ការបង្ក្រាបធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តលើការបោះឆ្នោតជាតិឆ្នាំ ២០១៣
February 1, 2013

(ឡនដន, ថ្ងៃទី ខែមករា ឆ្នាំ ២០១២) - ស្ថានភាពសិទិ្ធមនុស្សក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះក្នុងឆ្នាំ ២០១២ ដោយការកើនឡើងនៃអំពើហឹង្សា និងឆ្នៃប្រឌិតធ្វើការវិនិច្ឆ័យទោសប្រឆាំងសកម្មជននយោបាយនិងសង្គមស៊ីវិល អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថ្ងៃនេះនៅក្នុង របាយការណ៍ពិភពលោក ឆ្នាំ២០១៣ របស់ខ្លួន រដ្ឋាភិបាលបានខកខានមិនបានចាត់វិធានការប្រឆាំងសមាជិកសំណប់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា (គបក) ដែលមានជាប់ពាក់ព័ន្ធក្នុងការរំលោភធ្ងន់ធ្ងរនានា  

ក្នុងរបាយការណ៍ ៦៦៥ ទំព័ររបស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សបានធ្វើការវាយតម្លៃការរីកចំ  រើនខាងសិទិ្ធមនុស្សក្នុងឆ្នាំកន្លងទៅ នៅក្នុងប្រទេសជាង ៩០ ក្នុងនោះរួមមានការវិភាគមួយស្តីពីបច្ច័យនៃ រដូវផ្ការីកនៅប្រទេសអារ៉ាប់ផង

ក្នុងឆ្នាំ២០១២ ការបង្ក្រាប និងអំពើហឹង្សា របស់រដ្ឋាភិបាលកម្ពុជាហាក់ដូចជាមានទិសដៅដើម្បីធានាដល់ជោគជ័យដ៏ធំរបស់ គបក ក្នុងការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើនៅខែកក្កដា ឆ្នាំ២០១៣ អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់តំណែងនេះអស់រយពេលជាង ២៧ ឆ្នាំកន្លងទៅ បាននិយាយថា លោកមានបំណងចង់ធ្វើជាមេដឹកនាំកម្ពុជាសម្រាប់រយពេល ៣០ឆ្នាំទៀត លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានស្ថិតនៅនិរទេសខ្លួនដើម្បីគេចពីការផ្តន្ទាទោសរយៈពេលយូរ ធ្វើឡើងដោយការវិនិច្ឆ័យសេចក្តីនយោបាយបង្កើតឡើងដោយឆ្គាំឆ្គង ដែលជាការកាត់បន្ថយថែមទៀតនូវលទ្ធភាពនៃការបោះឆ្នោតជាតិមួយសេរី និងត្រឹមត្រូវ

ស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជាបានបោះពួយធ្លាក់ចុះនៅក្នុងឆ្នាំ២០១២ នេះនៅពេលដែលលោក ហ៊ុន សែន បានវាយប្រហារយ៉ាងខ្លាំង ពួកអ្នកទិតៀន ពួកអ្នកនយោបាយប្រឆាំង សកម្មជនសិទិ្ធដីធ្លី និងអ្នកដទៃទៀតលោក ប្រាត អាដាំ នាយកផ្នែកអាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយ ទោះបីជាលោកបានកាន់ក្តាប់អំណាចដ៏ខ្លាំងហើយក៏ដោយ ក៏លោក ហ៊ុន សែន បានប្រព្រឹត្តដោយបំពាន់ និងមិនទៀងទាត់ ដោយសុខចិត្តធ្វើឲ្យខាតដល់ប្រជាពលរដ្ឋកម្ពុជា ដែលទ្រាំទ្រនឹងអម្រែកនៃការគ្រប់គ្រងផ្តាច់ការដែលចេះតែកើនឡើងរបស់លោក

សកម្មជនការពារសិទិ្ធមនុស្ស ជំទាស់នឹងការរឹបអូសយកដិធ្លី និងសុំឲ្យមានលក្ខខណ្ឌធ្វើការងារប្រសើរឡើងថែមទៀត ត្រូវបានសម្លាប់ ឬធ្វើឲ្យរបូស ចាប់ខ្លួនដោយខុសច្បាប់ ឬគំរាមថានឹងចាប់ខ្លួន ឬទុកឲ្យនៅនិរទេសខ្លួន ដោយកម្លាំងសន្តិសុខដឹកនាំដោយ គបក និងតុលាការត្រួតត្រាដោយ គបក

អំពើហឹង្សាពាក់ព័ន្ធដល់កម្លាំងសន្តិសុខរបស់រដ្ឋ ត្រូវបានធ្វើឡើង ដើម្បីបញ្ឈប់ការប្រឆាំងដោយសន្តិវិធីការរឹបអូសដីធ្លីអស់រយៈពេលជាច្រើនឆ្នាំដោយឈ្មួញនិងកម្លាំងសន្តិសុខមានអំណាច និងផលប្រយោជន៍ គាំទ្រដោយរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែឧសភា កម្លាំងសន្តិសុខបានបាញ់សម្លាប់កុមារីអាយុ ១៤ឆ្នាំ ម្នាក់ ឈ្មោះ ហេង ចន្ថា ក្នុងពេលប្រតិបត្តិការយោធារបស់រដ្ឋាភិបាលមួយ ប្រឆាំងអ្នកភូមិមួយក្នុងខេត្តក្រចេះ ដែលធ្វើការតវ៉ានឹងការរឹបអូសយកដីពួកគេដែលគេចោទថាខុសច្បាប់ ដោយអ្នកទទួលបានសម្បទានបរទេស ការស្លាប់របស់កុមារីនេះមិនត្រូវបានធ្វើការស៊ើបអង្កេតទេ តែពួកអ្នកដែលត្រូវចោទថាជាមេដឹកនាំនៃការតវ៉ានេះត្រូវបានជាប់ចោទ និងផ្តន្ទាទោសថាបានធ្វើអបគមន៍ (សូមអានខាងក្រោម។

 បច្ច័យដែលចេះតែថែមពីលើគ្នានៃការរឹបអូសដីធ្លី បានប៉ះពាល់ដល់ជនកម្ពុជាចំនួនច្រើនមហិមា  លោក ប្រាត អាដាំ បាននិយាយ ការផ្តល់របស់រដ្ឋាភិបាល នូវសម្បទានសេដ្ឋកិច្ច និងដីដទៃទៀតដ៏ធំសម្បើមក្នុងការទាក់ទងគ្នាដោយពួកពុករលួយ និងរបៀបជាមិត្តភ័ក្តជិតស្និតក្នុងនេះរួមមានពួកអ្នកវិនិ-យោគិនបរទេសជាច្រើនផង នៅតែបានធ្វើឲ្យសហគមន៍ជាច្រើន ធ្វើការតវ៉ា និងមិនព្រមចាក់ចេញពីដីដែលត្រូវដកហូតយកពីក្រោមបាតជើងរបស់ពួកគេទេ រដ្ឋាភិបាលបានប្រើហឹង្សា ចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងការបំផិតបំភ័យ តែការតវ៉ានៅតែបន្តធ្វើតទៅទៀត

អំពើហឹង្សាក៏មានទិសដៅប្រឆាំងភាពមិនស្ងប់ខាងការងារក្នុងចំណោមកម្មករ ដែលទាមទារដំ​-ឡើងប្រាក់ខែ និងកែលំអលក្ខខណ្ឌធ្វើការងារ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយ នៅថ្ងៃទី២០ ខែកុម្ភៈ កម្មកររោងចក្របីនាក់ បានរងរបូសដោយគ្រាប់កាំភ្លើង ក្នុងពេលធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ នៅទីក្រុងប៉ាវិត ខេត្តស្វាយរៀង ទោះបីជាមានភស្តុតាងយ៉ាងខ្លាំងថា អភិបាលក្រុងមកពី គបក លោក ឈូក បណ្ឌិត បានបង្កឲ្យមានរបួល ដោយការបាញ់ដោយចេតនាតម្រង់ទៅហ្វួងមហាជនក៏ដោយ ក៏សា លាដំបូងខេត្តស្វាយរៀងបានបដិសេធចោទករណីប្រឆាំងលើរូបគេ នៅថ្ងៃទី១៤ ខែធ្នូ ជាជំនួស តុលាការបានធ្វើការចោទប្រកាន់មនុស្សផ្សេង ដោយពុំមានភស្តុតាងអំពីការទទួលខុសត្រូវរបស់គេចំពោះឧក្រិដ្ឋកម្មនេះទៅវិញ

នៅថ្ងៃទី២៦ ខែមេសា សកម្មជនបរិស្ថានដែលត្រូវបានអ្នកផងស្គាល់ដ៏ទូលំទូលាយ លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់បន្ទាប់ពីកងរាជអាវុធហត្ថ និងពួកសន្តិសុខក្រុមហ៊ុន បានបញ្ឈប់រូបគេមិនឲ្យធ្វើការចងក្រងទិន្នន័យអំពីសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងខេត្តកោះកុង ការស៊ើបអង្កេតរបស់រដ្ឋាភិបាល និងតុលាការ ក្នុងការសម្លាប់រូបគេនេះ ហាក់ដូចជាធ្វើឡើងដើម្បីជាខែលបិទបាំងឲ្យពួកអ្នកទទួលខុសត្រូវជាងគេបំផុត និងលាក់បាំងសកម្មភាពសេដ្ឋកិច្ចខុសច្បាប់របស់ពួកគេ នៅដើមខែវិច្ឆិកា សាលាដំបូងខេត្តកោះកុងបានផ្តន្ទាទោសអ្នកទទួលទោសជំនួសម្នាក់ ដែលបន្ទាប់មកត្រូវបានដោះលែងវិញ

រដ្ឋាភិបាលបានប្រើការត្រួតត្រារបស់ខ្លួនទៅលើតុលាការកម្ពុជា ដើម្បីធ្វើការកាត់ទោសពួកអ្នកទិតៀនរដ្ឋាភិបាល អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ បន្ទាប់ពីការឡោមព័ទ្ធភូមិនៅក្នុងខេត្តក្រចេះកាលពីខែឧសភា លោក ហ៊ុន សែន បានចោទពួកអ្នកតវ៉ាថា កំពុងរៀបចំធ្វើចលនាអបគមន៍ គាត់បានប្រើឧបទ្វហេតុនេះជាលេសមួយ ដើម្បីចោទប្រកាន់ដោយខុស នាយកស្ថានីយវិទ្យុឯករាជ្យដ៏មានប្រជាប្រិយ៍ភាពមួយ លោក ម៉ម សូណង់ដូ អាយុ ៧១ ឆ្នាំ ដែលជាអ្នកគាំទ្រដោយឥតសំចៃឲ្យពួកអ្នកប្រជាធិបតេយ្យប្រឆាំងរួបរួមគ្នាចំពោះ គបក ថាជាមេខ្លោងនៃចលនានេះ លោក សូណង់ដូ បានវិលត្រឡប់មកពីដំណើរមួយទៅប្រទេសប៉ារាំង ដើម្បីប្រឈមនឹងការចោទប្រកាន់នេះ ហើយ ទោះបីជាពុំមាន   ភស្តុតាងណាមួយក៏ដោយ ក៏នៅថ្ងៃទី០១ ខែតុលា សាលាដំបូងក្រុងភ្នំពេញ បានផ្តន្ទាទោសឲ្យគាត់ជាប់គុករយៈពេល ២០ ឆ្នាំ លោក សូណង់ដូ ត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំដោយបង់ប្រាក់ ក្នុងពេលរង់ចាំបណ្តឹងឧទ្ធរណ៍របស់លោកទេ

នៅថ្ងៃទី២៤ ខែឧសភា សាលាដំបូងក្រុងភ្នំពេញបានផ្តន្ទាទោសស្ត្រីជាសកម្មជនដីធ្លីចំនួន ១៣នាក់ ក្នុងម្នាក់ៗជាប់គុកពីរឆ្នាំកន្លះ ដោយពួកគេបានជាប់ពាក់ព័ន្ធក្នុងយុទ្ធនាការមួយតវ៉ាការបណ្តេញចេញ និងសុំឲ្យមានការតាំងទីលំនៅថ្មីដ៏សមរម្យ សម្រាប់ប្រជាពលរដ្ឋផ្លាស់ប្តូរទីកន្លែងដោយគំរោងអភិ  វឌ្ឍន៍មួយនៅទីក្រុងភ្នំពេញ ដែលមួយចំណែក ជារបស់អ្នកជិតស្និទ្ធរបស់លោក ហ៊ុន សែន ម្នាក់ និងអ្នកវិនិយោគទុនចិន ដោយមានការជំទាស់ក្នុងស្រុក និងអន្តរជាតិ សាលាឧទ្ធរណ៍បានដោះលែងស្ត្រីទាំង ១៣ នាក់នេះ នៅថ្ងៃទី២៧ ខែមិថុនា តែនៅរក្សាការផ្តន្ទាទោសរបស់ពួកគេដដែល នៅចុងខែធ្នូសាលាដំបូងក្រុងភ្នំពេញ បានផ្តន្ទាទោសមេដឹកនាំការតវ៉ាប្រឆាំងការបណ្តេញចេញពីលំនៅដ្ឋានចាស់របស់ពួកគេក្នុងទីក្រុង ចំនួនពីរនាក់ថែមទៀត គឺ យម បុប្ផា និង ទឹម សាក់មូនី ឲ្យមានទោសជាប់គុក

នៅថ្ងៃទី២៧ ខែធ្នូ មានសេចក្តីសម្រេចដ៏ភ្ញាក់ផ្អើលមួយ ដោយសាលាឧទ្ធរណ៍ដែលបានផ្តន្ទាទោសជាថ្មីឡើងវិញ ឲ្យជាប់គុករយៈពេល ២០ ឆ្នាំ លើឈ្មោះ ប៊ន សំណាង និង សុខ សំអឿន ដែលជាមនុស្សពីរនាក់ត្រូវបានផ្តន្ទាទោសដោយខុសក្នុងឃាតកម្មមេដឹកនាំកម្មករលោក ជា វិជ្ជា កាលពីឆ្នាំ ២០០៤ មនុស្សពីរនាក់នេះត្រូវបានដោះលែងនៅឆ្នាំ២០០៩ បន្ទាប់ពីយុទ្ធនាការដ៏យូរមួយ បង្ហាញថា អ្នកទាំងពីរនាក់នេះគ្មានតួនាទីអ្វីក្នុងឃាតកម្មនេះទេ សេចក្តីសម្រេចនេះហាក់ដូចជាមានបំណងដើម្បីធានាថា នឹងមិនមានការស៊ើបអង្កេតដើម្បីរកឲ្យឃើញពួកអ្នកទទួលខុសត្រូវពិតប្រាកដចំពោះឃាតកម្មនេះទេ លោក ជា វិជ្ជា បានដឹកនាំសហជីពមួយដែលបានចូលរួមជាមួយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលប្រកួតប្រជែងដណ្តើមសមាជិកជាមួយសហជីពគាំទ្រដោយរដ្ឋាភិបាល និងបានដឹកនាំធ្វើកូដកម្ម និងធ្វើសកម្ម ភាពការងារជាច្រើន

លោក ហ៊ុន សែន-បានតែងតាំងមន្ត្រីតុលាការកម្ពុជាធ្វើការជាមួយអង្គការសហប្រជាជាតិ-ដែលបានជួយដល់អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ដែលមានអាណិត្តកាត់ទោសមេដឹកនាំជាន់ខ្ពស់ និងមេដឹកនាំដទៃទៀត នៃរបបខ្មែរក្រហម ប៉ុល ពត ទទួលខុសត្រូវក្នុងការសម្លាប់រង្គាល និងឧក្រិដ្ឋកម្មអន្តរជាតិដទៃទៀត ប្រព្រឹត្តឡើងក្នុងទសវត្ស៍ឆ្នាំ ១៩៧០ បានបន្តអនុវត្តសេចក្តីប្រកាសរបស់លោក ហ៊ុន សែន ដោយបដិសេធមិនធ្វើការស៊ើបអង្កេតលើសពីពួកដែលនាយករដ្ឋមន្ត្រីបានដាក់ចូលក្នុងបញ្ជីសម្រាប់ធ្វើការកាត់ទោសទេ ម្នាក់ក្នុងចំណោមពួកនេះឈ្មោះ កាំង ហ្កេកអ៊ាវ ត្រូវបានផ្តន្ទាទោសជាប់គុកមួយជីវិត កាលពីថ្ងៃទី ខែកុម្ភៈ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមានអាយុចាស់ៗបីនាក់គឺ នួន ជា, ខៀវ សំផន និង អៀង សារី កំពុងស្ថិតនៅក្នុងសវនាការអស់រយៈពេលជាងមួយឆ្នាំមកហើយ  ក៏ប៉ុន្តែលោក ហ៊ុន សែន បានប្រកាសជាសធារណៈ ថាអតីតមេដឹកនាំខ្មែរក្រហមដទៃទៀត ដែលត្រូវបានចង្អុលបង្ហាញឈ្មោះដោយសហព្រះរាជាអាជ្ញា អសប នឹងមិនត្រូវប្រឈមមុខនឹងវិនិច្ឆ័សេចក្តីដោយ អវតក ទេ

ការវិនិច័្ឆយសេចក្តីដោយនយោបាយដោយតុលាការកម្ពុជា ចោទជាបញ្ហាដែលជៀសមិនរួច អំពីគុណភាពនៃយុតិធម៌ក្នុងការវិនិច្ឆ័យសេចក្តីពួកខ្មែរក្រហមទេ ពីព្រោះចៅក្រម និងព្រះអាជ្ញាខ្លះធ្វើការនៅក្នុងតុលាការទាំងពីរនេះលោក អាដាំ បាននិយាយ បើចៅក្រម និងព្រះអាជ្ញាទាំងនេះទទួលបញ្ជាក្នុងករណីនយោបាយក្នុងតុលាការធម្មតាហើយនោះ ពុំមានហេតុផលអ្វីនឹងគិតថា ពួកគេមិនធ្វើអ្វីៗដូចគ្នានៅក្នុងតុលាការខ្មែរក្រហមទេ

