Skip to main content

ប្រទេសថៃ៖ ការភ័យខ្លាចការបង្រ្កាបធ្វើឲ្យផ្ទុះការរត់ចេញពពាក់ពពូន

ជ្រើសយកការកែទម្រង់ដើម្បីការពារសិទិ្ធកម្មករចំណាកស្រុក ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៤

(ញូវយក) - អជ្ញាធរយោធាថៃគួរកែលំអជាបន្ទាន់ការការពារសិទិ្ធមនុស្ស របស់កម្មករចំណាកស្រុក ដើម្បីបញ្ចប់ការត់ចេញទាំងហ្វូងៗពីប្រទេសនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះ ។

 បន្ទាប់ពីរដ្ឋប្រហារយោធាថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ កម្មករចំណាកស្រុកទាំងបានចុះឈ្មោះក្នុវបញ្ជី និងមិនបានចុះឈ្មោះក្នុងបញ្ជី រាប់រយពាន់នាក់ មកពីប្រទេសកម្ពជា[2] ភូមា[3] និងឡាវ[4] បានរត់ចេញពីប្រទេសនេះ ដោយការភ័យខ្លាចការបង្ក្រាបរបស់រដ្ឋាភិបាល និងបទបញ្ជាប្រកាសនាពេលថ្មីៗនេះ ។ កម្មករខ្មែរជាង ២០០,០០០ នាក់ ត្រូវបានត្រឡប់មកកម្ពុជាវិញ យោងតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ និងនគរ​បាលកម្ពុជាឲ្យដឹង ។ មួយចំនួនតិចជាងនេះ បានឆ្លងទៅប្រទេសភូមា ។ យ៉ាងហោចជនចំណាកស្រុក ៨ នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវប្រទេសថៃ ហើយពួកគេជាច្រើននាក់ដែលបានឆ្លងព្រំដែនចូលក្នុងប្រទេសកម្ពុជា មានស្ថានភាពក្រខ្វក់ និងសុខភាពមិនល្អ មុនពួកគេអាចធ្វើដំណើរទៅកាន់ផ្នែកដទៃទៀតនៃប្រទេស ។

  “បទបញ្ជាថ្មីរបស់ក្រុមយោធាកាន់អំណាចថៃ បណ្តាលឲ្យមានការរត់ចេញនៃកម្មករចំណាកស្រុកច្រើនមហិមា ដែលជាយូរមកហើយ បានរងការរំលោភរបស់មន្ត្រី និងថៅកែដោយអសីលធ៌ម” លោក ប្រាដ អាដាំ[5] នាយកផ្នែកអាស៊ី បាននិយាយ ។ “ក្រុមយោធាចាំបាច់ប្រែក្រឡាស់មហន្តរាយនេះ ដោយដាក់ចេញជាបន្ទាន់នូវការកែទម្រង់ពិតប្រាកដ ដែលនឹងការពារសិទិ្ធកម្មករចំណាក​ស្រុក មិនមែនគំរាមកហែងពួកគេទេ” ។   

បន្ទាប់ពីរដ្ឋប្រហារ ក្រុមប្រឹក្សាជាតិយោធា សម្រាប់ប្រជាជន និងសណ្តាប់ធ្នាប់ (NCPO-កយបស) និងបញ្ជា​ការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរួម យោធា-ស៊ិវិល (ISOC-បសកយស) ក្នុងខេត្តជាច្រើន បានបើកធ្វើយុទ្ធនាការដើម្បី “ធ្វើនិយតកម្ម” កម្មករចំណាកស្រុក ។ មុខសញ្ញាគឺទេសន្តរប្រវេសន៍ចូលប្រទេសថៃ[6]ដោយគ្មានឯកសារ និងបានធ្វើការដោយពុំមានការអនុញ្ញាតផ្លូវការ ពួកអ្នកធ្វើការក្រៅខេត្តកំណត់ក្នុងប័ណ្ណអនុញ្ញាតការងាររបស់ពួកគេ និងពួកអ្នកដែលឯកសារធ្វើដំណើរនិងប័ណ្ណការងារ ហួសកំណត់ ។

ថៅកែខ្លះ ក៏បានបង្ហើរពាក្យចចាមអារ៉ាមដដែលៗផងដែរ ថាអាជ្ញាធរថៃនឹងធ្វើឲ្យឈឺចាប់លើរូបរាងកាយទេសន្តរប្រវេសន៍ណាដែលត្រូវបានចាប់ខ្លួន ធ្វើជាល្បិចដើម្បីដឹកកម្មករចំណាកស្រុកចេញដោយពុំបើកប្រាក់ខែដែលជំពាក់ពួកគេឲ្យ ។

កយបស បានចេញ បទបញ្ជាលេខ ៦៧ និង ៦៨ នៅថ្ងៃទី ១៦ និង ១៧ ជាបន្តបន្ទាប់ ប្រកាសថាអាជ្ញាធរថៃពុំមានគោលនយោបាយណាមួយសម្រាប់បង្ក្រាបកម្មករចំណាកស្រុកទេ ។ ជាជំនួស ពួកគេតម្រូវឲ្យក្រុមហ៊ុនទាំងអស់ “ដាក់ជូនបញ្ជីឈ្មោះដោយសព្វមុខរបស់និយោជិករបស់ពួកគេ” ដើម្បីទប់ស្កាត់ “សកម្មភាពខុសច្បាប់ គ្រឿងញៀន ឧក្រិដ្ឋកម្ម ការប្រើដោយមិនត្រឹមត្រូវ និងធ្វើឲ្យឈឺចាប់លើរូបរាងកាយ” ។ ក្នុងពេលកំពុងចងក្រងបញ្ជីធ្វើឡើងមុនអធិការកិច្ច អ្នកនាំពាក្យរង កយបស វរសេនីយឯក វីនថៃ ស៊ូវ៉ារី បាននិយាយថា ថៅកែរបស់កម្មករចំណាកស្រុកត្រូវបានអនុញ្ញាតឲ្យ “ធ្វើការរកស៊ីធម្មតា ដោយយកចិត្តទុកដាក់លើកម្មករពួកគេឲ្យបានល្អជាទីបំផុត” ។

វរសេនីយឯក វីនថៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា តម្រូវឲ្យមានបទបញ្ជាល្អប្រសើរ ដើម្បីធានាការកែលំអប្រព្រឹត្តកម្មលើកម្មករចំណាកស្រុក ស្របតាមបទដ្ឋានសិទ្ធិមនុស្ស និងអន្តរជាតិ ។ តាមបទបញ្ញាលេខ ៦៧ កយបស បានអភិវឌ្ឈន៍បញ្ជីឈ្មោះមួយ “ដើម្បីឲ្យកម្មករចំណាកស្រុកទាំងអស់អាចទទួលបានការយកចិត្តទុកដាក់ត្រឹមត្រូវ ស្របតាមគោលការណ៍សិទិ្ធមនុស្ស និងមនុស្សធ៌ម និងដើម្បីឲ្យប្រទេសថៃអាចពន្យល់ស្ថានការណ៍ដល់សហគមន៍អន្តរជាតិ ដោយពុំឲ្យខូចខាតដល់ការជឿទុកចិត្តលើ ស្ថានការណ៍នោះ” ។ ការធានារបស់រដ្ឋាភិបាលហាក់ដូចជាមានផលតិចតួចណាស់ លើការចាកចេញរបស់កម្មករចំណាកស្រុក ។

ក្នុងបទបញ្ជា ៦៧ កយបស អះអាងថា អង្គការសិទិ្ធមនុស្ស បានលើកឡើងពីសេចក្តីព្រួយបារម្ភ អំពី “ការរំលោភសិទិ្ធមនុស្ស ការជួញដូរមនុស្ស ការប្រើឲ្យធ្វើការងារខុសច្បាប់និងដោយបង្ខំ ការរំលោភលើរូបរាងកាយនៃកម្មករចំណាកស្រុក ។ល។” នៅប្រទេសថៃ ដែលទាំងនេះ “ជាការមិនពិតក្នុងទិដ្ឋភាពណាក៏ដោយ” ដូចនេះ​ “ធ្វើឲ្យប៉ះពាល់ដល់ជំនឿទុកចិត្តលើប្រទេសថៃ” ។

តែការរំលោភកម្មករចំណាកស្រុកក្នុងប្រទេសថៃ ត្រូវបានស្រាវជ្រាវចងក្រងជាឯកសារម្តងហើយម្តងទៀត ដោយអង្គការឃ្លាំមើលសិទិ្ធមនុស្ស និងអ្នកដទៃទៀត រួមទាំងរបាយការណ៍មានចំណងជើងថា “ពីខ្លាទៅក្រពើ៖ ការរំលោភកម្មករចំណាកស្រុកក្នុងប្រទេសថៃ”[7] ។ ការរំលោភទាំងនោះមាន ការវាយដំ និងការសម្លាប់ ដោយកម្លាំងសន្តិសុខរដ្ឋាភិបាល និងបុគ្គលឯកជន ការប្រើយ៉ាងទូលំទូលាយនូវទារុណ​កម្ម និងប្រព្រឹត្តិកម្មយង់ឃ្នងក្នុងពេលឃុំខ្លួន ការរំលោភផ្លូវភេទ ការរំលោភលើសិទិ្ធការងារយ៉ាងរាលដាល និងការជម្រិតយកប្រាក់ដ៏រាលដាល ។

នៅទូទាំងប្រទេស ការរំលោភលើទេសន្តរប្រវេសន៍ត្រូវបានធ្វើជាខ្សែសង្វាក់ ហើយពួកអ្នកប្តឹងអំពីការឈឺចាប់ ត្រូវបានប្រឈមមុខភ្លាមទៅនឹងការសងសឹកដោយហឹង្សាពីនគរបាលមូលដ្ឋាន ពួកមន្ត្រី និងពួកថៅកែ ។ ការដាក់កំហិតយ៉ាងធ្ងន់ធ្ងរលើសិទិ្ធជនទេសន្តរប្រវេសន៍ដើម្បីបង្កើតសហជីពកម្មករ ដើម្បីរៀបចំសមាគមស្របច្បាប់ និងដើម្បីការជួបជុំគ្នានិងសំដែងទស្សនៈ បានបង្កើនការងាយធ្វើឲ្យមានការឈឺចាប់ ដោយការរំលោភលើពួកជនទេសន្តរប្រវេសន៍ ។

ដើម្បីបញ្ចប់ការរត់ចេញដ៏សន្ធឹកសន្ធាប់នៃកម្មករចំណាកស្រុកពីប្រទេសថៃ កយបស គួរប្រកាន់យកវិធានការជាបន្ទាន់ការពារសិទិ្ធពួកគេ។ ក្នុងវិធានការទាំងនេះ គឺបញ្ចប់ការដាក់កំហិតលើកម្មករចំ  ណាកស្រុកដែលមានឯកសារត្រឹមត្រវ​ មិនឲ្យផ្លាស់ប្តូរថៅកែ ដោយកម្មករចំណាកស្រុកទុកជាមោឃៈបទបញ្ជាដែលរំលោភលើសិទិ្ធកម្មករចំណាកស្រុកស្តីពីសេរីភាពក្នុងការដើរហើរ និងធ្វើវិសោធនកម្មច្បាប់អំពីការទាក់ទងការងារឆ្នាំ ១៩៧៥ ដើម្បីអនុញ្ញាតឲ្យកម្មករចំណាកស្រុកបង្កើតសហជីពកម្មករ និងធ្វើការចរ​ចាគ្នាជាសមូហភាពដើម្បីដោះដូរគ្នា ។ រដ្ឋាភិបាលគួរបង្កើតផងដែរនូវអង្គភាពទទួលពាក្យបណ្តឹងរបស់    រដ្ឋាភិបាលថ្នាក់ជាតិ ដែលនឹងធ្វើការស៊ើបអង្កេតលើការរំលោភសិទិ្ធកម្មករចំណាកស្រុកដោយមិនលំអៀងនិងជាបន្ទាន់, ស៊ើបអង្កេតជាជម្រៅ និងផ្តន្ទាទោសមន្ត្រីរដ្ឋាភិបាល ជាពិសេសកងនគរបាល ដែលជម្រិត និងរំលោភកម្មករចំណាក​ស្រុក និងគ្រួសារពួកគេ និងផ្លាស់ទម្រង់នីតិវិធីនៃការចុះបញ្ជីទេសន្តរប្រវេសន៍ដែលមានការិយាធិបតេយ្យ ស្មុគ្រស្មាញ និងថ្លៃខ្ពស់ មិនចាំបាច់ ។

 “កម្មករចំណាកស្រុក បានរួមចំណែកយ៉ាងធំមហិមា ដល់សេដ្ឋកិច្ចប្រទេសថៃ តែជីវិតប្រចាំថ្ងៃពួកគេ ពុំមានសុវត្ថិភាព និងមានភាពមិនទៀងទាត់ ហើយពួកគេតែងប្រឈមមុខនឹងការរំលោភពីមជ្ឈដ្ឋានជាច្រើន” លោក អាដាំ បាននិយាយ ។ “បើអាជ្ញាធរយោធាហ្មត់ចត់ជាមួយការកែទម្រង់ការគោរពសិទិ្ធ ក្នុងផ្លូវដែលប្រទេសថៃចាត់ចែងកម្មករចំណាកស្រុក ពួកគេគួរផ្តន្ទាទោសពួកអ្នករំលោភពួកទេសន្តរប្រវេសន៍ និងលប់ចោលបទបញ្ជារើសអើងដែលជាការរំលោភសិទិ្ធកម្មករចំណាកស្រុក” ៕

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed