ប្រទេសបារាំង អូស្ត្រាលី និង ជប៉ុន ប្រថាប់ត្រាដល់ការបោះឆ្នោត ដោយមិនអើពើពីគោលការណ៍ប្រជាធិបតេយ្យ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៣
November 29, 2013
លោក ហ៊ុន សែន ជាអ្នកគ្រប់គ្រងទៅលើការបោះឆ្នោតមួយដែលមានការខុសឆ្គងជាមូលដ្ឋាន ។ មេដឹកនាំប្រជាធិបតេយ្យនានាគួរផ្អាកការសរសើរ ហើយ ជាជំនួសគួរគូសសង្កត់លើការស៊ើបអង្កតដោយឯករាជ្យមួយចំពោះការធ្វើខុសច្បាប់ដោយអាជ្ញាធរលើការការបោះឆ្នោត”
។ លោក ប្រាត អាដាំ នាយកផ្នែកអាស៊ី ។

(ញូវយក) - ប្រទេសផ្តល់ជំនួយដល់ប្រទេសកម្ពុជា និងប្រទេសដទៃទៀត គួរតែធ្វើការគៀបសង្កត់ជាសាធារណៈ លើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យបង្កើតឲ្យមានការស៊ើបអង្កេតជាសាធារណៈមួយ ដោយមានជំនួយអន្តរជាតិ លើជម្លោះនៃការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ ២០១៣ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះ នៅក្នុងលិខិតផ្ញើជូនមេដឹកនាំនៃប្រទេសបារាំង អូស្ត្រាលី និងជប៉ុន ។

 

ទោះបីជាមានរបាយការណ៍គួរឲ្យជឿទុកចិត្តបានជាច្រើន ស្តីអំពីប្រព័ន្ធបោះឆ្នោតមួយមិនត្រឹមត្រូវ ភាពមិនប្រក្រតីដែលអាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត និងការគ្មានសុឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជា (គបក) ដែលជាគណបក្សកាន់អំណាច ក្នុងការដោះស្រាយដោយហ្មត់ចត់លើពាក្យបណ្តឹងនានាក៏ដោយ ក៏អស់លោកនាយករដ្ឋមន្ត្រីនៃប្រទេសបារាំង អូស្ត្រាលី និង ជប៉ុន បានផ្ញើលិខិតអបអរសាទរដល់លោក ហ៊ុន សែន បន្ទាប់ពីសមាជិករដ្ឋសភា គបក ដោយអវត្តមាននៃសមាជិកជំទាស់ បានតែងតាំងលោកជានាយករដ្ឋមន្ត្រី ។

 

“លោក ហ៊ុន សែន ជាអ្នកគ្រប់គ្រងទៅលើការបោះឆ្នោតមួយដែលមានការខុសឆ្គងជាមូលដ្ឋាន” ។ លោក ប្រាត អាដាំ នាយកផ្នែកអាស៊ី បាននិយាយ ។ “មេដឹកនាំប្រជាធិបតេយ្យនានាគួរផ្អាកការសរសើរ ហើយជាជំនួស គួរគូសសង្កត់លើការស៊ើបអង្កតដោយឯករាជ្យមួយចំពោះការធ្វើខុសច្បាប់ដោយអាជ្ញាធរលើការការបោះឆ្នោត” ។

 

ក្រុមតាមដានការបោះឆ្នោតកម្ពុជាឯករាជ្យនានា អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា បានសន្និដ្ឋានថា កិច្ចដំណើរការនៃការបោះឆ្នោតត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការខុសឆ្គងរចនាសម្ព័ន្ធ និងភាពមិនប្រក្រតី ដែលមានសារសំខាន់ ទាក់ទិនដល់ការចុះឈ្មោះអ្នកបោះឆ្នោត ការឆរបោកក្នុងការបោះឆ្នោត អង្គការរៀបចំការបោះឆ្នោតបក្សពួកនិយម ប្រព័ន្ធផ្សព្វផ្សាយមានភាពលំអៀង និងការខ្វះនូវការទទួលបានសម្រាប់ពួកអ្នកប្រឆាំងនូវប្រព័ន្ធផ្សព្វផ្សាយ ការប្រើប្រាសមិនត្រឹមត្រូវនូវធនធានរបស់រដ្ឋដោយគណបក្សប្រជាជនកម្ពុជា និងការប្រកាន់បក្សពួកនៃកម្លាំងសន្តិសុខរបស់រដ្ឋ ។

 

ជាលទ្ធផល គឺការបោះឆ្នោតមួយដែលបានបង្កើតឡើងនូវការសង្ស័យយ៉ាងខ្លាំងអំពីថាតើលទ្ធផលផ្លូវការវាឆ្លុះបញ្ចាំងនូវសន្លឹកឆ្នោតពិតប្រាកដឬទេ អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ ។ ការណ៍នេះ ត្រូវបានពន្លេចឡើងដោយការបដិសេធរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ ត្រួតត្រាដោយ គបក ដើម្បីដឹកនាំធ្វើការស៊ើបអង្កេតពិតប្រាកដ ទោះបីជាទៅលើបញ្ហាដែលត្រូវបានចងក្រងជាឯកសារដ៏ល្អ ក្នុងនេះរួមមានការបដិសេធមិនពិនិត្យលើពាក្យបណ្តឹងនានាដែលបានធ្វើឡើងដោយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងផង ។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានគូសសង្កត់ថា ប្រទេសបារាំង អូស្ត្រាលី និង ជប៉ុន គឺជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ឆ្នាំ ១៩៩១ និងបានធ្វើឲ្យសន្ធិសញ្ញានេះមានការចូលពាក់ព័ន្ធដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ។ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នៃប្រទេសជប៉ុន បានប្រកាសនៅថ្ងៃទី ២៨ ខែមករា ថា “អ្វីជាមូលដ្ឋាននៃការងារទូតរបស់យើង គឺការអភិវឌ្ឍន៍នូវការងារទូតជាយុទ្ធសាស្ត្រមួយ ដែលឈរលើតម្លៃជាមូលដ្ឋាននៃ សេរីភាព ប្រជាធិបតេយ្យ សិទិ្ធមនុស្សជាមូលដ្ឋាន និងនីតិរដ្ឋ” ។

 

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសមួយចំនួន ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ឆ្នាំ ១៩៩១ មិនបានផ្ញើសារសរសើរដល់លោក ហ៊ុន សែន ទេ ។ “តើប្រទេសបារាំង ជប៉ុន និង អូស្ត្រាលី យកចិត្តទុកដាក់ជាងក្នុងការធ្វើមិត្តជាមួយមេដឹកនាំអាជ្ញាធរនិយមដែលបានកាន់អំណាច ២៨ ឆ្នាំ មកហើយ ឬមួយគាំទ្រដល់សេចក្តីប្រាថ្នាចង់បានលទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋមួយដែលបានទទួលរងនូវការជិះជាន់ដ៏យូរយារមកហើយនោះ?” លោក អាដាំ បាននិយាយ ។

 

“ការផ្តល់នូវការសរសើរមុនកាលកំណត់ពីមេដឹកនាំទាំងឡាយដែលកាន់អំណាចដោយការបោះឆ្នោត បានធ្វើឲ្យប៉ះពាល់ដល់ សេចក្តីសង្ឃឹមនៃជនកម្ពុជារាប់លាននាក់ ដែលពឹងផ្អែកលើសហគមអន្តរជាតិ សុំឲ្យគាំទ្រចំពោះការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ របស់ពួកគេ” ។