ការខកខានមិនបានសម្រេចនៃមេដឹកនាំអាស៊ាន

ប្រទេសកម្ពុជាបានដឹកនាំធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អស់រយៈពេលមួយឆ្នាំ ប្រកបដោយមហន្តរាយ អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ ដោយកាន់ជើងប្រទេសចិន លោក ហ៊ុន សែន បានធ្វើឲ្យសម្រេចមិនបាន សេចក្តីថ្លែងការណ៍ដោយស្រុះស្រួលមូលមតិគ្នាមួយដែលត្រូវធ្វើដោយកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន ក្នុងខែកក្កដា ដែលជាលើកទីមួយក្នុងប្រវត្តិអា ស៊ាន ដែលសេចក្តីថ្លែងការណ៍មួយបែបនេះចេញមិនរួច រដ្ឋាភិបាលកម្ពុជាបានដើរតួនាទីនាំមុខក្នុងការធ្វើឲ្យរាំងស្ទះដល់កិច្ចខិតខំរបស់អង្គការសង្គមស៊ីវិលតំបន់នានា ដើម្បីអនុម័តយន្តការសិទិ្ធមនុស្សគួរឲ្យជឿទុកបាន និងប្រកបដោយប្រសិទ្ធភាពមួយ ក៏ប៉ុន្តែការទិតៀនដែលត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំងក្លាអំពីការកត់ត្រាសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើឲ្យរដ្ឋាភិបាលមានការអៀនខ្មាសក្នុងពេលប្រជុំកំពូលនៃអាស៊ី   បូព៌ា និងអាស៊ាន នាទីក្រុងភ្នំពេញកាលពីខែវិច្ឆិកា

សូម្បីតែការកត់ត្រាសិទិ្ធមនុស្សដ៏ខ្សត់ខ្សោយនៃប្រទេសកម្ពុជា ដែលបានត្រូវគេឃើញកាន់តែច្បាស់ឡើង ដោយការផ្លាស់ប្តូរក្នុងប្រទេសភូមា គឺជាប្រធានបទសំខាន់ក្នុងការពិភាក្សាទ្វេភាគីរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ារាក់ អូបាម៉ា និងលោក ហ៊ុន សែន ក្នុងពេលប្រជុំកំពូលក៏ដោយ ក៏លោក អូបាម៉ា មិនបានឆ្លៀតយកឱកាសនោះ និយាយដោយត្រង់ទៅការប្រជាពលរដ្ឋកម្ពុជា និងដែលរដ្ឋាភិបាលដទៃទៀតនិយាយតែបន្តិចបន្តូច ឬមិននិយាយសោះអំពីបញ្ហានេះ

អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ជាមួយការបោះឆ្នោតដែលកំណត់ធ្វើនៅក្នុងខែកក្កដា ឆ្នាំ២០១៣ ប្រទេសផ្តល់ជំនួយដល់ប្រទេសកម្ពុជានានា ដែលនៅតែបន្តចូលរួមស្ទើរតែពាក់កណ្តាលនៃថវិកាជាតិនោះ ត្រូវប្រកាន់យកលក្ខខណ្ឌដ៏ច្បាស់លាស់ ដើម្បីឲ្យការបោះឆ្នោត សេរី និងត្រឹមត្រូវ

តើអ្វីដែលត្រូវប្រកាន់យក សម្រាប់សហរដ្ឋអាមេរិក ប្រទេសជប៉ុន សហភាពអឺរ៉ុប អសប អាស៊ាន និងប្រទេសដទៃទៀត ដើម្បីផ្តន្ទាទោសប្រទេសមួយដែលមានការកត់ត្រាសិទិ្ធមនុស្សដ៏អាក្រក់អាក្រីមួយ មានមេដឹកនាំឃោរឃៅដែលក្រាញស្ថិតនៅក្នុងអំណាច មានអំពើពុករលួយរីករាលដាល និងគ្មានសង្ឃឹមថានឹងមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវមួយនោះ?” លោក អាដាំបាននិយាយ ការទិតៀនម្តងម្កាលរួមផ្សំជាមួយគណប្រតិភូពាណិជ្ជកម្មធំៗ និងការយោគយល់គ្នាធម្មតាជាមួយអាជ្ញាធរកម្ពុជា នឹងមិននាំមកនូវការផ្លាស់ប្តូរទេ ការដាក់ការកៀបសង្កត់ដ៏ហ្មត់ចត់ និងប្រកបដោយចីរភាព គឺតម្រូវឲ្យរក្សាលក្ខខណ្ឌក្នុងប្រទេសកម្ពុជា ដើម្បីកុំឲ្យវាធ្លាក់ដុនដាប់បន្ថែមទៀត

 

More reporting on: