ការវាយប្រហារលើអ្នកការពារសិទិ្ធមនុស្ស និងការរឹបអូសដីធ្លី បន្តកើតមាន
January 21, 2014

អាជ្ញាធរកម្ពុជា បានឆ្លើយតបទៅនឹងការតវ៉ាដោយសន្តិវិធីប្រឆាំងការបោះឆ្នោតដែលមានគុណវិបត្តិជាមូលដ្ឋាន ដោយកម្លាំងហួសហេតុ និងការហាមមិនឲ្យធ្វើបាតុ​កម្ម អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះក្នុងរបាយការណ៍ពិភពលោក ឆ្នាំ ២០១៤ របស់ខ្លួន។

 

ជនកម្ពុជា បានបង្ហាញកាន់តែខ្លាំងឡើងនូវបំណងដើម្បីប្រើសិទិ្ធមូលដ្ឋានរបស់ពួកគេ ចំពោះមុខការមិនរាថយរបស់គណបក្សកាន់អំណាច ដែលបង្ហាញពីការគ្មានសុច្ឆន្ទៈដើម្បីគោរពសិទិ្ធទាំងនេះនោះ” លោក ប្រាដ អាដាំ នាយកផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយថ្ងៃនេះ ។ “ប្រទេសផ្តល់ជំនួយអន្តរជាតិជាច្រើនបំផុត ដែលផ្តល់ដល់ថវិការបស់រដ្ឋាភិបាលយ៉ាងច្រើន នៅតែជាប់គាំងក្នុង “ការមើលឃើញគ្មានសភាវៈអាក្រក់” ក្នុងចិត្តគំនិត ដែលធ្វើឲ្យបាត់បង់ឱកាសដល់ការខកចិត្តរបស់សាធារណៈជនខ្មែរ ជាមួយអភិបាលកិច្ចអាក្រក់ អំពើពុករលួយ និងការបង្ក្រាប​ ដ៏រឹងរូស” ។

 

ក្នុងបោះពុម្ពផ្សាយលើកទី ២៤ របស់ខ្លួន នូវរបាយការណ៍ពិភពលោក ឆ្នាំ ២០១៤ ប្រវែង ៦៦៧ ទំព័រ អង្គការឃ្លាំមើលសិទ្ធិមនុស្សពិនិត្យឡើងវិញនូវការអនុវត្តសិទិ្ធមនុស្ស នៅក្នុងប្រទេសជាង ៩០ ។ ការសម្លាប់ជនស៊ីវិលដ៏រីករាលដាលក្នុងប្រទេស សៀរី (Syria)បានបង្កើតឲ្យមានការរន្ធត់ តែមេដឹកនាំពិភពលោកបានធ្វើតែបន្តិបន្តួចប៉ុណ្ណោះដើម្បីបញ្ឈប់វា អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ ។ ទ្រឺស្តីនៃការធ្វើឲ្យមានពលសម្បទាឡើងវិញ “ការទទួលខុសត្រូវក្នុងការការពារ”

 

ហាក់ដូចជាត្រូវបានទប់ស្កាត់ភាពសាហាវយង់ឃ្នងទ្រង់ទ្រាយធំមួយចំនួននៅក្នុងប្រទេសអាហ្វ្រីក ។ ភាគច្រើននៃអំណាចនៅក្នុងប្រទេសអេហ្សីប និងប្រទេសដទៃទៀត បានបង្ក្រាបពួកប្រឆាំង និងសិទ្ធិរបស់ជនជាតិភាគតិច ។ ហើយការទម្លាយឲ្យដឹងរបស់ អេដវ៉ា ស្នូវដិន (Edward Snowden)នូវកម្មវិធីឈ្លបមើលរបស់សហរដ្ឋអាមេរិក ត្រូវបានលាន់ឮខ្ទរខ្ទារពាសពេញផែនដី​ ។

 

លទ្ធផលផ្លូវការនៃការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៣ បានប្រគល់អំណាចមកឲ្យគណបក្សប្រជាជនកម្ពុជា (គបក) វិញ ដែលបានកាន់អំណាចតាំងពីយូរយារមកហើយ ដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ការចោទប្រកាន់គួរឲ្យទុកចិត្តបាន នូវភាពមិនប្រក្រតីនៃការបោះឆ្នោតដ៏រីករាលដាល មិនត្រូវបានស៊ើបអង្កេតដោយអង្គការបោះឆ្នោតផ្លូវការទេ ដែលបណ្តាលឲ្យមានបាតុកម្មជាញឹកញាប់ និងធំៗ ដឹកនាំដោយមេដឹកនាំប្រឆាំង សម រង្ស៊ី នៃគណបក្សសង្គ្រោះជាតិ។ កម្លាំងសន្តិសុខ បានប្រើម្តងហើយម្តងទៀតនូវកម្លាំងហួសហេតុដើម្បីបង្ក្រាបការតវ៉ា និងភាពមិនស្ងប់ក្នុងសង្គម ក្រោយការបោះឆ្នោត ។

 

ការព្យួរជាផ្លូវការការផ្តល់សម្បទានសេដ្ឋកិច្ចដីធ្លីឲ្យដល់ក្រុមហ៊ុនកសិកម្ម ឧស្សាហកម្ម ទ្រង់ទ្រាយធំ លើដីរបស់រដ្ឋ មិនបានទប់ស្កាត់មិនឲ្យអ្នកមានអំណាចខាងសដ្ឋកិច្ចនិងនយោបាយ ពីការរឹបអូសយកដីពីអ្នកក្រីក្រ និងសហគមន៍ ទេ ។ ការរឹបអូសយកដីបែបនេះ បានប៉ះពាល់ជាអវិជ្ជមានដល់ជនកម្ពុជារាប់ម៉ឺននាក់រួចមកហើយ ។ ជម្លោះដីធ្លី បានបន្តកើតមានក្នុងឆ្នាំ ២០១៣ ហើយអាជ្ញាធរបានប្រើកិច្ចដំណើរការផ្លូវច្បាប់ប្រឆាំងអ្នកការពារសិទិ្ធដីធ្លី ក្នុងតុលាការត្រួតត្រាដោយរដ្ឋាភិបាល ដើម្បីធ្វើទណ្ឌកម្មពួកគេ ដោយសារតែការជួយឧបត្ថម្ភរបស់ពួកគេ ។

 

គបក បានឆ្លើយតបទៅនឹងភាពមិនស្ងប់ក្រោយការបោះឆ្នោត ដោយកាយវិការបន្តិចបន្តួច ដែលហាក់ដូចជាមានទិសដៅបន្ធូរសាធារណៈមតិ និងអន្តរជាតិ ។ ជាឧទាហរណ៍ តុលាការបានដោះលែងជា  បណ្តោះអាសន្នអ្នកការពារសិទិ្ធដីធ្លីដ៏លេចធ្លោ យ៉ោម បុផ្ផា នៅថ្ងៃទី ២២​ ខែវិច្ឆិកា - តែទុកការផ្តន្ទាទោសគាត់ចំពោះការចោទប្រកាន់ដោយវាយខ្មោះទូងស្គរ ឲ្យនៅដដែល សម្រាប់ពិនិត្យឡើងវិញរបស់តុលាការបន្ថែមទៀត ។ យ៉ាងហោចណាស់ មានអ្នកការពារសិទិ្ធមនុស្សចំនួន ៥ នាក់ ត្រូវជាប់គុក និង៣ នាក់ផ្សេងទៀតត្រូវបានកាត់ទោស កំបាំងមុខ ប្រឈមនឹងការជាប់គុក បើសិនជាចាប់បាន ។

 

“កាយវិការដ៏តូចរបស់ គបក រួមផ្សំជាមួយហឹង្សា និងការគំរាមកំហែង កាន់តែច្រើន មិនអាចចាត់ទុកថាជាភស្តុតាងដែលថា ពួកគេបានត្រៀមខ្លួនធ្វើការកែទម្រង់ទេ តែជាភស្តុតាងដែលការគៀបសង្កត់ជាអន្តរជាតិថែមទៀត មានការចាំបាច់ដើម្បីនាំទៅឲ្យមានការប្រែប្រួលខាងសិទិ្ធមនុស្ស” លោក អាដាំ បាននិយាយ ៕

More reporting on: