Skip to main content

កត់សម្គាល់ថ្ងៃខួបនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅកម្ពុជា

Published in: The Cambodia Daily

ទោះបីជាត្រូវបានបំភ្លេចចោលយ៉ាងយូរដោយមនុស្សជាច្រើនក៏ដោយ ក៏នៅថ្ងៃពុធ ទី ៣ ខែកក្កដាឆ្នាំ ២០១៤ នេះ គឺជាខួបទី ២០ នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយមន្ត្រីជាន់ខ្ពស់ គបក ប្រឆាំងសហនាយករដ្ឋមន្ត្រី ព្រះអង្គម្ចាស់ នរោត្តម រណប្ញទិ្ធ និង លោក ហ៊ុន សែន ។

ថ្នាក់ដឹកនាំ គបក មិនដែលរួបរួមគ្នាដូចអ្នកខាងក្រៅបក្សបានគិតទាល់តែសោះ តែនៅខែកក្កដា ឆ្នាំ ១៩៩៤ វាត្រូវបានធ្លាក់ចូលក្នុងជម្លោះបក្សពួក ។ អ្វីៗបានចាប់ផ្តើមបែកបន្ទាប់ពីគណបក្សរាជានិយមហ៊្វុងស៊ីនប៉ិចបានធ្វើឲ្យបរាជ័យ គបក ក្នុងការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់ នៅខែឧសភា ឆ្នាំ ១៩៩៣។ ដោយភ័យខ្លាចថា គណបក្សហ្វ៊ុងស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់រណប្ញទិ្ធនឹងព្យាយាមប្រើអាសនៈ ៦៩ រួមជា​មួយគណបក្សតូចៗពីរទៀត ដើម្បីបង្ខំសមាជិក គបក ៥១ នាក់ក្នុងសភាឲ្យធ្វើជាគណបក្សប្រ​ឆាំង លោក ហ៊ុន សែន និង គបក បានរៀបចំចលនាអប្បគមន៍ក្លែងក្លាយមួយ នៅផ្នែកខាងកើតប្រទេស ។

អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស៊ិន សុង គូបដិបក្សយូរអង្វែងរបស់លោក ហ៊ុន សែន ក្នុង គបក និងព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ដែលបានបំបែកចេញពីព្រះអង្គម្ចាស់ រណប្ញទិ្ធ ទៅចូល គបក ក្នុងឆ្នាំ ១៩៩១ បានប្រកាសថា ខេត្តចំនួន ៧ នឹងបំបែកខ្លួនចេញ បើ គបក​ មិនត្រូវបានអនុញ្ញាតឲ្យចែកអំណាចគ្នាជាមួយគណបក្សហ្វ៊ុស៊ីនប៉ិចទេនោះ ។ លោក ហ៊ុន សែន បានធ្វើពើជាប្រាប់ អ៊ុនតាក់ និងសហគមអន្តរជាតិ ថារូបគាត់គ្មានពាក់ព័ន្ធ និងធ្វើគួកចេ ដើម្បីដោះស្រាយបញ្ចប់ជាមួយអប្បគមន៍នេះទេ តែការនេះជាការក្លែងក្លាយទៅវិញ ដោយយោងតាមមន្ត្រី គបក ផែនការនេះត្រូវបានគូសវាសដោយលោក ហ៊ុន សែន និងមេដឹកនាំ គបក ដទៃទៀត ដើម្បីបើកផ្លូវឲ្យពួកខ្លួនបានចូលក្នុងរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត  អ៊ុនតាក់ ។

 អ៊ុនតាក់ បានខ្លបខ្លាចចំពោះសញ្ញាហានិភ័យទី ១ ដល់ទាហានរាប់ពាន់នាក់របស់ខ្លួន បានអនុ​-ញ្ញាតឲ្យ ហ៊ុន សែន ឈ្នះក្នុងការបង្ខំដោយចុងកាំភ្លើងឲ្យមានការរៀបការជាមួយ ហ្វ៊ុនស៊ិនប៉ិច ។ ភ្លាមៗនោះ លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋន្ត្រីទី ២ មានអំណាចស្មើនឹងនាយករដ្ឋមន្ត្រីជាប់ឆ្នោត គឺនាយករដ្ឋមន្ត្រីទី ១ នរោត្តម រណប្ញទិ្ធ ។ តែការនេះបានកើតឡើងជាមួយការបង់ថ្លៃផ្ទៃក្នុង គបក ដោយ លោក ហ៊ុន សែន បានធ្វើពលីកម្មលោក ស៊ិន សុង ព្រះអង្គម្ចាស់ចក្រពង្ស និងអ្នកដទែទៀតដែលបានដឹកនាំចលនាអប្បគមន៍ជាផ្លូវការ ។

ព្រះអង្គម្ចាស់ ចក្រពង្ស គ្មានអំណាចមូលដ្ឋានក្នុង គបក ទេ ។ គបក បានប្រើគាត់ដើម្បីបំបែកបំបាក់ ហ្វ៊ុនស៊ីនប៉ិច ប៉ុណ្ណោះ ។ តែ ស៊ិន សុង គឺជាសត្រូវដ៏ធំសម្បើបរបស់ ហ៊ុន សែន ។ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះមានពួកអ្នកដើរតាមយាងខ្លាំងនៅក្នុងកងនគរបាល និង”កងនគរបាលប្រយុទ្ធ” អា-៣ ដ៏ល្បីល្បាញ ដែលធ្លាប់បានប្រយុទ្ធជាមួយខ្មែរក្រហម ។ លោក ស៊ិន សុង បានខឹងយ៉ាងខ្លាំងដោយបាត់អាសនៈរបស់គាត់ក្នុងរដ្ឋសភា និងមិនត្រូវបានតែងតាំងឲ្យមានតួនាទីថ្នាក់ខ្ពស់ក្នុងរដ្ឋាភិបាលចំរុះទេ។ ដោយទុកចោលពីឆាកនយោបាយ រូបគាត់បានចាប់ផ្តើមរៀបចំផែនការសម្ងាត់ ។  

លោក ស៊ិន​ សុង ខឹង លោក ហ៊ុន សែន ត្រូវរ៉ូវគ្នាជាមួយមន្ត្រីមានអំណាចជាច្រើនក្នុង គបក ដែលជ្រួលច្រាលក្នុងចិត្តអំពីការទាក់ទងគ្នាដ៏ជិតស្និទ្ធរបស់គាត់ ជាមួយព្រះអង្គម្ចាស់ រណប្ញទិ្ធ ជាពិសេសបន្ទាប់ពីព្រះអង្គម្ចាស់បានប្រកាសថាសហនាយករដ្ឋមន្ត្រី “ថើបគ្នាមួយថ្ងៃបីដង” ។​ ក្នុងចំណោមពួកអ្នកខឹងខ្លាំងជាងគេមានលោក ស៊ិន សេន មេសន្តិសុខផ្ទៃក្នុង គបក តាំងពីយូរមកហើយ និងមេប្រតិបត្តិការនៃក្រុមពិឃាដជំនាន់អ៊ុនតាក់ ដែលត្រូវបានស្គាល់ថាជាក្រុម-អា ។ ក្នុងបទសម្ភានស៍មួយនៅឆ្នាំ ២០០០ លោក ស៊ិន សេន បានបញ្ជាក់យ៉ាងច្បាស់ជាមួយខ្ញុំថា គាត់យល់ឃើញថាគាត់ត្រូវបានគេបង្អត់រង្វាន់ដ៏មួយត្រឹមត្រូវដូចលោក ស៊ិន សុង ដែរ ។ (លោក​ ស៊ិន សុង និង លោក ស៊ិន សេន ដែលបានស្លាប់តាំងពីរនាក់ហើយនោះ គ្មានជាប់សាច់ញាតិនឹងគ្នាទេ)។ សមា​ជិក គបក ដទៃទៀត គ្រាន់តែមិនសប្បាយចិត្តនឹងការដែលមន្ត្រី ហ៊្វុនស៊ីនប៉ិច ត្រូវបានដាក់ជំនួសពួកគេឲ្យនៅជាយៗសូម្បីតែពេលនោះពួកគេអាចប្រើតួនាទីថ្មីដើម្បីប្រព្រឹត្តអំពើពុករលួយក៏ដោយ ។

ទោះបីជាការប៉ុនប៉ងធ្វើរដ្ឋប្រហារជាសំខាន់ជាកិច្ចការផ្ទៃក្នុង របស់ គបក ក៏ដោយ ក៏វាត្រូវបានជួយផងដែរដោយមន្ត្រីផ្លូវការថៃ និងពួកអ្នកជំនួញដែលខឹងថាពួកគេត្រូវបានផ្តាច់ចេញពីការពាក់ព័ន្ធជា​មួយមុខជំនួញដ៏ចំណេញច្រើន ដោយព្រះអង្គម្ចាស់ រណប្ញទិ្ធ និងលោក ហ៊ុន សែន។​ ទាំងនេះរួមមានមន្ត្រី មកពីស្ថានីយទូរទស្សន៍ IBC របស់លោកថាក់ស៊ីន កិច្ចសន្យាជាមួយទូរទស្សន៍រយៈពេល ៩៩ ឆ្នាំ - តាមសេចក្តីរាយការណ៍ថាទទួលបានដោយការសូកប៉ាន់ - ថ្មីៗនេះ ត្រូវបានហែកចោលដោយសហនាយករដ្ឋមន្ត្រីទាំងពីរនាក់ ។

តែពួកអ្នកធ្វើផែនការក្បត់មានការឆ្គាំឆ្គង ។ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ១៩៩៤ ដោយធ្វើអាការាក់ជាពិធីរំលឹកខួបនៃការបង្កើតបក្សកុម្មុយនីសកម្ពុជា ឧត្តមសេនីយជាង ៧០ នាក់ និងអ្នកដទៃទៀត បានជួបជុំគ្នានៅផ្ទះអតីតរដ្ឋមន្ត្រីកាពារជាតិ ប៊ូ ថង ។ នៅទីនោះ ពួកគេបានពិភាក្សាគ្នាដោយចំហអំពីផែនការធ្វើរដ្ឋប្រហារ ដោយមិនខ្វល់នូវការបានដឹងថា លោក ហ៊ុន សែន ឬរណប្ញទិ្ធ មានកម្លាំង និងសម្ភារៈ ដើម្បីទប់ស្កាត់ការួបរួមព្រមព្រៀងគ្នាធ្វើរដ្ឋប្រហារ ដោយកម្លាំង គបក មកពីមូលដ្ឋានបង្អែកពួកគេនៅខេត្តព្រៃវែង ។ មន្ត្រី គបក ជាច្រើននាក់ ដែលខ្ញុំបានសម្ភាសន៍ បាននិយាយថា ជាក់ស្តែង ថ្នាក់ដឹកនាំ គបក ស្ទើរទាំងអស់ បានដឹង​ និងបានគាំទ្រ រដ្ឋប្រហារ ក្នុងនេះរួមមានសមាជិកជាន់ខ្ពស់ ជា ស៊ីម និង ស ខេង ក្នុងបក្សផង ។

នៅថ្ងៃទី ២ ខែកក្កដា ក្បួនរថក្រោះ និងរថពាសដែកដឹកបុគ្គលិក បានចាប់ផ្តើមចេញដំណើរពីព្រៃវែង ។ តែបើផែនការសម្ងាត់មានអ្នកចូលរួមច្រើន វាមិនអាចបិទបាំងបានទេ ។ លោក ហ៊ុន សែន បានទទួលព័ត៌មាន និង, ដោយស្លន់ស្លោ បានរៀបចំបំបែកផែនការសម្ងាត់នោះ ។ ក៏ប៉ុន្តែ នៅពេលនោះ លោក ហ៊ុន សែន មានកងកម្លាំងសន្តិសុខបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះគាត់ត្រូវការកម្លាំង ហ៊្វុនស៊ីន​ប៉ិច មកជួយ  សង្គ្រោះ ។ ឧត្តមសេនីយ ញ៉ឹក ប៊ុនឆៃ មនុស្សដែលក្រោយមក ហ៊ុន សែន ចង់សម្លាប់ក្នុងរដ្ឋប្រហារឆ្នាំ ១៩៩៧ បានបញ្ជូនកម្លាំង ហ៊្វុន ស៊ីនប៉ិច ដើម្បីស្កាត់ចាប់ រថពាសដែក APCs នៅជាយក្រុងភ្នំពេញ ហាក់បីដូចជាដើម្បីសង្គ្រោះជីវិត ហ៊ុន សែន ។ (ជាមនុស្សអសមត្ថភាព ព្រះអង្គម្ចាស់ រណប្ញទិ្ធ មិនបានចាត់ទុកផែនការសម្ងាត់នេះថាធ្ងន់ធ្ងរទេ បានបន្តពិធីជប់លៀងខួបកំណើតកូនស្រីរបស់លោក មុននឹងទីបំផុតទៅបានសុខចិត្តទៅកាន់ក្រសួងការពារជាតិដើម្បីសុវត្ថិភាពផ្ទាល់របស់លោក) ។

នៅព្រលឹមថ្ងៃទី ៣ ខែកក្កដា លោក ស៊ីន សុង ត្រូវបានចាប់ខ្លួននៅផ្ទះគាត់ ។ នៅផ្ទះជាប់គ្នានោះ ប្រធាន គបក ជា ស៊ីម ដែលមានជាប់ពាក់ព័ន្ធដែរនោះ ក៏មានការភ័យខ្លាចចាប់ខ្លួនដែរ ។ ក្រោយមក លោក ស៊ីន សុង បានគេចខ្លួនទៅកាន់ប្រទេសថៃ ដែលនៅទីនោះមន្ត្រីជាន់ខ្ពស់ថៃបានការពារគាត់ ។ ប៉ុន្មានថ្ងៃក្រោយមក លោក ស៊ិន សេន ត្រូវបានចាប់ខ្លួននៅពេលគាត់ឡើងយន្តហោះទៅក្រៅប្រទេស ។ ជនជាតិថៃមួយចំនួន ត្រូវបានផ្តន្ទាទោសឲ្យជាប់គុករយៈពេលយូរ ថ្វីបើក្រោយមកពួកគេត្រូវបានដោះលែង និងវិលត្រឡប់ទៅប្រទេសថៃវិញ ក៏ដោយ ។

ហេតុអ្វីបានជាព្រឹត្តិការណ៍វិកវរនេះ មានសារសំខាន់ដូច្នេះចំពោះអនាគតប្រទេសកម្ពុជា? លោក​ ហ៊ុន សែន ចម្រាញ់បាននូវតម្លៃដ៏ធ្ងន់ពីសំណាក់ លោក ជា ស៊ីម និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ។ ក្នុងពេលនោះ នគរបាលគឺជាកម្លាំងសន្តិសុខខ្លាំងបំផុតក្នុងប្រទេស តែវាស្ថិតនៅក្រោមការត្រួតត្រាយ៉ាង​រឹងមាំរបស់ភាគី លោក ជា ស៊ីម ក្នុងបក្ស ។ ​ដោយងាយទទួលការចោទប្រកាន់ថាឃុបឃិតក្នុងរដ្ឋប្រ​ហារ ទាំងពីរនាក់បានសុខចិត្តទទួលយកលក្ខខ័ណ្ឌរបស់ ហ៊ុន សែន ដែលថាគាត់នឹងតែងតាំងអនាគតអគ្គស្នងការនគរបាលជាតិ ។

