ប្រទេសផ្តល់ជំនួយគួរកៀបសង្កត់ដើម្បីឲ្យមានកិច្ចដំណើរការដោះស្រាយជម្លោះពិតប្រាកដ
September 15, 2013

(ញូវយក)-គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ​(គជប) ត្រួតត្រាដោយរដ្ឋាភិបាល មានការខកខានមិនបានដោះស្រាយការចោទប្រកាន់គួរឲ្យជឿបានអំពីការឆរបោកក្នុងការបោះឆ្នោត និងភាពមិនប្រក្រតី ដទៃទៀត ឬភាពមិនត្រឹមត្រូវជាប្រព័ន្ធ ក្នុងកិច្ចដំណើរការបោះឆ្នោត ។

គជប បានប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៣ ។ លទ្ធផលរបស់ គជប បានផ្តល់ដល់គណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា (គបក) នូវអាសនៈចំនួន ៦៨ និងគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ (គសជ) ដឹកនាំដោយលោក សម រង្ស៊ី បាន ៥៥ ​អា​សនៈ ។ មុននេះ ក្រុមប្រឹក្សាធម្មនុញ្ញត្រួតត្រាដោយគណបក្សកាន់អំណាច បានបដិសេធពាក្យបណ្តឹង​ដ៏មានខ្លឹមសារទាំងអស់ ស្តីពីការប្រព្រឹត្តទៅនៃការបោះឆ្នោតថ្ងៃទី ២៨ ខែកក្កដា ។

“គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានពន្លត់សេចក្តីសង្ឃឹមដ៏ស្តួចស្តើងដែលអាចនឹងមានការស៊ើបអង្កេតដោយហ្មត់ចត់ និងមិនលំអៀង ទៅលើភាពមិនប្រក្រតីរាប់ពាន់”  លោក ប្រាដ អាដាំ នាយកផ្នែកអាស៊ី នៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។”គណបក្សកាន់អំណាចបានត្រួតត្រាគ្រប់ទិដ្ឋភាពនៃកិច្ចដំណើរការបោះឆ្នោត និងបង្អត់ប្រជាពលរដ្ឋកម្ពុជាមិនឲ្យទទួលបាននូវការបោះឆ្នោតមួយដោយសេរី និងត្រឹមត្រូវ” ។

ក្នុងចំណោមបញ្ហា ដែលបានចងក្រងជាឯកសារ នៃកិច្ចដំណើរការបោះឆ្នោត មាន៖

·         ការទទួលបានប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាព សម្រាប់គណបក្សប្រឆាំង ,

·         បរិធាននៃការបោះឆ្នោតជាតិ និងមូលដ្ឋាន មានការលំអៀងទៅខាង គបក ,

·         ការខ្វះនូវយន្តការដោះស្រាយជម្លោះដោយឯករាជ្យ និងមិនលំអៀង,

·         ការរៀបបំភ្លៃបញ្ជីអ្នកបោះឆ្នោត ដើម្បីអនុញ្ញាតឲ្យអ្នកបោះឆ្នោត “ខ្មោច” អាចបោះឆ្នោតបាន និងបដិសេធមិនឲ្យពួកអ្នកបោះឆ្នោតប្រឆាំងអាចបោះឆ្នោតបាន ,

·         ការធ្វើយុទ្ធនាការដោយនាយកងកម្លាំងសន្តិសុខថ្នាក់ខ្ពស់ គាំទ្រ គបក នាំទៅឲ្យមានការបំភិតបំភ័យដល់អ្នកបោះឆ្នោត, និង

·         ការខកខានរបស់ គជប និងក្រុមប្រឹក្សាធម្មនុញ្ញ មិនបានធ្វើការស៊ើបអង្កេត ដោយហ្មត់ចត់ ឬដោយឯករាជ្យ នូវពាក្យបណ្តឹងដែលគួរឲ្យជឿបានស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោត ។

គបក និងបុព្វការីជនផ្ទាល់របស់វា បានគ្របដណ្តប់លើនយោបាយនៃប្រទេសកម្ពុជា ចាប់តាំងពីការរលំដួលរបស់ខ្មែរក្រហម ក្នុងឆ្នាំ ១៩៧៩ ទោះបីបានចាញ់ឆ្នោតក្នុងការរៀបចំការបោះឆ្នោតដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ១៩៩៣ ក៏ដោយ។  អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ឯករាជ្យ បានធ្វើសេចក្តីសនិដ្ឋានថា ការបោះឆ្នោតឆ្នាំ ១៩៩៨, ២០០៣, និង ២០០៨ មានការខ្វះនូវការជឿទុកចិត្ត ។ លោក ហ៊ុន សែន បានកាន់ដំណែងជានាយករដ្ឋមន្ត្រី ២៨ ឆ្នាំ មកហើយ ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ប្រទេសផ្តល់ជំនួយដល់ប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ គួរគាំទ្រសេចក្តីអំពាវនាវរបស់អង្គការសង្កេតការណ៍ការបោះឆ្នោត និងក្រុមសង្គមស៊ីវិលកម្ពុជា ឲ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងមិនលំអៀង ទៅលើកិច្ចដំណើរការទាំងមូលនៃការបោះ ឆ្នោត។ ប្រទេសផ្តល់ជំនួយ គួរតែអត់ធ្មត់កុំធ្វើសេចក្តីផ្លែងការណ៍ដែលបានផ្តល់យោបល់ថា លទ្ធផលនៃការបោះឆ្នោត អាចទទួលយកបាន ឬផ្តាច់ព្រាត់ ទេ ។

“ភាពលំអៀង និងមិនត្រឹមត្រូវ ក្នុងប្រព័ន្ធបោះឆ្នោត បញ្ហារចនាសសម្ព័ន្ធ និងការចោទប្រកាន់អំពីភាពមិនប្រក្រតីដ៏រាលដាល អាចធ្វើឲ្យមានការប្រែប្រួលដល់លទ្ធផលនៃការបោះឆ្នោតមួយដ៏ប្រកៀក      ប្រ​កិតគ្នានេះ” លោក អាដាំ បាននិយាយ ។ “លុះត្រាតែមានការស៊ើបអង្កេតដោយឯករាជ្យប៉ុណ្ណោះទេ ទើបអាចដោះស្រាយសេចក្តីព្រួយបារម្ភដ៍ត្រឹមត្រូវបាន យើងនឹងមិនបានដឹងជារៀងរហូតថា តើប្រជាពល​រដ្ឋកម្ពុជាបានបោះឆ្នោតឲ្យអ្នកណាដើម្បីដឹកនាំអនាគតរដ្ឋាភិបាល ឲ្យបោះចោលនូវស្រម៉ោលដ៏ធំដែលគ្របដណ្តប់លើភាពស្របច្បាប់នៃរដ្ឋាភិបាលណាមួយដែល គបក នឹងបង្កើតឡើងនោះ ។ ប្រទេសផ្តល់ជំនួយគួរទទូចឲ្យមានការស៊ើបអង្កេតមួយបែបនេះ ឬ បើមិនដូច្នោះទេ ពួកគេនឹងធ្លាក់ជាថ្មីម្តងទៀតក្នុងការសមគំនិតបង្កើតការស្រម៉ើស្រម៉ៃនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា” ។ 

More reporting on: