Women's Rights

  • Oct 31, 2011

    អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានចុះផ្សាយក្នុងរបាយការណ៍​ថ្ងៃនេះថា​ ការខកខានរបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីដាក់បទប្បញ្ញត្តិ​គ្រប់គ្រង លើអ្នកជ្រើសរើសនិងនិយោជក ធ្វើឲ្យពលករចំណាកស្រុកធ្វើការតាមផ្ទះជាតិកម្ពុជា ទទួលរងនូវការ រំលោភដ៏រីក​រាលដាល។  ស្រ្តីនិងកុមារីកម្ពុជាជាច្រើនពាន់នាក់ ដែលធ្វើចំណាកស្រុកទៅកាន់ប្រទេស ម៉ាឡេស៊ី ទទួលបាននូវការការពារបន្តិចបន្តួច ពីការបង្ខាំងខ្លួននៅក្នុងមណ្ឌល ពីបន្ទុកបំណុល​ដ៏ធ្ងន់ធ្ងរ និងពីល័ក្ខខ័ណ្ឌការងារមានលក្ខណៈកេងប្រវ័ញ្ច។

  • Oct 31, 2011
    អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយនៅថ្ងៃនេះថា ការហាមប្រាមមិនឲ្យបញ្ជូនពលករធ្វើការតាមផ្ទះ ទៅកាន់ប្រទេសម៉ាឡេស៊ីរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គួរតែធ្វើព្រមជាមួយការពិនិត្យកែប្រែជាពិសេសនូវវិធានការការពារ សម្រាប់ពលករធ្វើការតាមផ្ទះទាំងនេះ។ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១១ លោកហ៊ុនសែនបានសន្យាជាមួយអ្នកស្រីជំទាវ មួរ សុខហួរ តំណាងរាស្រ្តពីគណបក្សប្រឆាំងថា លោកបញ្ឈប់ការធ្វើចំណាកស្រុកនេះ បន្ទាប់ពីមានការតវ៉ាម្តងហើយម្តងទៀតអំពីអំពើរំលោភ អំឡុងពេលជ្រើសរើសពលករនៅក្នុងប្រទេសកម្ពុជា និងអំឡុងពេលជួលឲ្យធ្វើការងារនៅក្នុងប្រទេសម៉ាឡេស៊ី។
  • Jul 19, 2010
    អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយនៅក្នុងរបាយការណ៍ដែលចេញផ្សាយថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើសកម្មភាព បញ្ឈប់ជាបន្ទាន់នូវរាល់អំពើហិង្សាប្រឆាំងនឹងអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ និងគួរបិទជាស្ថាពរ នូវមជ្ឈមណ្ឌល ដែលស្រ្តីប្រកបរបររកស៊ីផ្លូវភេទទាំងឡាយត្រូវបានគេឃុំឃាំងខ្លួនដោយខុសច្បាប់ និងដោយរំលោភនៅទីនោះ។