ការនេះបានធ្លាក់ទៅក្នុងកណ្តាប់ដៃមនុស្សឃោរឃៅ ហុក ឡងឌី ដែលត្រូវរាយការណ៍ផ្ទាល់ទៅ លោក ហ៊ុន សែន និងមានអាជីពក្នុងការរំលោភសិទិ្ធមនុស្ស មុនរូបគេស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងឆ្នាំ ២០០៨ ។ ភ្លាមៗនោះ ដោយសារភ័យអំពីសុវត្ថិភាពផ្ទាល់ខ្លួន លោក ហ៊ុន សែន ក៏បានយកកងកម្លាំងសន្តិសុខដ៏តិចតួចរបស់គាត់ឲ្យធ្វើជាកងទ័ពផ្ទាល់ខ្លួនដោយពេញបន្ទុកតែម្តង ។ “អង្គភាពកងអង្គរក្ស” នេះ បានក្លាយយ៉ាងឆាប់ទៅជាអង្គភាពមានការហ្វឹកហាត់ និងបំពាក់ដោយអាវុធល្អបំផុតក្នុងប្រទេស ដែលស្មោះត្រង់ជាមួយមនុស្សម្នាក់​ជាជាងប្រទេសជាតិ ។

នេះគឺជាការផ្លាស់ប្តូរដ៏រំជួយផ្ទៃក្នុង កបក ភ្លាមៗនោះធ្វើឲ្យ លោក ហ៊ុន សែន ជាមនុស្សមានអំណាចជាងគេបំផុត ដោយឥតប្រកែកបាន ក្នុងផ្ទៃក្នុងបក្ស និងប្រទេស ។ រូបគាត់បានក្លាយជាមានអំណាចរហូតដល់អាចទទួលខុសត្រូវក្នុងការធ្វើរដ្ឋប្រហារខែកក្កដា ឆ្នាំ ១៩៩៧ ប្រឆាំងព្រះអង្គម្ចាស់ រណប្ញទិ្ធ​, ញ៉ិក ប៊ុនឆៃ និង ហ៊្វុនស៊ីនប៉ិច លើការប្រឆាំងរបស់ លោក ជា​ ស៊ីម, ស ខេង, រដ្ឋមន្ត្រីការពារប្រទេស ទៀ បាញ់ និងរហូតដល់មេកងទ័ព កែ គឹមយ៉ាន ផង ។ ជាជំនួស លោក ហ៊ុន សែន បានប្រើអង្គភាពអង្គរក្សរបស់គាត់ អង្គភាពនគរបាលក្រោមបញ្ជាការរបស់ ហុក ឡងឌី អង្គភាពកងអាវុធហត្ថ អង្គភាពកងទ័ពស្មគ្រចិត្តខ្លះ និងពួកខ្មែរក្រហមផ្តាច់ខ្លួនខ្លះ ។

ក្នុងចំណោមការចំអកជាច្រើននេះ  គឺបើពុំមានអន្តរាគមន៍របស់ហ៊្វុនស៊ីនប៉ិចទេ នោះលោក ហ៊ុន សែន អាចត្រូវបានដកចេញ ឬសម្លាប់ក៏ថាបាន (អ្វីដែលពួកអ្នករួមគំនិតក្នុងផែនការសម្ងាត់ មានបំណងចង់ធ្វើអ្វីជាមួយព្រះអង្គម្ចាស់ រណប្ញទិ្ធ និងជាមួយលោក ហ៊ុន សែន នៅតែមិនច្បាស់)។ ត្រឹមតែជាការចំអក ពួកអ្នកមានគំនិតក្បត់ ត្រូវបានគាំទ្រដោយពួកអ្នកជំនួញនិងមន្ត្រីថៃ ក្នុងនេះរួមមានក្រុមហ៊ុនរបស់មនុស្សដែលសព្វថ្ងៃជាចំណុចប្រសព្វនៃនយោបាយបច្ចុប្បន្នរបស់ថៃ គឺ លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា ដែល IBC ទើបតែបានបាត់បង់ការផ្តាច់មុខរបស់វា ដោយទូរទស្សន៍ផ្កាយរណប ។ ២០ ឆ្នាំក្រោយមក លោក ហ៊ុន សែន និងលោក ថាក់ស៊ីន ជាសម្ព័ន្ធមិត្តនយោបាយបន្ទាប់ពីរដ្ឋប្រហារថ្មីមួយទៀត តែលើកនេះ​ ថាក់ ស៊ីន ជាមុខសញ្ញាដូច ឆ្នាំ ២០០៦ ។

ប្រាដ អាដាំ នាយកផ្នែកអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធមនុស្ស

 

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country

Most Viewed