថាប័នជាមូលដ្ឋាននៃកិច្ចដំណើរការបោះឆ្នោតទាំងមូល ហើយជាពិសេសប្រព័ន្ធនៃអង្គការគ្រប់គ្រងការបោះឆ្នោត ដែល គបក បន្តទប់ទល់ ។

គបក បានសន្យាថាធ្វើការកែទម្រង់ជាទៀងទាត់លើរយៈពេលជាងពីរទសវត្ស៍កន្លងមក តែខកខានមិនបានគោរពតាមកិច្ចសន្យានេះទេ ។ រដ្ឋាភិបាលអូស្រ្តាលើ និងរដ្ឋាភិបាលបរទេសដទៃទៀត ដែលមានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា មិនគួរទទួលយកការសន្យាបែបនេះជាតម្លៃសន្មតទេ ផ្ទុយទៅវិញ​ គួរគាបសង្កត់រដ្ឋាភិបាលកម្ពុជាឲ្យធ្វើជំហានជាក់ស្តែង និងមានអត្ថន័យ ឆ្ពោះទៅការគោរព សិទិ្ធមនុស្សពិតប្រាកដ និងដោយពេញលេញ ក្នុងប្រទេស ។ វាជាសារសំខាន់ចំពោះរដ្ឋាភិបាលលោកស្រី ដើម្បីទប់ស្កាត់ការប៉ុនប៉ងក្នុងការចូលរួមជាមួយវោហាសាស្រ្តដែលគ្មានខ្លឹមសារ ស្តីពីការកែទម្រង់ នៅពេលធ្វើសេចក្តីថ្លែងការណ៍អំពីសារសំខាន់នៃការទាក់ទងល្អវាងប្រទេសអូស្ត្រាលី និងកម្ពុជា ដូចដែលអតីតរដ្ឋាភិបាលអូស្ត្រាលីនានា បានធ្វើក្នុងទសវត្ស៍កន្លងមក-ដែលសម្រេចបានខ្លឹមសារដ៏តិចតួចសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងកិច្ចដំណើរការនេះ ។

ក្នុងសេចក្តីថ្លែងការណ៍ជាសាធាររណៈ និងក្នុងការប្រជុំជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឧប​នា​យករដ្ឋមន្ត្រី ស ខេង និង ហោ ណាំហុង យើងខ្ញុំសូមអំពាវនាវដល់លោកស្រី សូមគាបសង្កត់រដ្ឋាភិបាលកម្ពុជា ឲ្យសន្យាថានឹងចាប់ផ្តើមជាបន្ទាន់នូវការអនុវត្តការកែទម្រង់ពិតប្រាកដ ក្នុងនេះរួមមានអនុសាសន៍របស់សង្គមស៊ីវិលកម្ពុជាផង ។

ដោយលើកឡើងនូវបញ្ហាបែបនេះ ប្រទេសអូស្រ្តាលីនឹងបន្ថែមសម្លេងរបស់ខ្លួន ទៅនឹងសម្លេងដ៏ក្លាហានរបស់ជនកម្ពុជាជាច្រើនដែលធ្វើឡើងដើម្បីការផ្លាស់ប្តូរដោយសន្តិវិធី ។

ចម្លងជូន៖ លោកស្រី អាលីសុន បួរ៉ូវ (Alison Burrows) ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ។

ដោយសេចក្តីគោរព

អេឡែន ពៀកសិន (Elain Pearson)

នាយកប្រចាំអូស្ត្រាលី

More reporting on: